Khmernote Media
  • PR បច្ចេកវិទ្យា

    អ្នកណាខ្លះបានធ្វើជាម្ចាស់ទូរស័ព្ទ F11 Pro រួចហើយ? តើលោកអ្នកពេញចិត្តនឹងចំណុចពិសេសអ្វីខ្លះរបស់ F11 Pro ? បន្ទាប់ពីការលក់ចេញទូរស័ព្ទ F11 Pro នៅទូទាំងប្រទេសកម្ពុជារួចមក យើងសង្កេតឃើញថាចំណុចពិសេស១ក្នុងចំណោមចំណុចពិសេសជាច្រើនរបស់ ម៉ូឌែលនេះ គឹវាមាន បច្ចេកវិទ្យាសាកថ្មលឿនជំនាន់ថ្មី VOOC 3.0 ដែលវាអាចជួយដល់ការសាកថ្មទូរស័ព្ទលឿនជាងបច្ចេកវិទ្យា VOOC ជំនាន់មុនរហូតដល់ទៅរយៈពេល២០នាទី។ បច្ចេកវិទ្យាសាកថ្មលឿន VOOC 3.0 នេះ មិនត្រឹមតែជាបច្ចេកវិទ្យាដែលអាចសាកថ្មទូរស័ព្ទបានលឿនប៉ុណ្ណោះទេ វាថែមទាំងមានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ ទោះបីជាពួកគេកំពុងតែលេងហ្គេមបណ្តើរ សាកថ្មបណ្តើរ ឬ ដំណើរការកម្មវិធីផ្សេងៗក្តី ព្រោះបច្ចេកវិទ្យានេះត្រូវបានទទួលស្គាល់ដោយស្ថាប័នTÜV SÜD ,

    April 19, 2019
  • PR

    ម្ចាស់កេរ ជាវីដេអូចងក្រងរបស់គ្រូព្រឹទ្ធាចារ្យ និងជាម្ចាស់សាលាប្រដាល់គុនខ្មែរបុរាណឈ្មោះ តាឡីដំរីមានឫទ្ធិ។ វីដេអូនេះធ្វើឡើងដើម្បីជាឯកសារលម្អិតអំពីប្រដាល់គុនខ្មែរបុរាណ​ ដែលឈរលើចំណុចគោល ៣ ដូចជា ប្រវត្តិប្រដាល់គុនខ្មែរបុរាណ ឆន្ទៈ និងនិរន្តភាពឈ្មោះជាម្ចាស់កេរ។ ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​ស្គាល់​ពី​ទម្រង់​នៃ​ក្បាច់គុន​បុរាណខ្មែរ តែ​មិន​ប្រាកដ​ថា​ពួក​គាត់​ បានដឹង​ប្រវត្តិ​ក្បាច់​គុន​ដ៏​ចំណាស់​នេះ​ទេ​។ ជាក់ស្តែង ក្បាច់​គុន​បុរាណ​​ខ្មែរ​កើត​ឡើង​នៅ​ចន្លោះ​ឆ្នាំ​១១៧៧​ និង​១១៨១ ដែល​ក្បាច់គុន​​នេះ​មាន​ឈ្មោះ​ថា ​អាត្មា​​យុទ្ធ គឺ​មាន​ន័យ​ថា ជា​ក្បាច់​គុន​ប្រ​យុទ្ធ​​ត​ទល់​​​ម្នាក់​​ទល់​នឹង​ម្នាក់​​ ហើយ​​ក្បាច់​គុន​នេះ​បង្កើត​ឡើង​ដោយ​ព្រះ​បាទ​ជ័យ​វ​​​រ្ម័ន​​ទី​៧​​​ ដែលមានភស្តុតាងជាក់ស្តែងតាមរយៈចម្លាក់លើជញ្ជាំងប្រាសាទអង្គរវត្ត ។ ដោយឡែកខ្លឹមសារក្នុងវីដេអូ ​ “ម្ចាស់កេរ” ចងក្រងឡើងក្នុងគោលបំណងចង់បង្ហាញដល់ជំនាន់ក្រោយឲ្យស្គាល់ច្បាស់អំពី ភាពអស្ចារ្យនៃក្បាច់ប្រដាល់គុនខ្មែរដែលពិសេសជាងក្បាច់គុនដទៃ​ ដោយសំណុំបែបបទសិល្បៈក្បាច់គុននេះប្រែគ្រប់ផ្នែកទាំងអស់នៃរាងកាយឲ្យក្លាយអាវុធ​ ​ និងអាចយកជិវិតគូសត្រូវត្រឹម ២-៣ក្បាច់។ នៅពេលជាតិសាសន៍ដទៃស្ងើចសរសើរពីអ្វីដែលយើងមាន

