- Khmernote Media
- PR
អត្ថបទផ្សាយពាណិជ្ជកម្ម៖ ជាសំណាងដ៏សែនរំភើបនឹកស្មានមិនដល់របស់ក្រុមគ្រួសារមហាសំណាង ដែលធ្លាប់តែជាអ្នករកស៊ីធម្មតាៗ ស្រាប់តែមានមហាលាភសំណាងធំមកដល់ដោយមិនមិនបានរំពឹងទុក នៅលើទឹកដីអច្ឆរិយដ៏រុងរឿងខេត្តសៀមរាបភ្លាមៗបែបនេះ។ ដោយការពីប៉ុន្មានម៉ោងមុននេះ តាមរយៈគណនីហ្វេសបុក សម្បត្តិ វិចិត្រខ្មែរ បានសម្តែងការភ្ញាក់ផ្អើល យ៉ាងខ្លាំងចំពោះសំណាងរបស់ខ្លួន ដោយបានបង្ហោះសារដ៏រំភើបមួយ ដែលខ្លួនទើបតែទិញស្រាបៀរ GANZBERG មកពិសាជប់ក្នុងដំណើរកំសាន្តក្នុងខេត្តសៀមរាប ស្រាប់តែបើកក្រវិលកំប៉ុងឆាច់ ឈ្នះរង្វាន់ឡាន Ford Ranger ស៊េរីទំនើបភ្លាមតែម្តង ដោយនឹកស្មានមិនដល់។ នៅក្នុងនោះក៏មានអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនបានសម្តែងការត្រេកអរ និងភ្ញាក់ផ្អើលមែនទែន ថែមទាំងផ្ទុះការចែករំលែកតៗគ្នាផងដែរ រហូតដល់កក្រើកពេញបណ្តាញហ្វេសប៊ុក។ គួរបញ្ជាក់ផងដែរថា ស្រាបៀរ GAZNBERG ផលិតដោយជនជាតិអាល្លឺម៉ង មានរសជាតិឈ្ងុយឆ្ញាញ់ពិតកម្រិតពិភពលោក ថែមទាំងមានឱកាសឈ្នះរង្វាន់ ដ៏សន្ធឹកសន្ធាប់ជាច្រើនមុខទៀតផងដែរ ជាពិសេសគឺ ឱកាសឈ្នះរង្វាន់ភ្លាមៗ
March 30, 2019 - PR
ភ្នំពេញ ថ្ងៃទី 30 មីនា ឆ្នាំ 2019 ៖ ក្រុមហ៊ុន Huawei បានហ្សូមចាប់ព្រះច័ន្ទពីទីក្រុងប៉ារីសមកទីក្រុងភ្នំពេញ ក្នុងកម្មវិធី VIP Moon Night សម្ពោធកំពូលស្មាតហ្វូន P30 សេរ៊ី កាមេរ៉ាបួនគ្រាប់របស់ Leica ដំបូងគេបំផុតលើពិភពលោកជាផ្លូវការនៅប្រទេស កម្ពុជា ដោយមានការចូលរួមពីតំណាងចែកចាយមកពីទូទាំងប្រទេស ដៃគូអាជីវកម្ម និងបណ្តាសារព័ត៌មានយ៉ាងច្រើនកុះករ កាលពីម្សិលមិញនៅសណ្ឋាគារ Sofitel ។ កំពូលស្មាតហ្វូន P30 សេរ៊ី មានសមត្ថភាពខ្លាំងអស្ចារ្យ ក្នុងការថតរូប ដែលបំពាក់ដោយឡែន SuperZoom
March 30, 2019 - អន្តរជាតិ
ជាទូទៅយើងតែងគិតថា មានកត្តាជាច្រើន ដែលធ្វើឲ្យយើងទទួលបានជោគជ័យក្នុងអាជីវកម្ម និងការងារ ដូចជាការខិតខំរៀនសូត្រ ការតាំងចិត្ត ការតស៊ូ អន់ធ្មត់ ឬកត្តាផ្សេងៗជាច្រើនទៀត។ ការពិតណាស់ ការជោគជ័យពិតជាមិនអាចខ្វះបាននៅកត្តាខាងលើនេះ តែយ៉ាងណាក្តីមានការសិក្សាមួយបានរកឃើញថា សម្រាប់ការជោគជ័យទូទៅក្នុងជីវិតវាអាចកើតឡើងបាន ដោយសារតែឥទ្ធិពលរបស់មនុស្ស ដែលយើងបានរៀបការជាមួយ។ ការសិក្សានេះបានធ្វើឡើងដោយក្រុមអ្នកស្រាវជ្រាវនៅក្នុងសាកលវិទ្យាល័យ Carnegie Mellon សហរដ្ឋអាមេរិក និងបានសិក្សាទៅលើប្តីប្រពន្ធចំនួន ១៦៣ គូផ្សេងគ្នា។ ក្នុងការសិក្សាគេបានដាក់ឲ្យមនុស្សជាច្រើនដោះស្រាយបញ្ហា និងលំហាត់ល្បងប្រាជ្ញាជាច្រើនរួមគ្នា។ លទ្ធផលបានបង្ហាញថា ប្តីប្រពន្ធណាដែលមានការសហការគ្នាបានល្អគឺទទួលបានលទ្ធផលល្អប្រសើរក្នុងការដោះស្រាយបញ្ហាខាងលើនេះ និងទទួលបានរង្វាន់លើកទឹកចិត្តជាច្រើនទៀតផង។ ជាច្រើនខែក្រោយមកទៀត គេបានបន្តការសិក្សាទៀតថា ប្តីប្រពន្ធជាច្រើនគូ ដែលទទួលបានរង្វាន់ មានការសប្បាយចិត្តរីករាយក្នុងការធ្វើការងាររួមគ្នា ហើយពួកគេបន្តសម្រេចធ្វើការងារជោគជ័យធំៗជាច្រើនទៀត។ ជារួមការសិក្សានេះបានទាញសេចក្តីសន្និដ្ឋានថា
March 30, 2019 - PR បច្ចេកវិទ្យា
ទាំងនេះគឺជាព្រឹត្តិការណ៏នៃការចាប់រង្វាន់លើកទី១ របស់ក្រុមហ៊ុនទូរស័ព្ទដៃស្មាតហ្វូន vivo ដែលធ្វើឡើងនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩ នៅ Vivo Showroom ដែលស្ថិតនៅអាស័យដ្ឋាន: ផ្ទះលេខ ៣១២D-៣១២E, ផ្លូវ ព្រះមុនីវង្ស, សង្កាត់ចតុមុខ, ខ័ណ្ឌដូនពេញ, រាជធានីភ្នំពេញ។ ចង់ដឹងថាទិដ្ឋភាពនៃការចាប់រង្វាន់លើកទី១ យ៉ាងណានោះ តោះមកមើលសកម្មភាពខាងក្រោមទាំងអស់គ្នា៖ តោះមកមើលអ្នកដែលមានសំណាងឈ្នះរង្វាន់ពីក្រុមហ៊ុនទូរស័ព្ទដៃស្មាតហ្វូន vivo សបា្តហ៍ទី១ ទាំងអស់គ្នា៖ រង្វាន់ធំទី១ បានទៅលើលេខរៀង 0000648 (ទទួលបានទូទឹកកកម៉ាក Midea) រង្វាន់ធំទី២ បានទៅលើលេខរៀង 0000151 (ទទួលបានទូទឹកកកម៉ាក Midea)
March 30, 2019 - អន្តរជាតិ
ខេត្តកណ្ដាល៖ រូបព្រះបដិមាប្រមាណជា៣០០ទៅ៤០០អង្គ កសាងអំពីស្ពាន់ ដែលតម្កល់ក្នុងវត្ដព្រែកហូរ ត្រូវជនមិនស្គាល់មុខលួច បង្កការភ្ញាក់ផ្អើលឡើងនៅថ្ងៃទី២៨ ខែមិនា ឆ្នាំ២០១៩ វេលាម៉ោង១៩និង១០នាទីត្រង់ចំណុចក្នុងវត្តព្រែកហូរ ស្ថិតក្នុងភូមិបត្តាជី១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។ មន្រ្ដីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា រូបព្រះបដិមាដែលត្រូវជនមិនស្គាល់មុខលួចយកទៅនោះ មានប្រមាណជា៣០០ទៅ៤០០អង្គ កសាងអំពីស្ពាន់ ។ ចំណែកវត្ថុតាងដែលសមត្ថកិច្ចធ្វើការដកហូតមកវិញមានចំនួន២៦អង្គ ។ ប្រភពដដែលបន្ដថា តាមការបំភ្លឺរបស់គណៈកម្មការវត្ដបានឲ្យដឹងថា រូបព្រះបដិមាស ដែលនៅក្នុងវត្ដព្រែកហូរមានចំនួន៥០០០អង្គ ហើយរូបបដិមាខាងលើ ត្រូវបានគណៈកម្មការយកទៅតម្កល់ទុកនៅក្រោមបល្ល័ងព្រះ ក្នុងបរិវេណវត្ដព្រែកហូរអស់រយៈពេលជាយូរមកហើយ មិនដែលមានការបាត់បង់នោះទេ ។ លុះមកដល់ថ្ងៃទី២៨ ខែមិនា ឆ្នាំ២០១៩ វេលាម៉ោង១៩ ស្រាប់តែឈ្មោះ
