Khmernote Media
  • PR

    ធ្លាប់អត់ឃើញគេរាំចង្វាក់ប្រជាប្រិយខ្មែរពេលចូលឆ្នាំឡើងសប្បាយ ប៉ុន្ដែស្ទាក់ស្ទើរមិនហ៊ានចូលរួមដែរព្រោះអត់សូវចេះរាំ? ឈប់បារម្ភ! ត្រៀមតែខ្លួនចាំមករៀនទៅ ព្រោះថាក្រុមរាំស្រីស្អាត OMG និងកម្លោះសង្ហារ NT បានណាត់គ្នាមកបង្រៀនរាំចង្វាក់ប្រជាប្រិយខ្មែរពេញនិយមៗ ម៉ាឌីហ្សុន រាំវង់ សារ៉ាវ៉ាន់ ឡាំលាវ ចូកកំពឹស…គ្រប់មុខនៅក្នុងកម្មវីធីសង្រ្កានផ្សារទំនើប EXCHANGE SQUARE ដែលប្រិយមិត្កអាចចូលរួមដោយសេរី អត់គិតថ្លៃទេ នៅល្ងាចថ្ងៃសៅរ៍ ទី30 មីនា ចាប់ពីម៉ោង 6:20 ល្ងាច រហូតដល់ 8 យប់។ ក្រៅពីការបង្រៀនរាំនេះក៏នឹងមានជាកម្មវិធីផ្សេងៗ សប្បាយៗបែបប្រពៃណីខ្មែរជាច្រើនទៀតដែលនឹងប្រព្រឹត្តទៅរយៈពេលបីថ្ងៃ ថ្ងៃសុក្រ សៅរ៍ អាទិត្យ ទី 29-30-31

    March 29, 2019
  • បច្ចេកវិទ្យា

    ការសិក្សាមួយបានរកឃើញថា កម្មវិធីទូរស័ព្ទសម្រាប់ទូរស័ព្ទប្រភេទ Android មួយចំនួនអាចធ្វើឲ្យប៉ះពាល់ដល់សុវត្ថិភាព និងព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់។ ការសិក្សា និងស៊ើបអង្កេតនេះត្រូវបានធ្វើឡើងដោយវិទ្យាស្ថាន Universidad Carlos III de Madrid ដែលមានមូលដ្ឋាននៅក្នុងប្រទេសអេស្ប៉ាញ និងបានចុះផ្សាយជាសាធារណៈនៅក្នុងសារព័ត៌មានអេឡិចត្រូនិច DAILYMAIL ផងដែរ។ ការសិក្សាបានស្ទង់មតិទៅលើអ្នកប្រើប្រាស់ទូរស័ព្ទ Android ប្រមាណជា ២,៧៤៨ នាក់ ដោយប្រើឧបករណ៍ ១,៧៤២ ប្រភេទ និងស្ថិតនៅក្នុងប្រទេស ១៣០ ផ្សេងគ្នា។ លទ្ធផលនៃការសិក្សាបានបង្ហាញថា កម្មវិធីមួយចំនួនបានតម្រូវឲ្យអ្នកប្រើប្រាស់ភ្ជាប់កម្មវិធីទៅនឹងទិន្នន័យផ្ទាល់ខ្លួនមួយចំនួនរបស់ពួកគេ ហើយពេលនោះកម្មវិធីទាំងនោះក៏អាចប្រមូលទិន្នន័យផ្ទាល់ខ្លួន និងសំខាន់ៗរបស់អ្នកប្រើប្រាស់បានដោយងាយ។ ក្រោយការសិក្សានេះ គេមានការព្រួយបារម្ភខ្លាចមានករណីលួចយកទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ទាំងនោះទៅធ្វើរឿងអវិជ្ជមានណាមួយ។ យ៉ាងណាក្តី

