- Khmernote Media
- Nissan Auto Tech
រថយន្ត Nissan Navara PREMIUM PLUS ម៉ូដែលចុងក្រោយគេនេះត្រូវបានបាននាំមកជូនដោយក្រុមហ៊ុន Tan Chong Motor (Cambodia) Pty ។ Ltd (“TCMC”) ដែលជាក្រុមហ៊ុនចែកចាយតែមួយគត់នៃរថយន្ត Nissan នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងបានសហការណ៍ជាមួយនឹងបច្ចេកវិទ្យា NISSAN INTELLIGENT MOBILITY (NIM) ដែលនាំមកជូនអ្នកប្រើប្រាស់ផលិតផល Nissan នូវប្រព័ន្ធសុវត្ថិភាពជាច្រើនដូចជា ពោងសុវត្ថិភាព 7គ្រាប់ ដើម្បីធានាដល់សុវត្ថិភាពជូនអ្នកបើកបរ និងក្រុមគ្រួសាររបស់អស់លោកអ្នក។ Nissan គឺជាម៉ាកសញ្ញាល្បីល្បាញមួយដែលគេទទួលស្គាល់ទូទាំងពិភពលោកអស់រយៈពេលជាង 80ឆ្នាំ លើរថយន្តប្រភេទ Pickup
April 1, 2019 - កីឡា
កីឡាករ Hugo Lloris ខំព្យាយាមជួយ Tottenham Hotspursដើម្បីយកឈ្នះនៅក្នុងទឹកដី Anfield ប៉ុន្តែគាត់ធ្វើមិនបានល្អ បន្ទាប់ពីធ្វើអោយមានកំហុសនៅក្នុងចុងតង់ទី២ជិតចប់ការប្រកួត និងធ្វើអោយក្រុហង្សក្រហមអាចឡើងទៅឈរនៅលើកំពូលតារាងនៃ English Premier League។ ក្រុមមាន់ខ្នាយមាស Spurs បានសម្លឹងមើល និងវាយបកវិញនៅក្នុងទឹកដី Anfield បន្ទាប់ពីកីឡាករ Lucas Moura បានព្យាយាមរារាងបាល់ពីកីឡាករខ្សែប្រយុទ្ធរបស់ហង្សក្រហម Roberto Firminoនៅវគ្គបើកឆាក ។ ប៉ុន្តែកីឡាករអ្នកចាំទី Lloris បានបង្កើតកំហុសនៅពេលដែល Mohamad Salah តែតបាល់នៅចុងម៉ោង តែពេលនោះអ្នកចាំទីរបស់ Spurs បាន
April 1, 2019 - អន្តរជាតិ
យោងតាមសេចក្តីជូនដំណឹងរបស់អគ្គិសនីកម្ពុជា បានឲ្យដឹងថានៅថ្ងៃទី ០២ ខែ មេសា ស្អែកនេះសៀមរាប នឹងគ្មានអគ្គីសនីប្រើប្រាស់ទូទាំងខេត្ត។ មូលហេតុនៃការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីនេះ ដោយសារតែភាគីថៃ (EGAT) ធ្វើការជួសជុល និងកែសម្រួលបរិក្ខារអគ្គិសនីមួយចំនួននៅអនុស្ថានីយ WATTANAKORN និង ARANYAPHATHET នៃប្រទេសថៃ។ ដោយក្រុងនឹងស្រុកទាំង១២ នៅក្នុងខេត្តសៀមរាប នឹងគ្មានអគ្គីសនីប្រើប្រាស់ចាប់ពីម៉ោង ០៥:០០ព្រឹក រហូតដល់ម៉ោង ០៦ :០០ល្ងាច។ ប៉ុន្តែក្នុងអំឡុងពេលដាច់ចរន្តអគ្គិសនីនេះ អគ្គិសនីសៀមរាប នឹងដំណើរការរោងចក្រផលិតអគ្គិសនី ១០មេហ្កាវ៉ាត់សម្រាប់ផ្គត់ផ្គង់ទីតាំងសំខាន់ៗដូចជាមន្ទីរពេទ្យ និងតំបន់រដ្ឋបាល ក្នុងខេត្ដសៀមរាប៕ ប្រភព៖ ការិយាល័យព័ត៌មាន សោតទស្សន៍ ខេត្តសៀមរាប
