Khmernote Media
  • សង្គម

    យោងតាមសេចក្តីជូនដំណឹងស្តីពីការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនី ដើម្បីអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញបង្កលក្ខណៈដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩ ដល់ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៩ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចខាងក្រោម៖

    April 4, 2019
  • សង្គម

    មួយរយៈចុងក្រោយនេះ យើងសង្កេតឃើញបងប្អូនប្រជាពលរដ្ឋ ដែលស្ម័គ្រចិត្តជាច្រើន ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចបាននាំគ្នាខិតខំប្រឹងប្រែងប្រមូលសំរាម ដែលអណ្តែងនៅលូទឹកស្អុយ ម្តុំបឹងត្របែកអស់ជាច្រើនថ្ងៃមិនថាយប់​ ឬថ្ងៃឡើយ។ ក្រោយខិតខំប្រឹងប្រែងអស់ជាច្រើនសប្តាហ៍មក យើងសង្កេតឃើញលូទឹកស្អុយ ដែលធ្លាប់តែមានសំរាមអណ្តែតពាសវាលពាសកាលនោះ ប្រែក្លាយជាមិនសូវមានសំរាមដូចមុន។ យោងតាមការបញ្ជាក់ពីរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា គិតត្រឹមថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩ លទ្ឋផលប្រមូលសំរាមដឹកចេញសម្រេចពីប្រឡាយបឹងត្របែក មានចំនួន ២.៨៨០តោន ស្មើនឹង ៨០% នៃផែនការកំណត់។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋរួមគ្នាសម្អាតទីក្រុងយើង កុំបោះសំរាមចោលផ្តេសផ្តាស៕ អត្ថបទ៖ សេម

    April 4, 2019
  • សង្គម

    នៅក្នុងប្រទេសកម្ពុជាមានប្រាង្គប្រាសាទរាប់រយរាប់ពានប្រាសាទ ហើយយើងឃើញនាពេលសព្វថ្ងៃនេះឈ្មោះប្រាសាទទាំងអស់ត្រូវបានគេដាក់ឈ្មោះអោយថ្មី ដោយសារប្រាសាទភាគច្រើនមិនមានសិលាចារឹកណាអាចបញ្ជាក់ពីឈ្មោះណាមួយច្បាស់លាស់នោះទេ។ ភាគច្រើនខ្មែរយើងហៅឈ្មោះប្រាសាទតាមគ្នា និងដាក់ឈ្មោះតាមការនឹកឃើញ និងមើលឃើញ ហើយប្រាសាទខ្លះត្រូវបានដាក់ឈ្មោះអោយដោយអ្នករុករកបារាំង នៅពេលដែលបារាំងបានរកឃើញទីក្រុងបុរាណរបស់យើងនៅក្នុងសតវត្សទី ១៩។ ប៉ុន្តែតាមអ្នកនាំភ្ញៀវនៅក្នុងតំបន់អង្គរបានអោយដឹងថា មានប្រាសាទមួយ ដែលពួកយើងប្រើឈ្មោះដើមរបស់ប្រាសាទ ហើយប្រាសាទនោះគឺប្រាសាទព្រះខ័ន ដែលស្ថិតនៅក្នុងតំបន់អង្គរខេត្តសៀមរាបផងដែរ។ ប្រាសាទព្រះខ័នគឺជាប្រាសាទមួយ ដែលហ៊ុមព័ទ្ធដោយព្រៃឈើ និងមានលក្ខណៈស្រដៀងប្រាសាទតាព្រហ្មផងដែរ។ កាលពីដើមឡើយប្រាសាទនេះជាប្រាសាទដែលសាងសង់ឡើង និងឧទ្ទិសថ្វាយអោយបិតារបស់ព្រះបាទជ័យវរ្ម័នទី៧ដែលជាស្ថាបនិកទីក្រុងអង្គរធំ និងសង់ឡើងក្រោយទីក្រុងអង្គរធំ ប្រហែល១០ឆ្នាំ គឺនៅក្នុងឆ្នាំ ១១៩១ និងក្រោយប្រាសាទតាព្រហ្មប្រហែល៥ឆ្នាំ ដែលប្រាសាទតាព្រហ្មសង់ឡើងសំរាប់មាតារបស់ស្តេច។ បើយោងទៅតាមសិលាចារឹកបានអោយដឹងថា ប្រាសាទព្រះខ័នជាកន្លែងដែលស្តេចតំកល់ ”ព្រះខ័ន” របស់ទ្រង់ និងជាគ្រឹះស្ថានសំរាប់អោយពុទ្ធសាសនិកចូលសិក្សារៀនសូត្រនាពេលសម័យនោះ ។ បន្ថែមពីនេះនៅក្នុងសិលាចារឹកក៏បានរៀបរាប់ថា ចំនួនសាស្ត្រាចារ្យនៅក្នុងប្រាសាទនេះមាន ១០០០នាក់

