- Khmernote Media
- សង្គម
(ភ្នំពេញ) ៖ ប្រាក់ខែបុគ្គលិក មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាក្នុងខែមេសា ដែលមានការឈប់សម្រាកបុណ្យ ចូលឆ្នាំខ្មែរ នឹងត្រូវបានទទួលលឿនជាងពេលកំណត់។ បុណ្យចូលឆ្នាំខ្មែរក្នុងខែមេសាដែលឈានចូលមកដល់នេះ នឹងមានរយៈពេល៣ថ្ងៃ គឺថ្ងៃទី១៤ ទី១៥ និងទី១៦ ខែមេសា។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងមុខងារសាធារណៈ បៀរវត្សសម្រាប់ខែមេសា នឹងត្រូវបើកផ្តាច់តែមួយពេលដល់សាមីជន ដោយមិនអោយលើសពីថ្ងៃទី១២មេសានោះឡើយ ៕
April 2, 2019 - អន្តរជាតិ
ថៃ៖ រន្ទះបាញ់បានបាញ់សម្លាប់បុរសជនជាតិថៃម្នាក់ ខណៈដែលជនរងគ្រោះកំពុងតែរៀបចំសែននៅផ្នូរជីដូនជីតាក្នុងឱកាសពិធីឆេងម៉េង។ បុរសជាជនរងគ្រោះមានឈ្មោះថា Pisit Pornpatcharareungool អាយុ ៣០ ឆ្នាំ ហើយហេតុការណ៍នេះបានកើតឡើងនៅទីបញ្ចុះសពមួយកន្លែងស្ថិតនៅក្នុងភាគខាងត្បូងនៃទីក្រុងបាងកកប្រទេសថៃ។ សាក្សីនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា ខណៈពេលដែលបុរសជនរងគ្រោះកំពុងតែសំអាតទីធ្លារនៅមុខផ្នូរជីដូនជីតា ដើម្បីរៀបចំសែនចំណីអាហារនោះ ស្រាប់តែមានរន្ទះមួយបានផ្ទុះឡើងចំជនរងគ្រោះតែម្តង។ ភ្លាមៗក្រោយកើតហេតុបុរសជនរងគ្រោះត្រូវបានបញ្ចូនទៅកាន់មន្ទីរពេទ្យ តែគាត់បានស្លាប់បាត់បង់ជីវិតទៅហើយពេលទៅដល់មន្ទីរពេទ្យ។ ក្រៅតែជនរងគ្រោះក៏មានសាច់ញាតិរបស់គាត់ពីរនាក់ផ្សេងទៀតត្រូវរងរបួសធ្ងន់ផងដែរ។ ក្រុមអ្នកជំនាញបានបញ្ជាក់ថា មូលហេតុដែលរន្ទះបាញ់ចំបុរសជនរងគ្រោះខ្លាំងជាងគេនោះក៏ដោយសារតែនៅក្នុងហោប៉ាវរបស់គាត់មានទូរស័ព្ទមួយគ្រឿង។ ក្រុមអ្នកជំនាញបានព្រមានថា សូមប្រយ័ត្នប្រយែង និងត្រូវចេះការពារខ្លួនពីរន្ទះឲ្យបានខ្ជាប់ខ្ជួន ព្រោះរន្ទះអាចកើតមានគ្រប់ពេលក្នុងរដូវនេះ៕ អត្ថបទ៖ ភក្តី ប្រភព៖ coconuts
April 2, 2019 - អន្តរជាតិ
