Khmernote Media
  • អន្តរជាតិ

    យោងទៅតាមការជឿជាក់របស់អ្នកចាត់ការទូទៅរបស់ Tottenham Hotspurs លោក Mauricio Pochettino បាននិយាយថា Tottenham នឹងឈ្នះការប្រជែងសម្រាប់ក្រុម Top 4 នៅក្នុងក្របខ័ណ្ឌ Premier League។ លោក  Mauricio Pochettino មានទំនុកចិត្តថា Spurs នឹងចឈនៅក្នុងកំពូលតារាង Top 4 ពេលចប់រដូវកាលនេះ។ គួរបញ្ជាក់ផងដែរថា Spurs បានត្រឡប់មកឈនៅលេខរាងទី៣វិញកាលពីថ្ងៃពុធម្សិលមិញនេះបន្ទាប់ពីឈ្នះ ២ទល់នឹង០លើក្រុម Crystal Palace ដោយស៊ុតបញ្ចូលទីដោយខ្សែប្រយុទ្ធសញ្ជាតិកូរ៉េ Son Heung-min និងកីឡាករ Christian

    April 4, 2019
  • PR

    ភ្នំពេញ៖ ក្រុមហ៊ុន ZHENG HENG (Cambodia) Co. , Ltd មគ្គុទ្ទេសក៍គំរូចិនកម្ពុជា សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងគម្រោងសំខាន់នៃខ្សែក្រវាត់និងផ្លូវ – គម្រោងសាជីវកម្មទេសចរណ៍និងរមណីយដ្ឋាន តារាសាគរ នៅកម្ពុជា បានប្រារព្ធពិធីចុះហត្ថលេខា លើអនុស្សរណៈយោគយល់គ្នា ជាមួយនឹងក្រុមហ៊ុន ពិគ្រោះយោបល់ផ្នែកអចលនទ្រព្យលំដាប់ពិភពលោកឈានមុខគេទាំងបួនសម្រាប់កិច្ចសហប្រតិបត្តិការនៃការស្រាវជ្រាវទីផ្សារគម្រោងនិងការកំណត់តម្លៃដី Cushman & Wakefield នៅឯការិយាល័យ ZHENG HENG កោះពេជ្រ នាវេលាម៉ោង៣រសៀលល្ងាច ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩។ ពិធីចុះហត្ថលេខានេះ មានការចូលរួមពីសំណាក់ ថ្នាក់ដឹកនាំទាំងពីរភាគី គឺ លោក

    April 4, 2019
  • Nissan Auto Tech

    រាល់រថយន្ត Nissan TERRA ម៉ូដែលថ្មីទាំងអស់ត្រូវបាននាំមកជូនដោយក្រុមហ៊ុន Tan Chong Motor (Cambodia) Pty. Ltd. (“TCMC”) ដែលជាក្រុមហ៊ុនលក់ និងនាំចូលផ្តាច់មុខនៃរថយន្ត Nissan មកកាន់ទីផ្សារកម្ពុជា ហើយក៏ជាក្រុមហ៊ុនដែលពង្រឹងទីផ្សារផលិតផលរថយន្ត Nissan នៅក្នុងប្រទេសថៃ ក៏ដូចជាអាស៊ីអាគ្នេយ៍ ដោយមានការរួមបញ្ចូលទាំងការផ្តល់នូវប្រភេទកម្លាំងម៉ាស៊ីនខ្ពស់ និងបច្ចេកវិទ្យាទំនើបៗជំនួយដល់ការបើកបរ ដែលផ្តល់នូវទំនុកចិត្តសម្រាប់អតិថិជន។ ជាក់ស្តែងចំពោះរថយន្ត Nissan TERRA នេះដែលជាប្រភេទរថយន្ត SUV 7កៅអីពេញ ដែលមានភាពល្បីល្បាញអស់រយៈពេលជាង 60ឆ្នាំ ទៅលើគុណភាព រួមទាំងរូបរាង ដូចជារថយន្ត Nissan

