- Khmernote Media
- អន្តរជាតិ
ខេត្តកំពង់ស្ពឺ៖ (ព័ត៌មានបឋម) មនុស្សចំនួន២នាក់បានគៀបស្លាប់នៅក្នុងរថយន្ត និង០៥នាក់ផ្សេងទៀតបានរងរបួសធ្ងន់-ស្រាល នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តហាយលែនឌ័របានបុកគ្នាពេញទំហឹងជាមួយនឹងរថយន្តដឹកទឹកកក។ ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលាម៉ោង០៥ និង២០នាទីព្រឹក ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ៦៣-៦៤ ស្ថិតក្នុងភូមិផ្សារត្រពាំងក្រឡឹង ឃុំគីរីវន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចបានចុះមកជួយធ្វើការអន្តរាគមន៍ និងសម្រួលចរាចរណ៍ ព្រមទាំងយកជនរងគ្រោះទៅកាន់មន្ទីរពេទ្យផងដែរ៕ អត្ថបទ៖ សេម រូបភាព៖ BTV Cambodia
April 10, 2019 - អន្តរជាតិ
តៃវ៉ាន់៖ ការិយាល័យត្រួតពិនិត្យសុខភាពសត្វ និងរុក្ខជាតិ (BAPHIQ) តៃវ៉ាន់បានឲ្យដឹងថា បន្ទាប់ពីមានការបញ្ជាក់ពីវត្តមានជំងឺប៉េស្តជ្រូកអាហ្វ្រិក (ASF) នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ដោយអង្គការសុខភាពសត្វពិភពលោកមក កាលពីថ្ងៃពុធ សប្តាហ៍មុននេះតៃវ៉ាន់បានធ្វើការប្រកាសថា ប្រសិនអ្នកដំណើរណាមកពីប្រទេសកម្ពុជា ហើយយកផលិតផលធ្វើពីសាច់ជ្រូកចូលទៅក្នុងទឹកដីរបស់ខ្លួន នឹងត្រូវទទួលការផាកពិន័យចំនួន ២០០,០០០ដុល្លារតៃវ៉ាន់ (ប្រហែល ៦,៤៩០ ដុល្លារអាមេរិក)។ អង្គការសុខភាពសត្វពិភពលោកបាននិយាយកាលពីថ្ងៃពុធថា កម្ពុជាមានការផ្ទុះឡើងនូវជំងឺប៉េស្តជ្រូកអាហ្វ្រិក ដែលវាបានចាប់ផ្តើមកាលពីថ្ងៃទី ២២ ខែមីនា នៅក្បែរព្រំដែនវៀតណាម ហើយបានសម្លាប់ជ្រូកចំនួន ៤០០ក្បាល នៅខេត្តរតនគិរី។ ការផាកពិន័យដល់អ្នកដំណើរ ដែលមកពីប្រទេសកម្ពុជាបានដាក់ឱ្យមានប្រសិទ្ធិភាពកាលពីថ្ងៃព្រហស្បតិ៍ កន្លងទៅនេះ ប៉ុន្តែការផាកពិន័យចំនួន ២០០,០០០ដុល្លារតៃវ៉ាន់នេះ ក៏ត្រូវអនុវត្តទៅលើប្រទេស ដែលមានការផ្ទុះឡើងនៃជំងឺនេះដូចជា៖ វៀតណាម
April 9, 2019 - PR
កាលពីសប្ដាហ៍ថ្ងៃ 5-6-7 មេសា 2019 មុននៅក្នុងកម្មវិធីសង្រ្កានវិទ្យាល័យដែលប្រព្រឹត្តឡើងនៅវិទ្យាល័យឥន្រ្ទទេវី ដែលរៀបចំឡើងដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះក្នុងគោលបំណងដើម្បីផ្សព្វផ្សាយសិល្បៈ វប្បធម៌និងប្រពៃណីព្រមទាំងប្រមូលផ្ដុំនូវសិស្សវិទ្យាល័យពីគ្រប់វិទ្យាល័យទាំងអស់ឲមកជួបជុំនិងរាប់អានគ្នាឲកាន់តែជិស្និទ្ធជាងនេះទៅទៀត។ នៅក្នុងកម្មវីធីសង្រ្កានវិទ្យាល័យនេះផងដែរ ក៏មានជាកម្មវិធីសប្បាយៗជាច្រើនដូចជាការលេងល្បែងប្រជាប្រិយខ្មែរ ការសម្ដែងសិល្បៈបុរាណខ្មែរផ្សេង ព្រមទាំងការប្រគំតន្រ្ដីដែលចូលរួមដោយតារាកិត្តិយសជាច្រើនល្បីៗផងដែរ។ រួមក្នុងនោះផងការ៉េមវ៉លក៏បានណែនាំការ៉េមរសជាតិថ្មី អាស៊ីឌីឡៃយ៍ដែលជារសជាតិដើមបែបអាស៊ីពិតៗ 5 រសជាតិ ធូរ៉េន ស្វាយដូង ដូង សណ្ដែកខ្មៅនិងត្រាវដែលទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់សិស្សានុសិស្សនិងអ្នកចូលរួម ហើយបានពាំនាំមកនូវស្នាមញញឹមដល់អ្នកដែលបានភ្លក្សរសជាតិការ៉េមនេះគ្រប់ៗរូបតាមរយៈរសជាតិដ៏ឈ្ងុយឆ្ងាញ់ត្រជាក់ជាប់ចិត្តសាមសមទៅនឹងអាកាសដ៏ក្ដៅស្អុះស្អាប់ក្នុងរដូវកាលនេះ។ អាស៊ីឌីឡៃយ៍មានលក់នៅគ្រប់ម៉ាតនិងផ្សារទំនើបទូទាំងប្រទេសចាប់ពីឥឡូវនេះ កុំភ្លេចទៅភ្លក្សរសជាតិដ៏ឈ្ងុយឆ្ងាញ់នេះឲបានគ្រប់ៗគ្នា! ក្នុងកម្មវីធីនេះផងដែរ ផលិតផលដុំស៊ុប និងម្សៅស៊ុបខ្នរដែលជាគ្រឿងផ្សំខ្វះមិនបានសំរាប់មេផ្ទះនិងមេចុងភៅគ្រប់ៗរូបក៏បានចូលរួមជាម្ចាស់ឧបត្ថម្ភផងដែរ ហើយនៅក្នុងកម្មវីធីប្រកួតចំអិនម្ហូបអាហារ ចុងភៅវ័យក្មេង ចូលរួមដោយបេក្ខជន 32 នាក់មកពីពី 8 វិទ្យាល័យនៅក្នុងរាជធានីភ្នំពេញ បេក្ខភាពទទួលជ័យលាភីក្នុងកម្មវីធីប្រកួតធ្វើម្ហូបអាហារដ៏ល្បីល្បាញកំរិតអន្តរជាតិរបស់ប៉ុស្ដ៍ទូរទស្សន៍មួយក៏បានមានវត្តមានជាគណៈកម្មការ ហើយបន្ទាប់ពីការប្រកួតយ៉ាងស្វិតស្វាញរយៈពេលបីថ្ងៃ
April 9, 2019 - អន្តរជាតិ
ថៃ៖ អាជ្ញាធរទេសចរណ៍ថៃបានព្យាការណ៍ថា នៅក្នុងឱកាសនៃពិធីសង្ក្រាន ឬបុណ្យចូលឆ្នាំប្រពៃណីថៃឆ្នាំ ២០១៩ ខាងមុខនេះ ចំនួនភ្ញៀវទេសចរណ៍នឹងធ្លាក់ចុះច្រើនជាង ១០ % ហើយមូលហេតុដែលធ្វើការមានការធ្លាក់ចុះនេះគឺដោយសារបញ្ហាផ្សេងពុល និងខ្យល់កខ្វក់ ដែលកំពុងតែវាយប្រហារតំបន់ភាគខាងជើងប្រទេសថៃ។ ជំនួសដោយការដើរកំសាន្តក្នុងពិធីសង្គ្រានក្នុងប្រទេសថៃនេះ ភ្ញៀវទេសចរណ៍ដែលមានទាំងប្រជាជនថៃខ្លួនឯងផ្ទាល់ផងនោះនឹងសម្រេចចេញទៅដើរកំសាន្តនៅក្រៅប្រទេស។ ការព្យាករណ៍របស់អាជ្ញាធរថៃក៏បានបង្ហាញថា ដោយសារតែចំនួនភ្ញៀវទេសចរណ៍ធ្លាក់ចុះ ប្រាក់ចំណូលដែលគេអាចទទួលបានពីការចំណាយរបស់ភ្ញៀវទេសចរណ៍ក៏ធ្លាក់ចុះដែរ ពោលគឺធា្លក់ចុះប្រមាណជា ២ ពាន់លានបាត (៦២ ៧៣៥ ០០០ លានដុល្លារអាមេរិក)។ របាយការណ៍ដដែលនេះក៏បានបង្ហាញដែរថា ប្រជាជនថៃប្រមាណជា ៣០០ ០០០ នឹងចេញទៅកំសាន្តក្រៅប្រទេសហើយការចំណាយជាមធ្យមរបស់ពួក នៅក្រៅប្រទេសសរុបប្រមាណជា ៩ ពាន់លានបាត (២៨២ ៣០៧
