- Khmernote Media
- អន្តរជាតិ
សិង្ហបុរី៖ បញ្ហា និងការអាក់អន់ចិត្តនៅកន្លែងធ្វើការងារតែងកើតមានជារឿយៗ រវាងថ្នាក់ដឹងនាំជាមួយនឹងកូនចៅ ឬបុគ្គលិកនៅ ក្រោមបង្គាប់។ ពេលខ្លះបញ្ហាទាំងនេះត្រូវបានរលាយបាត់ទៅវិញក្រោយមានការសម្របសម្រួលគ្នា តែក្នុងករណីខ្លះវាក៏អាចបង្កឲ្យជំលោះ និងឈានទៅរកអំពោះហិង្សាទៀតផង។ ជាក់ស្តែងបើយោងតាមសារព័ត៌មាន WORLDOFBUZZ បានចុះផ្សាយថា មានបុគ្គលិកម្នាក់បានចាក់សម្លាប់ចៅហ្វាយខ្លួនឯង ក្រោយត្រូវបានក្រុមហ៊ុនសម្រេចបញ្ឈប់ពីការងារ។ ជនល្មើសរូបនេះមានឈ្មោះថា Yu Jinman អាយុ ២៣ ឆ្នាំ ជាបុគ្គលិកបម្រើការងារនៅក្នុងក្រុមហ៊ុន Jiji Singapore ដែលមានទីតាំងស្ថិតនៅក្នុងប្រទេសសឹង្ហបុរី។ មុនពេលកើតហេតុបុគ្គលិករូបត្រូវបានក្រុមហ៊ុនបញ្ឈប់ការងារម្តងរួចហើយ តែរូបគេត្រូវអនុញ្ញាតឲ្យចូលធ្វើការងារវិញក្រោយមានការសម្របសម្រួលពីនាយកក្រុមហ៊ុន។ យ៉ាងណាក្តី ថ្មីៗនេះរូបគេត្រូវបានក្រុមហ៊ុនសម្រេចបញ្ឈប់ជាថ្មីម្តងទៀត ព្រោះតែគេធ្វើការងារមិនបានល្អ។ ដោយភ្លើងកំហឹង លោក Yu Jinman បានយកកាំបិតទៅចាក់សម្លាប់ប្រធានគ្រប់គ្រងផ្ទាល់របស់គាត់
April 10, 2019 - PR
បន្ទាប់ពីការឆ្លងកាត់ប្រព័ន្ធធ្វើតេស្តប្រេងឥន្ធនៈដែលមានតែមួយនិងដំបូងបង្អស់ពីក្រុនហ៊ុនកាល់តិច ដែលហៅថា ការធ្វើតេស្តដោយប្រើឧបករណ៍ Boroscope កាលពីខែតុលា ឆ្នាំ 2018 កន្លងទៅនេះ បានធ្វើឲ្យអ្នកបើកបរយល់ច្បាស់ពីប្រភេទប្រេងឥន្ធនៈ ដែលពួកគេ ប្រើប្រាស់សម្រាប់យានយន្តរបស់ពួកគេគឺមានភាពខុសគ្នាយ៉ាងខ្លាំង។ លទ្ធផលទទួលបានជាក់ស្តែងពីការត្រួតពិនិត្យស៊ូប៉ាប់ចំនួន 162 ស៊ូប៉ាប់ ចេញពីយានយន្តចំនួន 23 គ្រឿងនៅក្នុងប្រទេសកម្ពុជាបានបង្ហាញថា យានយន្តដែលប្រើប្រាស់ប្រេងឥន្ធនៈកាល់តិចសម្រេចបានលទ្ធផលពិន្ទុជាមធ្យម 9.7 លើ 10 ទៅលើកម្រិតភាពស្អាតក្នុងស៊ូប៉ាប់ម៉ាស៊ីន។ លទ្ធផលនេះគឺលើសឆ្ងាយពីដៃគូប្រេងឥន្ធនៈប្រកួតប្រជែង នៅកម្ពុជា ដែលទទួលបានលទ្ធផលពិន្ទុជាមធ្យមត្រឹមតែ 7.6 លើ 10។ ចំពោះយានយន្តដែលចាក់ប្រេងឥន្ធនៈធម្មតា គឺមានភាពខុសគ្នាកាន់តែខ្លាំងជាមួយលទ្ធផលពិន្ទុទទួលបានត្រឹមតែ 7.0 លើ 10 ប៉ុណ្ណោះ។
April 10, 2019 - អន្តរជាតិ