    April 4, 2019
  • សង្គម

    យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញបានធ្វើការណែនាំឲ្យបញ្ឈប់សកម្មភាពអនាធិបតេយ្យក្នុងការបិទស្ទីកឃ័រ និងចងបដាផ្សព្វផ្សាយពីអាជីវកម្ម សេវាកម្ម ផលិតផល នៅតាមបង្គោលភ្លើង បង្គោលចរាចរណ៍ ដើមឈើ របងអគារសាធារណៈ របងការដ្ឋាន រមណីយដ្ឋាន និងការចែកខិតប័ណ្ណនៅតាមភ្លើងស្តុប ដោយសារតែសកម្មភាពទាំងនេះប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សោភណភាព សណ្តាប់ធ្នាប់សាធារណៈ អនាម័យ និងបរិស្ថានក្នុងរាជធានីភ្នំពេញ។ រដ្ឋបាលរាជធានីភ្នំពេញប្រកាសឲ្យអ្នកដែលដើរបិទស្ទីកឃ័រទាំងអស់ ត្រូវបកចេញឲ្យអស់នូវស្ទីកឃ័រ ប័ណ្ណព័ត៌មាន បដាផ្សព្វផ្សាយពាណិជ្ជកម្ម សេវាកម្ម និងផលិតផលរបស់ខ្លួន ក្នុងរយៈពេល១៤ថ្ងៃចាប់ពីថ្ងៃជូនដំណឹងនេះតទៅ បើនៅតែមិនបកចោលទេនោះ រដ្ឋបាលរាជធានីភ្នំពេញនឹងចាត់វិធានការតាមផ្លូវច្បាប់៕ អត្ថបទ៖ សេម

    April 4, 2019
  • កីឡា

    ម្នាក់ៗតែងតែសួរគ្នាថាតើកីឡាករណាខ្លះជាកីឡាករល្អជាងគេលើលោក ប៉ុន្តែពេលខ្លះវាជារឿងពិបាកក្នុងការឆ្លើយប្រាប់អ្នាករាល់គ្នាពីជម្រើសរបស់ពួកគេ ។ នាពេលថ្មឺៗនេះ Lionel Messi ក៏បានត្រូវគេសួរសំនួរនេះផងដែរ ខណៈដែលគាត់បានចូលរួមសម្ភាសជាមួយស្ថានីយ៍វិទ្យុរបស់ប្រទេសអាស្សង់ទីន ហើយត្រូវបានគេសួរពីឈ្មោះកីឡាករ៥រូបដែលជាកីឡាករល្អជាងគេលើលោកនាពេលបច្ចុប្បន្ន។ ក្នុងនោះដែរ Messi បានលើកឡើងថា ”ដកកីឡាករ និងខ្ញុំចេញ កីឡាករដែលល្អជាងគេលើលោកមានដូចជា Mbappe, Eden Hazard, Luis Suarez, Sergio Aguero ហើយនិង Neymar” Messi បានប្រាប់នៅក្នុងស្ថានីយ៍វិទ្យុ។ តាមរយៈកាសែត Marca បានអោយដឹងថា Messi ដូចជាមិនបានរំលឹកពីកីឡាករពីររូបដូចជាកីឡាករ Antoine Griezmann ដែលទើបនឹងជួយជម្រើសជាតិបារាំងលើកពាន

    April 4, 2019
  • អន្តរជាតិ

    ចោរម្នាក់បានប្រថុយជីវិតគេចខ្លួនចេញតាមបង្អួចនៃអគារអាផាតមិនដែលមានកម្ពស់រហូតដល់ទៅ ២៣ ជាន់ ដើម្បីគេចចេញពីការតាមចាប់ខ្លួនរបស់ប៉ូលិស។ ហេតុការនេះបានកើតឡើងនៅក្នុងក្រុង Hunan ខេត្ត Yiyang ប្រទេសចិន។ មូលហេតុដែលនាំឲ្យប៉ូលិសចាប់ខ្លួនចោរម្នាក់នេះ ក៏ដោយសារតែកាលពីមួយខែមុនរូបគេបានទៅប្លន់នៅក្នុងហាងមួយ ដោយយកកាំបិតទៅភ្ជង់គំរាមម្ចាស់ហាងយកប្រាក់អស់ ១ ៥០០ ដុល្លារ និងទ្រព្យសម្បត្តិមួយចំនួនទៀត។ បន្ទាប់ពីធ្វើសកម្មភាពប្លន់រួច​រូបគេបានរត់គេចខ្លួនបាត់ ខណៈប៉ូលិសបានបើកការស៊ើបអង្កេត និងតាមចាប់ខ្លួនរូបគេគ្រប់ទីកន្លែង។ នៅក្នុងថ្ងៃកើតហេតុប៉ូលិសបានទៅដល់មុខបន្ទប់អាផាតមិនរបស់គេតែម្តង​ ហើយពេលនោះចោរក៏បានព្យាយាមរត់គេចខ្លួនតាមបង្អួចដែលមានកម្ពស់ប្រមាណជា ៦០ ម៉ែត្រ ហើយបើគេរបូតដៃធ្លាក់នោះប្រាកដជាស្លាប់មិនខាន។ យ៉ាងណាក្តី បន្តិចក្រោយមកប៉ូលិសនៅតែអាចចាប់ខ្លួនចោររូបនេះឲ្យមកទទួលទោសបានដដែល៕ អត្ថបទ៖ ភក្តី ប្រភព៖ shanghai

