- Khmernote Media
- អន្តរជាតិ
ថៃ៖ កន្លងមកគេសង្កេតឃើញថានៅក្នុងអំឡុងពេលពិធីសង្គ្រាន ឬចូលឆ្នាំប្រពៃណីថៃ តែងមានចំណុចអសកម្មមួយគឺការបៀតបៀនផ្លូវភេទពីសំណាក់មនុស្សប្រុសទៅកាន់ហ្វូងមនុស្សស្រី ដែលកំពុងតែប្រជ្រៀតគ្នាដើរកំសាន្ត។ សកម្មភាពនៃការបៀតបៀនផ្លូវភេទនេះទៀតសោធបានកើតមានច្រើននៅចំពេលគេលេងជះទឹកដាក់គ្នាតែម្តង ព្រោះពេលនោះសម្បូរមនុស្សស្រីស្លៀកពាក់សិចស៊ី ហើយខណៈពេលដែលអាវរបស់ពួកនាងត្រូវទឹកសើមទៅគឺរឹតតែបង្ហាញនូវភាពសិចស៊ីខ្លាំងថែមមួយកម្រិតទៀត។ ឆ្លើយតបទៅនឹងបញ្ហាខាងលើនៅក្នុងឆ្នាំ ២០១៩ នេះ អាជ្ញាធរថៃបានចេញបំរាមផ្លូវការមួយ ហាមមិនឲ្យស្រ្តីស្លៀកពាក់សិចស៊ីនោះទេពេលដើរកំសាន្តក្នុងពិធីសង្រ្កានថៃ ហើយប្រសិនបើអ្នកណាស្លៀកពាក់សិចស៊ីហើយថតបង្ហោះក្នុងបណ្តាញសង្គមនោះ ត្រូវបានចាត់ទុកថាបានប្រព្រឹត្តឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត ដែលនឹងត្រូវជាប់គុករហូតដល់ ៥ ឆ្នាំ និងរងពិន័យជាប្រាក់រហូតដល់ ១០០,០០០ បាត (៣,០០០ ដុល្លារអាមេរិក)។ ការសម្រេចដាក់វិធានការដូចខាងលើនេះ ត្រូវបានតំណាងរដ្ឋាភិបាលថៃអះអាងថា វាជាវិធីមួយ ដើម្បីទប់ស្កាត់សកម្មភាពនៃការបៀតបៀនផ្លូវភេទ ព្រោះការស្លៀកសិចស៊ីនេះហើយដែលជាកត្តាជំរុញចិត្តមនុស្សប្រុសឲ្យធ្វើរឿងអសីលធម៌ដូចខាងលើ ហើយការថតរូបបង្ហោះវិញជាកត្តាជំរុញនិន្នាការនៃការស្លៀកពាក់សិចស៊ីឲ្យកាន់តែកើនឡើងខ្លាំងថែមទៀតពីសំណាក់មនុស្សស្រី៕ អត្ថបទ៖ ភក្តី ប្រភព៖ coconuts
April 12, 2019 - សង្គម
ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ រាជរដ្ឋាភិបាលបានរៀបចំរថយន្តក្រុងជាង១០០គ្រឿង សម្រាប់ដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋពីរាជធានីភ្នំពេញទៅស្រុកកំណើតនៅតាមបណ្ដាខេត្តនានា និងពីតាមបណ្ដាខេត្តត្រឡប់មករាជធានីភ្នំពេញវិញ ដោយឥតគិតថ្លៃ គឺចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩។ ហើយនៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ យើងសង្កេតឃើញបងប្អូនប្រជាពលរដ្ឋជាច្រើន បានមកជិះរថយន្តក្រុងត្រលប់ទៅស្រុកកំណើតជាមួយទឹកមុខសប្បាយរីករាយ ព្រោះបានទៅស្រុកកំណើតជួបជុំឪពុកម្តាយសាច់ញាតិផង ហើយមិនបាច់អស់សាហ៊ុយថ្លៃជិះរថយន្តទៀត៕ អត្ថបទ៖ សេម
