- Khmernote Media
- អន្តរជាតិ
រយៈពេល៧ថ្ងៃ គិតចាប់ពីថ្ងៃទី១២ ខែមេសា ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ បងប្អូនប្រជាពលរដ្ឋបានជិះរថយន្តក្រុងឥតគិតថ្លៃពីភ្នំពេញមកសៀមាបនិងពីសៀមរាបមកភ្នំពេញមានជាអាទិ៍ ៖ * ថ្ងៃទី ១២ ខែមេសា ឆ្នាំ២០១៩ ១- ភ្នំពេញ-សៀមរាប អ្នកជិះចំនួន ៥៧៥ នាក់ ២- សៀមរាប-ភ្នំពេញ អ្នកជិះចំនួន ៧៧ នាក់ (ប្រើរថយន្តចំនួន ១៥គ្រឿង) * ថ្ងៃទី ១៣ ខែមេសា ឆ្នាំ២០១៩ ១- ភ្នំពេញ-សៀមរាប អ្នកជិះចំនួន ១២៧៨
April 18, 2019 - សង្គម
យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា កន្លងមកដោយសារឥទ្ធិពលនៃជ្រលងសម្ពាធទាបបានអូសបន្លាយលើកម្ពុជាយើង ធ្វើឲ្យមានភ្លៀងបានធ្លាក់ស្ទើរទូទាំងប្រទេសក្នុងកម្រិតពីខ្សោយទៅបង្គួរ។ តែចាប់ពីថ្ងៃទី១៩ ខែមេសា ទៅឥទ្ធិពលនៃជ្រលងសម្អាធទាប នឹងចុះខ្សោយ ដែលធ្វើឲ្យបណ្តាលរាជធានី-ខេត្តមួយចំនួនភ្លៀងកក់ខែចុះខ្សោយ និងអាចកន្លែងខ្លះស្ទើរតែគ្មានទាំងស្រុងចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៤ ខែមេសា ចំណែកឯសីតុណ្ហភាពអតិបរិមា នឹងបន្តកើនឡើងក្នុងចន្លោះពី ៣៧ ទៅ ៤០អង្សារសេ៕ អត្ថបទ៖ សេម
April 18, 2019 - អន្តរជាតិ
រាជធានីភ្នំពេញ៖ យោងតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ រយៈពេល០៥ថ្ងៃ គិតពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ កើតមានគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសចំនួន១៣៤ករណី បណ្តាលឲ្យមនុស្សស្លាប់បាត់បង់ជីវិត៥៩នាក់ និងរងរបួសធ្ងន់-ស្រាល ២៣៨នាក់។ មូលហេតុ ដែលបណ្តាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្បឿន, ស្រវឹង, ប្រជែង, មិនប្រកាន់ស្តាំ, មិនគោរពសិទ្ធិ, បត់គ្រោះថ្នាក់, កត្តាយានន និង ងងុយដេក៕ អត្ថបទ៖ សេម
April 18, 2019 - អន្តរជាតិ