    April 4, 2019
  • អន្តរជាតិ

    យោងតាមការបង្ហោះរបស់ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានឲ្យដឹងថានៅឆ្នាំ២០១៩នេះ ស្នងការនឹងមិនអនុញ្ញាតឲ្យប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យដើម្បីបាញ់ទឹកកម្សាន្តលេងនៅក្នុងកម្មវិធីកម្សាន្តណាមួយឡើយ។​ មូលហេតុដែលនៅឆ្នាំនេះខាងស្នងការខេត្តមិនអនុញ្ញាតនោះ ក៏ព្រោះតែត្រូវត្រៀមរថយន្តពន្លត់អគ្គិភ័យ ក្នុងការពន្លត់អគ្គីភ័យ ដែលអាចនឹងកើតឡើងគ្រប់ពេលវេលា ជាពិសេសនៅក្នុងឱកាសពិធិបុណ្យចូលឆ្នាំខ្មែរនៅខាងមុខនេះ។ ដោយហ្វេសប៊ុកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានរៀបរាប់ឲ្យដឹងថា៖”ដោយការទទួលខុសត្រូវខ្ពស់បំផុត លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ សូមការអនុញ្ញាតគោរពសុំចិត្ត ចំពោះព្រះតេជគុណចៅអធិការវត្តនានា លោកអភិបាលក្រុង-ស្រុក និងអាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋតាមមូលដ្ឋានមួយចំនួនបានទាក់ទង ស្នើរសុំរថយន្តពន្លត់អគ្គិភ័យអោយដឹកទឹកសម្រាប់បាញ់ជាការកំសាន្តក្នុងឱកាសសង្រ្កាន្ត ឬ នៅតាមបណ្តារមណីយដ្ឋាននានា គឺមិនត្រូវបានអនុញ្ញាតទេ។ ត្បិតយើងខ្ញុំត្រូវត្រៀមលក្ខណៈសម្បត្តិសម្រាប់ពន្លត់អគ្គីភ័យ ដែលអាចនឹងកើតឡើងជាយថាហេតុ ដែលយើងមិនអាចស្មានទុកបាន។ សូមមេត្តាទទួលនូវការគោរពអំពីយើងខ្ញុំ ស្នងការនគរបាលខេត្តត្បូងឃ្មុំ ឧ/ទោ បែន រ័ត្ន”៕

    April 4, 2019
  • កីឡា

    ប្រធានក្រុម Ajax កីឡាករខ្សែការពារសញ្ជាតិហូឡង់ Matthijs de Ligt បានទទួលស្គាល់ថា គាត់កំពុងបើកផ្លូវទៅកាន់ ក្លឹបយក្ស Serie A សេះបង្កង់ Juventus។ De Ligt គឺជាកីឡាករខ្សែការពារមួយរូបដែលមានគុណភាព និងទើបតែមានអាយុ ១៩ឆ្នាំសម្រាប់ Ajax បន្ទាប់ពីមិត្តរួមក្រុម Frenkie de Jong បានចុះកុងត្រាជាមួយក្លឹប Barcelon ។ គួរបញ្ជាក់ផងដែរថា កីឡាករអន្តរជាតិសញ្ជាតិហូឡង់រូបនេះ កំពុងត្រៀមខ្លួនប៉ះជាមួយ Juventus នៅក្នុងខែក្រោយក្នុងពាន CL វគ្គ៨ក្រុមចុងក្រោយ បានអោយតំរុយថារូបគាត់កំពុងរៀបចំខ្លួនដើម្បីចូលរួមជាមួយ