March 30, 2019 - សង្គម
មានមនុស្សជាច្រើនមិនថា តែភ្ញៀវជាតិ និងអន្តរជាតិនោះទេមានការងឿងឆ្ងល់នៅពេល ដែលចូលទៅទស្សនានៅក្នុងប្រាសាទតាព្រហ្ម គេឃើញមានរូបចម្លាក់មួយ ដែលមើលទៅដូចជារូបដាយនស័រ។ ប៉ុន្តែយើងមិនមានឯកសារណាមួយច្បាស់លាស់ណាមួយអាចចង្អុលបង្ហាញបានថា រូបចម្លាក់នៅក្នុងប្រាសាទមួយនេះគឺពិតជារូបដាយណូស័រដែលបានផុតពូជទៅរាប់រយលានឆ្នាំហើយនោះទេ។ ដោយឡែកតាមរយៈការបកស្រាយរបស់មគ្គុទេសទេសចរណ៍នៅក្នុងតំបន់សៀមរាបអង្គរបានបកស្រាយថា រូបនេះមិនមែនជារូបដាយណូស័រនោះទេគឺគ្រាន់តែជារូបសត្វជ្រូកព្រៃ ឬជាសត្វរមាស ដែលមាននៅក្នុងទឹកដីខ្មែរយើងកាលពីប៉ុន្មានរយឆ្នាំមុន ប៉ុន្តែដោយសារការឆ្លាក់មើលទៅស្រដៀងទៅនឹងសត្វពពួកដាយណូស័រដែលរស់រានមានជីវិតរាប់លានឆ្នាំមុន។ បន្ថែមពីនេះទៅទៀតតាមការបកស្រាយមួយផ្សេងទៀតបានអោយដឹងថា កាលពីសម័យអង្គរនៅពេល ដែលដូនតាយើងកាត់ថ្មនៅជើងភ្នំគូលែន ប្រហែលជាឃើញផូសុីលរបស់ដាយណូស័នៅក្នុងថ្មភ្នំនៅពេល ដែលគេកាត់ថ្មដើម្បីយកមកកសាងប្រាសាទ ព្រោះនៅក្នុងទឹកដីខ្មែរយើងគឹជាកំណកបន្ទុះភ្នំភ្លើង ដែលកើតឡើងនៅប៉ុន្មានលានឆ្នាំមុន និងជាពេលដែលពពួកថនិកសត្វធំៗ ឬពពួកដាយណូស័រ ដូចនេះហើយបានជាយើងឃើញឆ្អឹង ឬផូសុីលដែលនៅកប់ក្នុងដីរាប់លានឆ្នាំមកហើយ។ គួរបញ្ចាក់ផងដែរថា ប្រាសាទតាព្រហ្មជាប្រាសាទដែលបានសាងសង់ឡើងដោយព្រះបាទជ័យវរ្ម័នទី៧ សម្រាប់ឧទ្ទិសថ្វាយដល់ព្រះមាតារបស់ទ្រង់នៅក្នុងឆ្នាំ ១១៨៦ ប្រហែល ៥ឆ្នាំក្រោយព្រះអង្គសាងសង់រាជធានីអង្គរធំ ហើយព្រះអង្គបានសង់ប្រាសាទមួយទៀតសម្រាប់ព្រះបិតារបស់ទ្រង់ប្រហែល១០ឆ្នាំក្រោយទីក្រុងអង្គរធំនៅក្នុងឆ្នាំ ១១៩១។ មិនតែប៉ុណ្ណោះប្រាសាទតាព្រហ្មជាប្រាសាទដែលមានអ្នកចូលទស្សនាច្រើនផងដែរនៅក្នុងឧទ្យានអង្គរ។ ប្រសិនបើបងប្អូនចង់ទៅឃើញរូបដាយនស័រនៅក្នុងប្រាសាទនេះ
March 30, 2019 - សង្គមកងរាជអាវុធហត្ថធ្វើការឆ្លើយតប ជុំការរិះគន់ករណីយកសម្លៀកបំពាក់ល្អៗទៅដុតបំផ្លាញ មិនព្រមចែកជូនអ្នកខ្វះខាត
