Khmernote Media
  • អន្តរជាតិ

    ខេត្តព្រះសីហនុ៖ នៅថ្ងៃពុធ ៦កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ មន្ត្រីសាខាកាំកុងត្រូលខេត្តព្រះសីហនុ ដោយទទួលបានការសហការពី ស្ថាប័នពាក់ព័ន្ធ និងគណៈកម្មការផ្សារ បានបន្តចុះត្រួតពិនិត្យ និងផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ដែលដាក់តាំងលក់ក្នុងនៅផ្សារលើ ផ្សារមជ្ឈមណ្ឌលពាណិជ្ជកម្ម ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ក្នុងសកម្មភាពត្រួតពិនិត្យ មន្ត្រីជំនាញបានធ្វើការវិភាគបឋមរកសារធាតុគីមីហាមឃាត់នៅលើផលិតផលម្ហូបអាហារមួយចំនួនរួមមាន៖ មឹក បង្គា ត្រីប្រឡាក់ សាច់ក្រក បបែលងៀត ងៀតមឹក ជ្រក់ស្ពៃ សណ្តែកបណ្តុះ។ ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញ បង្គាមានចាក់បញ្ចូលសារធាតុចាហួយចំនួន

    April 11, 2019
  • អន្តរជាតិ

    ចិន៖ បុរសម្នាក់ត្រូវបានមិត្តរួមបន្ទប់លួចផ្ញើរលុយចេញពីទូរស័ព្ទរបស់គាត់អស់ ១,៥០០ ដុល្លារ តាមរយៈការលួចយកទូរស័ព្ទរបស់គាត់ទៅស្កេនមុខគាត់ដើម្បីដោះសោរទូស័ព្ទខណៈពេលដែលគាត់កំពុងតែគេងលក់។ ហេតុការណ៍នេះកើតឡើងនៅក្នុងបន្ទប់ស្នាក់នៅរួមគ្នាមួយសម្រាប់បុគ្គលិកបម្រើការងារក្នុងភោជនីយដ្ឋានមួយនៅក្នុងក្រុង Ningbo ខេត្ត Zhejiang ភាគខាងលិចប្រទេសចិន។ ក្រោយពេលបាត់លុយបុរសជនរងគ្រោះបានទៅប្តឹងប៉ូលិស ហើយការស៊ើបអង្កេតរបស់ប៉ូលិបានបង្ហាញថា នៅក្នុងយប់នៃថ្ងៃកើតហេតុមិត្តដែលគេងនៅក្នុងបន្ទប់ជាមួយបុរសជនរងគ្រោះម្នាក់ បានលួចយកទូរស័ព្ទរបស់គាត់ទៅស្កេនមុខរបស់គាត់ដើម្បីដោះសោរទូរស័ព្ទខណៈពេលដែលគាត់កំពុងតែគេងលក់ បន្ទាប់ពីបានដោះសោរទូរស័ព្ទរួច ជនខិលខូចបានប្រើគណនី WeChat របស់ជនរងគ្រោះ ដើម្បីផ្ញើរលុយចេញទៅកាន់គណនីរបស់គេចំនួន ១, ៥០០ ដុល្លារ។ ពេលនេះជនខិលខូចកំពុងតែត្រូវបានប៉ូលិសឃាត់ ដើម្បីឲ្យទទួលទោសតាមផ្លូវច្បាប់ និងសងលុយទៅឲ្យបុរសជនរងគ្រោះវិញ។ ជុំវិញករណីនេះគេមិនបានបញ្ជាក់ទេថា ទូរស័ព្ទរបស់ជនរងគ្រោះជាទូរស័ព្ទម៉ាកអ្វីនោះ តែគេគ្រាន់តែឲ្យដឹងថា ទូរស័ព្ទនោះផលិតនៅក្នុងប្រទេសចិនមានតម្លៃត្រឹមតែ ១៥០ ដុល្លារប៉ុណ្ណោះ ហើយវាអាចស្កេនមុខមនុស្សបានបើទោះជាពេលកំពុងបិទភ្នែកក៏ដោយ៕ អត្ថបទ៖ភក្តី ប្រភព៖shanghai