ភ្នំពេញថ្ងៃទី១០ ខែមេសា ២០១៩៖ ខែចែត្រចូលឆ្នាំតាមចំណាំអាកាសធាតុក្តៅមែនទេ? បើអាកាសធាតុក្តៅអ៊ីចឹងពិតជាធុញទ្រាន់ក្នុងការចេញទៅក្រៅមែនអត់? សូមកុំបារម្ភអី! ជាមួយនឹងមាស៊ីនត្រជាក់ សាមសុង Wind-FreeTM លោកអ្នកលែងមានអាម្មណ៍ថាក្តៅស្អុះស្អាប់ទៀតហើយ! លោកអ្នក នឹងទទួលបានអារម្មណ៍ស្រស់ស្រាយជាមួយនឹងខ្យល់ដែលបាញ់ចេញពីរន្ធតូចៗចំនួន 21, 000 ដែលអាចផ្តល់ភាពត្រជាក់ដូចធម្មជាតិ មានផាសុកភាព និងគ្មានខ្យល់រំខាន! ដូច្នេះហើយបើទោះបីជាលោកអ្នកទើបតែមកពីដើរលេងនៅខាងក្រៅ ឬតាមកន្លែងកម្សាន្តនានាក្នុងរដូវចូលឆ្នំាប្រពៃណីជាតិខ្មែរនេះក៏នៅតែទទួលបានអារម្មណ៍ត្រជាក់ស្រស់ស្រាយជានិច្ចពីម៉ាស៊ីនត្រជាក់ សាមសុង Wind-FreeTM ! កាន់តែអស្ចារ្យជាងនេះទៀតនោះម៉ាស៊ីនត្រជាក់ Wind-Free™ មានសំឡេងស្ងាត់ល្អ និងផ្តល់នូវភាពស្រស់ថ្លាគ្រប់ខ្យល់ដង្ហើមចេញចូល 100 % ជូនលោកអ្នក! ឆ្លៀតក្នុងឱកាសនេះដែរក្រុមហ៊ុន សាមសុង ក៏សូមជូនពរដល់អតិថិជនទាំងអស់ក៏ដូចជាប្រជាជនកម្ពុជាឱ្យជួបតែសំណាងល្អ មានសុខភាពល្អ និងមានសុវត្ថិភាពក្នុងការធ្វើដំណើរ!
April 10, 2019 - កីឡា
ស្របពេលរដូវកាលចូលឆ្នាំកៀកចូលមកដល់ គ្រប់បណ្តាលខេត្តក្រុងទូទាំងព្រះរាជាណាចក្រកម្ពុជាហាក់មមាញឹកយ៉ាងញាប់ដៃញាប់ជើង ជាពិសេសក្នុងការតុបតែងរៀបចំតែម្តង។ ក្នុងនោះរាជធានីភ្នំពេញដែលជាបេះដូងនៃប្រទេស ក៏ហាក់មិនចាញ់ខេត្តដទៃប៉ុន្មានដែរ ដោយការរៀបចំសម្រាប់សង្ក្រានវត្តភ្នំ គឺមានការតុបតែងយ៉ាងស្រស់ស្អាតគួរជាទីចាប់អារម្មណ៍។ រឿងមួយដែលគួរឲ្យចាប់អារម្មណ៍នោះគឺគម្រោងរចនាខ្លោងទ្វារសម្រាប់ព្រឹត្តិការណ៍សង្ក្រាន្តវត្តភ្នំ បានលេចរូបរាងចេញមកហើយ។ នេះបើតាមប្រភពទំព័រផ្លូវការរបស់សាលារាជធានីភ្នំពេញ ដែលបានបង្ហោះរូបរាងដោយលម្អិតជាមួយក្បាច់រចនាលម្អរដែលមានដូចជា ទង់ជាតិខ្មែរ, កូនក្រឡឹងកំពូលពេជ្រ, រូបភាពតំណាងរាជធានីភ្នំពេញ, ទេវតាបាចផ្កា, ឡូហ្គូសាលារាជធានីភ្នំពេញ, ហោជាង ឬ បាំងខ្លែង ក្បាច់អង្គរ, ក្បាច់សន្លឹកអង្គរ, ក្បាច់ត្របកឈូក, ក្បាច់ពងត្រី, ក្បាច់ឬទម្រង់ សំបកត្រពាំង, ក្បាច់ផ្កាច័ន និង ទេពប្រណម៕ អត្ថបទ៖ មេសា
April 10, 2019 - បច្ចេកវិទ្យា
Samsung នឹងចេញលក់ទូរស័ព្ទស៊េរីថ្មីរបស់ខ្លួន Galaxy Note 10 ក្នុងអំឡុងប៉ុន្មានខែខាងមុខនេះ ហើយមុនពេលនៃការចេញលក់ជាផ្លូវនេះ មានព័ត៌មានជាច្រើនទាក់ទងនឹងទូរស័ព្ទស៊េរីនេះ ត្រូវបានគេចុះផ្សាយយ៉ាងព្រោងព្រាតតាមបណ្តាញសារព័ត៌មាន។ បើយោងតាមសារព័ត៌មានអេឡិចត្រូនិច GSMARENA បានចុះផ្សាយថា Galaxy Note 10 លើកនេះនឹងត្រូវរចនាឡើងដោយមាន ៤ ម៉ូឌែលផ្សេងគ្នា គឺស៊េរីមានទំហំអេក្រង់ ៦,៧៥ អ៊ីញចំនួន ២ ម៉ូឌែល និងស៊េរីមានទំហំអេក្រង់ ៦,២៨ អ៊ីញចំនួន ២ ម៉ូឌែល។ សម្រាប់ស៊េរីដែលមានទំហំអេក្រង់ធំគឺត្រូវបានបំពាក់ជាមួយនឹងបច្ចេកវិទ្យាប្រព័ន្ធអ៊ីនធឺណិត 5G ខណៈដែលទូរស័ព្ទមានទំហំអេក្រង់តូចបំពាក់ត្រឹមប្រព័ន្ធអ៊ីនធឺណិតត្រឹម 4G ប៉ុណ្ណោះ។ Galaxy