    March 29, 2019
  • កីឡា

    ម្ចាស់ពានបាលទាត់ទ្វីបអឺរ៉ុប៥សម័យកាល Bayern Munich មិនត្រូវបានបន្តជាមួយអ្នកចាត់ការទូទៅ Niko Kovacនោះទេ  ដោយមើលទៅមិនអាចជួយក្លឹបអោយឈ្នះនៅក្នុង Bundesliga និងបានសម្លឹងឃើញលោក Jose Mourinho ដើម្បីមកដឹកនាំក្លឹបនៅក្នុងរដូវកាលក្រោយនេះ។ គួរបញ្ជាក់ផងដែរថា លោក Jose Mourinho អស់ការងារធ្វើតាំងពីខែធ្នូឆ្នាំ២០១៨មកម្ល៉េះ ដោយបានបណ្ដេញចេញក្នុងនាមជាគ្រូបង្វឹករបស់បិសាចក្រហម Manchester United ប៉ុន្តែគ្រូបង្វឹកសញ្ជាតិប៉ុកទុយហ្គាលរូបនេះបានបន្សល់កំណត់ត្រាជាច្រើនដង ហើយគាត់ពេញចិត្តនឹងត្រលប់ទៅដឹកនាំវិញនៅក្នុងរដូវកាលថ្មីនេះ។ មិនតែប៉ុណ្ណោះគាត់បាននិយាយរៀបរាប់ពីប្រភេទក្លឹបដែលល្អឥតខ្ចោះ និងសមស្របសម្រាប់រូបលោក ជាមួយនឹងគ្រោងការច្បាស់លាល់ និងមហិច្ចតាដ៏ធំ ខណៈដែលមានព័ត៌មានល្ហៀងៗថា គាត់អាចនឹងទៅដឹកនាំក្នុងប្រទេសណាដែលគាត់មិនទាន់បានឈ្នះពានអ្វីសោះ និងក្លឹបណាដែលអាចធ្វើអោយរូបលោកឈ្នះពាន Champions League លើកទី៣របស់គាត់។ ដោយសារតែមតិយោគបល់ទាំងអស់នេះហើយ ដែលធ្វើអោយមានពាក្យចចាមអារ៉ាមថា

    March 29, 2019
  • PR បច្ចេកវិទ្យា

    មានមនុស្សជាច្រើនបានលង់ស្រលាញ់ទូរស័ព្ទ OPPO F11 Pro ស្ទើរតែមិនគួរឲ្យជឿ ដោយសារតែនៅថ្ងៃចុងក្រោយនៃកម្មវិធី Pre-Order មានមនុស្សជាច្រើនបាននាំគ្នាធ្វើការកម្មង់ទូរស័ព្ទ F11 pro យ៉ាងច្រើនសន្ធឹកសន្ធាប់ហួសពីការរំពឹងទុករបស់ក្រុមហ៊ុន OPPO នៅកម្ពុជា រហូតដល់ថ្នាក់អតិថិជនខ្លះ មានប្រតិកម្មចំពោះការបិទកម្មវិធី Pre-Order មុនថ្ងៃកំណត់ ដោយសារតែពួកគេមិនអាចទទួលបានផលិតផល បាននៅថ្ងៃលក់ដំបូងកាលពីម្សិលមិញ និងមិនអាចឆ្លើយតបតាមការកម្មង់នៃអតិថិជនរបស់ពួកគេបានឡើយនោះ។ ហើយនៅថ្ងៃ First Sale ម្សិលមិញទៀតនេះសោត យើងសង្កេតឃើញថាមានអតិថិជនជាច្រើន បានមកទទួលយកទូរស័ព្ទនៅតាមបណ្តាហាងលក់ទូរស័ព្ទនានា ដែលពួកគេបានកម្មង់ទុកសឹងតែគ្រប់ហាងលក់ទូរស័ព្ទតែម្តង។ តើមានមូលហេតុអ្វីទៅបានជា F11 Pro ទទួលបានការគាំទ្រ ពីសំណាក់អតិថិជនច្រើនបែបនេះ? ហើយហេតុអ្វីបានជាការផ្តល់ជូនទូរស័ព្ទ F11