ក្រុមអ្នកវិទ្យាសាស្រ្តបានរកឃើញថា នៅក្នុងខួរក្បាលរបស់អ្នកដែលតែងតែយល់សប្តិឃើញរឿងផ្ដេសផ្តាសនោះ គឺមានលក្ខណៈស្រដៀងគ្នាទៅនឹងខួរក្បាលរបស់មនុស្សដែលមានបញ្ហាខួរក្បាលដែរ ព្រោះពួកគេអាចឮសំឡេងចម្លែក និងមានរូបភាពប្លែកៗកើតមានក្នុងខួរក្បាលរបស់ពួកគេ ខណៈដែលមនុស្សធម្មតាមិនអាចមើលឃើញ និងស្តាប់មិនឮនោះទេ។ ក្រុមអ្នកវិទ្យាសាស្រ្តក៏បានអះអាងដែរថា គេអាចគ្រប់គ្រងការយប្តិមិនល្អបាន ដោយប្រើវិធីស្រដៀងគ្នាទៅការព្យាបាលអ្នកមានជំងឺខួរក្បាល ឬវង្វេងដែរ ហើយការព្យាបាលនោះគឺការបង្កើតរូបអារម្មណ៍ល្អៗចូលទៅក្នុងខួរក្បាលរបស់ពួកគេ។ ក្រុមអ្នកវិទ្យាសាស្រ្តធ្លាប់បានធ្វើការពិសោធន៍ថា ប្រសិនបើគេប្រើប្រាស់ម៉ាស៊ីនស្កេនខួរក្បាលទំនើបមួយ ដើម្បីជួយជំរុញឲ្យក្បាលមនុស្សបានផ្តោតទៅលើរឿងល្អៗ ឬកន្លែងដែលស្រស់ស្អាតមុនពេលពួកគេចូលគេងនោះ ពួកគេអាចនឹងយល់សប្តិឃើញរឿងល្អៗផងដែរ។ ផ្ទុយទៅវិញអ្នកដែលមានបញ្ហាផ្លូវចិត្ត គិតអវិជ្ជមានច្រើនធ្វើឲ្យខួរក្បាលច្របូកច្របល់នោះ ពួកគេប្រឈមនឹងយល់សប្តិអាក្រក់ជាញឹកញាប់។ ដូចនេះក្រុមអ្នកវិទ្យាសាស្រ្តបានផ្តល់ដំបូន្មានថា ដើម្បីគ្រប់គ្រងការយល់សប្តិរបស់លោកអ្នក លោកអ្នកត្រូវរៀនធ្វើឲ្យចិត្តស្ងប់ និងផ្តោតទៅលើរឿងៗល្អឲ្យបានច្រើនមុនពេលចូលគេង៕ អត្ថបទ៖ភក្តី ប្រភព៖brightside
April 2, 2019 - សង្គម
មានរឿងជាច្រើនដែលទាក់ទងនឹងអបីយជំនឿខ្មែរយើងក៏ដូចជាប្រវត្តិសាស្រ្ត ដែលបានកកើតជាអាណចក្រខ្មែរ។ ជាមួយគ្នានោះដែរ គោលបំណង ដែលមនុស្សជំនាន់មុនសាងសង់ប្រាសាទនោះគឺមានគោលបំណងផ្សេងៗគ្នា តែជាគោលគឺសង់ប្រាសាទ ដើម្បីសាសនា និងសម្រាប់ស្តេចនាពេលសម័យនោះ។ ជាក់ស្តែងប្រាសាទខ្មែរយើងមានពីរប្រភេទសំខាន់ៗ ដូចជា ប្រាសាទដែលសង់នៅលើដីមានតែមួយជាន់ និងប្រាសាទមួយទៀតដែរគេហៅថា ប្រាសាទភ្នំ ឬប្រាសាទរាជរបស់ស្តេច ដែលតំណាងអោយភ្នំ ឬសងសំរាប់អទិទេពរបស់ពួកគេនៅក្នុងសាសនាហីនឌូ។ ហើយប្រាសាទដែលចាប់ផ្តើមសង់នៅលើដីហើយមានច្រើនជាន់ និងមានរាងដូចជាពីរ៉ាមីតនៅក្នុងប្រទេសអេស្ស៊ីបនោះគេ ប្រាសាទបាគង ដែលស្ថិតនៅក្នុងស្រុកបាគង ខេត្តសៀមរាប ហើយប្រាសាទនេះមានចំងាយពីក្រុងសៀមរាបប្រហែលជា ១៥គីឡូម៉ែត្រ។ ការកកើតដំបូងនៃអាណាចក្រអង្គរគឺចាប់ផ្តើមឡើងនៅក្នុងឆ្នាំ ៨០២ នៃគ.