Khmernote Media
  • PR

    ខេត្ដត្បូងឃ្មុំ ជាខេត្ដពៅគេ​ ក្នុងចំណោមខេត្ដ/រាជធានីទាំង២៥ ក្នុងព្រះរាជាណាចក្រកម្ពុជា និងជាខេត្ដមានសក្ដានុពលសេដ្ឋកិច្ចជាប់ចំណាត់ថ្នាក់ទី៣។ ត្បូងឃ្មុំ ជាខេត្តកំពុងបោះជំហានលើដំណើរផ្លូវនៃការអភិវឌ្ឍន៏ក្នុងល្បឿនមួយយ៉ាងលឿន ហើយមិនយូរមិនឆាប់គេជឿថា ខេត្ដដែលមានទីតាំងស្ថិតនៅជាប់នឹងដងទន្លេមេគង្គដែលជាវាលទំនាបមួយសម្បូរទៅដោយទេសភាពដ៏ល្អប្រណិត គួរឲ្យចង់គយគន់ និងរស់នៅរបស់មនុស្សគ្រប់ជាតិសាសន៏ និងគ្រប់ពណ៌សម្បុរមួយនេះ នឹងក្លាយទៅជាទីក្រុងមួយដ៏ស្រស់ស្អាតជាក់ជាមិនខាន។ ទន្ទឹមនឹងនេះ ខេត្ត​ត្បូងឃ្មុំ​នា​ពេល​បច្ចុប្បន្ន​នេះ កំពុង​មាន​សន្ទុះ​ឡើង​យ៉ាងខ្លាំង​ ពិសេសការរៀបចំហេដ្ឋារចនាសម្ព័ន្ធរួមមានដូចជាៈ ផ្លូវ ស្ពាន លូ បណ្ដាញអគ្គិសនី និងប្រព័ន្ធបំពង់បង្ហូរទឹកស្អាត​ ជាកត្តាជំរុញអោយវិស័យអចលនទ្រព្យ​ដែល​ស្ថិត​នៅ​ចំណុច​សំខាន់​ៗ​មួយ​ចំនួន​ដូច​ជា​ដី​នៅ​ទីរួមខេត្ត​ ព្រោះ​វាជាទី​តាំង​សម្រាប់​តំបន់​គម្រោង​អភិវឌ្ឍន៍​របស់​រាជរដ្ឋាភិបាល និង​សាលាខេត្ត ដូច​ជា គម្រោង​សាងសង់​មណ្ឌល​ពាណិជ្ជកម្ម​ជាតិ និង​អន្តរជាតិ ប្រមូល​ម្តុំ​ដោយ​សំណង់​អគារ​រដ្ឋបាល សំណង់​លំនៅ​ឋាន តំបន់​កម្សាន្ត​បែប​ប្រវត្តិសាស្ត្រ និង​ប្រមូលផ្តុំ​ដោយ​អគារ​ពាណិជ្ជកម្ម ផ្សារ​ទំនើប សាកលវិទ្យាល័យ

    April 6, 2019
  • សង្គម

    តាមការពិតទៅនៅក្នុងប្រាសាទបុរាណខ្មែរយើងមានរឿងទាក់ទងទៅនឹងវប្បធម៌ អរិយធម៌ឥណ្ឌាជាច្រើនមិនថាតែសាសនា និងទំនៀមទំលាប់មួយចំនួននោះទេ។ ជាមួយគ្នានោះដែរ ជាក់ស្តែងដូចជារូបអប្សរា ដែលនៅតាមជញ្ចាំងប្រាសាទខ្មែរយើងជាច្រើន ប៉ុន្តែរូបទាំងអស់មានលក្ខណៈខុសគ្នាទាំងអស់គឹអាស្រ័យទៅលើពេលវេលា និងការសាងសង់ដោយស្តេចពីមួយជំនាន់ទៅមួយជំនាន់។ ដោយឡែក នៅក្នុងប្រាសាទអង្គរវត្ត យើងឃើញមានភាពខុសប្លែកជាច្រើនទៅនឹងប្រាសាទដ៏ទៃទៀត ដោយសារតែប៉ុន្មានចំនុចនេះ។ + ចំនុចទីមួយ ប្រាសាទអង្គរវត្តមានរូបចំលាក់អប្សារារហូតដល់ទៅជាងពីរពាន់រូបឯណោះ ហើយមួយវិញទៀតចម្លាក់អប្សរានីមួយៗ សុទ្ធសឹងតែខុសគ្នាទាំងអស់ មិនថាទឹកមុខ ក្បាច់រាំ កាយវិការ ម៉ូតសក់ ក៏ដូចជាម៉ូតនៅលើសំពត់នោះទេ។ ហើយចម្លាក់នីមួយៗមើលទៅរស់រវេីកតែម្តង និងមានកាយវិការផ្សេងៗពីគ្នា ដោយមគ្គុទេសទេសចរណ៍ខ្លះគាត់ប្រាប់ថា រាល់កាយវិការរបស់អប្សរានៅក្នុងអង្គរវត្តគឺបង្ហាញក្បាច់រាំរបស់របាំអប្សរានេះតែម្តង។ បន្ថែមពីនេះទៅទៀត ពាក្យថា អប្សរាមានន័យថា ”នារីរបាំសួគ៌” ដែលពីដើមឡើយមុននឹងស្តេចធ្វើព្រះរាជពិធីអ្វីមួយរមែងតែងតែមានការសម្តែងរបាំអប្សរា ក្នុងគោលបំណងដើម្បីប្រោះព្រំលើករាស្សីមុនកម្មវិធីសាសនារបស់ស្តេចចាប់ផ្តើមប្រារព្ធ។ មិនតែប៉ុណ្ណោះរូបអប្សរាមានប្រភពមកពីរឿងទេវកថារបស់សាសនាហីនឌូ ក្នុងរឿងកូរសមុទ្រទឹកដោះ

