- Khmernote Media
- PR
ភ្នំពេញ ថ្ងៃទី 6 មេសា ឆ្នាំ 2019 ៖ ក្រុមហ៊ុន Huawei បានរៀបចំកម្មវិធី P30 Series First Sale ដ៏កក្រើក ដោយមានអ្នកចូលរួមយ៉ាងច្រើនកុះករ រយ:ពេលបីថ្ងៃជាប់គ្នាចាប់ពីថ្ងៃ 5 ដល់ 7 មេសា នៅផ្សារទំនើបអ៊ីអន 1 ដើម្បីដាក់តាំងបង្ហាញ និងឲ្យអតិថិជនធ្វើការតេស្តសាកល្បងប្រើ កំពូលស្មាតហ្វូន P30 សេរ៊ី ដែលល្បីថាហ្សូមដល់ឋានព្រះច័ន្ទ និងជាស៊ុបភើកាមេរ៉ាហ្វូន។ លើសពីនេះទៅទៀត លោកនីកូ ដែលជាឯកអគ្គរដ្ឋទូតរបស់ក្រុមហ៊ុន Huawei
April 8, 2019 - PR បច្ចេកវិទ្យា
ក្រុមហ៊ុនទូរស័ព្ទដៃស្មាតហ្វូន vivo បានរៀបចំព្រឹត្តិការណ៏ចាប់រង្វាន់លើកទី 2 របស់ខ្លួន បានធ្វើឡើងនៅថ្ងៃទី 06 ខែមេសា 2019 នៅ vivo Showroom ដែលស្ថិតនៅអាស័យដ្ឋានផ្ទះលេខ 312D-312E, ផ្លូវ ព្រះមុនីវង្ស, សង្កាត់ចតុមុខ, ខ័ណ្ឌដូនពេញ, រាជធានីភ្នំពេញ។ ខាងក្រោមនេះ គឺទិដ្ឋភាពនៃការចាប់រង្វាន់លើកទី 2 តោះមកមើលសកម្មភាពខាងក្រោមទាំងអស់គ្នា៖ តោះមកមើលអ្នកដែលមានសំណាងឈ្នះរង្វាន់ពីក្រុមហ៊ុនទូរស័ព្ទដៃស្មាតហ្វូន vivo សបា្តហ៍ទី 2 ទាំងអស់គ្នា៖ + រង្វាន់ធំទី 1 បានទៅលើលេខរៀង 0003290 (ទទួលបានទូទឹកកកម៉ាក
April 8, 2019 - សង្គម
កាលពីពេលថ្មីៗនេះ មានការខកចិត្តជាច្រើន ក្រោយសមត្ថកិច្ចបានចុះរុះរើកម្មវិធីកម្សាន្តមុនចូលឆ្នាំប្រពៃណីខ្មែរ “សង្ក្រាន្តយុវ័ន” របស់ក្រុមយុវជនស្ម័គ្រចិត្ត ដែលប្រមូលសំរាមនៅប្រឡាយទឹកស្អុយបឹងត្របែក។ ទាក់ទងនឹងករណីនេះផងដែរ រដ្ឋបាលខណ្ឌចំការមន ក៏បានធ្វើការបកស្រាយចំពោះការចុះផ្អាកសកម្មភាព “សង្ក្រាន្តយុវ័ន” នៅលើប្រឡាយបឹងត្របែក ដូចខាងក្រោមនេះ៖ ១. ពាក់ព័ន្ធនឹងការកើបសំរាមនៅក្នុងប្រឡាយបឹងត្របែក ក្នុងនាមអាជ្ញាធរសូមគាំទ្រ រាល់សកម្មភាពរបស់ក្រុមយុវជន រឺបងប្អូនប្រជាជនទាំងអស់ក្នុងការធ្វើអោយប្រសើរឡើងនូវអនាម័យ បរិស្ថាននៅក្នុងរាជធានីភ្នំពេញ កន្លងមកអាជ្ញាធរខណ្ឌបានស្វាគមន៍និងចូលរួមជាមួយក្រុមយុវជនក្នុការធ្វើសកម្មភាពប្រមូល និងកើបសំរាមនៅប្រឡាយបឹងត្របែកផងដែរ ។ ២. ពាក់ព័ន្ធការផ្អាកសកម្មភាពមិនអោយក្រុមយុវជនធ្វើសង្ក្រាននៅលើប្រឡាយបឹងត្របែក