April 12, 2019 - PR
ស្រាបៀរ GANZBERG ធ្លាប់មានប្រវត្តិដ៏អស្ចារ្យនៃអ្នកផលិតជនជាតិអាល្លឺម៉ង់ដែលមានល្បីល្បាញដោយសារតែគុណភាពស្រាបៀរ និងរសជាតិឈ្ងុយឆ្ងាញ់លើសពីស្រាបៀរធម្មតា។ គ្រប់ដំណក់នៃស្រាបៀរ GANZBERG ផលិតចេញពីគ្រឿងផ្សំលេខ ១ លំដាប់ថ្នាក់ពិភពលោកពីប្រទេសអាល្លឺម៉ង់។ ហើយមុនការទទួលបានផលិតផលសម្រច គ្រប់ការផលិតពោរពេញទៅដោយការទទួលខុសត្រូវខ្ពស់ ដោយអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមច្បាប់បន្សុទ្ធនៃស្រាបៀរអាល្លឺម៉ង់ ដែលមានអាយុកាល ៥០០ឆ្នាំមកហើយ ។ ជាលទ្ធផលស្រាបៀរ GANZBERG បានឈ្នះមេដាយមាសកម្រិតពិភពលោកជាបន្តបន្ទាប់ក្រោមការពិនិត្យ និងវាយតម្លៃយ៉ាងល្អិតល្អន់ពីស្ថាប័នកំពូល Monde Selection ដោយទទួលបានកំណត់ត្រាថ្មី ជោគជ័យថ្មី សមិទិ្ធផលថ្មី បន្ទាប់ពីទទួលបានមេដាយមាសផ្ទួនៗរយៈពេល២ឆ្នាំកន្លងមក ហើយនេះគឺជាឆ្នាំទី៣ហើយសម្រាប់មេដាយមាសពិភពលោកមួយនេះ រហូតឈ្នះពានរង្វាន់ស្រាបៀរគុណភាពខ្ពស់បំផុតលំដាប់អន្តរជាតិ ។ សូមអបអរសារទរ ស្រាបៀរហ្គេនស៍បឺគ ឈ្នះមេដាយមាសកម្រិតពិភពលោក ៣ឆ្នាំផ្ទួនៗ ២០១៧ ២០១៨
April 11, 2019 - PR
នៅតែប៉ុន្មានថ្ងៃខាងមុខទៀតទេ ពិធីបុណ្យអបអរចូលឆ្នាំខែ្មរប្រពៃណីជាតិនឹងខិតជិតមកដល់ហើយដែលនឹងប្រព្រឹត្តិទៅថ្ងៃទី ១៤-១៥-១៦ ខែមេសា ២០១៩។ ក្នុងឱកាសនេះដែរ មហាព្រឹត្តិការណ៍ដ៏អស្ចារ្យ ប៊ូសស្ត្រងមហាសង្ក្រាន្តឆ្នាំថ្មី ក្នុងទឹកដីខេត្តកំពង់ឆ្នាំង ស្ថិតក្នុងបរិវេណទីធ្លាបាល់ទាត់ មុខសាលាខេត្តកំពង់ឆ្នាំងនេះតែម្តង ដោយក្រុមការងារនៅគ្រប់ស្ថាប័ននានា កំពុងតែរៀបចំស្តង់ និងការរចនាតាមបែបប្រពៃណីខ្មែរដើម្បីទទួលបងប្អូនក្នុងការចូលរួមកំសាន្តសប្បាយ។ ដែលមហាព្រឹត្តិការណ៍មួយនេះ នឹងចាប់ផ្តើមថ្ងៃទី ១២ ដល់ ១៦ ខែមេសា ឆ្នាំ ២០១៩ នេះហើយ។ ប៊ូសស្ត្រងមហាសង្ក្រាន្តឆ្នាំថ្មី ក៏បានត្រៀមខ្លួនសារជាថ្មីម្តងទៀតសម្រាប់បងប្អូន ដើម្បីអបអរសាទរទទួលទេវតាឆ្នាំថ្មី ឆ្នាំកុរ។ មកដល់ពេលនេះការរៀបចំទីតាំនីមួយៗដោយមានការរចនាម៉ូតតាមបែបប្រពៃណីខ្មែរយ៉ាងស្រស់ស្អាតប្លែកៗ ដែលជាទីគួរចាប់អារម្មណ៍ក្នុងបរិវេណ ប៊ូសស្ត្រងមហាសង្ក្រាន្តឆ្នាំថ្មី ផងដែរ គឺបានប្រហែលជាង ៦០ ភាគរយហើយ។