រាជធានីភ្នំពេញ៖ កាលពីព្រឹកថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០១៩ ម្សិលមិញនេះ លោក ឧត្តមសេនីយ៍ឯក អន សុខុន មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើការដុតបំផ្លាញសម្លៀកបំពាក់ក្លែងបន្លំ នៅកន្លែងចាក់សម្រាមស្ថិតនៅខណ្ឌដង្កោ រាជធានីភ្នំពេញ ក្រោយពីទទួលបានពាក្យបណ្តឹង ស្តីពីការក្លែងបន្លំពានិជ្ជសញ្ញា សេវាសញ្ញា និងម៉ាកសមូហភាព ឬពានិជ្ជនាមរបស់សហគ្រាស ដែលបានប្តឹងមកស្នងការយុត្តិធម៌កងរាជអាវុធហត្ថលើផ្ទៃប្រទេស។ កម្លាំងសមត្ថកិច្ចបានរឹបអូសបានសម្លៀកបំពាក់ក្លែងបន្លំចំនួនបីទីតាំង ដែលបង្ក្រាបបានខោអាវចំនួន ២៤៥៣ កំប៉្លេ និងបានឃាត់ខ្លួនជនសង្ស័យម្នាក់បញ្ជូនទៅតុលាការដើម្បីបន្តនីតីវិធី។ ទាក់ទងនឹងករណីនេះផងដែរក៏មានការបញ្ចេញមតិរិះគន់យ៉ាងខ្លាំងពីសំណាក់បងប្អូនប្រជាពលរដ្ឋ ចំពោះការដុតបំផ្លាញសម្លៀកបំពាក់ទាំងនោះ។ ជុំវិញការរិះគន់ខាងកងរាជអាវុធហត្ថក៏បានធ្វើការឆ្លើយតបដែរថា “ខ្ញុំបាទឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមធ្វើការឆ្លើយតបជាមួយបងប្អូន សាធារណជនដែលបានបញ្ចេញមតិយោបល់ពាក់ព័ន្ធនឹងការដុតបំផ្លាញចោលសម្លៀកបំពាក់ក្លែងបន្លំពាណិជ្ជសញ្ញា
March 30, 2019 - អន្តរជាតិ
ខេត្តព្រះសីហនុ- នៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ មន្ត្រីពេទ្យសត្វ បានរៀបចំដុតកំទេចចោលនូវសាច់សត្វចម្រុះ ដែលឈ្មួញលួចនាំចូលពីប្រទេសជិតខាងខុសច្បាប់ មកលក់ចែកចាយក្នុងទីផ្សារក្រុងព្រះសីហនុ ហើយត្រូវបានមន្ត្រីពេទ្យសត្វចាប់បាននៅបេនឡានមហោស្រពចាស់កាលពីល្ងាចថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩។ លោកនេន ចំរើនប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ ថ្លែងថានេះជាវិធានការទប់ស្កាត់ការចរាចរណ៍សាច់សត្វខុសច្បាប់ ដើម្បីរក្សាសុខភាពប្រជាពលរដ្ឋ ការពារ ការចម្លងរោគប៉េស្តអាហ្វ្រិកនៅលើសាច់សត្វ ឬសាច់សត្វដែលមានសារធាតុគីមីផ្សេងៗផងដែរ។ ប្រធានការិយាលយ័ផលិតកម្មបសុព្យាបាល មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តលោកស្រីហែម ផល្លា ថ្លែងថា សាច់សត្វដែលចាប់បានយកមកដុតកំទេចចោលនេះមានចំនួន120Kg រួមមានទ្រូងទា សាច់ជ្រូកកញ្ចប់ និងពោះគោ៕ ប្រភព៖ លោក Huy Bunleng
March 29, 2019 - សង្គម