    April 6, 2019
  • អន្តរជាតិ

    ជាទូទៅការទៅណាមកណាយឺតពេលត្រូវបានគេចាត់ទុកថាជាទម្លាប់អាក្រក់មួយ ហើយបុគ្គលណាមួយ ដែលមានទម្លាប់អវិជ្ជមានមួយនេះគឺត្រូវបានគេគិតថា ជាមនុស្សដែលនៅឆ្ងាយពីភាពជោគជ័យផងដែរ។ យ៉ាងណាក្តី ការសិក្សាមួយដែលបានសិក្សាទៅលើសុខភាពផ្លូវចិត្តរបស់បុគ្គល ដែលតែងតែបង្ហាញខ្លួនយឺតពេល បែរជារកឃើញចំណុចវិជ្ជមានក្នុងរយៈពេលវែងយ៉ាងច្រើននៃទម្លាប់អាក្រក់មួយនេះទៅវិញ។ ការសិក្សាដែលបានធ្វើឡើងនៅក្នុងសាលកវិទ្យាល័យ Harvard Medical School បានរកឃើញថា អ្នកដែលមានទម្លាប់ទៅណាមកណាយឺតពេល គឺជាមនុស្សដែលគ្មានការព្រួយបារម្ភច្រើន គ្មានសម្ពាធផ្លូវចិត្ត ហើយពួកគេមានគំនិតសុទិដ្ឋិនិយមច្រើន ឧទាហរណ៍ដូចជាករណីដែលពួកគេមកយឺតអីចឹងក៏ពួកគេតែងគិតថា វាមិនមែនជាបញ្ហាធ្ងន់ធ្ងរនោះទេ ហើយរឿងល្អៗនៅតែអាចកើតមានចំពោះពួកគេដដែល។ ការសិក្សាបានរកឃើញទៀតថា បុគ្គលដែលមានទម្លាប់រស់នៅដោយគ្មានសម្ពាធផ្លូវចិត្ត និងមានគំនិតសុទិដ្ឋិនិយមច្រើន​អាចមានអាយុវែងជាងមនុស្ស ដែលសម្ពាធផ្លូវចិត្តច្រើន ហើយលទ្ធផលវិជ្ជមាននេះអាចនឹងត្រូវបានគេមើលឃើញក្នុងរយៈពេលចន្លោះពី ១៥ ទៅ ៤០ ឆ្នាំខាងមុខទៀត។ បើយើងភ្ជាប់លទ្ធផលនៃការសិក្សាមួយនេះទៅនឹងទីស្រ្តីសុខភាព ដែលតែងអះអាងថា អ្នកមានសុខភាពល្អជាមនុស្សមានឱកាសទទួលបានភាពជោគជ័យខ្ពស់នោះ គេអាចទាញសេចក្តីសន្មត់មួយថា អ្នកមានទម្លាប់យឺតពេល

