- Khmernote Media
- Nissan Auto Tech
(ភ្នំពេញ)៖ ក្រុមហ៊ុន TAN CHONG MOTOR (CAMBODIA) PTY. LTD. ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខនូវរថយន្ត Nissan និងជាបុត្រសម្ព័ន្ធរបស់ តាន់ចុង ម៉ូធ័រ ហូលឌីង ប៊ីអេចធី (ម៉ាឡេស៉ី) នៅរាត្រីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៩ បានប្រារព្ធពិធីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ នៅក្នុងអគារតាំងបង្ហាញថ្មីយ៉ាងធំទូលំទូលាយរបស់ខ្លួន។ បើមើលទៅលើបរិយាកាសនៃកម្មវិធីវិញ អ្នកចូលរួមម្នាក់ៗបានលើកដៃកាន់ទូរស័ព្ទថតរូបភាព ព្រមទាំងផ្តោតអារម្មណ៍មើលការសម្តែងរបាំត្រុដិ មិនដាក់ភ្នែកគ្រប់ៗគ្នា។ បន្ថែមពីនេះ នៅក្នុងបរិវេណនៃពិធីនេះ ត្រូវបានរចនាឡើងតាមបែបខ្មែរសុទ្ធសាធ ដែលមានដាក់រទេះគោ, ស្លឹកត្នោត និងផ្លែធញ្ញជាតិជាច្រើនមុខទៀតយ៉ាងដេរដាស។ កម្មវិធីដែលមានបង្ហាញជូនរបាំប្រពៃណីខ្មែរនេះ បានធ្វើឲ្យអតិថិជន
April 9, 2019 - រថយន្ត
រថយន្តស៊េរីថ្មីរបស់ក្រុមហ៊ុន Honda គឺរថយន្ត HR-V Sport ស៊េរីឆ្នាំ ២០១៩ នឹងត្រូវបានគេដាក់លក់ជាផ្លូវការនៅក្នុងប្រទេសអង់គ្លេសនាខែមេសាខាងនេះហើយ។ រថយន្តដ៏ប្រណិតនេះត្រូវបានគេរពឹងថាមានតម្លៃ ៣៦,០០០ ដុល្លារអាមេរិក (នៅទីផ្សារបរទេស)។ បើប្រៀបធៀបរថយន្ត HR-V Sport ទៅនឹងរថយន្ត CR-V គេអាចមើលឃើញថា រថយន្ត CR-V ធំជាងបន្តិចជាមួយនឹងតម្លៃប្រមាណជា ៣៦,៣៥៦ ដុល្លារ (នៅទីផ្សារបរទេស)។ ចំពោះផ្នែកខាងក្នុងរបស់រថយន្តវិញមានបំពាក់នូវផ្ទាំង LED ទំហំ ៧ អ៊ីញ ប្រព័ន្ធត្រួតពិនិត្យពេលចេញដំណើរ ប្រព័ន្ធផ្តល់សញ្ញាព្រមានពីការប៉ះទង្គិតផ្សេងៗ កាំមេរ៉ាពិសេសសម្រាប់មើលជុំវិញរថយន្ត និងបច្ចេកវិទ្យាទំនើបជាច្រើនទៀត។ ម៉ូដែល
April 9, 2019 - សង្គម
នៅក្នុងខេត្តសៀមរាបជាខេត្ត ដែលសំបូរទៅដោយប្រាង្គប្រាសាទបុរាណ និងជាខេត្តដែលទាក់ទាញភ្ញៀវទេសចរមកចូលទស្សនាយ៉ាងច្រើនកុះករមិនថាភ្ញៀវជាតិ និងអន្តរជាតិនោះទេ។ ជាមួយគ្នានោះដែរ នៅក្នុងតំបន់អង្គរ ឬតំបន់ប្រវត្តិសាស្រ្តអង្គរមានផ្ទៃក្រឡា ៤០២គីឡូម៉ែត្រការ៉េ និងមានប្រាសាទប្រហែលជា៣០០ប្រាសាទ ប៉ុន្តែនាពេលបច្ចុប្បន្ននេះគឺមានត្រឹមតែជាង ៤០ប្រាសាទប៉ុណ្ណោះ ដែលជាប្រាសាទមេ និងភ្ញៀវទាំងអស់អាចចូលទស្សនាបាន ខណៈដែលប្រាសាទមួយចំនួនធំមិនទាន់បានជួសជុល និងខ្លះទៀតស្ថិតនៅក្នុងព្រៃជ្រៅ ហើយខ្លះទៀតត្រូវការពេលវេលាក្នុងការធ្វើកំណែកំណាយ។ ដោយឡែកមានប្រជាជនខ្មែរយើងតិចណាស់ ដែលដឹងថាប្រាសាទណាមានវ័យចំណាស់ជាងគេនៅក្នុងតំបន់អភិរក្សអង្គរ ហើយប្រាសាទនោះគឺជាប្រាសាទតូចមួយ ដែលធ្វើពីឥដ្ឋ ស្ថិតនៅក្នុងស្រុកបាគង ឬក្នុងទីក្រុងបុរាណ ហរិហរល័យ ឬសព្វថ្ងៃនេះគេហៅថាក្រុមប្រាសាទរលួស។ បន្ថែមពីនេះទៅទៀត ប្រាសាទមួយនេះមានឈ្មោះថា ប្រាសាទព្រះគោ ដែលសង់ឡើងក្នុងគោលបំណងឧទ្ទិសថ្វាយអោយអ្នកផ្តើមអាណាចក្រអង្គរគឺ ព្រះបាទជ័យវរ្ម័នទី២ និងសម្រាប់ព្រះឥសូរក្នុងសាសនាហិនឌូ និងប្រាសាទនេះសាងសង់ឡើងដោយព្រះបាទឥន្រ្ទវរ្ម័នទី១ នៅពាក់កណ្តាលសតវត្សទី៩ និងជាប្រាសាទដំបូងគេត្រូវបានសង់ឡើង បន្ទាប់ពីព្រះបាទជ័យវរ្ម័នទី២
April 9, 2019 - PR
ខេត្តកែប៖ អស្ចារ្យមែន នៅឆ្នាំ២០១៩នេះ ក្រុមហ៊ុនស្រាបៀរអង្គរ និងភេសជ្ជៈPepsi បាន សហការគ្នាជាមួយអាជ្ញាធរខេត្តកែប រៀបចំកម្មវិធីសង្ក្រាន្តដ៏ធំមួយនៅខេត្តកែប ដើម្បី អបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរ ដែលនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី១៤ ១៥ និង ១៦ ខែ មេសា ខាងមុខនេះ។ សង្គ្រាន្តកែបលើកទីមួយដ៏ធំសម្បើមនេះ មានការប្រគំតន្ត្រីខ្នាតធំ ជាមួយការ ចូលរួមពីតារា ចម្រៀងល្បីៗជាច្រើនរូបប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទំាងមានកម្មវិធី កម្សាន្តដ៏ច្រើន ដូចជា ការតាំងពិព័រណ៍ពាណិជ្ជកម្មដែលមានលក់ផលិតផលជាច្រើនប្រភេទ ការរាំកម្សាន្ត អមដោយការលេងល្បែង ប្រជាប្រិយខ្មែរ ពីសំណាក់ក្រុមយុវជនសសយក ខេត្តកែបផងដែរ។ មិនតែប៉ុណ្ណោះ ក្រៅពីកម្មវិធីរាំកម្សាន្តបែបប្រពៃណី ក៏មានការរំាលេងបែបសម័យនិយម
April 9, 2019 - PR
នៅពេលដែលយើងគ្រប់គ្នាទទួលបានសំណួរមួយថា តើនរណាជាសំណព្វចិត្តរបស់អ្នកគ្រប់ពេលវេលានោះ? ច្បាស់ណាស់ ចំលើយដែលចេញមក គឺសំដៅទៅលើបុគ្គលក្នុងនាមជាមនុស្ស ដែលយើងស្រលាញ់បំផុត ឬ អាចជាសត្វចិញ្ជឹមដែលយើងគ្រប់គ្នាស្រលាញ់និងរស់នៅជាមួយយើងរាល់ថ្ងៃជាក់ជាមិនខាន។ លោកអ្នកសាកគិតបន្តិចទៅមើល៍ថាអ្វីដែលនៅជាប់ជាមួយយើងរាល់ថ្ងៃគ្រប់ពេល និងគ្រប់ទីកន្លែង ទៅណាក៏យកទៅដែរ សូម្បីតែចូលបន្ទប់ទឹក ក៏មិនអាចបំភ្លេចបាន បើភ្លេចវាដូចបាត់របស់អ្វីម្យ៉ាង ស្ទើរតែសំខាន់ជាងគ្រឿងអលង្កាដែលនៅជាប់នឹងខ្លួនរបស់យើងទៅទៀត! គិតឃើញឬនៅ? ខ្ញុំប្រាប់ទៅចុះ វាគឺជាទូរស័ព្ទវៃឆ្លាត (Smart Phone) ហ្នឹងណា All Nop!។ ឃើញទេ វាមិនពិបាករកនឹកនោះទេ ព្រោះថា Smart Phone គឺជាមិត្តដ៏យល់ចិត្តម្នាក់របស់យើងគ្រប់គ្នា ឬ អាចនិយាយបានថាវាជាមិត្តដ៏ស្មោះត្រង់ម្នាក់ដែលមនុស្សគ្រប់គ្នាត្រូវតែងតែចង់បាន និង យកទៅតាមខ្លួនជានិច្ច សម្រាប់មនុស្សគ្រប់វ័យ។