ស ដោយព្រះបាទជ័យវរ្ម័នទី២ ដែលទ្រង់បានតាំងរាជធានីដំបូងរបស់ព្រះអង្គនៅលើជួរភ្នំគូលែន។ ក្នុងគ្រានោះដែរ ប្រាសាទរាជរបស់ទ្រង់ដំបូង ត្រូវបានសាងសង់ឡើងនៅលើកំពូលភ្នំគូលែន ដែលមានកំពស់ប្រហែល ៥០០ម៉ែត្រពីកំពស់ទឹកសមុទ្រ មានឈ្មោះថា
April 2, 2019 - PR
ភ្នំពេញ ថ្ងៃទី ២៩ មីនា ឆ្នាំ ២០១៩ : បន្ទាប់ពីបានឧបត្ថម្ភបុស្តិ៍យាមដល់នគរបាលចរាចរណ៍ដើម្បីជួយសម្រួលដល់ការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកឲ្យកាន់តែមានប្រសិទ្ធភាព ក្រុមហ៊ុន ISI STEEL ក៏បានបង្កើតកម្មវិធីចែកមួកសុវត្ថិភាពដល់ប្រជាជននៅក្នុងទីក្រុងភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួនទៀត ក្នុងគោលបំណងដើម្បីលើកទឹកចិត្តឲ្យប្រជាជនកម្ពុជាចេះការពារខ្លួននៅពេលបើកបរតាមរយៈការពាក់មួកសុវត្ថិភាព ជាពិសេសចូលរួមគោរពច្បាប់ចរាចរណ៍ដើម្បីសុវត្ថិភាពខ្លួនឯង និងអ្នកដទៃ។ ជាក់ស្តែងនៅថ្ងៃទី ២៥ និង ២៨ មីនាកន្លងទៅនេះ ក្រុមហ៊ុន ISI STEEL បានចែកមួកសុវត្ថិភាពជាង ២០០មួកបន្ថែមទៀតដល់បងប្អូនដែលរស់នៅ និងធ្វើដំណើរលើផ្លូវ ៦០ម៉ែត្រ និងក្រោមស្ពានអាកាសផ្សារដីហុយ (មហាវិថីសហព័ន្ធរុស្សី)ក្នុងរាជធានីភ្នំពេញ ដោយក្នុងនោះក្រុមហ៊ុនក៏បានធ្វើការណែនាំ និងផ្តល់នូវការយល់ដឹងបន្ថែមទាក់ទងនឹងស្លាកសញ្ញាចរាចរណ៍ និងច្បាប់ចរាចរណ៍ដល់ប្រជាជន។ មិនត្រឹមតែប៉ុណ្ណោះថ្មីៗនេះ
April 1, 2019 - អន្តរជាតិ
អាការៈហើមជើង និងហើមកជើងអាចបង្កឡើងដោយបញ្ហាមួយចំនួនដូចជាការ ការញ៉ាំអាហារមិនត្រូវនឹងសុខភាពលោកអ្នក ធ្វើចលនាជើងច្រើនខ្លាំងពេក និងការប៉ះទង្គិចផ្សេងៗជាដើម។ ជាទូទៅបញ្ហាទាំងនេះអាចនឹងបាត់ទៅវិញនៅក្នុងរយៈពេលខ្លីដោយការប្រើថ្នាំជំនួយតិចតួច។ យ៉ាងណាក្តី សូមលោកអ្នកប្រុងប្រយ័ត្នចំពោះអាការៈហើមជើង និងកជើងដែលកើតឡើងដោយគ្មានមូលហេតុ និងជាញឹកញាប់ ព្រោះវាអាចជាសញ្ញានៃបញ្ហាសុខភាពធន់ធ្ងរទាំង ៦ នេះ៖ ១.បញ្ហាស្ទះសរសៃឈាម៖ ពេលខ្លះពេលដែលសរសៃឈាមរបស់លោកអ្នកស្ទះ វាបានធ្វើឲ្យចរន្តឈាមរត់ទៅកាន់ខួរក្បាលច្រាលមកផ្នែកខាងក្រោមនៃរាងកាយយ៉ាងច្រើន ដែលជាហេតុធ្វើឲ្យជើងរបស់លោកមើលទៅឃើញហើមខុសធម្មតា។ ២.ក្នុងករណីដែលលោកអ្នកហើមជើង រួមជាមួយនឹងបញ្ហាឈឺទ្រូង និងថប់ដង្ហើមនោះ លោកអ្នកអាចនឹងកំពុងតែមាន បញ្ហាបេះដូងធ្ងន់ធ្ងរ។ ៣.អាចជាបញ្ហាតម្រងនោម៖ ពេលខ្លះពេលតម្រងនោមរបស់លោកអ្នកខ្សោយហើយលោកអ្នកមិនបានព្យាបាលវានោះ វាបានធ្វើឲ្យប្រព័ន្ធបញ្ចេញទឹកនោមរបស់លោកអ្នកមានមេរោគ និងធ្វើឲ្យជើងហើមផងដែរ។ ៤.អាចជាបញ្ហាថ្លើម៖ពេលខ្លះនៅពេលដែលថ្លើមរបស់លោកអ្នកមានជាតិពុលរួមជាមួយជាតិអាល់ប៊ុយមីនច្រើនលើសកម្រិតវាក៏អាចជំរុញឲ្យមានបញ្ហាហើមជើងផងដែរ។ ៥.ពេលខ្លះប្រព័ន្ធឡាំហ្វាទិច (lymphatic) របស់លោកអ្នកខ្វះជាតិទឹកក៏ធ្វើឲ្យជើងហើមផងដែរ។ ក្នុងករណីនេះលោកអ្នកត្រូវទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញឲ្យបានទាន់ពេលមុនពេលវាមានបញ្ហាធ្ងន់ធ្ងរ។ ៦.ប្រតិកម្មជាមួយថ្នាំដែលលោកអ្នកកំពុងតែប្រើជាប្រចាំ។ ក្នុងករណីនេះសូមទៅពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិត ដើម្បីធ្វើការផ្លាស់ប្តូរថ្នាំជាបន្ទាន់៕
April 1, 2019 - អន្តរជាតិ
ជើងហោះហើរត្រូវទៅអាឡឺម៉ង់ បែរជាខុសបច្ចេកទេសហោះមកដល់ប្រទេសស្កុតឡេនវិញយន្តហោះមួយគ្រឿងដែលមានទិសដៅហោះទៅកាន់ទីក្រុងឌុសសែលដូហ្វ ប្រទេសអាឡឺម៉ង់ បែរជាច្រលំហោះហើរទៅកាន់ប្រលានយន្តហោះក្នុងទីក្រុង Edinburgh ប្រទេសស្កុតឡេនទៅវិញ។ យន្តមួយគ្រឿងនេះជាយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ British Airways និងមានទិសដៅហោះចេញពីប្រលានយន្តហោះក្នុងទីក្រុងឡុងដ៏ប្រទេសអង់គ្លេស។ ភាពភ្ញាក់ផ្អើលបានកើតឡើងចំពោះក្រុមអ្នកដំណើរជាខ្លាំងព្រោះខណៈដែលពួកគេចុះពីលើយន្តហោះនោះ ស្រាប់តែបានឃើញទឹកដីនៃប្រទេសមួយផ្សេងខុសពីទិសដៅដែលពួកគេចង់ទៅដល់ដាច់ស្រឡះតែម្តង។ អ្នកដំណើរម្នាក់បានឲ្យដឹងថា