ខ្មែរណូត

ស្វែងរក

  • សង្គម

    កងរាជអាវុធហត្ថធ្វើការឆ្លើយតប ជុំការរិះគន់ករណីយកសម្លៀកបំពាក់ល្អៗទៅដុតបំផ្លាញ មិនព្រមចែកជូនអ្នកខ្វះខាត

    BY Khmernote Media March 30, 2019
    កងរាជអាវុធហត្ថធ្វើការឆ្លើយតប ជុំការរិះគន់ករណីយកសម្លៀកបំពាក់ល្អៗទៅដុតបំផ្លាញ មិនព្រមចែកជូនអ្នកខ្វះខាត

    រាជធានីភ្នំពេញ៖ កាលពីព្រឹកថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០១៩ ម្សិលមិញនេះ លោក ឧត្តមសេនីយ៍ឯក អន សុខុន មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើការដុតបំផ្លាញសម្លៀកបំពាក់ក្លែងបន្លំ នៅកន្លែងចាក់សម្រាមស្ថិតនៅខណ្ឌដង្កោ រាជធានីភ្នំពេញ ក្រោយពីទទួលបានពាក្យបណ្តឹង ស្តីពីការក្លែងបន្លំពានិជ្ជសញ្ញា សេវាសញ្ញា និងម៉ាកសមូហភាព ឬពានិជ្ជនាមរបស់សហគ្រាស ដែលបានប្តឹងមកស្នងការយុត្តិធម៌កងរាជអាវុធហត្ថលើផ្ទៃប្រទេស។ កម្លាំងសមត្ថកិច្ចបានរឹបអូសបានសម្លៀកបំពាក់ក្លែងបន្លំចំនួនបីទីតាំង ដែលបង្ក្រាបបានខោអាវចំនួន ២៤៥៣ កំប៉្លេ និងបានឃាត់ខ្លួនជនសង្ស័យម្នាក់បញ្ជូនទៅតុលាការដើម្បីបន្តនីតីវិធី។

    ទាក់ទងនឹងករណីនេះផងដែរក៏មានការបញ្ចេញមតិរិះគន់យ៉ាងខ្លាំងពីសំណាក់បងប្អូនប្រជាពលរដ្ឋ ចំពោះការដុតបំផ្លាញសម្លៀកបំពាក់ទាំងនោះ។ ជុំវិញការរិះគន់ខាងកងរាជអាវុធហត្ថក៏បានធ្វើការឆ្លើយតបដែរថា “ខ្ញុំបាទឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមធ្វើការឆ្លើយតបជាមួយបងប្អូន សាធារណជនដែលបានបញ្ចេញមតិយោបល់ពាក់ព័ន្ធនឹងការដុតបំផ្លាញចោលសម្លៀកបំពាក់ក្លែងបន្លំពាណិជ្ជសញ្ញា សេវាសញ្ញា ម៉ាកសមូហភាព ពាណិជ្ជនាម និយាយជារួមគឺសម្លៀកបំពាក់ក្លែងក្លាយរូបសញ្ញាសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ នេះ។ ជាបឋមខ្ញុំបាទសូមអរគុណចំពោះមតិយោបល់របស់បងប្អូន សាធារណជនទាំងអស់នៅក្នុងការផ្សព្វផ្សាយព័ត៌មានរបស់កងរាជអាវុធហត្ថ នាពេលកន្លងទៅ ខ្ញុំបាទសុំទទួលយកនូវមតិយោបល់ទាំងនេះ។ សូមបងប្អូនមេត្តាពិចារណាមើលបន្តិចថា បើយើងយកសម្លៀកបំពាក់ទាំងអស់នេះ ទៅចែកចាយ ឬចែកអំណោយជូនទៅអ្នកដទៃនោះ មានន័យថា សមត្ថកិច្ច ឬសហព័ន្ធកីឡាបាល់ទាត់កម្ពុជាគាំទ្រនូវផលិតផលក្លែងក្លាយនោះ។ ដោយសារមានការគិតគូរវែងឆ្ងាយ និងស្របតាមផ្លូវច្បាប់ផង សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានស្នើសុំអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ធ្វើការបំផ្លាញចោលនូវសម្លៀកបពាក់ដែលចាប់យកចំនួន២.៤៥៣កំប៉្លេ កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូន សាធារណជនមេត្តាជ្រាបជាព័ត៌មាន។ បើបងប្អូន សាធារណជន មិនទាន់យល់អាចសួរមកយើងខ្ញុំបានគ្រប់ពេលវេលា។ សូមបងប្អូន សាធារណជនទទួលនូវការគោរពនិងសេចក្តីរាប់អានពីខ្ញុំបាទ។ សូមអរគុណ!”៕

    អត្ថបទ៖ សេម
    រូបភាព៖ កងរាជអាវុធហត្ថ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay