Khmernote Media
  • PR

    សប្បាយខ្លាំងណាស់មហាសង្ក្រាន្តប៊ូសស្ត្រងកំពង់ឆ្នាំងមិនថាតែសប្បាយពេលថ្ងៃទេ សូម្បីតែពេលយប់ក៏សប្បាយមិនតិចដែរ ហើយយប់ម៉ិញនេះកំពូលកូនតារាចម្រៀងពេជ្រ ថៃ និងលោក STEP បានច្រៀងរួមគ្នានូវបទបុកបាស ស៊ីនិងឆាកបាសយក្សមហាសង្ក្រាន្តប៊ូសស្ត្រងប្រចាំខេត្តកំពង់ឆ្នាំង។ សប្បាយមែនទែននៅរាត្រីថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរថ្ងៃទី២នេះគេសង្កេតឃើញថាមានអ្នកចូលរួមកាន់តែច្រើនជាងរាត្រីទីមួយទៀតហើយអ្វីដែលកាន់តែអស្ចារ្យនិងពិសេសទៅទៀតនោះគឺពេជ្រ ថៃ និង STEP បានច្រៀងបទ បុកបាសឡើងស៊ីជាមួយឆាកបាសយក្សមហាសង្ក្រាន្តប៊ូសស្ត្រងទឹកដីខេត្តកំពង់ឆ្នាំង។ ភាពក្រមិចក្រមើមផង បូកផ្សំជាមូយការសម្ដែងដ៏ប៉ិនប្រសព្វផងតារាទាំងពីរបានកូរពេញឆាកបង្កើនភាពសប្បាយដល់អ្នកមើលផ្ទុះសំណើចសើចក្អាកក្អាយពេញទីតាំងប្រគំតន្ត្រីតែម្ដង។ តារាចម្រៀងពេជ្រ ថៃ ខ្លួនតូចតែសំលេងល្អ ហើយបានច្រៀងបទបុកបាសស៊ីជាមួយភាពក្រម៉ិចក្រមើមសាកសមនិងឆាកតន្ត្រីបាសយក្សមហាសង្ក្រាន្តឆ្នាំថ្មីប៊ូសស្ត្រងរិតតែបង្កើនឲ្យមានការគាំទ្រជាខ្លាំង។ អ្នកណាទៅទ្រាំផ្ទុះសំណើច និងហ៊ោគាំទ្របានបើពួកគាត់ពីនាក់មកបង្កភាពសប្បាយគ្រប់ៗគ្នាចឹងនោះ។ សូមបញ្ចាក់ផងដែរថាក្រុមហ៊ុនភេសជ្ជៈប៉ូវកំលាងប៊ូសស្ត្រង បានរៀបចំមហាសង្ក្រាន្តឆ្នាំថ្មីដ៏មហិមានៅទឹកដីនាងកង្រីដើម្បីអបអរសាទរសង្ក្រាន្តទេវតាឆ្នាំថ្មីទាំងបីថ្ងៃពេញតាំងពីថ្ងៃរហូតដល់យប់នៅមុខសាលាខេត្តកំពង់ឆ្នាំង ហើយក៏មានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍រស្មីហង្សមាសHDTV ទៀតផង។

    April 16, 2019
  • PR

    គ្រប់ៗគ្នាបានដឹងហើយថាស្ថាប័នកំពូល MONDE SELECTION គឺជាស្ថាប័នអន្តរជាតិកំពូលមួយដែលមានតួនាទីវាយតម្លៃគុណភាពចំណីអាហារគ្រប់ប្រភេទដែលមានចំនួនរាប់ពាន់ម៉ឺនមុខមកពីជុំវិញពិភពលោក។ ដើម្បីឆ្លើយតបនិងព័ត៌មានដែលបានល្បីតៗគ្នាកាលពីប៉ុន្មានថ្ងៃមុនថាប៊ូសស្ត្រងបានឈ្នះមេដាយមាសពីកំពូលស្ថាប័នវាយតម្លៃគុណភាពចំណីអាហារពិភពលោក MONDE SELECTION ឆ្នាំ2019នេះក្រុមការងារយើងបានខិតខំស្វែងរកការពិតឲ្យឃើញជាក់ច្បាស់ ហើយអ្វីដែលជាចម្លើយនោះគឺភេសជ្ជៈប៉ូវកំលាង ប៊ូសស្ត្រង គឺពិតជាបានឈ្មះមេដាយមាសពីកំពូលស្ថាប័នវាយតម្លៃចំណីអាហារពិភពលោក MONDE SELECTION ឆ្នាំ 2019ពិតប្រាកដមែន។ ដូចនេះមានន័យថាប៊ូសស្ត្រងបានបំបែកឯតទគ្គកម្មថ្មី ជោគជ័យថ្មី ឈ្នះមេដាយមាសជាភេសជ្ជៈប៉ូវកម្លាំងលំដាប់ពិភពលោក ឆ្នាំ2019 ពីកំពូលស្ថាប័នវាយតម្លៃចំណីអាហារអន្តរជាតិ MONDE SELECTIONហើយ។ នេះទើបពិតសាកសមជាកំពូលភេសជ្ជៈប៉ូវកំលាំងមែន BOOSTRONG ភេសជ្ជៈប៉ូវកម្លាំង កំរិតស្តងដា ISO 9001 និងស្តង់ដាសុវត្តិភាពចំណីអាហារពិភពលោក H.A.C.C.P ហើយពេលនេះ BOOSTRONG បានបំបែកឯតទគ្គៈកម្មថ្មី ជោគជ័យថ្មី

    April 15, 2019
  • PR

    ពិសេសណាស់សម្រាប់អ្នកដែលមកលេងមហាសង្ក្រាន្តប៊ូសស្ត្រងឆ្នាំនេះណាស់ បានទាំងសប្បាយហើយមានសំណាងឈ្នះទាំងលុយសុទ្ធទៀតផង។ សំណាងអ្វីក៏សំណាងម្លេះទេសម្រាប់ដែលមកលេងមហាសង្ក្រាន្តប៊ូសស្ត្រងទាំងបីខេត្តសៀមរាប បាត់ដំបង ជាពិសេសគឺអ្នកដែលមកលេងនៅមហាសង្ក្រាន្តប៊ូសស្ត្រងនៅខេត្តកំពង់ឆ្នាំងគ្រាន់តែទិញប៊ូសស្ត្រងតែមួយកំប៉ុងសោះស្រាប់តែត្រូវរង្វាន់ពីក្រវិលកំប៉ុនប៊ូសស្ត្រងភ្លាមៗនូវទឹកប្រាក់សុទ្ធចំនួន100$ 50$ និង20$ ជាច្រើនអ្នកតែម្ដង។ នេះពិតជាទេវតាឆ្នាំថ្មីនាំសំណាងដល់ពួកគាត់មែន មកលេងមិនទាន់បានសប្បាយអស់ចិត្តផងស្រាប់តែត្រូវរង្វាន់បានលុយសុទ្ធធ្វើឲ្យផ្អើលដល់អ្នកដទៃដែលមកលេងមហាសង្ក្រាន្តប៊ូសស្ត្រងមែនទែន។ បើតាមការឲ្យដឹងពីបុគ្គលិកប៊ូសស្ត្រងបានឲ្យដឹងថា ចាប់ពីថ្ងៃមហាសង្ក្រាន្តប៊ូសស្ត្រងនេះទៅ ប៊ូសស្ត្រងក៏មានរង្វាន់ថ្មីកាន់តែច្រើនថែមទៀតហើយគឺមានដូចជាទឹកប្រាក់ 10000$ ដែលអ្នកផឹកត្រូវ ១ម៉ឺនអ្នកលក់ដុំលក់រាយបានម្នាក់5000$ អ្នកផឹកត្រូវម៉ូតូលេខ១ PCX អ្នកលក់ដំនិងលក់រាយបានម្នាក់ៗ 1000$ និងរង្វាន់ទឹកប្រាក់ 50$ 20$ ជាច្រើនទៀតផង។