រូបគេបានដឹងថាយន្តហោះបានហោះទៅទិសខាងជើង ខណៈដែលយន្តហោះត្រូវហោះទៅទិសខាងត្បូង តែរូបគេមិនបានបង្ហាញប្រតិកម្មអ្វីនោះទេព្រោះគិតថាប្រ័ពន្ធមាន បញ្ហាបច្ចេកទេសទើបផ្តល់សញ្ញាខុសដូចនេះ។ មូលហេតុបឋមដែលគេរកឃើញថាបានបង្កើតឲ្យមានបញ្ហានេះ គឺដោយសារតែក្រុមការងារហោះហើរបានរៀបចំឯកសារខុសមួយចំនួន និងបានធ្វើឲ្យអ្នកដំណើរច្រលំឡើងខុសយន្តហោះដែលត្រូវចេញដំណើរម៉ោងដូចគ្នា ចំណែកឯអ្នកបើកបរវិញគឺពួកគេបានធ្វើការងារយ៉ាងត្រឹមត្រូវ។ ក្រោយកើតមានបញ្ហានេះ ខាងតំណាងក្រុមហ៊ុនបានចេញមុខសុំទោសអ្នកដំណើរជាសាធារណៈ និងបានរៀបចំជើងហោះហើរថ្មីមួយសម្រាប់ពួកគេវិញ។ រហូតមកទល់នឹងពេលនេះគេកំពុងតែស៊ើបអង្កេត ដើម្បីរកឲ្យឃើញមូលហេតុចម្បងដែលនាំឲ្យកើតមានកំហុសមួយនេះ៕ អត្ថបទ៖ភក្តី ប្រភព៖edition
April 1, 2019 - អន្តរជាតិ
យោងតាមសេចក្តីជូនដំណឹងក្រសួងមុខងារសាធារណៈ ស្តីពីការបើកផ្តល់បៀវត្សជូនមន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យា សម្រាប់ខែមេសា និងខែឧសភា ឆ្នាំ២០១៩។ ដោយខែមេសា មន្ត្រីរាជការនឹង បានបើកប្រាក់បៀវត្ស រួមជាមួយនឹងប្រាក់ឧបត្ថម្ភ ៥ម៉ឺនរៀនរបស់សម្ដេចតេជោ និងបើកតែម្តងគត់ ពោលគឺមុនថ្ងៃចូលឆ្នាំខ្មែរមកដល់។ ការជូនដំណឹងរបស់ក្រសួងមុខងារសាធារណៈ ធ្វើឡើងក្រោយពេលដែល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសនៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតមកពី វិទ្យាស្ថានវ៉ាន់ដា ថាក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលនឹងចូលមកដល់ រាជរដ្ឋាភិបាលសម្រេចបើកប្រាក់បៀវត្ស តែម្តងគត់បញ្ចូលគ្នារួមទាំងប្រាក់ឧបត្ថម្ភម្នាក់ៗ៥ម៉ឺនរៀល។ សូមអានសេចក្តីប្រកាសនៅខាងក្រោម៖
April 1, 2019 - អន្តរជាតិ