ចិន៖ ក្មេងស្រីតូចអាយុ ៤ ឆ្នាំម្នាក់ បានថប់ដង្ហើមស្លាប់ បន្ទាប់ពីឪពុករបស់នាងបានទុកនាងចោលនៅក្នុងរថយន្តអស់រយៈពេល ៩ ម៉ោង។ ក្មេងស្រីរងគ្រោះមានឈ្មោះថា Qi Qi ហើយឪពុករបស់នាងមានឈ្មោះថា Hu រស់នៅក្នុងនៅក្រុង Yiyang ប្រទេសចិន។ ជាធម្មតាបុរសជាឪពុកបានបើករថយន្តជូនកូនទៅរៀននៅសាលាមត្តេយ្យមួយកន្លែងជារៀងរាល់ព្រឹកដោយកូនស្រីតែងអង្គុយនៅកៅអីខាងក្រោយ។ នៅក្នុងថ្ងៃកើតហេតុបុរសជាឪពុកបានបើករថយន្តជូនកូនទៅសាលាជាធម្មតា តែមានរឿងគាប់ជួនមួយបានកើតឡើងគឺពេលដែលទៅដល់មុខសាសារៀនស្រាប់តែកូនស្រីបានគេងលក់មិនបានចុះពីលើរថយន្តទេ ខណៈបុរសជាឪពុកបានទទួលទូរស័ព្ទយ៉ាងបន្ទាន់មួយពីកន្លែងការងារ។ ពេលនោះបុរសជាឪពុកក៏ប្រញាប់ប្រញាល់ចតរថយន្តចោលនៅកន្លែងចតរថយន្តមួយកន្លែង និងប្រញាប់ទៅធ្វើការងារបាត់ដោយមិនបានដឹងថា កូនស្រីកំពុងតែដេកលក់នៅកៅអីខាងក្រោយនោះទេ។ រហូតដល់ពេលល្ងាចទើបបុរសជាឪពុកបានមើលឃើញកូនខ្លួននៅរថយន្ត ខណៈដែលនាងបានថប់ដង្ហើមស្លាប់បាត់ទៅហើយ។ ករណីនេះអាចនិយាយបានថា ជារឿងអកុសលមួយសម្រាប់គ្រួសារមួយនេះ ព្រោះគ្មានអ្នកចង់ឲ្យវាកើតឡើងឡើយ តែពេលនេះមានតែពាក្យថា សោកស្តាយតែប៉ុណ្ណោះ៕ អត្ថបទ៖ ភក្តី ប្រភព៖ mirror
April 18, 2019 - សង្គម
ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងក្នុងព្រឹត្តិការណ៍សៀមរាបសង្រ្គាន្តលើកទី១ រយៈពេល ០៣ថ្ងៃ ចាប់ពីថ្ងៃទី ១៤-១៦ ខែមេសា ឆ្នាំ២០១៩ ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរជាតិ-អន្តរជាតិ មានដូចខាងក្រោម ៖ ១- សម្រាប់ថ្ងៃទី ១៤ ខែ មេសា ឆ្នាំ២០១៩ ភ្ញៀវទេសចរសរុបមានចំនួនប្រមាណជាង ៨ ម៉ឺននាក់ ។ ក្នុងនោះ – ភ្ញៀវជាតិមានចំនួនប្រមាណជាង ៧ ម៉ឺននាក់ – ភ្ញៀវអន្តរជាតិមានចំនួន ១៤,៧៥៤ នាក់ កើន +១៣.១៧% ប្រៀបធៀបឆ្នាំ២០១៨
April 17, 2019 - PR
បងប្អូនដឹងហើយថានៅថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើងថ្ងៃទីបីនេះមហាសង្ក្រាន្តប៊ូសស្ត្រងជាធម្មតាត្រូវឡាយនៅពេលយប់ទេតែដោយសារតែ មានអ្នកចូលរួមកាន់តែច្រើនទ្វេដងទើបធ្វើឲ្យក្រុមហ៊ុនក៏សម្រេចចិត្តបើកការផ្សាយផ្ទាល់តាំងតែពីថ្ងៃតែម្ដង។ មហាសង្ក្រាន្តប៊ូសស្ត្រងខេត្តកំពង់ឆ្នាំងនៅថ្ងៃទីបីពិតជាមានអ្នកចូលរួមច្រើនទ្វេដង ដូចនេះហើយទើបធ្វើឲ្យក្រុមហ៊ុន ប៊ូសស្ត្រង សម្រេចចិត្តធ្វើការផ្សាយផ្ទាល់តាំងតែពីថ្ងៃមុនគេនៅលើកញ្ចក់ទូរទស្សន៍រស្មីហង្សមាសភ្លាមៗតែម្ដងដើម្បីឲ្យបងប្អូនបានសប្បាយបានកាន់តែយូរ ហើយអ្វីដែលធ្វើឲ្យមានការកោតសរសើរនោះគឺកំពូលតារាចម្រៀងឱក សុគន្ធកញ្ញា បានច្រៀងនិងសម្ដែងទាំងមេឃក្កៅចែសជាមួយបងប្អូនយើងអ្នកកំពង់ឆ្នាំងស្រែកហ៊ោរទាំងថ្ងៃភ្លេចអស់ភាពក្ដៅ។ នេះជាប្រវត្តិសាស្ត្រដំបូងគេបង្អស់ហើយនៅស្រុកខ្មែរយើងដែលមានការផ្សាយផ្ទាល់តាំងតែពីថ្ងៃ ហើយកំពូលតារាចម្រៀងក៏ចេញច្រៀងទាំងថ្ងៃធ្វើឲ្យកក្រើក និងមានការគាំទ្រឥតឧបមា។ មួយឆ្នាំមានម្ដងគ្មានអ្វីសប្បាយជាងការមកជួបជុំគ្នានៅមហាសង្ក្រាន្តប៊ូសស្ត្រងទេ។ នេះគួរជាទីមោទនភាពណាស់ដែលខេត្តកំពង់ឆ្នាំងមានកម្មវិធីមហាសង្ក្រាន្តដ៏ធំមហិមាដូចឆ្នាំនេះ ហើយមានការផ្សាយផ្ទាល់ទាំងថ្ងៃក្ដៅចែស ព្រមជាមួយកំពូលតារាចម្រៀងឱក សុគន្ធកញ្ញា បានចេញមកច្រើនទាំងថ្ងៃទៀតផង។ សង្ឃឹមថាក្រុមហ៊ុនប៊ូសស្ត្រងនឹងរៀបចំឲ្យមានកម្មវិថីមហាសង្ក្រាន្តនៅខេត្តកំពង់ឆ្នាំងនាឆ្នាំក្រោយៗទៀត។
April 16, 2019 - PR
កម្មវិធីមហាសង្រ្កាន្តដ៏ធំមហិមារបស់ ក្រុមហ៊ុនប៊ូសស្ត្រង បានធ្វើអោយកក្រើកនៅទឹកដីខេត្តកំពង់ឆ្នាំង និងក៏ជាមុខមាត់ខេត្តផងដែរ ដែលមានមនុស្សរាប់ម៉ឺននាក់បានមកចូលរួមយ៉ាងច្រើនកុះករ ដោយម្នាក់ៗពោពេញដោយអារម្មណ៍សប្បាយរីករាយ ។ អ្នកចូលរួមមានមិនត្រឹមតែក្នុងខេត្តកំពង់ឆ្នាំងនោះទេ គឺមកពីគ្រប់ទីកន្លែងមានទាំងភ្ញៀវជាតិ និងអន្តរជាតិ សូម្បីតែអ្នកធ្វើដំណើរឆ្លងកាត់តាមខេត្តមួយនេះ ក៏មិនអាចរំលងការចូលលេងនូវព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះដែរ។ ក្នុងកំឡុងពេលសង្ក្រាន្តចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះសម្រាប់ខេត្តកំពង់ឆ្នាំងមួយទាំងមូលក៏ដូចជា