    April 18, 2019
  • បច្ចេកវិទ្យា

    រហូតមកទល់នឹងពេលនេះបច្ចេកវិទ្យាអានខួរក្បាលមនុស្សរបស់ក្រុមហ៊ុនអាមេរិក ត្រូវបានក្រុមហ៊ុន BrainCo Inc., របស់ចិនយកទៅប្រើប្រាស់ជាមួយនឹងសិស្សនៅក្នុងប្រទេសចិនបានចំនួន ១០,០០០ នាក់ហើយ ខណៈដែលប្រសិទ្ធិភាពរបស់បច្ចេកវិទ្យានេះខ្ពស់លើសការរំពឹងទុក។ ដើម្បីប្រើប្រាស់បច្ចេកវិទ្យានេះសិស្សត្រូវពាក់ឧបការណ៍អានខួរក្បាលនៅលើក្បាលរបស់ពួកគេក្នុងថ្នាក់រៀន ហើយឧបករណ៍នឹងផ្តល់សញ្ញាដូចជា៖ -ភ្លើងខៀវជាសញ្ញាបង្ហាញថា ខួរក្បាលរបស់សិស្សកំពុងសម្រាក -ភ្លើងលឿងជាសញ្ញាបង្ហាញថា ខួរក្បាលរបស់សិស្សកំពុងតែផ្ដោតទៅលើអ្វីមួយ -ភ្លើងក្រហមជាសញ្ញាបង្ហាញថា ខួរក្បាលរបស់សិស្សកំពុងច្របូកច្របល់គិតអ្វីមិនចេញ តាមរយៈរលកសញ្ញាទាំង ៣ ខាងលើ គ្រូនឹងងាយស្រួលកត់សម្គាល់ថាសិស្សណាមិនយល់មេរៀន សិស្សណារៀនខ្លាំង ឬខ្សោយជាដើម ដូចនេះគ្រូអាចជួយសិស្សខ្សោយបានច្រើនបើទោះបីសិស្សទាំងនោះមិនប្រាប់គ្រូដ៏ដោយ។ ប្រសិនបើសិស្សទាំងអស់សុទ្ធតែប្រើប្រាស់បច្ចេកវិទ្យាមួយនេះ ប្រាកដណាស់គុណភាពនៃការអប់រំនឹងកើនឡើងទ្វេមួយកម្រិតទៀត។ តាមគម្រោងនៅក្នុងដំណាក់កាលទីមួយនេះ គេនឹងបន្ថែមការប្រើឧបករណ៍អានខួរក្បាលនេះទៅលើសិស្សឲ្យបានចំនួន ២០ ០០០ នាក់ ហើយនឹងបន្តបន្តិចម្តងៗរហូតដល់ ១,២ លាននាក់៕ អត្ថបទ៖ ភក្តី

    April 18, 2019
  • PR

    ភ្នំពេញ ថ្ងៃទី 18 មេសា ឆ្នាំ 2019 ៖ កាន់តែសប្បាយ កាន់តែរំជើបរំជួល និងកាន់តែប្លែក ជាមួយចក្រវាលភ្លើងពណ៍ នៃពិភពតន្រ្តី និងការស្រែកហ៊ោកញ្ចៀវ ក្នុងមហាព្រឹត្តិការណ៍ការប្រគំតន្រ្តីព្រះច័ន្ទពេញវង្សដំបូងគេបង្អស់នៅប្រទេសកម្ពុជា Giant Moon Live Concert ដែលនាំមកជូនដោយក្រុមហ៊ុន Huawei ជាមួយ Huawei P30 សេរ៊ី ដែលអាចថតហ្សូមបានដល់ឋានព្រះច័ន្ទ។ ធានាថាកក្រើកកោះពេជ្រតែម្តងនៅថ្ងៃ សុក្រ 26 មេសា នេះ! នេះជាការប្រគំតន្ត្រីដ៏អស្ចារ្យបំផុតមិនធ្លាប់មាន ដោយជួបជាមួយកំពូលតារាចម្រៀង កញ្ញា ឱក