គឺដោយសារប្អូនៗបានធ្វើនៅលើសាឡង់ដែលសំរាប់ប្រើប្រាស់ក្នុងការដាក់គ្រឿងចក្រដើម្បីកាយសំរាម និងបុកសៀផាយធ្វើជញ្ជាំងប្រឡាយ ហើយជាទីតាំងដែលមិនមានអនាម័យល្អ និងមានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពរបស់អ្នកចូលរួម។ ម៉្យាងទៀត គឺបញ្ហាផ្លូវច្បាប់ ប្រទេសមានច្បាប់ទម្លាប់ដូច្នេះការធ្វើសកម្មភាពណាមួយនៅតាមទីសាធារណៈត្រូវមានការអនុញាតពីអាជ្ញាធរ ប៉ុន្តែប្អូនៗមិនបានស្នើសុំការអនុញ្ញាត ឬជូនដំណឹងដល់អាជ្ញាធរទេ ហើយបានប្រើប្រាស់សាឡាងរបស់មន្ទីរសាធារណការ
April 8, 2019 - សង្គម
(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ថោង ខុន បានព្រមានយ៉ាងដាច់អហង្កាថា ត្រូវតែចាត់វិធានការតឹងតែងចំពោះមូលដ្ឋានអាជីវកម្មទេសចរណ៍ ក៏ដូចជាភោជនីយដ្ឋាន-អាហារដ្ឋានណា ដែលនៅតែមិនព្រមបិទបង្ហាញតម្លៃទំនិញ-សេវាកម្ម ឬតារាងតម្លៃ (Menu) ហើយឯកឧត្តមបានបញ្ជាឲ្យមន្ត្រីក្រោមឱវាទចុះត្រួតពិនិត្យ និងបញ្ជ្រាបបញ្ហានេះដល់អាជីវករ និងប្រតិបត្តិករទេសចរណ៍ ឲ្យបានមុនឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ។ ការថ្លែងយ៉ាងម៉ឺងម៉ាត់បែបនេះ ត្រូវធ្វើឡើងក្នុងឱកាសបិទសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៨ ត្រីមាសទី១ ឆ្នាំ២០១៩ និងទិសដៅអនុវត្តបន្តត្រីមាសទី២ ឆមាសទី២ ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងទេសចរណ៍ នាល្ងាចថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩។ ក្នុងឱកាសនោះ ឯកឧត្តម រដ្ឋមន្ត្រីបានបញ្ជាឱ្យមន្ទីរទេសចរណ៍រាជធានី-ខេត្ត ត្រូវទប់ស្កាត់ការឡើងថ្លៃហួសហេតុពេកក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ដោយត្រូវបញ្ជ្រាបឱ្យម្ចាស់មូលដ្ឋានអាជីវកម្មទេសចរណ៍ទាំងនោះ ដាក់បង្ហាញតារាងតម្លៃលើមុខទំនិញ-សេវាកម្មរបស់ខ្លួនឲ្យបានត្រឹមត្រូវ និងអាចទទួលយកបាន។ ឯកឧត្តមបានបញ្ជាក់ថា
April 6, 2019 - អន្តរជាតិ