    April 11, 2019
  • PR

    ភ្នំពេញថ្ងៃទី ១១ មេសា ២០១៩៖ តាមរយៈការដាក់សម្ពោធជាផ្លូវការកាលពីយប់ថ្ងៃទី ១០ ខែមេសា ឆ្នាំ២០១៩ ដែលធ្វើឡើងនៅទីក្រុងបាងកកប្រទេសថៃ ក្រុមហ៊ុន សាមសុង បានបញ្ចេញស្មាតហ្វូនជាផ្លូវការរបស់ខ្លួនចំនួន ២ ម៉ូឌែលថ្មីទៀតដែលស្ថិតក្នុងត្រកូល Galaxy A ហើយដែលម៉ូដែលថ្មីនោះគឺ Samsung Galaxy A70 និង Galaxy A80 ជាមួយនឹងរូបរាង និងលក្ខណៈពិសេសថ្មីៗយ៉ាងទាក់ទាញនិងប្រកបដោយលក្ខណៈសម្បត្តិខ្ពស់ ។ ចំណុចពិសេសបំផុតនោះគឺ ស្មាតហ្វូនជំនាន់ថ្មី Samsung Galaxy A80 បានរចនាមកជាមួយនឹង រូបរាងថ្មី អេក្រង់ធំលាតសន្ធឹង

    April 11, 2019
  • PR

    ភ្នំពេញ – ថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០១៩៖ Lotus គឺជានំជើងមាន់ដែលពេញនិយមបំផុតនៅប្រទេសថៃ ហើយនំជើងមាន់ Lotus បានធ្វើកម្មវិធីអបអរសាទរដល់អ្នកឈ្នះរង្វាន់នៅខេត្តសៀមរាប ថ្ងៃទី ០៨ ខែមេសា ឆ្នាំ ២០១៩ នៅខេត្តកំពង់ចាម ថ្ងៃទី ០៩ ខែមេសា ឆ្នាំ ២០១៩ និងនៅភ្នំពេញ ថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០១៩។ នំជើងមាន់ Lotus យកចិត្តទុកដាក់តាំងពីជំហ៊ានដំបូងក្នុងការជ្រើសរើសវត្ថុធាតុដើមដែលមានគុណភាព ប្រេងឆាថ្លាល្អ មានអនាម័យ

    April 11, 2019
  • បច្ចេកវិទ្យា

    ជាទូទៅមនុស្សភាគច្រើនបានពាក់នាឡិកាឆ្លាតវ័យរបស់ក្រុមហ៊ុន Apple ដើម្បីភាពស្រស់ស្អាត និងប្រើប្រាស់បច្ចេកវិទ្យាដ៏ទំនើបរបស់វា។ តែយ៉ាងណាក្តី បើយោងតាមសារព័ត៌មាន GSMARENA បាចចុះផ្សាយថា Apple Watch បានជួយសង្គ្រោះជីវិតបុរសម្នាក់ពីជំងឺគាំងបេះដូង។ សារព័ត៌មានអេឡិចត្រូនិចមួយនេះបានរៀបរាប់ថា មានបុរសជនរងគ្រោះម្នាក់ ដែលកំពុងតែគេងនៅផ្ទះមើលទូរទស្សន៍សុខៗ ស្រាប់តែ Apple Watch នៅលើដៃរបស់គាត់បានលោតសញ្ញាប្រាប់ថា ចង្វាក់បេះដូងរបស់គាត់កំពុងមានបញ្ហា ហើយបន្តិចក្រោយមកវាក៏បានលោតសញ្ញាប្រាប់ម្តងទៀតថា ចង្វាក់បេះដូងរបស់គាត់កំពុងលោតលឿនខុសធម្មតា។ ក្រោយទទួលបានសញ្ញាព្រមានចេញពី Apple Watch បុរសរងគ្រោះក៏ប្រញាប់ទៅមន្ទីរពេទ្យ ហើយខាងវេជ្ជបណ្ឌិតបានរកឃើញថា បុរសជនរងគ្រោះកំពុងតែបញ្ហាបេះដូងជាខ្លាំង ហើយអាចនឹងគាំងស្លាប់ទៀតផង ប្រសិនបើមកមន្ទីរពេទ្យមិនទាន់។ អរគុណ Apple Watch ដែលបានជួយសង្គ្រោះជីវិតមនុស្សម្នាក់៕ អត្ថបទ៖