    April 6, 2019
  • សង្គម

    សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសជាសាធារណៈឲ្យដឹងថា សាលារាជធានីភ្នំពេញនឹងត្រៀមរថយន្តក្រុងចំនួន១២០គ្រឿង ដើម្បីដឹកបងប្អូនប្រជាពលរដ្ឋទៅស្រុកកំណើត ដោយមិនគិតថ្លៃ នាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ រយៈពេលចំនួន០៧ថ្ងៃ គឺចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី១៨ ខែ មេសា ឆ្នាំ២០១៩។ ពេលវេលាចេញដំណើរគឺចាប់ពីម៉ោង ០៥ និង៣០នាទីព្រឹកតទៅ ហើយខាងក្រោមនេះគឺជាគោលដៅចេញដំណើរនៃជើងរថយន្តក្រុង ដែលត្រូវធ្វើដំណើរទៅតាមបណ្តាខេត្តនានា៖ អត្ថបទ៖ សេម

    April 6, 2019
  • PR

    នៅថ្ងៃនេះ ស្ថានីយរថភ្លើងរ៉ូយ៉ាល់ រេលវេ និង ក្រសួងសាធារណការ និងដឹកជញ្ជូន មានសេចក្តីរីករាយនឹង ប្រកាសថា សាធារណជននឹងទទួលបាន ការជិះរតាមរថភ្លើងដោយឥតគិតថ្លៃ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ ដែលមានរយះពេល ៣ថ្ងៃចាប់ពីថ្ងៃ អាទិត្យទី១៤ រហូតដល់ថ្ងៃ អង្គារ ទី១៦ មេសា។ នាយកប្រតិបត្តិនៃស្ថានីយរថភ្លើង រ៉ូយ៉ាល់ រេលវេ លោក John Guiry បានឲ្យដឹងថា អ្នកដំណើរទាំងអស់នៅតែត្រូវបានតម្រូវអោយធ្វើការកក់សំបុត្រធ្វើដំណើររបស់ខ្លួនជាមុន តាមវិធីផ្សេងៗ ដែលអាចជាការកក់សំបុត្រតាមប្រព័ន្ធអ៊ីនធើណេត ឬក៏នៅការិយាល័យស្ថានីយរថភ្លើង ប៉ុន្តែសំបុត្រនេះនឹងមិនត្រូវបានគិតថ្លៃនោះទេ។ លោក Guiry បាននិយាយថា៖ «នេះជាសម្មភាពមួយដែលបង្ហាញពីការចេះជួយគ្នាទៅវិញទៅមកដល់អតិថិជនរបស់យើងក្នុងការប្រារព្ធពិធីបុណ្យប្រពៃណីជាតិខ្មែរ

    April 5, 2019
  • សង្គម

    មួយរយៈចុងក្រោយនេះគេសង្កេតឃើញមានក្រុមយុវជនយុវតីខ្មែរជាច្រើន បានធ្វើជាគំរូល្អចំពោះសង្គមដោយបាននាំគ្នាធ្វើសកម្មភាពសម្អាត និងប្រមូលសម្រាមនៅតាមទីសាធារណៈ ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចបាននាំគ្នាខិតខំប្រឹងប្រែងប្រមូលសំរាម ដែលអណ្តែងនៅលូទឹកស្អុយ មិនថាយប់​ ឬថ្ងៃឡើយ។ យោងតាមការបញ្ជាក់ពីមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា គិតត្រឹមថ្ងៃទី៥ខែមេសាឆ្នាំ២០១៩ លទ្ធផលប្រមូលសំរាមដឹកចេញសម្រេចបាន ៥០៤តោន ត្រូវជា ៨០%នៃសំរាមមានក្នុងប្រឡាយបឹងសាឡាង។ អាជ្ញាធរមូលដ្ឋាន នឹងបន្តបារ ស្តារសម្អាត ជាបន្តបន្ទាប់ និងក៏មានសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋយល់ដឹងពីបញ្ហាអនាម័យ វេចខ្ចប់ និងបោះសម្រាមឲ្យបានត្រឹមត្រូវរួមគ្នាសម្អាតទីក្រុងយើង កុំបោះសំរាមចោលផ្តេសផ្តាស៕ ប្រភព៖ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ អត្ថបទ៖ ណារ៉ែន