    April 4, 2019
  • អន្តរជាតិ

    បុរសម៉ាឡេស៊ីម្នាក់ត្រូវបានប៉ូលិសបាញ់ជាច្រើនគ្រាប់ បន្ទាប់ពីគាត់បានវាយកំទិចម៉ាស៊ីនដកប្រាក់ ATM និងព្យាយាមយកកាំបិតទៅដាក់សម្លាប់ប៉ូលិសព្រោះតែគាត់ខឹងនឹងរឿងដកប្រាក់មិនបាន។ ហេតុការណ៍នេះបានកើតឡើងនៅក្បែរម៉ាស៊ីនដកប្រាក់របស់ធានា Public Bank មួយកន្លែងដែលស្ថិតនៅក្រុង Klang នៃប្រទេសម៉ាឡេស៊ី។ ក្នុងថ្ងៃកើតហេតុនៅម៉ោង១២ និង ៣០ នាទីថ្ងៃត្រង់ បុរសដែលត្រូវបានគេចាប់ខ្លួនខាងលើបានទៅដកប្រាក់តែដកមិនបាននោះទេ ហើយភ្លាមនោះគាត់ក៏ខឹង និងបានវាយបំបែកអេក្រង់ម៉ាស៊ីនដកប្រាក់អស់មួយ ហើយគាត់ថែមទាំងបាននិយាយទៅកាន់សន្តិសុខធនាគារថា នៅម៉ោង ២ គាត់នឹងម្តងទៀត ហើយយកកាំបិតមកចាក់កំទេចម៉ាស៊ីនដកប្រាក់ចោលទាំងតែម្តង បើវានៅតែមិនអាចដកប្រាក់បានទៀត។ ឮដូចនេះសន្តិសុខរបស់ធនាគារក៏បានរាយការណ៍ជូនប៉ូលិស ដើម្បីត្រៀមជួយធ្វើអន្តរាគមន៍លើបុរសរូបនេះ។ នៅម៉ោង ២ ក្នុងថ្ងៃដដែលនោះ គាត់បានត្រលប់ទៅកាន់ម៉ាស៊ីនដកប្រាក់នោះមែន ហើយថែមទាំងយកកាំបិតដ៏ធំមួយទៅជាមួយទៀតផង។ ឃើញដូចនេះប៉ូលិសបានព្យាយាមឃាត់គាត់ តែគាត់មិនស្ដាប់នោះទេ ថែមទាំងយកកាំបិតទៅចាក់ប៉ូលិសទៀតផង ទើបធ្វើឲ្យប៉ូលិសម្នាក់ទៀតសម្រេចយកកាំភ្លើងបាញ់គាត់តែម្តង។