April 11, 2019 - PR
ត្បូងឃ្មុំ៖ ដូនចាស់ជរាក្រីក្រ ទាំងអ្នកខ្លះពិការផងប្រមាណជាង 31០នាក់នៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ បានទទួលសង្ឃហធម៌ ប្រាក់ឧបត្ថម្ភ និងការស្រង់ព្រះ (ងូតទឹក) យ៉ាងយកចិត្តទុកដាក់ តាមបែបព្រះពុទ្ធសាសនាពីសំណាក់សមាជិក-សមាជិកានៃក្រុមហ៊ុនទឹកពិសាវីតាល់។ ការប្រារព្ធកម្មវិធីស្រង់ព្រះធំបំផុតប្រចាំឆ្នាំរបស់វីតាល់ គឺចាប់ផ្ដើមមានតាំងតែពីឆ្នាំ ២០១៦មកម៉្លេះ។ កម្មវិធីសប្បុរសធម៌ធំនេះបានផ្សារភ្ជាប់កម្មវិធីសប្បុរសធម៌ជាមួយ និងព្រះពុទ្ធសាសនា ដើម្បីអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរដែលនឹងឈានមកដល់ក្នុងពេលឆាប់ៗខាងមុខ។ ពិធីស្រង់ព្រះធំប្រចាំឆ្នាំលើកនេះ ប្រារព្ធទៅនៅវត្តឈូក ឃុំឈូក ស្រុកក្រូចឆ្មារ ដែលជាតំបន់ក្រីក្រនៃខេត្តត្បូងឃ្មុំ ដែលសព្វថ្ងៃកំពុងទទួលភាពរាំងស្ងួតខ្លាំង។ ដូនចាស់ជរាដែលបានអញ្ជើញមកទទួលសង្ឃហធម៌មានអាយុចាប់ពី ៧៥ឆ្នាំឡើងទៅ មានជីវភាពលំបាក ខ្វះមុខខ្វះក្រោយ ចំនែកឯដូនចាស់មួយចំនួនទៀតកំពុងរស់នៅក្នុងសភាពពិការ និងធ្លាក់ខ្លួនឈឺដែលកំពុងតែត្រូវការជំនួយមនុស្សធម៌។ ដោយហេតុបែបនេះហើយទើប ក្រុមហ៊ុនដែលល្បីខាងសកម្មភាព សប្បុរសធម៌វីតាល់ ប្រារព្ធពិធីសង្ឃហធម៌ និងស្រង់ព្រះជូនសិរីសួស្តីឆ្នាំថ្មីជូនលោកតា
April 11, 2019 - PR បច្ចេកវិទ្យា
នឹកដើម ដង្ហើមដល់មែន! ជជែកគ្នាមិនទាន់ចប់ផងស្រួលបួលផង ស្រាប់តែព័ត៌មានស្តីពី OPPO Reno ដ៏ទាក់ទាញបានបង្ហាញខ្លួនជាផ្លូវការហើយនៅក្នុងកម្មវិធីសម្ពោធ (Launch Event) នៅទីក្រុងសៀងហៃ។ អ្វីៗទាំងអស់ដែលបានកើតឡើងនាពេលនេះ ហាក់បីដូចជាការផ្តល់ចំលើយដល់មនុស្សគ្រប់គ្នា ដែលតែងមានចំងល់ចំពោះវត្តមានរបស់វា ជាពិសេសសម្រាប់អ្នក ដែលនិយមដេញស៊េរីទូរស័ព្ទវៃឆ្លាតពិតជាមិនខកបំណងទេ ព្រោះតែរូបរាង