ម៉ាឡេស៊ី៖ បច្ចុប្បន្ននេះបណ្តាញសង្គមមិនត្រឹមតែជាមជ្ឈមណ្ឌលចែកចាយព័ត៌មាន ផលិតផល និងកំសាន្តនោះទេ តែវាថែមទាំងអាចផ្តល់ឱកាសការងារចំពោះបុគ្គលល្បីៗក្នុងបណ្តាញសង្គមឲ្យរកប្រាក់បានរាប់ពាន់ដុល្លារក្នុងមួយខែៗទៀតផង។ ជាក់ស្តែងបើយោងតាមការស្ទង់មតិមួយបានរកឃើញថា អ្នកដែលមានឥទ្ធិពលក្នុងបណ្តាញសង្គមម៉ាឡេស៊ីជាច្រើននាក់អាចរកប្រាក់បានចន្លោះពី ១២២៥ ដុល្លារ រហូតដល់ ២៥០០ ដុល្លារក្នុងមួយខែៗតាមរយៈបណ្តាញសង្គមផ្ទាល់ខ្លួនរបស់ពួកគេ។ បណ្តាញសង្គមដែលពួកគេប្រើប្រាស់នោះមានដូចជា បណ្តាញសង្គម Facebook, Instagram និង YouTube ជាដើម។ ពួកគេអាចរកលុយបានតិច ឬច្រើនអាស្រ័យទៅតាមចំនួនអ្នក Follow ឬអាចនិយាយថា ជាអ្នកគាំទ្ររបស់ពួកគេតិចឬច្រើនដែរ។ ជាមធ្យមអ្នកដែលមានគេ Follow ចំនួន ១០០,០០០នាក់ អាចរកប្រាក់បានជាង ១ពាន់ដុល្លារ ហើយអ្នកដែលមានគេគាំទ្រច្រើនរហូតដល់ ១លាននាក់អាចរកប្រាក់បានរហូតដល់ ២៥០០ ដុល្លារ
April 1, 2019 - អន្តរជាតិ
យោងតាមសារព័ត៌មាន CNN បានចុះផ្សាយថា ពេលនេះក្រុមអ្នកវិទ្យាសាស្រ្តផ្នែកអវកាសកំពុងតែស្វែងរកមនុស្សដើម្បីឲ្យទៅគេងនៅលើទីអវកាសរយៈពេល ៦០ថ្ងៃ សម្រាប់ការសិក្សាមួយ ហើយអ្នកណាដែលស្ម័គ្រចិត្តជាមួយគម្រោងមួយនេះនឹងទទួលបានប្រាក់ចំនួន ១៨,៥២២ ដុល្លារអាមេរិក។ ការសិក្សានេះជាគម្រោងរបស់អង្គការ NASA ដែលសិក្សាផ្តោតទៅលើប្រធានបទ “តើភាពគ្មានទំងន់ជះឥទ្ធិពលលើរាងកាយមនុស្សយ៉ាងដូចម្តេច?”។ កន្លងមកគេបានសង្គេតឃើញថា នៅពេលដែលគេបានឡើងទៅដល់ទីអវកាស មនុស្សហាក់បាត់បង់បញ្ហាស្ត្រេស ដែលជំរុញឲ្យកោសិកាសាច់ដុំ និងឆ្អឹងហាក់មានការប្រែប្រួល ហើយលំហូរនៃជាតិទឹកទៅកាន់ខួរក្បាលហាក់ប្រែប្រួលផងដែរ។ ដោយចង់ដឹងច្បាស់ពីបញ្ហានេះហើយទើបគេចង់បានមនុស្សស្រីជាច្រើននាក់ឲ្យទៅគេងនៅលើគ្រែមួយនៅទៅអវកាសរយៈពេល ២ ខែ ដើម្បីឲ្យគេសិក្សាពីការប្រែប្រួលនៅក្នុងរាងកាយរបស់ពួកគេ។ យ៉ាងណាក្តី ការគេងរយៈពេល ២ ខែនេះត្រូវបន្ថែមនូវលក្ខខ័ណ្ឌមួយចំនួនទៀតដូចជា ត្រូវគេងជាប់រហូត ហើយពេលញ៉ាំបាយ ងូតទឹក ឬក៏ពេលប្រើបន្ទប់ទឹកក៏ត្រូវតែធ្វើឡើងដោយគេងដែរ។ លក្ខខ័ណ្ឌនេះហាក់លំបាកបន្តិច តែវាអាចចាត់ទុកថា ជាការងារល្អមួយព្រោះគ្រាន់តែទៅគេងអត់ធ្វើការងារអីធ្ងន់ផងក៏អាចទទួលបានប្រាក់ជិត
April 1, 2019