ស្ថានភាពទឹកក្រោមដីនិងលើដីសុទ្ធតែមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ប្រាសាទក្នុងតំបន់រមណីយដ្ឋានអង្គរ ពិសេសប្រាសាទអង្គរវត្ត។ ដូច្នេះ ការរក្សាទឹកឱ្យមានតុល្យភាពទាំងរដូវប្រាំងនិងរដូវវស្សាក្នុងកសិន្ធុ គឺចាំបាច់បំផុតទាមទារឱ្យការគ្រប់គ្រងទឹកបានត្រឹមត្រូវ ដើម្បីទ្រទ្រង់ប្រាសាទ និងរក្សាសោភ័ណភាពសម្រាប់រមណីយដ្ឋានទាំងមូល។ ជាក់ស្តែងរដូវប្រាំងនៅក្នុងឆ្នាំ២០១៩ ប្រទេសកម្ពុជានឹងទទួលរងនូវឥទ្ធិពល El Nino ធ្វើឱ្យអាកាសធាតុក្តៅហួតហែងខ្លាំង ធ្វើឱ្យមានការបាត់បង់ទឹកយ៉ាងច្រើនដោយបញ្ហារំហួតទឹកទៅបរិយាកាស ដែលបញ្ហានេះ បានជះឥទ្ធិពលខ្លាំងដល់ការគ្រប់គ្រងទឹកក្នុងតំបន់រមណីយដ្ឋានអង្គរ។ លោក ភឿន សុឃីម អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា «ក្នុងមួយថ្ងៃៗ ទឹកក្នុងកសិន្ធុអង្គរវត្តបាត់បង់អស់ប្រហែលជាងមួយម៉ឺនម៉ែត្រគូប (ស្រកប្រហែល១ហ៊ុន/២ហ៊ុន) ដោយការរំហួតទៅបរិយាកាសផងនិងការជ្រាបទឹកទៅក្នុងដីផង។ ទោះបីការរំហួតទឹកមានកម្រិតធំ តែមិនធ្វើឱ្យប៉ះពាល់ដល់បរិមាណទឹកក្នុងកសិន្ធុប្រាសាទអង្គរវត្តនោះឡើយ ព្រោះកសិន្ធុអាចផ្ទុកទឹកបានសរុបជាង១លានម៉ែត្រគូប ព្រមទាំងមានការបញ្ចូលទឹកជាប្រចាំផងដែរ»។ ម្យ៉ាងវិញទៀត អាជ្ញាធរជាតិអប្សរាក៏បានសហការជាមួយរដ្ឋាករទឹកស្វយ័តសៀមរាបជាប្រចាំក្នុងការគ្រប់គ្រងទឹកក្រោមដី ធ្វេីយ៉ាងណាកុំឱ្យការបូមទឹកក្រោមដីយកមកប្រេីប្រាស់ប៉ះពាល់ទៅដល់ស្រទាប់ទឹកក្រោមដី ដែលអាចនឹងមានហានីភ័យដល់ការអភិរក្សប្រាសាទក្នុងតំបន់រមណីយដ្ឋានអង្គរ។ លើសពីនោះទៅទៀត អាជ្ញាធរជាតិអប្សរាក៏បានស្តារឡើងវិញនូវប្រព័ន្ធផ្លូវទឹកបុរាណដើម្បីបង្ហូរទឹកពីកសិន្ធុទីក្រុងអង្គរធំទៅកសិន្ធុប្រាសាទអង្គរវត្តត្រង់ចំណុចទន្លេអុំខាងកើតតាមច្រកសំពៅលូន។ ដូច្នេះហើយទើបធ្វើឱ្យទឹកក្នុងកសិន្ធុប្រាសាទអង្គរវត្តធានាបានតុល្យភាព
March 29, 2019 - សង្គម
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៨ ដែលប្រារព្ធធ្វើឡើងនៅវិមានសន្តិភាព។ នៅក្នុងវេទិកានោះផងដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសបញ្ចប់សិទ្ធិវិនិយោគផ្លូវដែកពីក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ ខេមបូឌា របស់ អ្នកឧកញ៉ា គិត ម៉េង ហើយប្រគល់សិទ្ធិប្រតិបត្តិការបណ្តោះអាសន្នមកឲ្យក្រសួងសាធារណៈការ និងដឹកជញ្ជូនវិញ។ ការប្រកាសបញ្ចប់សិទ្ធិវិនិយោគនេះ ត្រូវបានរដ្ឋាភិបាល បញ្ជាក់ថា ដោយសារតែក្រុមហ៊ុន រេលវេ ខេមបូឌា មិនបានពង្រីកសក្តានុពលរបស់ខ្លួន មិនបានដាក់ទុនលើក្បាលរថភ្លើង ទូរថភ្លើង និងគ្រឿងបរិក្ខានានា
March 29, 2019