ក្រុមហ៊ុនភេសជ្ជៈប៉ូវកំលាំង ប៊ូសស្ត្រង ទទួលបានជោគជ័យដ៏ធំអស្ចារ្យលើការរៀបចំសង្ក្រាន្តឆ្មាំថ្មីឆ្នាំកុរនេះ ដោយទទួលបានការកោតសរសើរ ព្រមទាំងមានការចូលរួមពីមហាជនរាប់ម៉ឺននាក់ទាំងភ្ញៀវជាតិ និងអន្តរជាតិ ធ្វើឲ្យល្បីរន្ទឺគ្រប់ទីកន្លែង។ គ្រប់កម្មវិធីសប្បាយៗជាច្រើនដែលមាននៅក្នុងកម្មវិធីមហាសង្រ្កាន្ត មានការតុបតែងរចនាដ៏ស្រស់ស្អាត និងទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនកុះករពីសំណាក់មហាជន ដែលពិតជាមោទនៈភាពរបស់ក្រុមហ៊ុនប៊ូសស្ត្រង និងមុខមាត់ខេត្តកំពង់ឆ្នាំងខ្លាំងណាស់។ មានមនុស្សរាប់ម៉ឺននាក់ដែលបានចូលរួមក្នុងមហាសង្ក្រាន្តឆ្នាំថ្មីប៊ូសស្ត្រងខេត្តកំពង់ឆ្នាំងនេះ បានថតរូបស្អាតៗទុកជាអនុស្សាវរីយ៍ និងជួបជុំក្រុមគ្រួសារ មិត្តភក្ដ័ទស្សនារបាំខ្មែរ លេងល្បែងប្រជាប្រិយខ្មែរ និងរាំលេងក្រោមដំណក់ទឹកយ៉ាងសប្បាយក្រៃលែង ហើយអ្វីដែលរិតតែពិសេសជាងគេនោះគឺមានទាំងការប្រគំតន្ត្រីប៊ូសស្ត្រង មហាសង្ក្រាន្តឆ្នាំថ្មីតាំងបីរាត្រីផងដែរ។ កម្មវិធីមហាសង្រ្កាន្តប៊ូសស្ត្រងកំពង់ឆ្នាំងនេះ
April 16, 2019 - PR
ប៉ុន្មានថ្ងៃនេះគឺជាថ្ងៃមហាសង្រ្កាន្តឆ្នាំថ្មីដែលបងប្អូនប្រជាពលរដ្ឋខ្មែរយើងប្រារពគ្រប់ទិសទី ហើយក៏បានរៀបចំកម្មវិធីសង្ក្រាន្តរាំលេងកំសាន្តស្ទើតែគ្រប់ខេត្តក្រុងផងដែរ។ ដោយឡែកនៅឯខេត្តកំពង់ឆ្នាំងឯនេះវិញគេក៏ឃើញមានការរៀបចំកម្មវិធីសង្ក្រាន្តផងដែរ។ នៅក្នុងទឹកដីនាងកង្រីល្បីខាងផលិតក្អមឆ្នាំងនេះផងដែរ ក៏បានរៀបចំមហាសង្ក្រាន្តឆ្នាំថ្មីផងដែរ ដែលមានការឧបត្ថម្ភផ្ដាច់មុខជាពិសេសដោយភេសជ្ជៈប៉ូវកំលាំង ប៊ូសស្ត្រង។ បងប្អូនប្រជាជនខ្មែរ ដែលបានមកចូលរួម ពិតជាមានក្តីសុខ និងសប្បាយរីករាយជាខ្លាំង ជាមួយនិងកម្មវិធីមហាសង្ក្រាន្តប៊ូសស្ត្រង ដែលបាននាំមកនូវកម្មវីធីសប្បាយៗជាច្រើន មានទាំងល្បែងប្រជាប្រិយខ្មែរ ការសម្ដែងក្បាច់គុនបុរាណខ្មែរ រាំលេងសប្បាយក្រោមដំណក់ទឹក ជាពិសេសមានការប្រគំតន្ត្រីដ៏ធំអសា្ចរ្យទាំងបីរាត្រីពេញ ថែមទៀតផង។ ម្នាក់ៗដែលបានមកចូលរួមនៅមហាសង្ក្រាន្តប៊ូសស្ត្រងខេត្តកំពង់ឆ្នាំង បានថតរូបទុកជាអនុស្សាវរីយ៍ផង ទទួលបទពិសោធន៍ថ្មីផង ផ្តល់នូវសម្ព័ន្ធភាព, មិត្តភាព, ក្តីស្រលាញ់, សម្រាប់បងប្អូនក្រុមគ្រួសារ និងថែមទាំងបានពិសាភេសជ្ជប៉ូវកម្លាំងប៊ូសស្ត្រងជុំគ្នាហើយត្រូវរង្វាន់លុយសុទ្ធជាច្រើនទៀតផង។ បងប្អូនខេត្តកំពង់ឆ្នាំងមានសេក្តីសោមន្សរីករាយជាខ្លាំងដែល ក្រុមហ៊ុនប៊ូសស្ត្រង បានពាំនាំនូវភាពសប្បាយរីករាយធ្វើអោយខេត្តរបស់ខ្លួនកាន់តែសប្បាយរីករាយបន្ថែមទៀត។ អ្នកខេត្តកំពង់ឆ្នាំងបានបង្ហាញពីការពេញចិត្តជាខ្លាំង និងអរគុណជាខ្លាំង ហើយចង់អោយ ក្រុមហ៊ុនប៊ូសស្ត្រង បន្តធ្វើកម្មវិធីមហាសង្រ្កាន្តដ៏ធំមហិមាបែបនេះ
April 16, 2019 - PR
បងប្អូនដឹងហើយថារដូវកាលចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើងទើបបានបញ្ចប់ទៅថ្មីៗក្ដៅៗ ហើយខេត្តក្រុងនានាក៏ទើបតែបានបញ្ចប់ទៅថ្មីផងដែរ។ បើងាក់មកមើលខេត្តកំពង់ឆ្នាំងនេះវិញនៅថ្ងៃចូលឆ្នាំទីបីដែលរៀបចំដោយក្រុមហ៊ុនភេសជ្ជៈប៉ូវកំលាំងប៊ូសស្ត្រង គឺមានអ្នកចូលរួមកាន់តែច្រើនទ្វេដងហើយក្រុមហ៊ុនក៏សម្រេចចិត្តបើកការផ្សាយផ្ទាល់តាំងតែពីថ្ងៃតែម្ដង។ មហាសង្ក្រាន្តប៊ូសស្ត្រងខេត្តកំពង់ឆ្នាំងនៅថ្ងៃទីបីពិតជាមានអ្នកចូលរួមច្រើនទ្វេដង ដូចនេះហើយទើបធ្វើឲ្យក្រុមហ៊ុន ប៊ូសស្ត្រង សម្រេចចិត្តធ្វើការផ្សាយផ្ទាល់តាំងតែបីថ្ងៃនៅលើកញ្ចក់ទូរទស្សន៍រស្មីហង្សមាសភ្លាមៗតែម្ដង ហើយអ្វីដែលធ្វើឲ្យមានការកោតសរសើរនោះគឺបងប្អូនយើងបាននៅលេងក្នុងតំបន់ឆាកបាសយក្សមហាសង្ក្រាន្តប៊ូសស្ត្រងតាំងតែពីថ្ងៃរហូតដល់យប់តែម្ដង។ ថ្វីត្បិតតែមានបងប្អូនយើងកាន់តែច្រើនណែនណាន់តាន់តាប់ក៏ដោយក៏យុវជនយុវនារីនៅតែសប្បាយរីករាយដាក់គ្នាដោយភាតរភាពគួរជាទីមោទនៈ។ ក្នុងកំឡុងពេលថ្ងៃមហាសង្ក្រាន្តទាំងបីថ្ងៃ បងប្អូនយើងបានមកជួបជុំមិត្តភក្ដ័ បងប្អូន ក្រុមគ្រួសារនៅក្នុងបរិវេនប៊ូសស្ត្រងមហាសង្ក្រាន្តតាំងតែពីពេលថ្ងៃហើយជាពិសេសនៅថ្ងៃទីបី