    April 15, 2019
  • PR

    ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ ក្រុមហ៊ុនប៊ូសស្ត្រង បានរៀបចំកម្មវិធីមហាសង្រ្កាន្ត ដ៏ធំមហិមា ដែលមិនធ្លាប់មានពីមុនមកនៅទឹកដីខេត្តកំពង់ឆ្នាំង ដែលជាខេត្តល្បីខាងផលិតក្អមឆ្នាំងដ៏មានគុណភាពលេខ១ប្រចាំប្រទេស។ សម្រាប់ថ្ងៃមហាសង្រ្កាន្តដែលជាថ្ងៃបុណ្យចូលឆ្នាំទី១នេះ បន្ទាប់ពីទទួលទេវតាឆ្នាំថ្មីរួចរាល់ហើយ បងប្អូនអ្នកខេត្តកំពង់ឆ្នាំងជាច្រើន បានមកចូលរួមលេងក្នុងសង្ក្រាន្តប្រចាំខេត្តមួយនេះដោយក្តីរំភើប ជាមួយសំណើចសើចក្អាកក្អាយ យ៉ាងសប្បាយរីករាយ។ ក្នុងការអបអរសាទរដល់ថ្ងៃចូលឆ្នាំថ្មី មហាសង្រ្កាន្តប៊ូសស្ត្រង ក៏មានការលេងរបាំប្រពៃណីជាតិខ្មែរ និងមានល្បែងប្រជាប្រិយខ្មែរជាច្រើន ព្រមទាំងមានការរាំលេងកំសាន្តក្រោមដំណត់ទឹកដ៏ត្រជាក់ទៀតផងដែលធ្វើឲ្យបងប្អូនអ្នកំពង់ឆ្នាំងនាំគ្នាមកចូលរួមលេងរហូតខ្ទងម៉ឺននាក់ពេញទីលានមុខសាលាខេត្តកំពង់ឆ្នាំងតែម្ដង។ មិនត្រឹមតែប៉ុនណោះ ថែមទាំងមានកន្លែងសម្រាប់ថតរូបអនុស្សាវរីយ៍ដ៏ស្រស់ស្អាត និងប្លែកៗកម្រមាន រួមទាំងមានការបង្ហាញវត្ថុអនុស្សាវីរ៍យ៍ តំណាងខេត្តកំពង់ឆ្នាំងជាច្រើនថែមទៀតផង អ្វីដែលពិសេសនោះគឺមានការប្រគំតន្រ្តីដ៏ធំមហិមារបស់ក្រុមហ៊ុនប៊ូសស្ត្រង ដែលមានតារាល្បីៗ ប្រចាំផលិតកម្មហង្សមាសដូចជា៖ ឪក សុគន្ធកញ្ញា, ពេជ្រ សោភា, ណុប បាយ៉ារិទ្ធ, ពេជ្រ ថៃ និងតារាល្បីៗជាច្រើនទៀត។

    April 15, 2019
  • PR

    ការជួបជុំគ្នាដ៏ធំអស្ចារ្យនៃបងប្អូនប្រជាជនខ្មែរទាំងមូលក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលប្រព្រឹត្តិទៅថ្ងៃទី ១៤-១៥-១៦ ខែមេសា ២០១៩ នេះគេឃើញមានបងប្អូនយើងជាច្រើនបានចូលរួមយ៉ាងសប្បាយរីករាយក្នុងមហាព្រឹត្តិការណ៍ដ៏អស្ចារ្យ ប៊ូសស្ត្រងមហាសង្ក្រាន្តឆ្នាំថ្មី នៅទឹកដីខេត្តកំពង់ឆ្នាំង ស្ថិតក្នុងបរិវេណទីធ្លាបាល់ទាត់ មុខសាលាខេត្តកំពង់ឆ្នាំង។ ប៊ូសស្ត្រងមហាសង្ក្រាន្តឆ្នាំថ្មី បីថ្ងៃនេះមានកម្មវិធីសប្បាយៗជាច្រើនជូនបងប្អូន សម្រាប់ការជួបជុំក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ បងប្អូននឹងបានទទួលទស្សនីយ៍ភាពប្លែកៗ អស្ចារ្យជាច្រើនកាន់តែសប្បាយខ្លាំងជាងមុន យូរជាងមុន។ បងប្អូននឹងបានសប្បាយរីករាយជាមួយកម្មវិធីជាច្រើនរួមមាន៖ ល្បែងប្រជាប្រិយខ្មែរមានដូចជាៈ បោះអង្គុញ, ចោលឈូង, ទាញព្រ័ត្រ, លាក់កន្សែង, ចាប់កូនខ្លែងប្រលែងកូនមាន់។ល។ និងមានកម្មវីធីរាំលេងកំលាន្តសប្បាយពេលថ្ងៃក្រោមដំណក់ទឹកដ៏ត្រជាក់នៅមុខសាលាខេត្តខ្ទង់ម៉ឺននាក់ ជាពិសេសមានទាំងការប្រគំតន្ត្រីដ៏ធំមហិមាពីសំណាក់ក្រុមហ៊ុនភេសជ្ជៈប៉ូវកំលាំងប៊ូសស្ត្រងដែលមានសុទ្ធតែកំពូលតារាហង្សមាសមកចូលរួម ហើយក៏មានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍រស្មីហង្សមាសHDTV ចាប់ពីម៉ោង8:00យប់ទៅ។ សូមអញ្ជើញចូលរួមសប្បាយៗជាមួយមហាសង្ក្រាន្តឆ្នាំថ្មីទាំងអស់គ្នានិងក្រេបរសជាតិដល់វិសេសវិសាលនៃភេសជ្ជៈប៉ូវកំលាំងប៊ូសស្ត្រង ហើយនឹងមានឱកាសឈ្នះរង្វាន់ប្រាក់រាប់លានដុល្លាពីប៊ូសស្ត្រង។