April 9, 2019 - កីឡា
តារាបាល់ទាត់មកពីអាសុីរបស់ក្លឹប Tottenham លោក Son Heung-Min និយាថាគាត់បានក្លាយជាជនរងគ្រោះនៃការរើសអើងពូជសាសន៍ នៅពេលដែលគាត់កំពុងលេងនៅក្នុងប្រទេសអង់គ្លេស ហើយគាត់គិតថាជារឿងល្អបំផុតដែលមិនប្រតិកម្មតបតជាមួយមនុស្សអស់ទាំងនោះ។ ចំណែកឯមិត្តរួមក្រុមរបស់ Son កីឡាករ Danny Rose បានលើកឡើងផងកាលពីអាទិត្យមុនថា គាត់មិនអាចឈទ្រំមើលពីការកង្វះខាតនៃចំណាត់ការរបស់អាជ្ញាធរចំពោះរឿងរើសអើងពូជសាសន៍នេះបានទេ។ កីឡាររូបនេះបាននិយាយនៅពេលដែលអ្នកគាំទ្របានស្រែកថាអោយគាត់នៅក្នុងកំឡុងពេលប្រកួតរវាងអង់គ្លេស និង ប្រទេស Montenegro ក្នុងខែមិនានៃពានជម្រុះអឺរ៉ូឆ្នាំ ២០២០។ ហើយមិនមែនតែកីឡារពីររូបនេះទេដែលត្រូវបានមានការរើសអើងពីសំណាក់អ្នកគាំទ្រដូចជា Rahaam Sterling និង Moise Kean ជាដើម។ ចំណែកឯ Son ក៏ដូចគ្នាផងដែរ ហើយកីឡាកររូបនេះបានផ្លាស់ប្តូរចូលលេងនៅក្នុងប្រទេសអង់គ្លេសជាមួយ Spur នៅក្នុងឆ្នាំ
April 9, 2019 - កីឡា
និយាយទៅ នៅក្នុងប្រទេសអង់គ្លេស ឬលីគកំពូលរបស់ប្រទេសអង់គ្លេសពិតជាសំណាងណាស់ដែលមានពហុកីឡាដ្ឋានជាច្រើនដែលគេចាត់ចូលជាចំណាត់ថ្នាក់ល្អជាងគេលើលោក ខណៈដែលមានពហុកីឡាដ្ឋានចាស់ៗជាច្រើននៅលើពិភពលោកក្នុងនោះមានដូចជា Camp Nou និង San Siro មិនអាចយកមកធៀបជាមួយប្រទេសអង់គ្លេសបាននោះទេ។ មានលក្ខខ័ណ្ឌជាច្រើនដែលគេយកមកវាយតំលៃដើម្បីវាស់អំពីគុណភាពល្អបំផុតរបស់ពហុកីឡាដា្ឋន ហើយក្នុងនោះមានដូចជា បរិយាកាសដ៏ទាក់ទាញ ទីលានដ៏គួរអោយចាប់អារម្មណ៍ និងស្រស់ស្អាត ម្ហូបឆ្ងាញ់ៗ ហើយជាពិសេសនោះគឺអ្នកគាំទ្រនោះតែម្តង។ ហើយរាល់ការពិភាក្សាទាំងអស់នេះគឺធ្វើឡើងដោយអ្នករាយការណ៍របស់កាសែត The Sun ដើម្បីដាក់ចំណាត់ថ្នាក់ទៅលើពហុកីឡាដា្ឋនទាំងអស់ក្នុងក្របខ័ណ្ឌ English Premier League ដោយយោងទៅតាមកត្តាខាងលើទាំងអស់នោះ។ ក្រោយការវាយតំលៃយើងឃើញថាពហុកីឡាដ្ឋានដែរល្អជាងគេគឺជាពហុកីឡាដ្ឋានរបស់ក្លឹប Tottenham Hotspurs ដែលទើបនឹងសម្ភោធថ្មីៗនេះផងដែរ ខណៈដែរ ពហុកីឡាដ្នានរបស់បិសាចក្រហម Manchester united បានឈនៅត្រឹមលេខពីរប៉ុណ្ណោះ។
April 9, 2019 - កីឡា
