Khmernote Media
  • សង្គម

    យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា កម្ពុជាយើងបាននឹងបន្តស្ថិតក្នុងតំបន់នៃជ្រលងសម្ពាធទាប ដែលលាតសន្ធឹងមកពីប្រទេសថៃ ជួបនឹងសម្ពាធខ្ពស់នៅកម្ពុជាយើងក្នុងអំឡុងចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែមេសា ដែលឥទ្ធិពលនេះនឹងបន្តមានភ្លៀងកក់ខែធ្លាក់ក្នុងកំរិតពីខ្សោយទៅមធ្យម តែពុំបានសាយភាពបានល្អនោះទេ ចំណែកឯសីតុណ្ហភាពវិញក្នុងកំរិតពី ៣៣ – ៣៤ អង្សាសេ ក្នុងអំឡុងថ្ងៃទី ៣-៥ តែចាប់ពីថ្ងៃទី៦ ទៅ សីតុណ្ហភាពនឹងបន្តកើនឡើងវិញ៕ អត្ថបទ៖ សេម

    April 3, 2019
  • អន្តរជាតិ

    ថៃ៖ ព្យុះភ្លៀងដ៏ធំមួយធ្លាក់នៅក្នុងទីក្រុងប៉ាតាយ៉ា និងបានបង្កឲ្យ​មានទឹកលិចនៅតាមតំបន់សំខាន់ជាច្រើន ហើយតំបន់ខ្លះមានទឹកលិចរហូតដល់ជាង ១ ម៉ែត្រឯណោះ។ តាមសារព័ត៌មាន BANGKOKPOST បានឲ្យដឹងថា ភ្លៀងដ៏ធំរួមជាមួយនឹងខ្យល់យ៉ាងខ្លាំងបានបន្តធ្លាក់ជាង ២ ម៉ោង និងបានធ្វើឲ្យផ្លូវសំខាន់មួយគឺផ្លូវ Sukhumvit Highway មានទឹកលិចរហូតដល់ ១,៥ ម៉ែត្រ។ ជំនន់ទឹកភ្លៀងលើដងផ្លូវដ៏សំខាន់មួយនេះបានធ្វើឲ្យយានជំនិះជាច្រើន ត្រូវផ្អាកការធ្វើដំណើរ និងមួយចំនួនត្រូវរលត់នៅនឹងកន្លែងតែម្តង។ នៅតំបន់ផ្សេងៗទៀតអាចមានទឹកលិចចន្លោះពី ៥០ សង់ទីម៉ែត្រ ទៅដល់ ១ ម៉ែត្រ ស្ទើរតែគ្រប់កន្លែងសំខាន់ៗ។ បើយោងតាមក្រសួងឧតុនិយមថៃបានឲ្យដឹងថា ភ្លៀងនឹងបន្តធ្លាក់ទៅកាន់តំបន់ផ្សេងៗជាច្រើនទៀតក្នុងប្រទេសថៃ ហើយវាបានកើតឡើងដោយសារតែឥទ្ធិពលព្យុះ និងកំដៅហួតហែង ដែលមានប្រភពមកពីប្រទេសចិន។ រហូតមកទល់នឹងពេលនេះអាជ្ញាធរថៃបាន បានអំពាវនាវឲ្យ

    April 3, 2019
  • សង្គម

    អគ្គីសនីសៀមរាប និងផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបន្ថែមរយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី ០៥ ទី០៧ និងទី ០៨ ខែមេសា ឆ្នាំ២០១៩ ដើម្បីអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចខាងក្រោម៖

    April 3, 2019
  • អន្តរជាតិ

    តៃវ៉ាន់៖ ក្មេងម្នាក់បានលោតសម្លាប់ខ្លួនពីលើផ្ទះ ព្រោះតែខឹងនឹងឪពុករបស់គេហាមមិនអោយលេងហ្គេម League of Legends។ ក្មេងប្រុសរងគ្រោះត្រូវបានសារព័ត៌មាន WORLDOFBUZZ រាយការណ៍ថា មានឈ្មោះ Cheng មានអាយុ ១៥ ឆ្នាំ ជាសិស្សពូកែនៅក្នុងវិទ្យាល័យមួយកន្លែងនៅកោះតៃរ៉ាន់។ បើតាមសំដីរបស់ឪពុកម្តាយក្មេងប្រុសរងគ្រោះបានឲ្យដឹងថា មួយរយៈក្រោយនេះកូនរបស់គាត់ហាក់វក់នឹងហ្គេមខ្លាំងណាស់ រហូតភ្លេចរៀនភ្លេចសូត្រអស់ហើយ ខុសកាលពីមុនដែលគេធ្លាប់តែជាសិស្សពូកែ និងខិតខំរៀនជាខ្លាំង។ ដោយសង្កេតឃើញឥរិយាបថអវិជ្ជមាននេះហើយ ទើបឪពុករបស់គេតែងដាស់តឿន និងដាក់កំហិតរូបគេជាខ្លាំង ចំពោះការលេងហ្គេមនេះ។ ជាក់ស្តែងនៅក្នុងថ្ងៃកើតហេតុ ដែលនៅសល់តែ ៣ ថ្ងៃទៀតប៉ុណ្ណោះសម្រាប់ការប្រលងរបស់គេ ក៏ក្មេងរងគ្រោះនៅតែមិនខំរៀនដែរ ដោយគេគិតតែពីលេងហ្គេមរហូត។ ឃើញដូចនេះនៅម៉ោងប្រមាណជា ៩ និង ៣០ នាទីយប់នៃថ្ងៃកើតហេតុ ឪពុកបានចូលទៅក្នុងបន្ទប់របស់គេហើយឃើញក្មេងប្រុសរងគ្រោះនៅតែលេងហ្គេមទៀត

