- Khmernote Media
- PR
ពីមួយឆ្នាំទៅមួយឆ្នាំ ប្រជាពលរដ្ឋខ្មែរកាន់តែសប្បាយរីករាយជាមួយកម្មវិធីបុណ្យភូមិ និងសង្ក្រាន្ត តាមខេត្តក្រុង ស្រុក ភូមិ រាងៗខ្លួន ដែលរៀបចំឡើងដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ។ ឆ្នាំនេះក៏មិនខុសពីឆ្នាំមុនដែរ ដោយនៅតាមបណ្តាខេត្តនានា គេនាំគ្នារៀបចំពិធីបុណ្យភូមិ និងសង្ក្រាន្ត ដើម្បីបង្កភាពសប្បាយរីករាយដល់ប្រជាជនខ្មែរ ទូទាំងប្រទេស។ ជាក់ស្តែង ផ្ទះមេគង្គ ក៏បានត្រៀមខ្លួនដូចគ្នាក្នុងការរៀបចំពិធី បុណ្យភូមិមេគង្គ ដើម្បីអបអរក៏ដូចជាបង្កើតនូវកម្មវិធីសប្បាយៗដល់បងប្អូនខ្មែរយើង មុនពិធីបុណ្យចូលឆ្នាំថ្មី មកដល់ក្នុងពេលឆាប់ៗនេះ ដោយបុណ្យភូមិមេគង្គ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី ៧ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ៨ព្រឹក រហូតដល់ម៉ោង ៩យប់ នៅរោងចក្រដំបូលខៀវ ផ្លូវវេងស្រេង សួនឧស្សាហកម្ម
April 5, 2019 - កីឡា
កីឡាករកំពស់ជាង២ម៉ែត្រ Peter Crouch មិនមែនត្រឹមតែជាបុរសកំប្លែងប៉ុណ្ណោះទេ បើមិនជឿមកមើលការស៊ុតបាល់មួយគ្រាប់នេះទៅ ដែលអាចបញ្ជាក់ថាគាត់គឺជាខ្សែប្រយុទ្ធដ៏អស្ចារ្យមួយរូប។ និយាយរួមទៅឥឡូវនេះ Peter Crouch មានអាយុ ៣៨ឆ្នាំហើយ ប៉ុន្តែគាត់នៅតែលេងបាននៅក្នុងក្របខ័ណ្ឌ English Premier League ជាមួយក្លឹប Burnley។ ទោះបីជាវ័យគាត់រាងចាស់មែន ប៉ុន្តែគាត់អាចស៊ុតបាល់បានគ្រាប់ក្បាច់ទាំងអស់ និងមិនតែប៉ុណ្ណោះគាត់មានកំពស់ខ្ពស់ដែលពុំមានអ្នកណាខ្ពស់ដូចនៅក្នុងទីលានបាល់ទាត់ ប៉ុន្តែគាត់មិនមែនជាអ្នកពូកែក្បាលទេ ផ្ទុយទៅវិញគាត់ពូកែទាត់វ៉ាឡេបានគ្រប់ជ្រុងទាំងអស់។ បន្ថែមពីនេះទៅទៀត Crouch ពូកែបន្ថែមបាល់ចូលទីនៅក្នុងរង្វង់គ្រោះថ្នាកឬមុខអ្នកចាំទី ហើយគាត់ពូកែទាត់បាល់ខ្ពស់ហួសក្បាលថែមទៀតផង។ ទន្ទឹមនឹងនេះដែរ ការស៊ុតបាល់របស់ Crouch ពេលដែលគាត់លេងអោយហង្សក្រហម Liverpool ប៉ះជាមួយ Galatasaray ក្នុងពាន
April 5, 2019 - កីឡា