April 10, 2019 - សង្គម
យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា នៅថ្ងៃទី១០ និងទី១១ ខែមេសា ជ្រលងសម្ពាធទាប ដែលកន្លងមកបានអូសបន្លាយលើកម្ពុជាយើង មានលក្ខណៈចុះខ្សោយ ហើយបរិមាណទឹកភ្លៀងអាចមានក្នុងកម្រិតតិចតួច ចំណែកឯសីតុណ្ហភាពក៏មានការហក់ឡើងក្នុងកម្រិតពី ៣៦ – ៣៩អង្សាសេ។ ហើយចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា កម្ពុជាយើងនឹងទទួលឥទ្ធិពលសម្ពាធទាប ដែលកើតមកពីសមុទ្រចិនខាងត្បូង ជាហេតុធ្វើឲ្យមានភ្លៀងធ្លាក់បន្តកើតមានក្នុងកម្រិតពីខ្សោយទៅបង្គួរ ស្ទើរក្នុងក្របខ័ណ្ឌទូទាំងប្រទេស៕ អត្ថបទ៖ សេម
April 10, 2019 - កីឡា
អតីតខ្សែប្រយុទ្ធរបស់ក្រុមបិសាចក្រហម និង Barcelona Zlatan Ibrahimovic មានបទពិសោធន៍ជាច្រើននៅក្នុងពាន UEFA Champion League ពេលដែលរូបគាត់ប្រកបអាជីពបាល់ទាត់នៅក្នុងទ្វីបអឺរ៉ុប និងបានឈ្នះពានជាច្រើនផងដែរ។ តារាបាល់ទាត់សញ្ជាតិស៊ុយអ៊ែតរូបនេះបានតំណាងអោយក្លឹបកំពូលៗក្នុងទ្វីបអឺរ៉ុបដើម្បីដណ្តើមពានធំៗជាច្រើនក្នុងរយៈពេលជាច្រើនឆ្នាំ ក្នុងនោះក៏មានក្រុម Barcelona និង Manchester United ផងដែរ។ ចៃដន្យអី ក្រុមទាំងពីរនេះត្រូវបានប៉ះគ្នាក្នុងវគ្គជម្រុះ ៨ក្រុមចុងក្រោយនៅក្នុងឆ្នាំនេះ ហើយកីឡាករ Ibrahimovic បានជ្រើសរើសកីឡាករពីររូប ដែលគាត់គិតថាអាចជាសោរដ៏សំខាន់សម្រាប់ក្រុមរបស់ពួកគេ។ ក្នុងនោះដែរគាត់បានប្រាប់ទៅវែបសាយផ្លូវការរបស់ Barcelonaថា ”ខ្ញុំគិតថា ការប្រកួតនេះពិតជាគួរអោយចាប់អារម្មណ៍មែនទែន នៅពេលដែលក្លឹបល្អពីរនេះជួបគ្នា ហើយមិនតែប៉ុណ្ណោះ ក្លឹបទាំងពីរនេះមានប្រវត្តិល្អដូចគ្នា ដែលធ្វើអោយអ្នករាល់គ្នាចង់មើល និងមានកីឡាករល្អៗជាច្រើននៅក្នុងក្រុមទាំងពីរនេះ”។
April 10, 2019 - កីឡា