    April 11, 2019
  • សង្គម

    យោងតាមសេចក្តីណែនាំរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ដើម្បីទប់ស្កាត់ការតំឡើងថ្លៃសេវាដឹកជញ្ជូនអ្នកដំណើរ និងដោះស្រាយសំណូមពររបស់ប្រជាពលរដ្ឋក្នុងគោលបំណងកាត់បន្ថយការចំណាយក្នុងការធ្វើដំណើរទៅមករបស់បងប្អូនប្រជាពលរដ្ឋក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ក្រសួងសូមធ្វើការណែនាំដល់សមាគមដឹកជញ្ជូនអ្នកដំណើរ ក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ និងអាជីវករដឹកជញ្ជូនអ្នកដំណើរទាំងអស់ អនុវត្តតាមគោលការណ៍ណែនាំដូចខាងក្រោម៖ ១. រក្សាតម្លៃសេវាដឹកជញ្ជូនអ្នកដំណើរឲ្យនៅដដែលដូចតម្លៃធម្មតា ដែលសមាគមដឹកជញ្ជូនអ្នកដំណើរ ក្រុមហ៊ុន និងអាជីវរដឹកជញ្ជូនធ្លាប់យកក្នុងថ្ងៃធម្មតា ២. មិនអនុញ្ញាឲ្យផ្ទុកអ្នកដំណើរលើសចំណុះ និងផ្ទុកទំនិញសំពីងសំពោងខុសលក្ខណៈបច្ចេកទេស គ្មានផាសុខភាព ដែលងាយបង្កឲ្យមានគ្រោះថ្នាក់ ៣. ដើម្បីជៀសវាងគ្រោះថ្នាក់ ដែលកើតឡើងជាយថាហេតុក្នុងពេលធ្វើដំណើរ សូមប្រកាន់យ៉ាងខ្ជាប់ខ្ចួននូវការគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងការយោគយល់អធ្យាស្រ័យគ្នាក្នុងការបើកបរ៕ អត្ថបទ៖ សេម

    April 11, 2019
  • បច្ចេកវិទ្យា

    ចិន៖ ទីក្រុងប៉េកាំងប្រទេសចិនគ្រោងនឹងប្រើប្រាស់កាមេរ៉ាសុវត្ថិភាពរួមជាមួយនឹងបច្ចេកវិទ្យាស្កេនមុខមនុស្ស ដើម្បីសម្គាល់មើលមុខភ្ញៀវទេសចរណ៍ ដែលគ្មានសីលធម៌ក្នុងអំឡុងពេលដើរកំសាន្តនៅក្នុងទីក្រុង។ កន្លងមកគេបានកត់សម្គាល់ឃើញថា ភ្ញៀវទេចរណ៍ចិនជាច្រើននាក់តែងប្រព្រឹត្តិសកម្មភាពអសីលធម៌ ឬមិនសមរម្យទាល់តែសោះក្នុងអំឡុងពេលដែលពួកគេដើរកំសាន្តទាំងក្នុងប្រទេស និងក្រៅប្រទេស។ ជាទូទៅឥរិយាបថអវិជ្ជមានរបស់ពួកគេនោះ បានធ្វើឲ្យប៉ះពាល់ដល់សម្បត្តិសាធារណៈ និងរំខានដល់អ្នកដទៃជាខ្លាំង។ ហេតុនេះហើយទើបទីក្រុងប៉េកាំងគ្រោងនឹងប្រើកាមេរ៉ាសុវត្ថិភាព ដើម្បីស្កេនពិនិត្យមើលមុខជន ដែលមានឥរិយាបថមិនល្អនៅទីសាធារណៈ សួន កន្លែងកំសាន្ត និងសារមន្ទីរជា ដើម្បីកំណត់អត្តសញ្ញាណរបស់ពួកគេទុកសម្រាប់ដាក់ទោសនៅពេលក្រោយ ឬបញ្ចូលឈ្មោះពួកគេទៅក្នុងបញ្ជីខ្មៅរបស់រដ្ឋាភិបាលចិន។ នេះមិនមែនជាវិធានការដំបូងទេ ដែលរដ្ឋាភិបាលចិនបានធ្វើឡើងក្នុងគោលបំណងចង់ទប់ស្កាត់ការប្រព្រឹត្តិសកម្មភាព អសីលធម៌ពីសំណាក់ភ្ញៀវទេសចរណ៍នោះ ព្រោះថាកាលពីឆ្នាំមុនរដ្ឋាភិបាលចិនបានសម្រេចមិនលក់សំបុត្រយន្តហោះឲ្យភ្ញៀវទេសចរណ៍ចិនចំនួន ១៧,៥ លាននាក់រួចម្តងមកហើយ ដោយផ្អែកលើឥរិយាបថមិនសមរម្យរបស់ពួកគេ។ សូមបញ្ជាក់ថា បើយោងតាមរបាយការណ៍របស់ក្រសួងវប្បធម៌ និងទេសចរណ៍ចិនបានបង្ហាញថា ពេលមានពិធីបុណ្យពិសេសម្តងៗ តែងមានដំណើរកំសាន្តក្នុងស្រុកប្រមាណជា ​១១២ លាន ត្រូវបាបង្កើតឡើយដោយប្រជាជនចិននៅគ្រប់ទិសទី

    April 11, 2019
  • PR

    ក្រុមហ៊ុន SIAM KUBOTA Leasing Co. , Ltd កំពុងបោះជំហានចូលក្នុងទីផ្សារបង់រំលស់គ្រឿងចក្រកសិកម្មនៅក្នុងប្រទេសកម្ពុជា ដោយបានដាក់ឲ្យដំណើរការក្រុមហ៊ុន KUBOTA Leasing (Cambodia) Plc ជាមួយដើមទុនរហូតដល់ទៅ ១៨ លានដុល្លារអាមេរិក។ ដើម្បីកំណត់ខ្លួនឯងឲ្យខុសពីបណ្តាក្រុមហ៊ុនដទៃផ្សេងទៀត ក្រុមហ៊ុនថ្មីមួយនេះផ្តល់ជូននូវអត្រាការប្រាក់ទាប ការបង់ត្រឡប់មកវិញមានច្រើនប្រភេទ និងការអនុម័តការបង់រំលស់យ៉ាងឆាប់រហ័ស ដោយគ្មានបង្កប់កម្រៃសេវា ឬថ្លៃសេវាបន្ថែមផ្សេងៗណាមួយឡើយ ។ ជាមួយនឹងការយល់ច្បាស់ពីតម្រូវការដ៏ចាំបាច់របស់កសិករ កម្ពុជា ក្រុមហ៊ុន KUBOTA Leasing (Cambodia) Plc. មានគោលបំណងចង់ក្លាយខ្លួនជា ក្រុមហ៊ុនដែលនាំមុខគេក្នុងវិស័យបង់រំលស់គ្រឿងចក្រកសិកម្មនៅកម្ពុជា។ លោក Piyachart