    April 4, 2019
  • អន្តរជាតិ

    ការសន្និដ្ឋានបឋមជុំវិញមូលហេតុដែលធ្វើឲ្យយន្តហោះ  Boeing 737 Max ធ្លាក់នៅក្នុងប្រទេសអេត្យូពី និងបានសម្លាប់មនុស្សអស់ ១៥៧ នាក់នោះត្រូវបានគេបង្ហាញហើយ នេះបើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មានអេឡិចត្រូនិច MIRROR។ របាយការណ៍បឋមបានបង្ហាញថា យន្តហោះបានរងនូវការខូចខាតត្រង់ចំណុចមួយនៃយន្តហោះ ហើយចំណុចនោះបើតាមភាសាបច្ចេកទេសគេហៅថា “Angle-Of-Attack”។ ហើយការរងនូវការខូចខាតនេះទៀតសោធអាចបណ្តាលមកពីកក្តាផ្សេងជាច្រើនក្នុងរួមមានកក្តាដែលបង្កឡើងដោយក្រុមសត្វបក្សីផងដែរ។ យ៉ាងណាក្តី ក្រុមអ្នកជំនាញផ្នែកសុវត្ថិភាពនៃការហោះហើរ បានកំពុងតែបន្តការស៊ើបអង្កេត រកមូលហេតុលំអិតនេះបន្ថែមទៀត ហើយលទ្ធផលយ៉ាងណានោះ នឹងត្រូវបានគេបង្ហាញជាផ្លូវការនៅពេលបន្ទាប់ទៀត។ សូមរម្លឹកឡើយវិញថា កាលពីថ្ងៃទី ១០ ខែ មីនា កន្លងទៅនេះ មានយន្តហោះរបស់ក្រុមហ៊ុន​អាកាចរណ៍ Ethiopian Airlines មួយគ្រឿងបានធ្លាក់ និងបានធ្វើឲ្យមនុស្សលើយន្តហោះចំនួន ១៥៧ នាក់មកពី ៣០

    April 4, 2019
  • អន្តរជាតិ

    តៃវ៉ាន់៖ អ្នកគ្រូបង្រៀនម្នាក់ត្រូវបានគេចោទប្រកាន់ថា បានធ្វើឲ្យទារកម្នាក់ថប់ដង្ហើមស្លាប់ខណៈដែលក្មេងតូចនោះមិនព្រមគេងនៅពេលថ្ងៃត្រង់។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងមជ្ឈមណ្ឌលថែទាំកុមារមួយកន្លែងនៅក្នុងលើកោះតៃវ៉ាន់។ អ្នកគ្រូដែលត្រូវបាន គេចោទប្រកាន់រូបនេះមានឈ្មោះថា Liao មានអាយុ ៤០ ឆ្នាំ ហើយរូបគាត់មានបទពិសោធន៍បង្រៀន និងមើលថែកុមារតូចៗជាច្រើនឆ្នាំមកហើយ។ នៅក្នុងថ្ងៃកើតហេតុ ទារករងគ្រោះដែលទើបនឹងមានអាយុ ១១​ ខែនោះ មិនព្រមគេនៅពេលថ្ងៃត្រង់ទាល់តែសោះ ខណៈនោះអ្នកគ្រូក៏បានគេងអោបទារក និងសង្កត់គេយ៉ាងខ្លាំង។ បន្តិចក្រោយមកទារកក៏លេងធ្វើចលនា ហើយអ្នកគ្រូគិតថាប្រហែលជាគេគេងលក់ហើយ​ក៏ទុកគេចោល ដើម្បីយកពេលទៅមើលថែទារកផ្សេងទៀត។ លុះល្ងាចឡើងទើបគេបានរកឃើញថា ទារករងគ្រោះបានស្លាប់បាត់ទៅហើយ និងដោយផ្អែកលើកការសន្និដ្ឋានបឋមគឺទារករងគ្រោះបានស្លាប់ដោយសារតែ អ្នកគ្រូធ្វើឲ្យគេថប់ដង្ហើម។ យ៉ាងណាក្តីពេលនេះការស៊ើបអង្កេតជាផ្លូវការមួយត្រូវបានធ្វើឡើង ហើយបើគេរកឃើញដូចការចោទប្រកាន់ខាងលើមែន អ្នកគ្រូបង្រៀនរូបនេះត្រូវប្រឈមនឹងការជាប់គុកជាច្រើនឆ្នាំ និងសងប្រាក់ជំងឺចិត្តប្រមាណជាជិត ១ ពាន់ដុល្លារអាមេរិកទៀតផង៕ អត្ថបទ៖ ភក្តី ប្រភព៖ mirror