    April 18, 2019
  • PR

    អ៊ែមមឺរឹតក៏បានទទួលពានរង្វាន់ល្អបំផុតសម្រាប់យន្តហោះថ្នាក់ពាណិជ្ជកម្ម ថ្នាក់ដំបូង និងពានរង្វាន់អាកាសចរណ៍ដ៏ល្អបំផុតនៅតំបន់មជ្ឈិមបូព៌ា។ អ៊ែមមឺរឹតទទួលបានពានរង្វាន់ក្រុមហ៊ុនអាកាសចរណ៍ដែលមានយន្តហោះថ្នាក់ដំបូងល្អជាងគេបង្អស់នៅឆ្នាំ 2019 ក្នុង Travelers’ Choice® ដោយ TripAdvisor ។ ក្រុមហ៊ុនអាកាសចរណ៍នេះក៏បាន ទទួលនូវពានរង្វាន់ជាច្រើនរួមមាន ពានរង្វាន់ល្អបំផុតសម្រាប់យន្តហោះថ្នាក់ពាណិជ្ជកម្ម យន្តហោះថ្នាក់ដំបូង និងពានរង្វាន់អាកាសចរណ៍ល្អផ្តាច់គេទូទាំងមជ្ឈិមបូព៌ាដោយ Travelers’ Choice Major។ ក្រុមហ៊ុន TripAdvisor បានផ្តល់រង្វាន់ដល់អាកាសចរណ៍ អាស្រ័យលើ បរិមាណ និង គុណភាព នែការវាយតំលៃ របស់អតិថិជន ដោយប្រមូលទិន្នន័យ កំឡុងពេល ១២ ខែ។ រូបភាព ថ្នាក់ដំបូង

    April 18, 2019
  • រថយន្ត

    ថ្មីៗនេះក្រុមហ៊ុន Lexus ដែលជាក្រុមហ៊ុន​បុត្រសម័ន្ធរបស់ TOYOTA​ បានដាក់បង្ហាញនូវរថយន្តប្រភេទ Minivan ដំបូងបំផុតរស់ខ្លួន នៅឯពិព័រណ៍រថយន្តក្រុងស៊ាងហៃឆ្នាំ 2019 ដែលវាកំពុងទទួលបានចំណាប់អារម្មណ៍ពីអ្នកគាំទ្រជាច្រើនជាមួយនឹងរូបរាង និងភាពប្រណីតរបស់វា។ រថយន្ត Lexus LM MPV មួយនេះ គឺមានការរចនាយកគំរូតាម Toyota Alphard ហើយលោកអ្នកក៏អាចជ្រើសរើសយកបានទាំងប្រភេទមាន 4កៅអី ឬ 7កៅអី។ Lexus Minivan នឹងមានវត្តមានដំបូងនៅក្នុងប្រទេសចិន ហើយសម្រាប់ប្រទេសក្នុងតំបន់អាស៊ីក៏នឹងមានវត្តមានឆាប់ៗក្នុងឆ្នាំនេះ។ Lexus LM មានមកជាមួយនឹង powertrain 2 ប្រភេទឱ្យជ្រើសរើស ដោយម៉ូដែល

    April 18, 2019
  • កីឡា

    ក្រុមសេះបង្កង់ Juventus គឺជាក្រុមដែលមានអ្នកគាំទ្រ និងរំពឹងថានឹងឈ្នះពានរង្វាន់ Champion League បន្ទាប់ពីចុះកុងត្រាជាមួយកីឡាករ Christiano Ronaldo នៅរដូវកាលក្តៅមុននេះ ប៉ុន្តែផ្ទុយទៅវិញអ្វីដែរពួកគេរំពឹងទុកត្រូវបានរលាយសូន្យឈឹង។ ទោះបីជាយ៉ាងណាក៏ដោយ Ronaldo បានជួយក្រុមសេះបង្កង់អោយឆ្លងផុតវគ្គ ១៦ក្រុមចុងក្រោយបន្ទាប់ពី Juventus បានចាញ់ក្រុម At. Madrid ក្នុងលទ្ធផល២ទល់នឹងសូន្យនៅក្នុងជើងទី១ ហើយរកបាន Hat-trick ជួយអោយក្រុម Juventus ឡើងទៅវគ្គ៨ក្រុមចុងក្រោយផងដែរ នៅពេលដែលស្វាគមន៍ក្រុមភ្ញៀវនៅក្នុងទឹកដីអុីតាលីនៅជើងទី២វិញ។ គួរបញ្ជាក់ផងដែរថានៅជើងទី១ក្នុងទឹកដី Amsterdam របស់ក្រុម Ajax បានបញ្ចប់លទ្ធផល ១ស្មើ ដោយ Ronaldo

