ខ្មែរណូត

ស្វែងរក

  • សង្គម

    ឯកឧត្តម ស៊ុន ចាន់ថុល ទុកពេលឲ្យ៣ខែ ដើម្បីឲ្យអ្នករត់កង់បីទាំងអស់ទៅរៀន និងប្រឡងយកបណ្ណបើកបរ

    BY Khmernote Media April 9, 2019
    ឯកឧត្តម ស៊ុន ចាន់ថុល ទុកពេលឲ្យ៣ខែ ដើម្បីឲ្យអ្នករត់កង់បីទាំងអស់ទៅរៀន និងប្រឡងយកបណ្ណបើកបរ

    រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ចើញចូលរួមនៅក្នុងកិច្ចប្រជុំបូកសរុបការងារ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆមាសទី១ ឆ្នាំ២០១៩ ហើយឯកឧត្តមក៏បានបញ្ជាក់ផងដែរថា បានទុកពេល៣ខែឲ្យអ្នកប្រកបរបររត់ម៉ូតូកង់បីទាំងអស់ចូលទៅរៀន និងប្រឡងយកបណ្ណបើកបរ។

    ឯកឧត្តមក៏បានបញ្ជាក់ទៀតថា ប្រមាណ៩៨ភាគនៃអ្នករត់ម៉ូតូកង់បីមិនទាន់មានបណ្ណបើកបរនៅឡើនោះទេ។ ការចាត់វិធាននេះឲ្យអ្នកបើកកង់បីទៅរៀន និងប្រឡងយកបណ្ណបើកបរនេះ ដើម្បីរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងកាត់បន្ថយការកកស្ទះចរាចរណ៍ ដែលបណ្តាមកពីការបើកបរមិនដឹងច្បាប់របស់ពូួកគាត់៕

    អត្ថបទ៖ សេម

    Share This Post:
    MPO4D jitutoto mpo4d Mpoplay