    April 14, 2019
  • PR

    ពិតជាអស្ចារ្យជាមួយ ប៊ូសស្ត្រង មហាសង្ក្រាន្តឆ្នាំថ្មី កក្រើកកាន់តែខ្លាំង រីករាយកាន់តែយូរ ជាមួយមហាព្រឹត្តិការណ៍ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខែ្មរទាំង ៣ ថ្ងៃ ៣ទីតាំងធំៗព្រមគ្នា រួមមាន៖ ខេត្តកំពង់ឆ្នាំង (នៅបរិវេណទីធ្លាបាល់ទាត់ មុខសាលាខេត្តកំពង់ឆ្នាំង) ខេត្តសៀមរាប (នៅផ្សាររាត្រី ផាមកុងទីន័រ) ខេត្តបាត់ដំបង (នៅរង្វង់មូលលោកតាដំបងក្រញួង)។ បងប្អូនពិតជាបានសប្បាយរីករាយជាមួយមហាព្រឹត្តិការណ៍ដ៏អស្ចារ្យជាមួយ ប៊ូសស្ត្រង មហាសង្ក្រាន្តឆ្នាំថ្មី។ ភាពរីករាយរបស់បងប្អូននឹងទទួលបានយ៉ាងកក់ក្តៅជាមួយ ប៊ូសស្ត្រងមហាសង្ក្រាន្តឆ្នាំថ្មី ៣ ទីតាំង៣ថ្ងៃធំៗព្រមគ្នា ដើម្បីទទួលទេវតាឆ្នាំថ្មី ឆ្នាំកុល ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី ១៤,១៥,១៦ ខែមេសា ២០១៩។

    April 14, 2019
  • PR

    (ភ្នំពេញ )៖ កាន់តែកក្រើក ទៀតហេីយ ! នៅក្នុងពេលឆាប់ៗខាងមុខនេះ ក្រុមហ៊ុនបុរី ឡេង ណាវ៉ាត់ត្រា នឹងមានការ រៀបចំព្រឹត្តិការណ៍សង្ក្រាន្តដ៏ធំ ប្រមូលម្តុំតារាប្រុសស្រីល្បីជាច្រេីនដួង ទៅច្រៀងរាំអបអរសាទរឆ្នាំថ្មីជួបជុំ បងប្អូនពលករខ្មែររស់នៅប្រទេសកូរ៉េ ហេីយនៅក្នុងព្រឹត្តិការណ៍នោះផងដែរ ក៏មានការរាំវង់ បំបែកកំណត់ត្រា ធំជាងគេ ប្រចាំឆ្នាំ២០១៩ផងដែរ។ នៅក្នុងព្រឹត្តិការណ៍ ប្រគុំតន្ត្រីសប្បុរសធម៌ដ៏ធំអស្ចារ្យ ដើម្បីស្វែងរកមូលនិធិជួយមន្ទីរពេទ្យគន្ធបុប្ផា និងអបអរសង្រ្កាន្ដឆ្នាំថ្មី ដែលមានការឧបត្តម្ភគាំទ្រ ដោយក្រុមហ៊ុន ឡេង ណាវ៉ាត់ត្រា នៅប្រទេសកូរ៉េ នាទីក្រុងប៊ូសាន ជាពិសេស នឹងបានរួមគ្នា រាំបំបែកកំណត់ត្រា ប្រចាំឆ្នាំ២០១៩ នូវចង្វាក់