April 9, 2019 - អន្តរជាតិ
ថៃ៖ បុរសជនជាតិថៃម្នាក់ត្រូវបានគេរាយការណ៍ថា មានមេរោគស៊ីជើងរហូតដល់ថ្នាក់ត្រូវកាត់ជើងចោល បន្ទាប់ពីគាត់បានបរិភោគឈាមជ្រូក ដែលមានមេរោគ។ បុរសជាជនរងគ្រោះមានឈ្មោះថា Pao Nopparat Milinthanuch រស់នៅក្នុងទីក្រុងបាងកក ប្រទេសថៃ។ គាត់បានរម្លឹកថា ក្នុងអំឡុពេលពិធីបុណ្យចូលឆ្នាំប្រពៃណីថៃកាលពីឆ្នាំ ២០១៦ កន្លងទៅនេះ គាត់បានទៅលេងតាមខេត្តដែលជាស្រុកកំណើតរបស់គាត់ ហើយពេលនោះគាត់បានញ៉ាំឈាមជ្រូកស្ងោរជាច្រើន។ ក្រោយពេលញ៉ាំឈាមជ្រូកនោះរួចគាត់ស្រាប់តែមានបញ្ហា ចុកចាប់ និងរមាស់ពេញដៃជើង រហូតដល់ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ក្រោយការពិនិត្យវេជ្ជបណ្ឌិតបានប្រាប់ថា គាត់បានឆ្លងមេរោគដ៏កម្រម្យ៉ាងពីក្នុងឈាមជ្រូកហើយមេរោគនោះត្រូវបានគេហៅថា Streptococcus suis។ ក្រោយមានមេរោគនេះ បុរសជាជនរងគ្រោះបានធ្លាក់ខ្លួនឈឺយ៉ាងធ្ងន់ធ្ងរ ហើយមេរោគបានស៊ីដៃ ស៊ីជើងរបស់គាត់ រហូតដល់ពេទ្យត្រូវបង្ខំចិត្តកាត់ជើងរបស់គាត់ចោលទៀតផង ដើម្បីសង្គ្រោះជីវិតរបស់គាត់។សូមបញ្ជាក់ថាមេរោគ Streptococcus suis ជាប្រភេទមេរោគម្យ៉ាង
April 9, 2019 - PR
ភ្នំពេញថ្ងៃទី ០៩ ខែមេសា ២០១៩៖ កាដូរដូវក្តៅពីម៉ាស៊ីនត្រជាក់ សាមសុងជិតបានបញ្ចាប់ហើយណា!ចឹងលោកអ្នកបានជាវម៉ាស៊ីនត្រជាក់ ដែលផ្តល់ឲ្យអ្នកនូវផាសុកភាពសម្រាប់គ្រួសារ ក៏ដូចជាមានការសន្សំសំចៃខ្ពស់បំផុតហើយនៅ? បើមិនទាន់ទេ សូមរួសរាន់ឡើងព្រោះនៅតែ ៥ថ្ងៃទៀតប៉ុណ្ណោះ! ងាយៗ! អតិថិជនទាំងអស់គ្រាន់តែមកជាវម៉ាស៊ីនត្រជាក់ម៉ូឌែលមួយណាក៏បានក្នុងចំណោមម៉ូឌែលដូចខាងក្រោមនេះ 1- ម៉ូឌែល Wind-free 2- ម៉ូឌែល S-Inverter Plus 3- ម៉ូឌែល S-Inverter នឹងទទួលបានការថែមជូនដូចជា៖ សេវាតម្លើងជូនពីជាងជំនាញយ៉ាងល្អឥតខ្ចោះដោយឥតគិតថ្លៃនិងជើងភ្ជាប់ជញ្ជាំងដែលមានគុណភាពល្អដោយឥតគិតថ្លៃភ្លាមៗ ពិតជាពិសេសមែនទែន! ដូច្នេះអតិថិជនទាំងអស់នឹងមិនចាំបាច់ចំណាយថវិកាបន្ថែមជាមួយនឹងសេវាជាងតម្លើងក៏ដូចជាខាតពេលវេលាក្នុងការដើររកទិញគ្រឿង ឬជើងទម្រសម្រាប់ភ្ជាប់ជញ្ជាំងទៀតនោះទេ! នេះជាឱកាសដ៏ល្អបំផុតដែលលោកអ្នកអាចទទួលបាននូវ ម៉ាស៊ីនត្រជាក់ថ្មីដ៏ឆ្លាតវៃ ទាន់សម័យដែលត្រូវបានបំពាក់នូវបច្ចេកវិទ្យាកាន់តែទំនើប ជួយសន្សំសំចៃថាមពលបានកាន់តែខ្ពស់បំផុត កាត់បន្ថយនូវសំឡេងរំខាន គុណភាពល្អ