ក្រុមកាំភ្លើងធំមានឱកាសមាសក្នុងការរក្សាដំណែងរបស់គេអោយនៅឈនៅលើកំពូលតារាង Top 4 នៃលីគកំពូលរបស់អង់គ្លេសនៅក្នុងសប្តាហ៍នេះ ប៉ុន្តែ Arsenal បែរជាទៅចាញ់ក្រុម Everton ទៅវិញ ហើយជាមួយគ្នានេាះដែរ Borussia Dortmund បានទទួលរងការឈឺចាប់ដូចគ្នាក្រោយពួកគេចាញ់ក្រុម Bayern Munich យ៉ាងធ្ងន់ធ្ងរនៅក្នុងលទ្ធផល ៥ទល់នឹង០។ ជាបច្ចេកទេស ក្រុមទាំងពីរចាញ់ដោយសារពួកគេធ្វើមិនបានល្អនៅលើទីលានបាល់ទាត់ ប៉ុន្តែផ្ទុយទៅវិញ អ្នកគាំទ្រក្រុមទាំងពីរបែរជាមានរឿងផ្សេងដែលពួកគេធ្វើការស្តីបន្ទោសទៅវិញ។ ដោយមុនការប្រកួតតារាចម្រៀងរ៉េបដ៏ល្បីម្នាក់បានបង្ហោះរូបជាមួយកីឡាករពីររូបមុននឹងការប្រកួតរបស់ពួកគេចាប់ផ្តើម ដោយរូបទីមួយ Drake បានថតជាមួយ Aubangmeyang របស់Arsenal និងរូបទីពីររូបគាត់បានបង្ហោះជាមួ Jorden កីឡាកររបស់ Dortmund។ វាពិតជារឿងមួយដែលគួរអោយអស់សំណើចបំផុត នៅពេលដែលអ្នកគាំទ្រទាំងនោះបានលើកឡើងថា ការចាញ់របស់ក្រុមកាំភ្លើងធំ
April 9, 2019 - កីឡា
មានរឿងជាច្រើនទាក់ទងនឹងព័ត៌មានក្នុងការដោះដូរកីឡាករនៅរដូវកាលក្តៅនេះ ខណៈដែលរដូវកាល ២០១៨-២០១៩ជិតត្រូវបានបញ្ចប់។ ជាមួយគ្នានេះដែរ ក្លឹបយក្សនៅអេស្ប៉ាញ Real Madrid ត្រូវការធនធានជាច្រើនដើម្បីយកមកពង្រឹងក្លឹបឡើងវិញ ខណៈដែរក្លឹបមានការធ្លាក់យ៉ាងខ្លាំងបន្ទាប់ពីកីឡាករម្ចាស់ពាន Ballon d’Or ៥សម័យកាល Christiano Ronaldo និងអ្នកចាត់ការទូទៅ Zidaneចាកចេញកាលពីដើមរដូវកាលនេះ។ ប៉ុន្តែនាពេលថ្មីៗនេះ លោក Perez បានអូសទាញអោយលោក Zidane មកបន្តការងារជាថ្មី ដោយឋិតនៅក្រោមលក្ខខ័ណ្ឌពិសេស ហើយពេលនេះលោក Zidane មានសិទ្ធសម្រេចរាល់ការទិញដោះដូរកីឡាករទាំងអស់នៅក្នុងក្លឹប ដើម្បីយកមកផ្លាស់ប្តូរស្ថានភាពដែលក្លឹបបានជួបនាពេលកន្លងនេះ បន្ទាប់ពីអស់ឱកាសលើកពានជាច្រើនមិនថានៅក្នុងលីគ ឬ Champion League នោះទេ។ ដូចនេះហើយ Real
April 8, 2019 - កីឡា
ថ្មីៗនេះ តាមរយៈព័ត៌មាន Mirror បានអោយដឹងថា ក្លឹបយក្សអុីតាលី AC Milan ហ៊ានចំណាយលុយ ៣០០លានផោន ប្រហែល ៣៩១លានដុល្លារសហរដ្ឋអាមេរិចអោយគ្រូបង្វឹករបស់ក្លឹបមាន់ខ្នាយមាស Totthenham Hotspur លោក Mauricio Pochettino។ គួរបញ្ជាក់ផងដែរថា គ្រូបង្វឹកសញ្ជាតិអាស្សង់ទីនរូបនេះទើបតែមានអាយុ ៤៧ឆ្នាំ បានចាប់អាជីពជាគ្រូបង្វឹកដំបូងនៅក្នុង ២០០៩ ដោយពេលនោះលោកបានដឹកនាំក្រុម Espanyol នឹងបានជួយអោយផុតពីតំបន់គ្រោះថ្នាក់ផងដែរ បន្ទាប់ពីក្រុមនេះធ្លាក់ដល់បាតតារាង ហើយលោកក៏បានបន្តកុងត្រាជាមួយក្លឹបរហូតដល់ឆ្នាំ ២០១៤។ ក្រោយមកបន្ទាប់ពីចាញ់ Gatafe ២ទល់នឹង០ ខណៈដែលមានបញ្ហាហិរញ្ញវត្ថុមក ក៏ត្រូវបានបញ្ចប់កុងត្រាមុនរដូវកាលនៅក្នុងឆ្នាំ ២០១២ បន្ទាប់មកនៅក្នុងឆ្នាំ
April 8, 2019