    April 18, 2019
  • សង្គម

    រាជធានីភ្នំពេញ៖ យោងតាមលិខិតរបស់ក្រសួងពាណិជ្ជកម្ម ចុះផ្សាយថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ ស្តីអំពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់អនុវត្តចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ បានឲ្យដឹងថា តម្លៃប្រេងសាំងធម្មតាមានតម្លៃ ៣,៨៥០រៀលក្នុងមួយលីត្រ ចំណែកឯតម្លៃប្រេងសាំងម៉ាស៊ូតមានតម្លៃ ៣,៦០០រៀល ហើយតម្លៃនេះមានការកើនឡើងបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១៥ថ្ងៃមុន ដែលប្រេងសាំងធម្មតា មានតម្លៃ ៣,៧៥០រៀលក្នុងមួយលីត្រ និងប្រេងម៉ាស៊ូតមានតម្លៃ ៣,៥៥០រៀលក្នុងមួយលីត្រ៕ អត្ថបទ៖ សេម

    April 18, 2019
  • កីឡា

    កាលពីយប់មិញនេះ Machester City បានធ្លាក់ចេញពីវគ្គ ៨ក្រុមនៃ Uefa Champion League ក្រោយចាញ់គ្រាប់បាល់ក្នុងទឹកដីរបស់ខ្លួន១ទល់នឹង០ បើទោះបីជាយប់មិញនេះយកឈ្នះក្រុមភ្ញៀវ Tottenham Hotspurs ៤ទល់នឹង៣យ៉ាងណាក្តី ព្រោះនៅក្នុងទឹកដីខ្លួន អោយគេស៊ុតបញ្ជូលទីរហូតដល់ទៅ៣គ្រាប់។ ប៉ុន្តែក្រោយពីបញ្ចប់ការប្រកួត Man City ប្រតិកម្មទៅលើ​គ្រាប់បាល់របស់ Raheem Sterling នៅចុងម៉ោង ដោយកាត់សេចក្តីដោយ VAR ថាជាគ្រាប់បាល់ Offside។ ក្នុងនោះដែរ មាន Raheem Sterling អ្នកចាត់ការទូទៅ Pep Guardiola និងក្រុម 

    April 18, 2019
  • កីឡា

    នាពេលថ្មីៗនេះ ក្រុមសេះបង្កង់ Juventus បានធ្លាក់ចេញពីពានរង្វាន់ Uefa Chmapion League ក្រោមស្នាដៃក្រុមមកពីប្រទេសហូឡង់ Ajax កាលពីយប់ថ្ងៃអង្គារ៍នេះ។ ហើយនេះគឺជារឿងដែលគួរអោយភ្ញាក់ផ្អើលខ្លាំងមែនទែនសម្រាប់ក្រុមកំពូលតារាងនៅក្នុងលីគ Serie A ប្រទេសអុីតាលីមួយនេះ ជាពិសេសក្លឹបមួយនេះទើបនឹងទិញបានកីឡាករម្ចាស់ពាន Ballon d’Or ៥ដង Christiano Ronaldo និងបានចំនាយលុយ ១០០លានអឺរ៉ូដើម្បីនាំកីឡាកររូបនេះ។ នៅក្នុងរដូវកាលនេះ យើងឃើញថាក្រុមមកពីប្រទេសហូឡង់មួយនេះបានបង្ហាញទម្រង់លេងបានយ៉ាងល្អ បើទោះបីជាកីឡាករមកពីក្លឹបមួយនេះមិនសូវមានតារាបាល់ទាត់ល្បីក៏ដោយ។ មិនតែប៉ុណ្ណោះ Ajax បានទំលាក់ក្លឹបយក្សមកពីអេស្ប៉ាញ Real Madrid នៅក្នុងវគ្គ១៦ក្រុមចុងក្រោយ ហើយបានឡើងមកវគ្គបន្ត និងបានធ្វើអោយក្តីរំពឹងរបស់អ្នករាល់គ្នាសម្រាប់ Ronaldo

    April 18, 2019