នៅពេលនេះក្លឹបយក្សនៅលីគ Serie A កំពុងតែមានទំនាក់ទំនងទីផ្សារជាមួយបិសាចក្រហម Manchester United ដើម្បីនាំយកខ្សែប្រយុទ្ធសញ្ជាតិប៊ែលហ្សិក Romelu Lukaku និងយកមកជំនួសខ្សែប្រយុទ្ធសញ្ជាតិអាស្សង់ទីន Mauro Icardi នៅរដូវកាលក្រោយ។ ជាមួយគ្នានេះដែរ កីឡាករ Icardi ហាក់ដូចជាមានទំនាក់ទំនងមិនសូវល្អជាមួយក្លឹបដែលធ្វើអោយមានការរាយការណ៍ថា ខ្សែប្រយុទ្ធសញ្ជាតិអាស្សង់ទីនរូបនេះនៅតាមផ្លូវចេញពីក្លឹបនៅចប់រដូវកាលនេះផងដែរ។ ជាលទ្ធផល ក្លឹបអុីតាលីមួយនេះកំពុងសម្លឹងរកមើលអ្នកជំនួសតំណែងរូបគាត់ ហើយត្រូវបានគេសម្គាល់ថាកីឡាករខ្សែប្រយុទ្ធរបស់បិសាចក្រហម Lukaku ជាបេក្ខភាពនាំមុខគេ នេះបើយោងទៅតាមគេហទំព័រ Transfermaketweb.com។ គួរបញ្ជាក់ផងដែរថា អ្នកចាត់ការទូទៅ Ole Gunnar Solskjaer មិនទាន់មានការសម្រេចចិត្តណាមួយនៅឡើយទេទៅលើអនាគតរបស់ខ្សែប្រយុទ្ធសញ្ជាតិប៊ែលស្សុីករូបនេះ ហើយប្រហែលជាអាចអោយគាត់ចាកចេញនៅក្នុងរដូវក្តៅនេះ។ ទោះបីជាយ៉ាងណាក៏ដោយ ខ្សែប្រយុទ្ធ
April 5, 2019 - សង្គម
យោងតាមការបង្ហោះរបស់ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា ករណីម៉ូតូដួលនៅលើស្ពានមិត្តភាពកម្ពុជា-ជប៉ុន ជ្រោយចង្វាទី១ បានថយចុះពីចំនួនជាង ៥០ករណីកាលពីថ្ងៃទី៣ខែមេសាឆ្នាំ២០១៩ មកនៅត្រឹមតែចំនួន ៨ករណីប៉ុណ្ណោះនៅថ្ងៃទី៤ខែមេសាឆ្នាំ២០១៩ម្សិលមិញ។ យ៉ាងណាមិញសូមបងប្អូនស្វែងយល់ពីគំនូសសញ្ញាចរាចរ និងស្លាកសញ្ញាចរាចរលើស្ពានមិត្តភាពកម្ពុជា-ជប៉ុន ជ្រោយចង្វា ដើម្បីសុវត្ថិភាពក្នុងការធ្វើដំណើរ ដែលមានដូចខាងក្រោម៖ -គំនូសសញ្ញាជាប់ទោលពណ៌ស សម្រាប់បែងចែកគន្លងផ្លូវចរាចរ។ អ្នកបើកបរ មិនត្រូវឆ្លងកាត់គន្លងនេះ ដើម្បីប្តូរគន្លងផ្លូវឡើយ។ -ស្លាកសញ្ញាចរាចរ បង្ហាញពីការបែងចែកគន្លងដាច់ពីគ្នារវាងរថយន្ត ទោចក្រយានយន្ត និងថ្មើរជើង ហាមធ្វើការប្តូរគន្លងចរាចរ និងបើកបរក្នុងល្បឿនមិនលើសពី ៣០គ.មក្នុង១ម៉ោង។ -ត្រូវមានស្មារតីប្រុងប្រយ័ត្នក្នុងការបើកបរ ហាមវ៉ាជែងលើស្ពាន៕ អត្ថបទ៖ ណារ៉ែន
April 5, 2019 - សង្គម
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសជូនដំណឹងថា ចាប់ពីថ្ងៃទី ១២-១៨ ខែ មេសា ឆ្នាំ២០១៩ (រយៈពេល ៧ថ្ងៃ) គឺសាលារាជធានីភ្នំពេញ បានត្រៀមរថយន្តក្រុង ១២០ គ្រឿងសម្រាប់ឲ្យបងប្អូនប្រជាពលរដ្ឋ ជិះធ្វើដំណើរពីរាជធានីភ្នំពេញទៅតាមបណ្តាខេត្តនានា និងពីតាមបណ្តាខេត្តមកកាន់ភ្នំពេញវិញ ដោយមិនគិតថ្លៃ (Free) នៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ។ រថយន្តទាំងអស់នឹងចេញដំណើរតាមផ្លូវជាតិសំខាន់ៗមួយចំនួនដូចជាៈ ផ្លូវជាតិលេខ ១, ផ្លូវជាតិលេខ២ ,ផ្លូវជាតិ៣, ផ្លូវជាតិលេខ៤, ផ្លូវជាតិលេខ៥, ផ្លូវជាតិលេខ៦, ផ្លូវជាតិលេខ៧ និងផ្លូវជាតិលេខ៨ ដែលនឹងចាប់ផ្តើមចេញដំណើរនៅថ្ងៃទី១២ ខែមេសា ខាងមុខនេះ។
