ត្រៀមៗ! នឹងមានភ្លៀងកក់ខែធ្លាក់រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃនេះទៅ
- April 3, 2019
យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា កម្ពុជាយើងបាននឹងបន្តស្ថិតក្នុងតំបន់នៃជ្រលងសម្ពាធទាប ដែលលាតសន្ធឹងមកពីប្រទេសថៃ ជួបនឹងសម្ពាធខ្ពស់នៅកម្ពុជាយើងក្នុងអំឡុងចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែមេសា ដែលឥទ្ធិពលនេះនឹងបន្តមានភ្លៀងកក់ខែធ្លាក់ក្នុងកំរិតពីខ្សោយទៅមធ្យម តែពុំបានសាយភាពបានល្អនោះទេ ចំណែកឯសីតុណ្ហភាពវិញក្នុងកំរិតពី ៣៣ – ៣៤ អង្សាសេ ក្នុងអំឡុងថ្ងៃទី ៣-៥ តែចាប់ពីថ្ងៃទី៦ ទៅ សីតុណ្ហភាពនឹងបន្តកើនឡើងវិញ៕

អត្ថបទ៖ សេម
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