    April 4, 2019
  • PR

    រាជធានីភ្នំពេញ ថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩៖ អតិថិជនវីសាកាតទាំងអស់នឹងទទួលបានបដិសណ្ឋាកិច្ច ពិសេស ដោយសារតែក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិចអន្តរជាតិដ៏ធំបំផុតមួយនេះបានរៀបចំនូវកម្មវិធីឯកសិទ្ធិ នឹងការបញ្ចុះតម្លៃជូនអតិថិជនវីសាកាតទាំងអស់តាមរយៈកម្មវិធី Visa epic experiences នៅក្នុងប្រទេសកម្ពុជា។ តាមរយៈកម្មវិធីមួយនេះ អតិថិជនវីសាកាតទាំងអស់ រួមទាំងភ្ញៀវទេសចរដែលអញ្ជើញមកពីគ្រប់ទិសទីក្នុងពិភពលោក អាចរីករាយជាមួយនឹងដំណើរទេសចរណ៍ ការកំសាន្ត និងកម្មវិធីសិល្បៈទាំងឡាយបានយ៉ាងងាយស្រួល ដោយគ្រាន់តែប្រើប្រាស់វីសាកាតរបស់ពួកគេនឹងទទួលបានជម្រើសជាង 150កន្លែង នៅទូទាំងប្រទេសកម្ពុជា ក៏ដូចជាការត្រួតពិនិត្យសុខភាព (Health-tourism) នៅប្រទេសថៃផងដែរ។ អ្នកស្រី ជុំ ម៉ូនីកា នាយិកាគ្រប់គ្រងវីសាប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថា “ការផ្តល់ជូននូវបទពិសោធន៍ដ៏ល្អបំផុត រួមមានការទទួលទានអាហារ ការកំសាន្ត ការធ្វើដំណើរ និងការថែទាំសុខភាពជូនដល់អតិថិជនវីសាកាត គឺជាវិធីសាស្ត្រមួយរបស់យើងក្នុងការជម្រុញកំណើនអ្នកប្រើប្រាស់

    April 4, 2019
  • អន្តរជាតិ

    ចិន៖ ក្មេងប្រុសជនជាតិចិនម្នាក់ត្រូវបានមហាជនទូទាំងពិភពលោកកោតសរសើរចំពោះទឹកចិត្ត និងការលះបង់របស់គេជាខ្លាំង បន្ទាប់ពីរូបគេបានអៀវមិត្ត ជាជនពិការម្នាក់ទៅរៀនជាមួយគ្នារៀងរាល់ថ្ងៃ ហើយបើគិតមកទល់ពេលនេះគឺមានរយៈពេល ៦ ឆ្នាំហើយ។ ក្មេងប្រុសដែលគួរឲ្យគោរពរូបនេះមានឈ្មោះថា Xu Bingyang អាយុ ១២ ឆ្នាំ ហើយមិត្តដែលមានពិការភាពរបស់គេមានឈ្មោះថា Zhang Ze ។ កាលនៅអាយុ ៤ ឆ្នាំ Zhang Ze បានកើតមានជំងឺខ្សោយសាច់ដុំជើង ហើយយូរៗជំងឺរបស់គេក៏កាន់តែធ្ងន់ធ្ងរឡើងៗ និងត្រូវពិការជើងដើរលេងរួចតែម្តង។ ទោះជាគេមិនអាចដើរបានមែន តែរូបគេនៅតែស្រាលាញ់ការសិក្សានិងចង់រៀន ដូចក្មេងដទៃដែរ។ ដើម្បីបំពេញបំណងនៃការចង់សិក្សារបស់គេទើបកុមារ Xu Bingyang បានជួយបីគេមករៀនរៀងរាល់ថ្ងៃ ហើយពេលទៅញ៉ាំអី ទៅបន្ទប់ទឹក