    April 4, 2019
  • អន្តរជាតិ

    នេះជាលើកដំបូងហើយដែលគេបានប្រទះឃើញលោកប្រធានាធិបតីហ្វីលីពីន Rodrigo Duterte បានថ្លែងសន្ទរកថា ទៅកាន់ហ្វូងមនុស្សជាច្រើនដោយមានដាក់កញ្ចក់ការពារគ្រាប់កាំភ្លើងនៅពីមុខគាត់។ ទិដ្ឋភាពនេះបានកើតឡើងក្នុងអំឡុងពេលដែលលោកប្រធានាធិបតីរូបនេះអញ្ជើញទៅចូលរួមវេទិការមួយនៅក្នុងក្រុង Malabon នៃប្រទេសហ្វីលីពីន។ មុននឹងចាប់ផ្ដើមធ្វើសន្ទរកថា លោក Rodrigo Duterte បាននិយាយសុំទោសទៅកាន់ប្រជាពលរដ្ឋចំពោះការដាក់កញ្ចក់ការពារគ្រាប់កាំភ្លើងនេះ ដោយលោកបាននិយាយថា ការដាក់កញ្ចក់នេះជាការរៀបចំរបស់ក្រុមអង្គរក្សការពារប្រធានាធិបតី ហើយគាត់ក៏ត្រូវតែគោរពតាមការរៀបចំនេះដែរ តែវាមិនមែនជាគំនិតផ្ទាល់របស់លោកនោះទេ។ ប្រធានាធិបតីវ័យ ៧៤ ឆ្នាំរូបនេះបានបន្តថា កាលពីគាត់នៅមានតំណែងជាអភិបាលក្រុង គេមិនសូវគិតគូពីបញ្ហាសុវត្ថិភាពផ្ទាល់របស់គាត់យ៉ាងតឹងរឹងដូចនេះ តែពេលនេះគាត់ជាប្រធាធិបតីទៅហើយ ទើបក្រុមកងអង្គរក្សត្រូវតែការពារគាត់យ៉ាងតឹងរឹងដូចនេះ ព្រោះខ្លាចមានការលួចធ្វើឃាត ឬគប់អ្វីមួយមកលើកគាត់។ អាចថាវាជារឿងចម្លែកបន្ដិច តែវិធីនេះពិតជាអាចការពារសន្តិសុខបានយ៉ាងល្អ៕ https://www.facebook.com/rtvmalacanang/videos/2231288547136643/   អត្ថបទ៖ភក្តី ប្រភព៖coconuts

    April 4, 2019
  • សង្គម អន្តរជាតិ

    ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងដោយបុរសម្នាក់ បើករថយន្តម៉ាក Lexus 300 បើកបរក្នុងល្បឿនលឿនហើយទៅបុកហ្វូងមនុស្សដែលកំពុងអង្គុយផឹកស៊ី នៅតាមផ្លូវ បណ្តាលអោយមានអ្នកស្លាប់៣និងរបួសជាច្រើននាក់  ស្ថិតនៅក្រោយអធិការនគរបាលខណ្ឌទួលគោកភូមិ៤​ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។ យ៉ាងណាមិញកាលពីពេលថ្មីៗនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បាននាំយកអំណោយនិងសួរសុខទុក្ខជនរងគ្រោះដែលរងរបួស ព្រមទាំងក្មេងកំព្រា២នាក់ ដែលម្តាយបានស្លាប់នៅក្នុងហេតុការណ៍។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានសរសេររៀបរាប់ថា៖ “ដោយក្តីអាណិតអាសូរចំពោះជនរងគ្រោះដែលបានស្លាប់​ និងរបួសធ្ងន់និងស្រាល៦នាក់នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បុករះនៅសង្កាត់បឹងសាឡាង​ ខណ្ឌទួលគោក​ ខ្ញុំបានឆ្លៀតពេលបាយថ្ងៃត្រង់នាំយកអំណោយមួយចំនួនធំអោយកូនកំព្រា២នាក់ដែលម្តាយបានបាត់បង់ជីវិតក្នុងហេតុការណ៍នោះ​ហេីយក៏ឧបត្ថម្ភដល់ជនរងគ្រោះផ្សេងទៀតផងដែរ។ ពលរដ្ឋដែលរងគ្រោះទាំងនោះ​ បានថ្លែងអំណរដល់កងកម្លាំងដែលបានចាប់ជនបង្កយកទៅផ្តន្ទាទោសទាន់ពេលវេលា​។

    April 4, 2019