    April 10, 2019
  • PR

    កាលពីម្សិលមិញ មានវីដេអូខ្លី បែបអប់រំមួយដែលបានបង្ហោះនៅលើ Page ផ្លូវការរបស់ក្រុមហ៊ុនទូរស័ព្ទមួយ ក្នុងប្រទេសកម្ពុជាត្រូវបានគេចែកចាយ (Shared) និង (View) យ៉ាងច្រើនកុះករត្រឹមតែរយៈពេលមួយថ្ងៃប៉ុណ្ណោះ! ស្របពេលជាមួយគ្នានោះដែរ ក៏មានក្រុមយុវវ័យខ្លះបាននាំគ្នាចែកចាយបន្តគ្នានូវវីដេអូខ្លីនេះដើម្បីបង្ហាញពីអារម្មណ៍ពិតរបស់ពួកគេទៅលើស្ថានភាពពិតប្រាកដដែលពួកគេបានជួបប្រទះនាពេលកន្លងមកដូច្នោះដែរ។ យើងខ្ញុំក៏បានទស្សនាវីដេអូខ្លីនោះដែរ ឃើញថាវាមានអត្ថន័យអប់រំល្អប្រសើរមែន ចំពោះអ្នកដែលបានចាកចេញពីស្រុកកំណើត មកធ្វើការនៅរាជធានីភ្នំពេញ ដោយពេលខ្លះ ពួកគេសឹងតែគ្មានពេលទៅលេងស្រុកកំណើតរបស់ពួកគេឡើយ! សំណួរសួរថាហេតុអ្វីបានជាយើង ម្នាក់ៗតែងតែនឹកផ្ទះពេលជិតចូលឆ្នាំថ្មីម្តងៗ? ជាការពិតណាស់ សម្រាប់អ្នកដែលចាកចេញពីស្រុកកំណើត មកធ្វើការងារ ឬ ប្រកបមុខរបរផ្សេងៗនៅទីក្រុង ភាគច្រើនបានចំណាយពេលសឹងតែមួយឆ្នាំជាមួយការងារ និង ក្រុមការងារ ដោយពួកគេបានឃ្លាតឆ្ងាយពីឳពុកម្តាយ ឃ្លាតឆ្ងាយពីបងប្អូន ឃ្លាតឆ្ងាយពីអ្នកភូមិផងរបងជាមួយរបស់ពួកគេ ដើម្បីតម្រូវការជីវភាព និង ពង្រីកជំនាញ

    April 10, 2019
  • អន្តរជាតិ

    ជាទូទៅលោកអ្នកតែងគិតថា សាច់ទ្រូងមាន់គឺល្អសម្រាប់ការទទួលទានព្រោះតែវាមានផ្ទុកនូវការឡូរីទាប គ្មានជាតិខ្លាញ់ច្រើន ដែលមិនធ្វើឲ្យអ្នកទទួលទានធាត់លើសទម្ងន់នោះទេ។ ការយល់ឃើញដូចនេះពិតជាមិនខុសឡើយ តែថ្ងៃនេះមានការសិក្សាមួយបានបង្ហាញថា សាច់ទ្រូងមាន់ទាំងអស់មិនសុទ្ធតែល្អសម្រាប់សុខភាពដូចៗគ្នានោះទេ។ ការសិក្សាដែលបានចុះផ្សាយក្នុងទិនានុប្បវត្តិស្តីអំពីវិទ្យាសាស្ត្រសត្វរបស់ប្រទេសអ៊ីតាលីមួយនេះបានរកឃើញថា សាច់ទ្រូងមាន់ដែលមានស្នាមឆ្នូតពណ៌កាន់តែច្រើន គឺមានន័យថាវាមានផ្ទុកជាតិខ្លាញ់កាន់តែច្រើនដែរ។ ការសិក្សានេះបានពិសោធឃើញថាទ្រូងមាន់ដែលស្នាមឆ្នូតច្រើននោះ អាចមានផ្ទុកជាតិខ្លាញ់ច្រើនជាងសាច់ទ្រូងមានដែលគ្មានស្នាមឆ្នូតទាល់តែសោះរហូតដល់ទៅ ២២៤ % និងមិនសូវមានប្រូតេអ៊ីនខ្ពស់នោះទេ។ ដើម្បីរក្សាសុខភាពឲ្យបានល្អ ការសិក្សាខាងលើនេះបានណែនាំឲ្យលោកអ្នកត្រូវចេះជ្រើសរើសសាច់ទ្រូងមាន់ណាដែលគ្មានស្នាមឆ្នូតពណ៌សច្រើន ទើបជាសាច់ទ្រូងមានដែលគ្មានជាតិខ្លាញ់ខ្ពស់ និងមានគុណប្រយោជន៍ច្រើនសម្រាប់ខុសភាព។ លោកអ្នកអាចទស្សនារូបភាពគំរូស្តីពីការប្រៀបធៀបសាច់ទ្រូងមាន់ដូចខាងក្រោមនេះ ដែលចំណុច “C” បង្ហាញថា ជាដុំសាច់ទ្រូងមាន់មានជាតិខ្លាញ់ខ្ពស់បំផុត៖ អត្ថបទ៖ភក្តី ប្រភព៖menshealth

    April 10, 2019