OPPO Reno កាន់តែប្លែក និង គុណភាពកាន់តែកប់ស៊េរីតែម្តងជាងម៉ូឌែលមុនៗទៅទៀត។ យោងតាមព័ត៌មានបរទេសជាច្រើនបានបង្ហាញឲ្យឃើញថាទូរស័ព្ទវៃឆ្លាត OPPO Reno ត្រូវបានបែងចែកជាពីរប្រភេទគឺប្រភេទ Reno ធម្មតា មានចំនួន៤ពណ៌ និង Reno 10X Hybrid Zoom មានពីរពណ៌ដ៏ស្រស់ស្អាតផងដែរ។
April 11, 2019 - បច្ចេកវិទ្យា
OPPO RENO ត្រូវបានមហាជនចាប់អារម្មណ៍ច្រើន បន្ទាប់ពីបានលេចធ្លាយរូបភាពមួយចំនួនបង្ហាញពីកាមេរ៉ាខាងមុខ ដែលលយចេញក្រៅបញ្ឆិតរាងដូចព្រុយត្រីឆ្លាមកាលពីពេលកន្លងមក ។ ឥឡូវនេះក្រុមហ៊ុនបានប្រកាសនៅក្នុងប្រទេសចិន ពីការចេញលក់ជាសកលនៅ ថ្ងៃទី 24 មេសា និងការសន្យាពីការពង្រឹងសមត្ថភាពកាមេរ៉ារបស់ខ្លួន ។ OPPO RENO នេះក៏មានចេញជាពីរម៉ូឌែលផងដែរ ដែលមួយជា OPPO RENO និងមួយប្រភេទទៀតគឺ OPPO RENO 10x Zoom Edition ។ OPPO ទាំងពីរម៉ូឌែលនេះមានកាមេរ៉ាទំហំ 48 មេហ្កាភិចសែលដូចគ្នា F1.7 (IMX 586) ដូចគ្នា
April 11, 2019 - PR
សូមចូលរួមអបអរសារទរ ស្រាបៀរហ្គេនស៍បឺគ ឈ្នះមេដាយមាសកម្រិតពិភពលោក ៣ឆ្នាំផ្ទួនៗ ២០១៧ ២០១៨ ២០១៩ និងឈ្នះ ពានរង្វាន់ស្រាបៀរគុណភាពខ្ពស់បំផុតលំដាប់អន្តរជាតិពី Monde selection ហ្គេនស៍បឺគ ផលិតដោយជនជាតិអាល្លឺម៉ង់ ឈ្ងុយឆ្ងាញ់កម្រិតពិភពលោក។ ពិតជាពិសេសអស្ចារ្យដោយស្រាបៀរ GANZBERG បានរៀបចំមហាព្រឹត្តិការណ៍ធំៗចំនួន ២ទីតាំង ដំណាលគ្នានៅក្នុងខេត្តសៀមរាប និងបាត់ដំបង សម្រាប់អបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះមានទាំងកម្មវិធីសប្បាយៗជាច្រើន និងការប្រគំតន្ត្រីខ្នាតយក្ស «មហាសង្ក្រាន្ត និងសង្រ្កាន្តបាត់ដំបង GANZBERG Uber Concert » រយៈពេល ៣យប់៣ថ្ងៃពេញតែម្តង។ ស្រាបៀរ GANZBERG ធ្លាប់មានប្រវត្តិដ៏អស្ចារ្យនៃអ្នកផលិតជនជាតិអាល្លឺម៉ង់ដែលមានល្បីល្បាញដោយសារតែគុណភាពស្រាបៀរ និងរសជាតិឈ្ងុយឆ្ងាញ់លើសពីស្រាបៀរធម្មតា។
April 11, 2019 - សង្គម