    April 5, 2019
  • អន្តរជាតិ

    ​សៀមរាប​៖​ មន្ត្រីជាន់ខ្ពស់​ នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​០៥​ ខែមេសា​ ឆ្នាំ​២០១៩​នេះ​ ថា​ មាន​សេចក្តីរាយការណ៍​មក​សមត្ថកិច្ច​ មាន​ជន​អានា​មិ​ក​បង្កៃ​គ្រាប់បែក​មួយ​នៅ​ម្តុំ​ព្រះ​អង្គ​ចេក​អង្គ​ចម​ មុខ​ព្រះរាជ​តំណាក់​ ខេត្តសៀមរាប​ ដែល​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ នៅ​ម៉ោង​ប្រមាណ​៩​ព្រឹក​ថ្ងៃ​០៥​ ខែមេសា​ ឆ្នាំ​២០១៩​។​ ​ក្រោយ​ពី​ព័ត៌មាន​ភ្លាម​សមត្ថកិច្ច​ជំនាញ​បាន​មក​រំដោះ​ជា​ស្ថាពរ​ ហើយ​គួរ​អស់សំណើច​ទៅ​វិញ​ទេ​ គឺ​មិនមែន​ជា​គ្រាប់បែក​ទេ​ គឺ​សំបក​កំប៉ុង​ច្នៃ​ មាន​ត​ខ្សែ​ស្រ​ដៀង​នឹង​គ្រាប់បែក​ ឆ្លង​តាម​ការ​ពិនិត្យ​យ៉ាង​ច្បាស់លាស់​ទៅ​ឃើញ​ថា​គឺជា​ប្រដាប់​បំពង​សម្លេង​ (MP3)​ ដែល​គេ​បោះចោល​នៅ​ក្រោម​បង់​ថ្ម​ កន្លែង​អង្គុយ​លេង​។​ ​សូម​មហាជន​ ជ្រាប​និង​កុំ​មានការ​យល់​ច្រឡំ​ចំពោះ​ព័ត៌មាន​តាម​ការ​បង្ហោះ​តប​ស់​បណ្តាញ​សង្គម​FB​ទាំងនោះ​អី​។​ មន្ត្រីជាន់ខ្ពស់​នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប​បាន​បន្ថែម​ថា​ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ ដែល​នឹង​ជិត​ឈាន​មក​ដល់​នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ អាជ្ញាធរ​ខេត្តសៀមរាប​ និង​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​ បាន​ត្រៀម​ផែនការ​រួច​ជា​ស្រេច​ដើម្បី​ការពារ​សុខ​សុវត្ថិភាព​ និង​សណ្តាប់ធ្នាប់​ ជូន​បងប្អូន​ប្រជាពលរដ្ឋ​ និង​ភ្ញៀវ​ទេសចរណ៍​ជាតិ​

    April 5, 2019
  • សង្គម

    យោងតាមសេចក្តីប្រកាសរបស់ក្រសួងកសិក្ម រុក្ខាប្រមាញ់ និងនេសាទ ចុះផ្សាយថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩ បានឲ្យដឹងថា មានការផ្ទុះឡើងនូវជំងឺប៉េស្តជ្រូកអាហ្វ្រិក នៅភូមិសោមកានិញ ឃុំសោមធំ ស្រុកអូរយ៉ាដាវ ខេត្តរតនគីរីហើយ។ ក្រសួងនឹងចាត់វិធានការដូចខាងក្រោម៖ + បំផ្លាញចោលចំពោះសត្វជ្រូកគ្រប់ប្រភេទក្នុងតំបន់ផ្ទុះជំងឺទៅតាមវិធានបសុព្យាបាល + ផ្អាកលើការទិញ ការលក់ និងការដឹកជញ្ចូនសត្វជ្រូក សាច់ជ្រូក និងផលិតផលមានដើមកំណើតពីសត្វជ្រូកគ្រប់ប្រភេទចូល ចេញ ឬឆ្លងកាត់ក្នុងរង្វង់ប្រវែង០៣គីឡូម៉ែត្រ ពីចំណុចផ្ចិតនៃតំបន់ផ្ទុះជំងឺ និងដាក់តំបន់នេះជាតំបន់ត្រួតពិនិត្យ និងតាមដាន + សិក្សា ស្រាវជ្រាវប្រភពជំងឺប៉េស្តជ្រូកអាហ្វ្រិក និងត្រួតពិនិត្យឃ្លាំមើលចលនាសត្វជ្រូក សាច់ជ្រូក និងផលិតផលមានដើមកំណើតពីសត្វជ្រូកជាប្រចាំក្នុងរង្វង់ ដែលមានកាំប្រវែង១០គីឡូម៉ែត្រ ពីចំណុចផ្ចិតនៃតំបន់ផ្ទុះជំងឺ។