April 5, 2019 - PR
(ជាកិត្តិយសនៅក្នុងវិស័យទូរគមនាគមន៍ សម្រាប់កាអភិវឌ្ឍន៍នៅក្នុងការច្នៃប្រឌិតថ្មី កាអភិវឌ្ឍន៍ប្រកបដោយស្ថេរភាព និងការអភិវឌ្ឍន៍ក្នុងតំបន់) ទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៩៖ ក្រុមហ៊ុន អ៊ីដតខូ គ្រុប (edotco) ដែលជាក្រុមហ៊ុនឈានមុខគេក្នុងការផ្តល់សេវាហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ កាលពីពេលថ្មីៗនេះមានកិត្តិយសជាខ្លាំងដែលទើបតែទទួលបាន “ពានរង្វាន់ក្រុមហ៊ុនទូរគមនាគមន៍អាស៊ីប៉ាស៊ីហ្វិកប្រចាំឆ្នាំ” សម្រាប់ឆ្នាំ២០១៩នេះ ពីស្ថាប័ន Frost & Sullivan។ នេះជាលើកទី ៣ ហើយដែលក្រុមហ៊ុននេះត្រូវបានទទួលស្គាល់នៅក្នុងចំណាត់ថ្នាក់ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកបន្ទាប់ពីត្រូវបានទទួលស្គាល់នៅក្នុងឆ្នាំ២០១៦ ថាជាក្រុមហ៊ុនទូរគមនាគមន៍ប្រចាំឆ្នាំរបស់អាស៊ីអាគ្នេយ៍។ នៅក្នុងពិធីប្រគល់ពានរង្វាន់ លោក Suresh Sidhu, អគ្គនាយកប្រតិបត្តិក្រុមហ៊ុន អ៊ីដតខូ គ្រុប បានមានប្រសាសន៍ថា “ជោគជ័យនេះ
April 5, 2019 - សង្គម
នៅព្រឹកថ្ងៃសុក្រ ១កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៩នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ដែលប្រព្រឹត្តិទៅនៅវិមានសន្តិភាព។ ក្នុងនោះផងដែលនៅក្នុងកិច្ចប្រជុំសម្តេចក៏បានប្រកាសថា កម្ពុជានឹងមិនជួលកប៉ាល់អគ្គិសនី ដែលមានកម្លាំង២០០មេហ្គាវ៉ាត់ របស់តួកគី ដោយសារតែការមិនត្រូវគ្នាលើលក្ខខណ្ឌមួយចំនួន ព្រមទាំងមិនមកទាន់សភាពការណ៍ ហើយកម្ពុជា ចង់យកថវិកាចំណាយ លើការជួលនាវាផលិតថាមពលអគ្គិសនីតួកគី ដែលមានតម្លៃថ្លៃនោះមកទិញម៉ាស៊ីនភ្លើងសម្រាប់ដាក់នៅទីក្រុងភ្នំពេញវិញ៕ អត្ថបទ៖ ណារ៉ែន
April 5, 2019 - សង្គម