    April 4, 2019
  • សង្គម

    (ភ្នំពេញ )៖ ជារឿងមួយគួរឲ្យសរសើរ ដែលម្ចាស់គម្រោង “កំពតបារ៉ាហ្គោន” លោក ឈួន បូរី បានធ្វើការងារសប្បុរសធម៌មួយជូន ដូនចាស់ជរា គ្មានទីពឹង ម្នាក់ ដោយលោកបានចំណាយថវិកា ជាច្រេីន សាងសង់ផ្ទះនិងបានទិញសម្ភារៈដាក់ នៅក្នុងផ្ទះប្រមាណជាង១ពាន់ដុល្លារបន្ថែមទៀត។ នៅពេលថ្មីៗនេះ ម្ចាស់គម្រោង “កំពតបារ៉ាហ្គោន” លោក ឈួន បូរី បានធ្វេីការងារសប្បុរសធម៌មួយទៀត ហេីយ ដោយលោកបានធ្វេីផ្ទះជូនចាស់ជរា និងទិញសម្ភារៈដាក់ក្នុងផ្ទះ ជូនលោកយាយចាស់ រស់នៅគ្មានទីពឹង នៅខេត្តកំពត។ ហេីយនេះមិនមែនជាសកម្មភាពដំបូងទេ សម្រាប់លោក ព្រោះលោកបានចូលរួមចំណែកជួយសង្គម និងធ្វេីការងារសប្បុរសធម៌ច្រេីនមកហេីយ កាលពីកន្លងទៅនេះ។

    April 3, 2019
  • PR

    តោះៗ! អ្នកណាគេខ្លះដែលបានទន្ទឹងរង់ចាំរាំក្បាច់និងទស្សនា full version បទញ៉ាំញ៉ាំរបស់កញ្ញា ពេជ្រ សោភាជាមួយនឹងប្អូនប្រុស ឆេង ប្រសិទ្ធ អតីតបេក្ខជនកម្មវិធីប្រកួតចម្រៀងកុមារ សំរាប់ផលិតផលដុំស៊ុបខ្នររសជាតិសាច់ជ្រូកនោះ? ឥឡូវនេះMV នេះបានចេញជាផ្លូវការហើយ ដែលប្រិយមិត្តអាចទស្សនាបាននៅខាងក្រោម និងលើទំព័រ Facebook Knorr ផងដែរ! ក្នុងMV របស់បទ ញ៉ាំញ៉ាំ ដែលច្រៀងដោយកំពូលតារាចម្រៀងពោរពេញដោយភាពច្នៃប្រឌិតនិងពូកែកំប្លែងក្រមិចក្រមើម កញ្ញា ពេជ្រ សោភានេះក៏មានជាវត្ដមានរបស់ប្អូនប្រុស ឆេង ប្រសិទ្ធដែលបានបញ្ចេញក្បាច់រាំរូួមគ្នាយ៉ាង cute គួរឲស្រលាញ់ទាំងពីរនាក់ ទៅតាមចង្វាក់ភ្លេងដ៏ពិរោះនិងគួរឲចង់រាំតាម។ ក្រៅពីក្បាច់រាំដ៏សប្បាយរីករាយ បទ ញ៉ាំញ៉ាំ នេះរ៉ាយរ៉ាប់ពីមុខម្ហូបឆ្ងាញ់ៗដូចជាសម្លរស្ងោរល្ពៅ

    April 3, 2019