មានកាន់តែច្រើនឡើងៗទោះបីអាកាសធាតុក្កៅបន្តិចក៏ពួកគាត់នៅតែសប្បាយជាមួយតារាចម្រៀងលើឆាកបាស់យក្សមហាសង្ក្រាន្តដោយគ្មានបញ្ហាដែរ។ មួយឆ្នាំមានម្ដងគ្មានអ្វីសប្បាយជាងការមកជួបជុំគ្នានៅមហាសង្ក្រាន្តប៊ូសស្ត្រងទេ។ នេះគួរជាទីមោទនភាពណាស់ដែលខេត្តកំពង់ឆ្នាំងមានកម្មវិធីមហាសង្ក្រាន្តដ៏ធំមហិមាដូចឆ្នាំនេះ។ សង្ឃឹមថាក្រុមហ៊ុនប៊ូសស្ត្រងនឹងរៀបចំឲ្យមានកម្មវិថីមហាសង្ក្រាន្តនៅខេត្តកំពង់ឆ្នាំងនាឆ្នាំក្រោយៗទៀត។
April 16, 2019 - PR
សប្បាយខ្លាំងណាស់សង្ក្រាន្តប៊ូសស្ត្រងកំពង់ឆ្នាំងមិនថាតែសប្បាយពេលថ្ងៃទេ សូម្បីតែពេលយប់ក៏សប្បាយមិនតិចដែរ។ជាក់ស្ដែងនៅរាត្រីថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរថ្ងៃទី២នេះគេសង្កេតឃើញថាមានអ្នកចូលរួមកាន់តែច្រើនជាងរាត្រីទីមួយទៀតព្រោះនៅរាត្រីថ្ងៃទី២នេះមានសុទ្ធតែកំពូល Idol របស់គាត់មកច្រើនជាងរាត្រីមុននេះ។ ហើយនៅរាត្រីទី២នេះផងដែរ នៅលើឆាកមហាសង្ក្រាន្តប៊ូសស្ត្រងមានការច្រើនចម្រៀងរួមគ្នាពីសំណាក់តារា ចម្រៀងពេជ្រ សោភា លោក STEP ពេជ្រ ថៃ និងឡុង លីគ័ង្គ កូរពេញឆាកបង្កើនភាពសប្បាយ អ្នកមើលផ្ទុះសំណើចសើចក្អាកក្អាយពេញទីតាំងប្រគំតន្ត្រីតែម្ដង។ តារាចម្រៀងពេជ្រ សោភា ពិតជាកំពូលតារាកូរប្រចាំឆាកមហាសង្ក្រាន្តប៊ូសស្ត្រងនៅកំពង់ឆ្នាំងមែន គ្រាន់តែចេញមកភ្លាមមានបងប្អូនយើងហោរគាំទ្រគ្រប់ៗគ្នា ហើយជាពិសេសនោះគឺមកកូរទាំងតារាចម្រៀងតូចៗទៀង កូរទាំងពេជ្រ ថៃ កូរទាំងឡុង លីគ័ង្គ ព្រមទាំងហួសទៅកូរដល់លោក STEM ទៀត។ អ្នកណាទៅទ្រាំផ្ទុះសំណើច និងហ៊ោគាំទ្របានបើពួកគាត់បីបួននាក់មកបង្កភាពសប្បាយគ្រប់ៗគ្នាចឹងនោះ។ សូមបញ្ចាក់ផងដែរថាក្រុមហ៊ុនភេសជ្ជៈប៉ូវកំលាងប៊ូសស្ត្រង បានរៀបចំមហាសង្ក្រាន្តឆ្នាំថ្មីដ៏មហិមានៅទឹកដីនាងកង្រីដើម្បីអបអរសាទរសង្ក្រាន្តទេវតាឆ្នាំថ្មីទាំងបីថ្ងៃពេញតាំងពីថ្ងៃរហូតដល់យប់នៅមុខសាលាខេត្តកំពង់ឆ្នាំង។
April 16, 2019