ករណីឃាតកម្ម កាត់ក្បាល យាយ និងចៅនៅស្រុកព្រៃឈរ ត្រូវបានសមត្ថកិច្ចបង្ក្រាបជនសង្ស័យបានហើយ ជនសង្ស័យឈ្មោះ ស៊ឹម ខេង ភេទប្រុស អាយុ៥៥ឆ្នាំ ជាតិខ្មែរ នៅភូមិត្រពាំងបឹង ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ដោយព័ត៌មានជាបឋម មូលហេតុដែលនាំឲ្យមានការសម្លាប់នេះគឺដោយសារតែគំនុំ។ គួររំលឹកថាកាលពីយប់ថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩ មានករណីឃាតកម្មកាត់ក្បាលមនុស្ស ២នាក់ ដោយជនរងគ្រោះជាជីដូនមានឈ្មោះ ពូ អូន អាយុ ៦៥ឆ្នាំ និងចៅស្រីគាត់ម្នាក់ឈ្មោះ ខេង សាវឿន អាយុ ៦ឆ្នាំ នៅភូមិ ទួលថ្ម
April 6, 2019 - អន្តរជាតិ
ក្រុមជម្រើសជាតិរបស់ឥណ្ឌា និងនេប៉ាល់ផ្នែកនារី នឹងត្រូវប៉ះគ្នានៅក្នុងជើងទីពីរនៅក្នុវវគ្គជម្រុះអូឡាំពិច AFC ឆ្នាំ២០២០នៅក្នុងពហុកីឡាដ្ឋាន Mandalarthiri ក្នុងទីក្រុង ម៉ាន់ដាល័យ ប្រទេសមីយ៉ានម៉ានៅថ្ងៃសៅរ៍នេះ។ គួរបញ្ជាក់ផងដែរថា ប្រទេសឥណ្ឌាបានចាប់ផ្តើមវគ្គជម្រុះ និងយកឈ្នះ Indonesia ២ទល់នឹង០ដំបូងនៅថ្ងៃទី៣ ខែមេសា និងរកបានគ្រាប់បាល់ដោយកីឡាការនី Dangmei Grace ទាំងពីរគ្រាប់។ ដោយឡែក ប្រទេសនេប៉ាល់បានចាញ់ប្រកួតដំបូងរហូតដល់ទៅ ៣ទល់នឹង១ ពេលប៉ះក្រុមម្ចាស់ផ្ទះមីយ៉ានម៉ា។ កីឡាការនី Yee Yee បានបើកឆាករកគ្រាប់បាល់អោយមីយ៉ានម៉ា ប៉ុន្តែក្រុមភ្ញៀវតាមស្មើវិញដោយកីឡាការនី Niru Thapa ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ កីឡាការនី Win theingi
April 6, 2019 - PR
ថ្មីៗក្រុមហ៊ុន តាំង ផេងប៉ោ Co., Ltd ដែលជាក្រុមហ៊ុនចែកចាយផ្លូវការនូវថ្នាំលាប Dulux (ឌូឡាក់)បានរកឃើញនូវម្ចាស់រង្វាន់ធំទាំង៤ដែលឈ្នះម៉ូ គឺ ម៉ូតូហុងដា ព័ណ៌មាស ដ៏ស្រស់ស្អាត ស៊េរីថ្មីឆ្នាំ២០១៩ ដែលបានចាប់ឆ្នោតផ្យាយផ្ទាល់តាមរយះទូរទ្សន៍ ហង្សមាស HDTV នៅថ្ងៃសៅរ៍នេះ។ ទីបំផុតយើងរកឃើញហើយរង្វាន់ទាំង៤រូប ដែលអ្នកឈ្នះទី១បានទៅលើឈ្មោះ ជ័យ វ៉ាន់ នៅខេត្តកោះកុង អ្នកឈ្នះទី២ បានទៅលើឈ្មោះ សេង សុមិនា នៅរាជធានីភ្នំពេញ និងអ្នកឈ្នះទី៣ បានទៅលើឈ្មោះ សុខ ឆៃនៅរាជធានីភ្នំពេញ។ ថ្នាំលាប Dulux (ឌូឡាក់)
April 6, 2019 - កីឡា