April 9, 2019 - សង្គម
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ចើញចូលរួមនៅក្នុងកិច្ចប្រជុំបូកសរុបការងារ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆមាសទី១ ឆ្នាំ២០១៩ ហើយឯកឧត្តមក៏បានបញ្ជាក់ផងដែរថា បានទុកពេល៣ខែឲ្យអ្នកប្រកបរបររត់ម៉ូតូកង់បីទាំងអស់ចូលទៅរៀន និងប្រឡងយកបណ្ណបើកបរ។ ឯកឧត្តមក៏បានបញ្ជាក់ទៀតថា ប្រមាណ៩៨ភាគនៃអ្នករត់ម៉ូតូកង់បីមិនទាន់មានបណ្ណបើកបរនៅឡើនោះទេ។ ការចាត់វិធាននេះឲ្យអ្នកបើកកង់បីទៅរៀន និងប្រឡងយកបណ្ណបើកបរនេះ ដើម្បីរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងកាត់បន្ថយការកកស្ទះចរាចរណ៍ ដែលបណ្តាមកពីការបើកបរមិនដឹងច្បាប់របស់ពូួកគាត់៕ អត្ថបទ៖ សេម
April 9, 2019 - សង្គម
យោងតាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃស្តីពីការបង្កើត និងដាក់ឲ្យប្រើប្រាស់នូវនិមិត្តសញ្ញាខេត្តកំពង់ធំ ដោយត្រូវបានកំណត់ដូចខាងក្រោមនេះ៖ + មានរាងមូល + រូបប្រាសាទយាយព័ន្ធ៖ តំណាងឲ្យភាពរុងរឿងនៃស្ថាបត្យកម្មខ្មែរនាសតវត្សទី៧ ដែលមាននៅក្នុងតំបន់ប្រាសាទសំបូរព្រៃគុក នាទឹកដីខេត្តកំពង់ធំ និងតំណាងឲ្យជំនឿរបស់ខ្មែរបុរាណក្នុងការគោរពព្រហ្មញ្ញសាសនា + រូបបដិមាតោ៖ តំណាងឲ្យភាពអស្ចារ្យនៃសិល្បៈខ្មែរនាចុងសម័យចេនឡាក្នុងតំបន់ប្រាសាទសំបូរព្រៃគុក និងតំណាងឲ្យអំណាច អានុភាពខ្លាំងក្លា + រូបដំរីជាន់ខ្លា៖ តំណាងឲ្យរូបសំណាក់ ដែលមាននៅក្នុងខេត្តកំពង់ធំ តាំងពីអំឡុងទសវត្សទី៦០ ហើយឆ្លុះបញ្ចាំងពីតថភាពធនធានធម្មជាតិនៃខេត្តកំពង់ធំ + កួរស្រូវ៖ តំណាងឲ្យភាពសម្បូរសប្បាយ និងភាពរុងរឿងនៃវិស័យកសិកម្ម ពិសេសគឺភោគផលនៃដំណាំស្រូវ + ដើមឈើ៖ តំណាងឲ្យការរីកចម្រើនលើវិស័យកសិឧស្សាហកម្ម ដែលខេត្តកំពង់ធំសំបូរដោយដីមានជីជាតិ អំណោយផលដល់ដំណាំកសិកម្ម និងកសិឧស្សាហកម្ម អត្ថបទ៖
April 9, 2019 - PR
នៅថ្ងៃទី ៦ ខែមេសា ឆ្នាំ ២០១៩ អង្គការមូលនិធិសប្បុរសធម៌ ព្រីនស៍ រៀល អ៊ីស្ទេត បានប្រារព្ធសកម្មភាពសប្បុរសធម៌មួយនៅខេត្តព្រះសីហនុ ដើម្បីផ្ដល់ជំនួយឧបត្ថម្ភជាសម្ភារៈនិងថវិការជូនដល់ប្រជាជនក្រីក្រចំនួន ៦០០ គ្រួសារដែលគិតជាទឹកប្រាក់សរុបប្រមាណ ៣២,000 ដុល្លារអាមេរិក។ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ ឯកឧត្តម អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ លោក លី មីញ នាយកប្រតិបត្តិនៃក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប និងជាអនុប្រធានអង្គការមូលនិធិសប្បុរសធម៌ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប
April 9, 2019 - PR
គ្រប់ៗគ្នាបានដឹងហើយថាស្ថាប័នកំពូល MONDE SELECTION គឺជាស្ថាប័នអន្តរជាតិកំពូលមួយដែលមានតួនាទីវាយតម្លៃគុណភាពចំណីអាហារគ្រប់ប្រភេទដែលមានចំនួនរាប់ពាន់ម៉ឺនមុខមកពីជុំវិញពិភពលោក។ ជាក់ស្ដែងនៅក្នុងឆ្នាំ2019នេះក៏មានផលិតផលជាច្រើនបានដាក់ពាក្យដាក់ផលិតផលរបស់ខ្លួនចូលរួមប្រកួតដើម្បីទទួលយកមេដៃមាសគុណភាពកំរិតកំពូលកំរិតថ្នាក់ពិភពលោកនេះផងដែរ ហើយក្នុងនោះដែរក៏មានភេសជ្ជៈប៉ូវកំលាំងប៊ូសស្ត្រង(BOOSTRONG Energy Drink)ផងដែរ។ បើតាមការបែកធ្លាយព័ត៌មានដ៏គួរឲ្យភ្ញាក់ផ្អើលបានឲ្យដឹងថាភេសជ្ជៈប៉ូវកំលាំង ប៊ូសស្ត្រង ដែលជាភេសជ្ជៈសំបូរទៅដោយគុណប្រយោជន៍ជាច្រើនដូចជា កាត់បន្ថយជាតិស្រវឹង ញ៉ាំហើយធ្វើឲ្យស្វាងងងុយគេង ជំនួយស្មារតីក្នុងការបើកបរ ជំនួយខួក្បាលក្នុងការសិក្សារទាំងយប់ទាំងថ្ងៃជួយឲ្យចងចាំបានល្អនោះ ថ្មីៗនេះទើបបានទទួលលិខិតបញ្ជាក់ថាភេសជ្ជៈប៉ូវកំលាំង ប៊ូសស្ត្រង បានឈ្នះមេដៃមាសគុណភាពកំរិតពិភពលោកពីកំពូលស្ថាប័នវាយតម្លៃគុណភាពចំណីអាហារពិភពលោក MONDE SELECTION 2019 នេះហើយ។ ដូចនេះមានន័យថាភេសជ្ជៈប៉ូវកំលាំង ប៊ូសស្ត្រង គឺជាភេសជ្ជៈប៉ូវកំលាំងមួយដែលមានគុណភាពលំដាប់ថ្នាក់កំរិតពិភពលោក ដែលបានឈ្នះមេដៃមាសពីការប្រកួតក្នុងចំណោមភេសជ្ជៈប៉ូវកំលាំងជាច្រើនពាន់និងជាច្រើនម៉ឺនម៉ាកយីហោទាំងអស់ជុំវិញពិភពលោក។ តែទោះជាយ៉ាងណាចំពោះការបែកធ្លាយព័ត៌មានប៊ូសស្ត្រងឈ្នះមេដៃមាសពីស្ថាប័នកំពូល MONDE SELECTION នេះពិតឬយ៉ាងណា ពេលនេះខាងក្រុមហ៊ុនផ្ទាល់នៅមិនទាន់បានប្រកាសជាផ្លូវការណ៍ ឬឲ្យដំណឹងមកកាន់ក្រុមការងារយើងនៅឡើយទេ។ ក្នុងករណីដែលមានដំណឹងច្បាស់ការណ៍ផ្សេងៗទៀតណាមួយអំពីការឈ្នះមេដៃមាសរបស់ក្រុមហ៊ុនប៊ូសស្ត្រង យើងខ្ញុំនឹងចុះផ្សាយជូនបងប្អូននៅពេលក្រោយបន្តទៀត។
April 9, 2019