    April 3, 2019
  • សង្គម

    នៅថ្ងៃពុធ ១៤រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក Hidehisa Horinouchi) ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា នឹងអញ្ជើញកាត់ខ្សែបូរួមគ្នាដាក់ឱ្យដំណើរការឡើងវិញស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ស្ពានជ្រោយចង្វារទី១) បន្ទាប់ពីបានជួសជុលកែលំអររួចរាល់។ ការជួសជុលស្ពាននេះ បានចំណាយថវិកាប្រមាណ ៣០លានដុល្លារអាមេរិក ដែលជាជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន។ ការជួសជុលស្ពាននេះ គឺមានគុណភាពរឹងមាំល្អប្រសើរក្រោមការយកចិត្តទុកដាក់ខ្ពស់ពីក្រុមវិស្វករជួសជុលរបស់ជប៉ុន-កម្ពុជា។ ស្ពានជ្រោយចង្វារទី១ គឺជាស្ពានដើរតួនាទីដ៏សំខាន់ក្នុងការតភ្ជាប់រាជធានីភ្នំពេញឆ្លងកាត់លើទន្លេសាប ដែលត្រូវបានសាងសង់ និងដាក់ឱ្យប្រើប្រាស់ក្នុងឆ្នាំ១៩៦៣ តាមរយៈជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន៕  

    April 3, 2019
  • សង្គម

    ក្រោយមានការងឿងឆ្ងល់យ៉ាងខ្លាំងពីសំណាក់មហាជនទាំងប្រុសស្រី នៅលើបណ្តាញសង្គម Facebook កន្លងទៅអស់រយៈពេលប៉ុន្មានថ្ងៃនេះ សាលារាជធានី ដែលមានឯកឧត្តម ឃួង ស្រេង ជាអភិបាលនៃគណៈអភិបាល បានធ្វើការចុះទៅដល់មូលដ្ឋានផ្ទាល់ ទាក់ទងទៅនឹងការចាក់ដី នៅដៃទន្លេបាសាក់ ពោលគឺនៅមុខកោះពេជ្រ ផ្សារទំនើប Aeon ភ្នំពេញ និងសណ្ឋាគារសូហ្វីតែល។ ក្នុងការចុះទៅមើលមូលដ្ឋានកន្លែងចាក់ដីនោះ ឯកឧត្តមបានមានប្រសាសន៍ថា រដ្ឋបាលរាជធានីភ្នំពេញ មិនមានបំណងក្នុងការលុបដៃទន្លេបាសាក់នេះទេ ដោយរដ្ឋបាលរាជធានី កំពុងស្ថាបនាទំនប់ចម្រោះទឹកស្អាត និងឈានដល់ការស្ថាបនាផ្លូវថ្មើរជើង ចាប់ពីទីតាំងមុខកោះពេជ្រ នេះរហូតដល់គល់ស្ពានព្រះមុនីវង្ស ហៅស្ពានច្បារអំពៅ។ ក្នុងនោះដែរសាលារាជធានីក៏បានបង្ហាញប្លង់មេ ជូនដល់សាធារណៈជនផងដែរ៕