កីឡាករសំខាន់របស់ក្លឹបសេះបង្កង់ Juventus Christiano Ronaldo អាចនឹងចូលលេងវិញ ហើយពួកគេកំពុងរៀបចំដើម្បីជួប Ajax នៅក្នុងជំនួបពានលំដាប់លេខមួយប្រចាំទ្វីបអឺរ៉ុប។ កីឡាករ Ronaldo បានត្រឡប់ចូលមកទីលានហ្វឹកហាត់ជាមួយមិត្តរួមក្រុមនៅ Juventus ដើម្បីត្រៀមខ្លួនជួបជាមួយ Ajax នៅក្នុងជើងទី១នៃពាន Champion League វគ្គ៨ក្រុមចុងក្រោយនៅថ្ងៃពុធនេះ។ គួរបញ្ជាក់ផងដែរថា Ronaldo បានវត្តមានពីក្រុម Juventus ចាប់តាំងពីបានរកគ្រាប់បាល់ Hat-trick ពេលប៉ះជាមួយក្រុម At. Madrid នៅជើងទីពីរកាលពីវគ្គ១៦ក្រុមចុងក្រោយនៃ CL។ កីឡាករ Ronaldo បានសម្រាកព្យាបាលអស់មួយរយៈបន្ទាប់ពីរបួសសសៃជង្គង់ខាងក្រោយ ពេលដែលលេងអោយជម្រើសជាតិប៉ុកទុយហ្គាលនៅចុងខែមិនាមុននេះ។ ការអវត្តមានរបស់គាត់
April 10, 2019 - កីឡា
លោក Jonathan Barnett និយាយថា កីឡាករសញ្ជាតិវែឡ Garath Bale មិនបានកំពុងពិចារណាលើការផ្លាស់ប្តូរត្រឡប់ទៅអង់គ្លេសវិញនោះទេ បើទោះបីជាអនាគតនៅ Real Madrid ស្រពេចស្រពិលយ៉ាងណាក្តី។ តាមរយៈភ្នាក់ងារផ្ទាល់ខ្លួនរបស់ Garath Bale លោក Jonathan Barnett បានបញ្ជាក់ថា Garath Bale មិនបានគិតទៅលើការវិលត្រឡប់ទៅលីកកំពូលរបស់អង់គ្លេសនោះទេ។ កីឡាករសញ្ជាតិវែឡរូបនេះបានមានទំនាក់ទំនងជាមួយការផ្លាស់ប្តូរទៅអង់គ្លេសវិញក្នុងកំឡុងពេលដែលលេងអោយក្លឹបកំពូលនៅអេស្ប៉ាញអស់ជាច្រើនរដូវកាលរួចមក។ ជាមួយគ្នានេះដែរ កីឡាករដែលវ័យ ២៩ឆ្នាំរូបនេះ បានរកគ្រាប់បាល់អោយក្លឹបចំនួន ១៤គ្រាប់ ក្នុងការបង្ហាញខ្លួន ៣៨ដងរាល់ការប្រកួតទាំងអស់ក្នុងរដូវកាល ២០១៨-២០១៨។ ទោះបីជាយ៉ាងណាក៏ដោយ Barnett បានបញ្ជាក់ថា
April 10, 2019 - អន្តរជាតិ
ចិន៖ ភាពភ្ញាក់ផ្អើលមួយកើតឡើង និងបង្កឲ្យមានភាពរញ៉េរញ៉ៃពេញរោងការ ក្រោយពេលពេលអតីតមិត្តស្រីរបស់កូនកំលោះបានបង្ហាញខ្លួនក្នុងពិធីមង្គលការមួយ ដែលកំពុងតែដំណើរការបានពាក់កណ្តាលទៅហើយ។ រឿងរ៉ាវចម្រូងសម្រាសស្នេហាត្រីកោណនេះបានកើតឡើងនៅក្នុងខេត្ត Hunan ប្រទេសចិន ខណៈដែលអត្តសញ្ញាណរបស់កូនក្រមុំ និងកូនកំលោះមិនត្រូវបានគេបង្ហាញនោះទេ។ តាមរយៈវីដេអូដែលគេបង្ហោះពេញបណ្តាញសង្គមនោះ បានបង្ហាញថាខណៈដែលកូនក្រមុំ និងកូនកំលោះ កំពុងឈរនៅពីមុខភ្ញៀវជាច្រើននាក់នោះ ស្រាប់តែមាននារីម្នាក់ទៀតស្លៀកពាក់ឈុតរៀបការដែរបានបង្ហាញខ្លួន ហើយនាងបានលុតជង្គង់ និងនិយាយទៅកាន់កូនកុំលោះថា អូនសុំទោសចំពោះរឿងដែលបានកើតឡើងកន្លងមក សូមបងលើកលែងទោសឲ្យអូនម្តង និងសុំកូនកំលោះត្រូវត្រូវគ្នាវិញម្តងទៀត។ ហេតុការណ៍នេះបានធ្វើឲ្យកូនក្រមុំស្រឡាំងកាំងហួសចិត្តជាខ្លាំង និងសម្រេចដើរដេញពីរោងការទាំងទឹកមុខមិនសប្បាយចិត្តតែម្តង៕ https://youtu.be/tI7NqgkUzKw អត្ថបទ៖ ភក្តី ប្រភព៖ dailymail
April 10, 2019