    April 13, 2019
  • PR

    នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ ពិធីជប់លៀងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០១៩ របស់ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានប្រារព្ធឡើងយ៉ាងអធិកអធមនៅអគារ E មជ្ឈមណ្ឌលសន្និបាត និងពិពណ៌កោះពេជ្រ។ លោក ឈាវ គួរស៊ីញ ប្រធានប្រតិបត្តិនៃក្រុមប្រឹក្សាភិបាល និងលោក លី មីញ នាយកប្រតិបត្តិនៃក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប រួមជាមួយថ្នាក់ដឹកនាំ និងបុគ្គលិកនៃក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប អ្នកតំណាងដៃគូសហការ និងភ្ញៀវកិត្តិយសជាច្រើនបានអញ្ជើញចូលរួម

    April 13, 2019
  • អន្តរជាតិ

    ពេជ្រមួយគ្រាប់ ដែលមានទំហំធំបំផុតនៅលើពិភលោកត្រូវបានគេដាក់បង្ហាញសាធារណៈហើយ ខណៈដែលគេមិនទាន់រកឃើញអ្នក ដែលហ៊ានដេញថ្លៃទិញយកវានៅឡើយទេ។ ពេជ្រមួយគ្រាប់នេះមានទំហំ ៣០២,៣៧ ការ៉ាត់ និងមានឈ្មោះថា Graff Lesedi La Rona។ ពេជ្រមួយគ្រាប់នេះត្រូវបានរកឃើញដោយវិទ្យាស្ថាន Gemological Institute of America (GIA) ហើយវាត្រូវបានគេចាត់ចាត់ទុកថា ជាប្រភេទពេជ្រកម្រមួយប្រភេទក្នុងពិភពលោក។ ពេជ្រនេះមានលក្ខណៈថ្លា និងរឹងខ្លាំងជាងពេជ្រធម្មតារាប់ដងឯណោះ។ ចំពោះតម្លៃរបស់វាវិញត្រូវបានគេរាយការណ៍ថា នឹងត្រូវដាក់ក្នុងតម្លៃជាង ១៣ លានដុល្លារអាមេរិក។ ពេជ្រនេះត្រូវបានគេកាត់យកចេញពីឈុតគ្រឿងអលង្ការប្រណិតមួយដែលមានតម្លៃសរុប ៥៣ លានដុល្លារ និងត្រូវបានគេលក់កាលពី ១៨ ខែមុននេះ។ លោកអាចអាចទស្សនារូបភាពរបស់ពេជ្រដ៏កម្រនេះដូចខាងក្រោម៖ អត្ថបទ៖

    April 13, 2019
  • PR

    កាលពីព្រឹកថ្ងៃសុក្រ ទី12 ខែមេសា ឆ្នាំ 2019នេះ Circle K បានកាត់ខ្សែបូរសម្ពោធជាផ្លូវការនូវសាខាថ្មីនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញដែលនឹងបើកដំណើរការជាស្ថាពរចាប់ពីពេលនេះតទៅហើយ។ សាខាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនេះ គឺជាសាខាទី 21 ក្នុងរយៈពេលត្រឹមតែ 2 ឆ្នាំប៉ុណ្ណោះបន្ទាប់ពី Circle K ឈានជើងចូលមកដល់ប្រទេសកម្ពុជាក្នុងឆ្នាំ 2017 ហើយសាខានេះមានទីតាំងនៅបរិវេណស្ថានីយ៍អ្នកមកដល់ Arrival Terminal នៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនេះដែល ដែលគេរំពឹងទុកថានឹងទទួលបានការគាំទ្រនឹងផ្ដល់ភាពងាយស្រួលដល់ភ្ញៀវដែលធ្វើដំណើរមកដល់ អ្នកចាំទទួលភ្ញៀវ និងបុគ្គលិកធ្វើការនៅក្នុងអាកាសយានដ្ឋានផងដែរ។ នៅក្នុងការបើកសម្ពោធថ្មីនេះ លោក Steven Yos នាយកប្រតិបត្តិនៅក្រុមហ៊ុន TH CVS Co., LTD,

    April 12, 2019