    April 2, 2019
  • សង្គម

    នាយប់ថ្ងៃទី ២ ខែមេសា ឆ្នាំ២០១៩ នេះដែរឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានៅភ្នំពេញ បានធ្វើការចុះទៅមូលដ្ឋានផ្ទាល់ទាក់ទងនឹងការចាក់ដីដៃទន្លេបាសាក់ នៅកោះពេជ្រ និងទល់មុខផ្សារទំនើប Aeon ភ្នំពេញ ដោយក្នុងនោះឯកឧត្តមអភិបាល បានលើកឡើងថា រដ្ឋបាលរាជធានីភ្នំពេញ មិនមានបំណងក្នុងការលុបដៃទន្លេបាសាក់នេះទេ ដោយរដ្ឋបាលរាជធានី កំពុងសាងសងទំនប់ចម្រោះទឹកស្អាត ដើម្បីលុបបំបាត់ក្លិនស្អុយ និងភាពកខ្វក់នៅទីតាំងមួយនេះ។ ក្នុងការចុះមូលដ្ឋានផ្ទាល់ ដោយមានអ្នកសារព័ត៌មានជាច្រើន ឯកឧត្តមបានបញ្ជាក់ផងដែរថា រាល់រដូវប្រាំងទីតាំងដៃទន្លេនេះ តែងបង្កអោយមានក្លិនស្អុយ ដូចប្រឡាយបឹងត្របែកដែរ និងប៉ះពាល់ដល់បរិស្ថាន ទើបរដ្ឋបាលរាជធានី ធ្វើទំនប់ចម្រោះទឹកស្អាតនេះឡើង ដើម្បីលុបបំបាត់ទឹកស្អុយទាំងនេះ ហើយឯកឧត្តមបានសង្កត់ធ្ងន់ថា រដ្ឋបាលរាជធានីមិនមានបំណងលុបដៃទន្លេបាសាក់នេះឡើយ៕

    April 2, 2019
  • PR

    ប៉ុន្មានថ្ងៃនេះ យើងឃើញថា តាមរយ:ហ្វេសប៊ុកនិង TikTokមានការបង្ហោះរូបភាពនិងវីដេអូរ លោកនីកូ កញ្ញាផេនខេក ម៉ែសេះ និង ក្រុមរាំល្បីៗដូចជាក្រុមElaztix boy ,Elaztix Girl និងស្រីស្អាតក្រុមOMG បាននាំគ្នាSurprise ទស្សនិកជន នៅតាមទីផ្សារនានា ទីប្រជុំជន សាលារៀន និងកន្លែងផ្សេងៗផងដែរ។ ឆ្នាំនេះក៏ដូចជាឆ្នាំមុនៗដែរ នៅមុនឪកាសបុណ្យ ចូលឆ្នាំប្រពៃណីជាតិខ្មែរ ហ្គេតប៊ីតែងតែនាំភាពភ្ញាក់ផ្អើល និងសប្បាយរីករាយ តាមរយ:បទ ចំរៀងនិងក្បាច់រាំដែលកំពុងពេញនិយមគឺបទ Like1 បទចំរៀងក៏ពិរោះ ក្បាច់រាំក៏ងាយស្រួល ដែលអាចអោយបងប្អូន ក្មេងចាស់ប្រុសស្រី រាំលេង សប្បាយបាននៅក្នុងឪកាសចូលឆ្នាំ ថ្មីនាពេលខាងមុខនេះ

    April 2, 2019
  • PR

    ភ្នំពេញ ថ្ងៃទី 20 ធ្នូ ឆ្នាំ 2018 ៖ ទើបតែប្រកាសពីការកុម៉្មង់ទុកមុន រយ:ពេលពីរថ្ងៃសោះ កំពូលស្មាតហ្វូន P30 Pro ទទួលបានការគាំទ្រយ៉ាងកំហុកលើសពីការរំពឹងទុក រហូតដល់ទទួលបានការកក់អស់រលីង គ្មានសល់តែម្តង។ ប៉ុន្តែសម្រាប់អ្នកដែលមិនទាន់បានធ្វើការកក់ទុកមុន កុំបារម្ភអី! អ្នកនៅតែអាចបន្តកុម្ម៉ង់កំពូលស្មាតហ្វូន Huawei P30 ក្នុងតម្លៃត្រឹមតែ $699 ជាមួយការថែមកាដូជាច្រើនសន្ធឹកសន្ធាប់ដូចជា នាឡិកា Huawei Band 3 កាលីបទាន់សម័យ ជញ្ជីងសុខភាព Huawei Body Fat Scale ឥតគិតថ្លៃនិងកាដូជាច្រើនទៀត

    April 2, 2019
  • អន្តរជាតិ

    មុននេះបន្តិច រដ្ឋបាលរាជធានីភ្នំពេញ បានបង្ហោះសេចក្ដីជូនដំណឹង ស្ដីពីការបញ្ចៀសចរាចរឆ្លងកាត់ទីតាំងប្រារព្ធពិធីបើកឱ្យដំណើរការឡើងវិញជាផ្លូវការស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ជ្រោយចង្វារទី១) នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩ ដែលនឹងត្រូវបិទចាប់ពីម៉ោង ៦ព្រឹករហូតដល់បញ្ចប់កម្មវិធី។ សូមអានសេចក្តីប្រកាសនៅខាងក្រោម៖

    April 2, 2019