ក្លឹបបិសាចក្រហម Manchester United នឹងត្រូវចំនាយលុយ 70លានផោន ដើម្បីទិញខ្សែបំរើ Bruno Fernandes ពីក្លឹប Sporting Lisbon នៅក្នុងរដូវក្តៅនេះ។ តាមរយៈកាសែតរបស់ប៉ុកទុយហ្គាល Correio da Manha បានរាយការណ៍ថា ប្រធានក្លឹបលោក Ferederico Varandas របស់ក្លឹបSporting Lisbon បានដាក់តំលៃលើកីឡាករខ្សែរបំរើ Bruno Fernandes ដែលជាគោលដៅរបស់ក្លឹបបិសាចក្រហមក្នុងតំលៃ ៧០លានផោន។ ជាមួយគ្នានេះដែរ United បានចូលទៅក្នុងទីផ្សាររបស់ប្រទេសប៉ុកទុយហ្គាល ដើម្បីរកកីឡាករមកជំនួសតំណែង Ander Herrera ខណៈដែលកីឡាកររូបនេះបានចុះកុងត្រារួចរាល់ជាមួយក្លឹបអ្នកមានបារាំង
April 6, 2019 - កីឡា
ថ្មីៗនេះ អ្នកចាត់ការទូទៅទើបចុះកុងត្រាថ្មីៗ បាននិយាយ និងបញ្ជាក់ទៅការន ESPN អំពីបទពិសោធន៍របស់គាត់នៅពេលដែលធ្វើការជាមួយកីឡាករជាច្រើន ហើយឥឡូវនេះគាត់កំពុងសម្លឹងរកកីឡាករដើម្បីពង្រឹងក្រុមនៅក្នុងរដូវក្តៅនេះ និងបានស្រមៃថាអាចនាំយក Ronaldo ឬ Messi មកចូលរួមជាមួយក្លឹប។ បន្ទាប់ពីលោក Solskjear បានចូលមកដឹកនាំក្លឹបបិសាចក្រហមនៅក្នុងខែធ្នូ ឆ្នាំ ២០១៨ លោកបានមើលឃើញពីការរីកចម្រើននៅក្នុងទម្រង់លេងរបស់កូនក្រុម ដែលពេលបច្ចុប្បន្ននេះកំពុងតែប្រជែងដើម្បីអោយបាននៅក្នុងតំណែង Top 4 នៅក្នុងលីគ បន្ទាប់ពីក្រុមធ្លាក់ខ្លាំងមែនទែនមុនគាត់មកកានតំណែងជាគ្រូបង្វឹកបណ្តោះអាស្ននពេលនោះ។ ជាធម្មតា នៅពេលដែលបុរសសញ្ជាតិណូវែររូបនេះចូលមកកាន់ទឹកដី Old Traffordភ្លាម គាត់បានធ្វើអោយកូនក្រុមរបស់គាត់គិតពីភាពវិជ្ជមានលើរូបគាត់ ហើយគាត់បាននិយាយថា ”នៅពេលដែលខ្ញុំចូលមកដល់ កីឡាករទាំងអស់ ខ្ញុំគិតថាពួកគេល្អទាំងអស់” ។ ហើយគាត់បានបន្ថែមទៀតថា
April 6, 2019 - PR
ភ្នំពេញថ្ងៃទី 5 ខែមេសាឆ្នាំ 2019: នៅថ្ងៃអាទិត្យនេះ សិស្សវិទ្យាល័យរាប់រយនាក់ នឹងជួបជុំគ្នានៅវិទ្យាល័យឥន្ទ្រទេវី សម្រាប់កម្មវិធី Super Data Races ជាលើកដំបូងរបស់ Cellcard ។ Super Data Race គឺជាប្រភេទកម្មវិធីហ្គេមកំសាន្តមួយ ដែលបានបង្កើតឡើងដើម្បីសំរាប់យុវវ័យ និងផ្តល់ឱ្យពួកគេសាកល្បង និងទទួលបទពិសោន៏នៃប្រពន្ធ័អ៊ីនធឺណិតដែលមានល្បឿនលឿន ។ ភាពជោគជ័យលើបណ្តាញសេវា របស់ក្រុមហ៊ុនសែលកាត ត្រូវបានទទួលស្គាល់ពីស្ថាប័នជាច្រើនទាំងក្នុងស្រុក ទាំងក្នុងតំបន់ និងពិភពលោក រហូតដល់ទទួលបានពានរង្វាន់ជាច្រើន ជាបន្តបន្ទាប់និងផ្ទួនៗគ្នា ពី Ookla និង Opensignal ដែលជាស្ថាប័នជំនាញនិងឈានមុខគេក្នុងពិភពលោក
April 6, 2019