April 1, 2019 - អន្តរជាតិ
ភ្នំពេញថ្ងៃទី ០១ ខែមេសា ២០១៩៖ ប្រសិនបើយើងគិតត្រឹមដើមឆ្នាំ ២០១៩ នេះយើងឃើញថាក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សាមសុង បានកំពុងធ្វើការអភិវឌ្ឍន៍ឥតឈប់ឈរនូវកំពូលស្មាតហ្វូនរបស់ខ្លួនទាំងស្រឡាយ Flagship និងជាពិសេសខ្សែស្រឡាយត្រកូល A តែម្តង! ជាការពិតណាស់មួយរយៈចុងក្រោយនេះ Galaxy ស៊េរី A បានកំពុងធ្វើឱ្យមានការចាប់អារម្មណ៍ខ្លាំង និងកំពុងតែមានការគាំទ្រច្រើនផងដែរនោះ។ គួររំឭកផងដែរថាថ្មីៗនេះ សាមសុង ហាក់បីដូចជាមិនបន្ធូរដៃឡើយក្នុងការបញ្ចេញស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនដើម្បីបំពេញសេចក្តីត្រូវការរបស់អតិថិជនមិនឱ្យខកចិត្តឡើយ! ហេតុដូច្នេះហើយក្រុមហ៊ុន សាមសុង នឹងដាក់លក់នូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនស៊េរី Galaxy A10 និង A20 ជាផ្លូវការនៅថ្ងៃទី ០១ ខែមេសា ឆ្នាំ២០១៩ នេះ។ស្មាតហ្វូនទាំង
April 1, 2019 - PR
MISTERBREW COFFEE Cambodia បានចាប់ផ្តើមបើកដំណើរការតាំងពីខែកក្កដា ឆ្នាំ2016 ដោយផ្តើមពីការលក់កាហ្វេនៅលើឡាន ដែលគេតាំងនិយមហៅថា កាហ្វេចល័ត MISTERBREW COFFEE Cambodia មានទីតាំងលក់ដំបូងនៅតាមបណ្តោយមហាវិថីព្រះនរោត្តម នៅជិតវិទ្យាល័យព្រះស៊ីសុវត្ថិ។ MISTERBREW COFFEE Cambodia មានទស្សនវិស័យ ក្នុងការផ្តល់់ជូនអតិថិជនទាំងអស់នូវរសជាតិកាហ្វេដ៏ឆ្ងាញ់ពិសា មានគុណភាពខ្ពស់ និងមានតម្លៃសមរម្យ។ MISTERBREW COFFEE Cambodia ត្រូវបានបង្តើតឡើងដោយស្ថានិកជាជនជាតិខ្មែរ 100% ដែលមានទឹកចិត្តស្រឡាញ់មុខរបរលក់កាហ្វេ និងចង់បង្ហាញទៅដល់មនុស្សទាំងអស់ឱ្យបានដឹងថា កាហ្វេរបស់ខ្មែរយើង គឺមិនចាញ់កាហ្វេប្រ៊េដន៍ ដែលមានតម្លៃថ្លៃនោះទេ MISTERBREW COFFEE Cambodia ផ្តល់នូវកាហ្វេដែលមានរសជាតិឆ្ងាញ់
April 1, 2019 - អន្តរជាតិ
កាលពីថ្ងៃទី២៦ ខែមីនា នគរបាលនាយកដ្ឋាន ប្រឆាំងបទល្មើស បច្ចេកវិទ្យា បានសហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌ និងនគរបាលក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យបាន អនុវត្តតាមដីកាចេញដោយលោក កែវ សុធា ព្រះរាជអាជ្ញា អមសាលាដំបូងរាជធានី ភ្នំពេញ ចុះឃាត់ខ្លួនបុរសម្នាក់ ក្រោយបង្ហោះព័ត៌មានមិនពិតវាយប្រហារមកលើថ្នាក់ដឹកនាំ តាមរយៈយូធូប និងហ្វេសប៊ុក។ ជនសង្ស័យមានឈ្មោះ វឿន គឹមលន់ ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅ ភូមិ ព្រហូត សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ពាក់ព័ន្ធនឹងករណីបង្ហោះ ព័ត៌មានមិនពិតដែលនាំឲ្យអសន្តិសុខ និងវាយប្រហារមកលើថ្នាក់ដឹកនាំ តាមបណ្តាញសង្គមហ្វេសបុក និងបណ្ដាញសង្គមយូធូបដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងមកលើរាជរដ្ឋាភិបាលនិងក្នុងគោលបំណងទាក់ទាញការចូលចិត្ត(Like) ចែករំលែក(Share) និងការទស្សនាវីដេអូឲ្យបានច្រើន
March 30, 2019 - សង្គម
បុរសម្នាក់បើករយថយន្តស៊េរីទំនើបបុគគេឯងតាំងពីច្បារអំពៅ ក៏បន្តជិះរត់គេខ្លួន និងបុកគេជាបន្តបន្ទាប់ទៀត រហូតដល់ម្តុំផ្សារអូឡាំពិក ទើបប្រជាពលរដ្ឋនាំគ្នាស្ទាប់ចាប់បាន។ តាមប្រភពព័ត៌មានបានអោយដឹងថា បុរសម្នាក់ស្រវឹងស្រាជោគ បានជិះរថយន្តម៉ាក Lexus RX 350 ស៊េរីឆ្នាំ 2013 មួយគ្រឿងមានស្លាកលេខ សៀមរាប 2A-1830 បង្កគ្រោះថ្នាក់ចរាចរណ៍បុករថយន្តមួយគ្រឿងម៉ាក Camry បាឡែន បណ្តាលអោយខូចខាត ហើយជនបង្កមិនបានឈប់ដោះស្រាយឡើយ ក៏បន្តបើករត់គេនិងបុកគេឯងជាបន្តបន្ទាប់ រហូតមានការអន្តរាគមន៍ពីសមត្ថកិច្ចជិះប្រដេញពីក្រោយ និងបាញ់ចំនួន២គ្រាប់ បណ្តាលអោយរថយន្តបែកកង់ ហើយក៏ត្រូវបានប្រជាពលរដ្ឋស្ទាក់ចាប់បាននៅលើមហាវិថី ព្រះសីហនុ របងស្តាតអូឡាំពិក។ ក្រោយពេលកើតហេតុសមត្ថកិច្ចក៏បាននាំខ្លួនជនបង្កគ្រោះថ្នាក់ចរាចរណ៍ ទៅកាន់ប៉ុស្តិ៍រដ្ឋបាល ហើយស្រាប់តែថ្មីៗនេះធ្លាយរឿងរថយន្តទំនើបមួយគ្រឿងនេះដែលមានតំលៃលើទីផ្សារប្រមាណជាង ៧ម៉ឺនដុល្លារ បានបំពាក់ស្លាកលេខក្លែងក្លាយ ដែលស្លាកលេខមួយនេះជាស្លាកលេខរថយន្ត
March 30, 2019 - សង្គម
កំពង់ធំ៖ មានករណីហិង្សាមួយបានកើតឡើង ដោយប្តីជនបង្ក បានផឹកស្រាស្រវឹង ព្រមទាំងបានឈ្លោះទាស់សម្តីជាមួយនឹងប្រពន្ធឈានដល់ហិង្សាទាញយកអាវុធច្នៃបាញ់ព្រួញប្រហារត្រូវចំចង្កេះរបួសធ្ងន់។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩វេលាម៉ោង ៧និង១៥នាទីយប់ នៅភូមិដងអន្ទាក់ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។ ជនរងគ្រោះមានឈ្មោះ ម៉ោញ យិន អាយុ៤៥ឆ្នាំ រងរបួសចំចង្កេះធ្ងន់ធ្ងរ ចំណែកជនបង្កជាប្តីមានឈ្មោះ ហុឹម ហួន ភេទប្រុស អាយុ៥៥។ មូលហេតុនាំឲ្យកើតហិង្សាកើតឡើងក្រោយពេលដែល បុរសជាប្តី បានផឹកស្រាស្រវឹង រហូតបាន ឈ្លោះទាស់សម្តីជាមួយប្រពន្ធ និងឈានដល់កើតហិង្សាបែបនេះ។ ក្រោយកើតហេតុជនរងគ្រោះត្រូវបានសាច់ញាតិ បញ្ជូនទៅសង្គ្រោះមន្ទីរពេទ្យខេត្តកំពង់ធំ ចំណែកជនបង្កក្រោយធ្វើសកម្មភាពរួចទំលាក់ទុកអាវុធច្នៃចោលនៅកន្លែងកើតហេតុហើយរត់គេចខ្លួនបាត់ស្រមោល៕ ប្រភព៖ kanharith
March 30, 2019 - កីឡា
ខ្សែរការពាររបស់អធិរាជស Real Madrid កីឡាករ Raphael Varane អាចនឹងនៅតាមផ្លូវចេញពីក្លឹបនៅក្នុងពេលចប់រដូវកាលនេះ និងបានរាយការណ៍ថាត្រូវបានចាប់អារម្មណ៍ជាមួយអ្នកចាត់ការទូទៅរបស់បិសាចក្រហមលោក Ole Gunnar Solskjear។ សារព័ត៌មាន Calcio Napoli 24 បានរាយការណ៍ថា ខ្សែរការពារកណ្ដាល ដែលទើបលើកពាន World Cup ថ្មីៗ កីឡាករ Raphael Varane កំពុងរៀបចំចេញពីក្លឹប Real Madrid ពេលចប់រដូវកាលនេះ ជាពិសេសប្រសិនបើក្លឹបអាចនាំយកខ្សែការពាររបស់ Napoli កីឡាករ Kalidou Koulibaly នៅក្នុងការដោះដូរកីឡាករនៃរដូវក្តៅនេះ។
March 30, 2019 - កីឡា
Lionel Messi បាននិយាយនៅក្នុងស្ថានីយវិទ្យុមួយក្នុងប្រទេសអាស្សង់ទីនដែលជាទីកន្លែងដែលគាត់សារភាព និងមិនអាចឈប់គិតថា គាត់នឹកពីវត្តមានរបស់កីឡាករ Christiano Ronaldo និងជាគូប្រជែងដ៏ខ្លាំងក្នុងរយៈពេលជាង១ទសវត្សមកហើយ។ ការនិយាយទៅកាន់វិទ្យុលេខ ៩៤៧ FM ក្នុងប្រទេសអាស្សង់ទីននេះ Lionel Messi បានលើកយកប្រធានបទជាច្រើនថាគាត់ធ្វើយ៉ាងណាខ្លះសម្រាប់អ្នកគាំទ្រអាស្សង់ទីន។ នៅក្នុងនោះដែរគាត់បាននិយាយដូច្នេះថា ”នៅក្នុងជំនាន់នេះហាក់បីដូចជាធ្វើមិនបានល្អសោះ ហើយយើងមិនចង់បានត្រឹមតែផ្សែងមកវិញនោះទេ និងយើងគឺជាកីឡាករអាជីព មិនតែប៉ុណ្ណោះយើងចង់ឈ្នះ” ហើយរូបគាត់បានបន្ថែមទៀតថា ”ខ្ញុំចង់ឈ្នះអ្វីមួយ ជាមួយក្រុមជម្រើសជាតិអាស្សង់ទីន។ ខ្ញុំនឹងលេងរាល់ការប្រកួតសំខាន់ៗទាំងអស់ ហើយមនុស្សជាច្រើនបានប្រាប់ខ្ញុំថា ខ្ញុំនឹងមិនត្រលប់មកវិញនោះទេ គ្រួសារ មិត្តភក្តិ កូនប្រុសរបស់ខ្ញុំ”។ ទោះបីជាយ៉ាងណាក៏ដោយ ភាគច្រើនអ្វីដែលគាត់បានលើឡើងនោះគឺ នៅពេលដែលកីឡាករខ្សែប្រយុទ្ធរូបនេះទទួលស្គាល់ថា Ronaldo ជាគូរប្រជែងដ៏ល្អសម្រាប់រូបលោក
March 30, 2019