    April 5, 2019
  • អន្តរជាតិ

    ថៃ៖ កន្លងមករដ្ឋាភិបាលថៃធ្លាប់បានចេញសេចក្តីប្រកាសមួយថា សម្រាប់បុរសជនជាតិថៃទាំងអស់ ដែលបានប្តូរភេទជាទៅមនុស្សស្រីនឹងត្រូវបានអនុញ្ញាតឲ្យរួចខ្លួនពីកាតព្វកិច្ចចូលបម្រើជាយោធា។ ក្រោយមានសេចក្តីប្រកាសនេះគេសង្កេតឃើញថា មានទាំងមនុស្សប្តូរភេទមែនទែន និងក្លែងក្លាយជាច្រើននាក់បានសម្រុកទៅសុំសេចក្តីលើកលែងពីការចូលបម្រើជាយោធានេះ។ ឆ្លើយតបទៅនឹងបញ្ហានេះ លោក Col Sirichan Ngathong ដែលជាអ្នកនាំពាក្យរបស់រដ្ឋាភិបាថា បានចេញមុខមកបញ្ជាក់សារជាថ្មីថា ការលើកលែងពីកាតព្វកិច្ចចូលបម្រើជាយោធាត្រូវបានអនុវត្តជាមួយនឹងមនុស្សប្តូរភេទពិតប្រាកដតែប៉ុណ្ណោះ ហើយអ្នកដែលត្រូវបានគេចាត់ទុកថាជាមនុស្សដែលបានប្តូរភេទពិតមែនទែននោះគឺត្រូវមានលក្ខខ័ណ្ឌដូចជា៖ ១.មនុស្សប្រុសដែលបានវះកាត់ប្តូរប្រដាប់ភេទ ២.កែរាងកាយឲ្យមានលក្ខណៈដូចមនុស្សស្រី ៣.មានលិខិតបញ្ជាក់ពីការវះកាត់ប្តូរភេទត្រឹមត្រូវចេញដោយមន្ទីរពេទ្យ ដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវ សម្រាប់អ្នកដែលមិនមានលក្ខខ័ណ្ឌតម្រូវខាងលើនេះនឹងមិនត្រូវបានទទួលបានសិទ្ធលើកលែងឡើយ ពោលគឺពួកគេត្រូវតែចូលបម្រើជាយោធាដូចបុរសថៃដទៃទៀតដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ bangkokpost

    April 5, 2019
  • PR

    ធនាគារ ABA ត្រូវបានទទួលស្គាល់ដោយ Global Finance ថាជា “ធនាគារដ៏ឆ្នើមបំផុតនៅកម្ពុជាប្រចាំឆ្នាំ2019” ដែលនេះគឺជាការផ្តល់ពានរង្វាន់ទីប្រាំជាប់ៗគ្នាសម្រាប់ ABA រាប់ចាប់តាំងពីឆ្នាំ 2015 មក។ ទស្សនាវដ្ដីហិរញ្ញវត្ថុអន្តរជាតិមួយនេះ បានទទួលស្គាល់ភាពជោគជ័យរបស់ធនាគារ ABA ថាបានមកពីការមានភាពប្រុងប្រយ័ត្នខ្ពស់ក្នុងការបំពេញតម្រូវការរបស់អតិថិជននៅក្នុងទីផ្សារដ៏មានភាពប្រកួតប្រជែង និងការសម្រេចលទ្ធផលបានយ៉ាងប្រសើរ រួមជាមួយនឹងមូលដ្ឋានដ៏រឹងមាំសម្រាប់ភាពជោគជ័យនាពេលអនាគត។ នៅក្នុងដំណើរការនៃការជ្រើសធនាគារកំពូលៗសម្រាប់ឆ្នាំ 2019នេះ Global Finance បានរួមបញ្ចូលការពិគ្រោះយោបល់ជាមួយប្រតិបត្តិករហិរញ្ញវត្ថុធំៗ, ធនាគារិក, និងអ្នកប្រឹក្សាយោបល់ ក៏ដូចជាអ្នកវិភាគនៅទូទាំងពិភពលោក ដើម្បីធ្វើឲ្យមានអព្យាក្រិត្យភាពក្នុងការវាយតម្លៃធនាគារ ABA ទៅលើផ្នែកសំខាន់ៗជាច្រើនដូចជា វឌ្ឍនភាពនៃទ្រព្យសកម្ម, កម្រិតប្រាក់ចំណេញ, វិសាលភាពភូមិសាស្ត្រនៃប្រតិបត្តិការការងារ, ទំនាក់ទំនងជាយុទ្ធសាស្ត្រ, ការអភិវឌ្ឍផ្នែកធុរកិច្ចថ្មីៗ,

    April 5, 2019