នៅរសៀលថ្ងៃទី ០៣ ខែមេសា ឆ្នាំ២០១៩ ដោយមានការឯកភាពពីលោករៀល សុភិន ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ និងមានការចង្អុលបង្ហាញពីដើមបណ្តឹង នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានសហការជាមួយ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំការមន បានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ លី សុខផេង ពាក់ព័ន្ធនឹងករណី លួចកាន់កាប់គណនីហ្វេសប៊ុកអ្នកដទៃដោយគ្មានការអនុញ្ញាត និងបានបង្ហោះរូបភាពអាក្រាត បរិហាកេរ្តិ៍ម្ចាស់គណនីហ្វេសប៊ុក មកបំភ្លឺនៅនាយកដ្ឋាន។ នៅរសៀលថ្ងៃទី ០៤ ខែឆ្នាំដែល នាយកដ្ឋាន បានបញ្ជូនសំណុំរឿង និង ជនសង្ស័យទៅសាលាដំបូងរាជធានី ចាត់ការតាមនីតិវិធីច្បាប់៕ ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា
April 5, 2019 - អន្តរជាតិ
ចិន៖ វីដេអូដែលថតជាប់ដោយកាមេរ៉ាសុវត្ថិភាពនៅក្នុងព្រលានយន្តហោះមួយបានបង្ហាញថា មានអ្នកដំណើរម្នាក់បានបោះកាក់ប្រាក់ចំនួន ៣ ចូលទៅក្នុងម៉ាស៊ីនយន្តហោះ ដើម្បីបួងសួងសុំឲ្យមានសំណាងល្អ និងធ្វើដំណើរដោយសុវត្ថិភាព។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងព្រលានយន្តហោះអន្តរជាតិ Wuhan Tianhe International Airport ដែលស្ថិតនៅក្នុងខេត្ត Hubei ភាគខាងត្បូងប្រទេសចិន។ បុរសដែលជាអ្នកបោះកាក់ចំនួន៣ ចូលក្នុងម៉ាស៊ីនយន្តហោះមុននឹងឡើងជិះលើយន្តហោះនោះគឺជាជនជាតិចិន មានអាយុ ៣១ ឆ្នាំឈ្មោះ Xia ហើយគាត់ជាមនុស្សម្នាក់ដែលមានជំនឿអរូបិយយ៉ាងងប់ងល់ម្នាក់។ ក្រោយប្រទះឃើញសកម្មភាព ដែលអាចបង្កឲ្យមានគ្រោះថ្នាក់ដល់យន្តហោះទាំងមូលនេះ ក្រុមការងារបញ្ជាការហោះហើរបានសម្រេចធ្វើការឃាត់ខ្លួនបុរសជាអ្នកបង្កហេតុ ដើម្បីធ្វើការសាកសួរ និងស៊ើបអង្កេតពីគោលបំណងពិតរបស់គាត់។ ចម្លើយដែលគេបានរកឃើញនោះ គ្មានបង្ហាញពីភស្តុតាងនៃការធ្វើភេរវកម្មណាមួយឡើយ តែវាជាសកម្មភាពធ្វើឡើងក្រោមជំនឿមួយថា ទទួលបានសំណាងល្អ និងសុវត្ថិភាព។ សកម្មភាពនេះបានធ្វើឲ្យជើងហោះហើរត្រូវពន្យាពេលអស់ ៤០
April 5, 2019 - PR បច្ចេកវិទ្យា
ភ្នំពេញ ថ្ងៃទី 4 មេសា ឆ្នាំ 2019 ៖ កំពូលស្មាតហ្វូន Huawei P30 សេរ៊ី ដែលល្បីថាអាចហ្សូមមិនសំចៃ រហូតដល់ឋានព្រះច័ន្ទ នឹងមានការដាក់តាំងបង្ហាញ និងឲ្យអតិថិជនធ្វើការតេស្តសាកល្បង រយ:ពេលបីថ្ងៃពេញចាប់ពីថ្ងៃ 5 ដល់ 7 មេសា នៅផ្សារទំនើបអ៊ីអនម៉លភ្នំពេញ នៅ Day Light Plaza ចាប់ពីម៉ោង 10 ព្រឹក ដល់ម៉ោង 8 យប់។ កាន់តែពិសេសទៀតនោះ អតិថិជន P30
April 4, 2019