នៅក្នុងខេត្តសៀមរាបមានប្រាង្គប្រាសាទជាច្រើន ប៉ុន្តែប្រាសាទទាំងអស់មិនប្រាកដថា សុទ្ធតែមានមនុស្សចូលទៅទស្សនាច្រើនទាំងអស់នោះទេ។ ជាក់ស្តែង ប្រាសាទតាសោម ដែលស្ថិតនៅក្នុងឧទ្យានអង្គរក្នុងខេត្តសៀមរាបយើងនេះ មានភ្ញៀវជាតិតិចតួចបំផុតចូលទៅទស្សនា ប៉ុន្តែក្នុងថ្ងៃនេះក្រុមការងារខ្មែរណូតបានចូលទៅផ្តិតយករូបភាពមួយចំនួន ដែលមើលទៅប្លែក និងទាក់ទាញគួរអោយចាប់អារម្មណ៍។ ជាពិសេសក្លោងទ្វារខាងកើតនៃប្រាសាទ យើងឃើញមានដើមឈើដ៏ធំមួយបានឈរនៅពីលើកំពូលប៉មក្លោងទ្វារតែម្តង ហើយវាមើលទៅដូចជាការឆ្លុះបញ្ចាំងពីប្រសាទនិងធម្មជាតិរួមបញ្ចូលគ្នា។ ប្រាសាទមួយនេះផងដែរស្ថិតនៅក្នុងវង់ធំ នៅខាងជើងឈាងខាងលិច និងមានចំងាយពីប្រសាទនាគព័ន្ធប្រហែលជា ២គីឡូម៉ែត្រ។ គួរបញ្ជាក់ផងដែរថា ប្រាសាទតាសោមបានស្ថាបនាឡើងដោយព្រះបាទជ័យវរ្ម័នទី៧ នៅក្នុងចុងសតវត្សទី១២ និងដើមសតវត្សទី១៣។ បើតាមមគ្គុទេសនៅក្នុងតំបន់អង្គរបានអោយដឹងថា ប្រាសាទមួយនេះសាងសង់ឡើងដើម្បីជាការដឹងគុណដល់ព្រះរាជគ្រូរបស់ស្តេច ប៉ុន្តែព័ត៌មានដែលទាក់ទងនឹងប្រាសាទមួយនេះស្ទើរតែបាត់បង់ទាំងស្រុងទៅហើយ។ បន្ថែមពីនេះទៅទៀត ប្រសាទមួយនេះមានភាពទ្រុតទ្រោម និងត្រូវបានជួសជុលដោយ World monuments Fund នៅឆ្នាំ១៩៩៨ បន្ទាប់ពីបានរកឃើញដោយបារាំងនៅសតវត្សទី ១៩៕ អត្ថបទ៖
April 11, 2019 - បច្ចេកវិទ្យា
មួយរយៈនេះ ក្រុមហ៊ុន Samsung ហាក់ដូចជាមិនបន្ធូរដៃទៀតឡើយ ក្នុងការបញ្ចេញស្មាតហ្វូនរបស់ខ្លួន ក្រោយពីការមកដល់របស់ ត្រកូល Galaxy S10 មក យើងឃើញថា Samsung បានបញ្ចេញនូវស្មាតហ្វូនលំដាប់ថវិការមកជាបន្តបន្ទាប់។ ឥឡូវ Galaxy A80 បានបង្ហាញខ្លួនមួយទៀតហើយដែល Galaxy A50 ទើបតែបានដាក់លក់ក្នុងពេលថ្មីៗនេះ Galaxy A80 ជាស្មាតហ្វូនដែលមានរូបរាងប្លែកពីស្មាតហ្វូនផ្សេងៗរបស់ Samsung ដោយរូបរាងរបស់វាមានផ្ទៃអេក្រង់លាតពេញតែម្ដងគ្មានឆក គ្មានប្រជ្រុយ ដែលវាបានប្រើប្រាស់ជាកាមេរ៉ាហូតឡើងមកវិញ ។ បើសិនជាយើងចង់ថតរូបសែលហ្វី កាមេរ៉ាវានឹងលូតឡើងមកហើយបង្វិលត្រឡប់មកខាងមុខធ្វើជាកាមេរ៉ាសែលហ្វីវិញ ការធ្វើដូច្នេះ រូបភាពសែលហ្វីរបស់អ្នកនឹងកាន់តែមានគុណភាពខ្ពស់ជាងមុន ព្រោះតែកាមេរ៉ាខាងក្រោយ និងកាមេរ៉ាខាងមុខប្រើប្រាស់កាមេរ៉ាតែមួយជាមួយគ្នា
April 11, 2019