    March 29, 2019
  • PR

    ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរឆ្នាំ ២០១៩ ដ៏អធិកអធម ក្រុមហ៊ុនស្រាបៀរ GANZBERG បានរៀបចំមហាព្រឹត្តិការណ៍យក្សដ៏ធំសម្បើម ២ នៅក្នុងពេលតែមួយ នៅក្នុងខេត្តដ៏ល្បីល្បាញធំៗចំនួន ២ នោះគឺសង្ក្រាន្តខេត្តសៀមរាប និងខេត្តបាត់ដំបង « មហាសង្ក្រាន្ត GANZBERG Uber Concert » ។ ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ធ្វើឡើងនៅក្នុងខេត្តសៀមរាបចំនួន៣ថ្ងៃ ក្នុងថ្ងៃទី ១៤/១៥/១៦ ខែមេសា ឆ្នាំ ២០១៩ ចាប់ពីម៉ោង៦ល្ងាចតទៅ នៅក្នុងបរវេណ ផ្សារផាមកុងតឺន័រ ទីរួមខេត្តសៀមរាប ថែមទាំងមានការផ្សាយផ្ទាល់ពីកញ្ចក់ទូរទស្សន៍ហង្សមាស HD TV

    March 29, 2019
  • កីឡា

    គ្រូបង្វឹកសញ្ជាតិណូរវែវ័យ ៤៥ឆ្នាំ លោក Ole Gunnar Solskjear បានមកកាន់ទឹកដី Old Trafford ក្នុងនាមជាគ្រូបង្វឹកបណ្តោះអាសន្នក្នុងខែធ្នូកាលពីឆ្នាំ២០១៨ ដើម្បីជំនួសតំណែងរបស់លោក Jose Mourinho។ ជាមួយគ្នានេះដែរ លោក Solskjear បានចំណាយពេល ១១រដូវកាលជាមួយបិសាចក្រហមកាលដែលនៅប្រកបអាជីពជាកីឡាករ ហើយបានស៊ុតបញ្ចូលទីឈ្នះពាន Champion Leagueនៅក្នុងឆ្នាំ ១៩៩៩ថែមទៀតផង។ ហើយទីបំផុតក្រុមបិសាចក្រហមបានចុះកុងត្រាជាមួយលោក Solskjea អោយក្លាយជាអ្នកចាត់ការទូទៅជាមួយកុងត្រា ៣ឆ្នាំ។ លោកគ្រូបង្វឹក Solskjear បាននិយាយថា ” នេះជាការងារដែលខ្ញុំតែងស្រមៃចង់ធ្វើវា ហើយខ្ញុំពិតជារំភើបរីករាយមែនទែននៅពេលដែលមានឱកាសដឹកនាំក្លឹបរយៈពេលវែងបែបនេះ” ហើយគាត់បានបន្ថែមទៀតថា ”ចាប់តាំងពីថ្ងៃដំបូងដែលខ្ញុំបានមកដល់

    March 29, 2019
  • សង្គម

    នៅថ្ងៃសុក្រ ៩រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៨ ដែលប្រារព្ធធ្វើឡើងនៅវិមានសន្តិភាព។ វេទិកានេះមានការអញ្ជើញចូលរួមពីមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា និងអ្នកវិនិយោគ ធុរជនដែលកំពុងវិនិយោគ និងធ្វើអាជីវកម្មនៅក្នុងប្រទេសកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ឲ្យដឹងផងដែរថា ក្រុមហ៊ុនមួយរបស់ប្រទេសតួកគី បានសម្រេចផ្តល់កប៉ាល់ ដែលផ្ទុកអគ្គិសនីកម្លាំង២០០មេហ្គាវ៉ាត់មកប្រទេសកម្ពុជា ដើម្បីធ្វើការផ្គត់ផ្គង់អគ្គិសនីនៅកម្ពុជារយៈពេលប្រមាណ៣ឆ្នាំ។ ហើយនៅក្នុងវេទិកានេះ សម្តេចតេជោក៏បានធ្វើការចុះហត្ថលេខា លើកិច្ចព្រមព្រៀងនៅចំពោះមុខលោកស្រី ឯកអគ្គរដ្ឋទូតតួកគី ដើម្បីឲ្យលោកស្រីនាំយកលិខិតនោះ ផ្ញើជូនប្រធានាធិបតីតួកគី។ សម្តេចក៏បានអរគុណទៅកាន់ឯកអគ្គរដ្ឋទូតតួកគី

    March 29, 2019
  • PR

    អ្នកឈ្នះជ័យលាភីផ្នែកសិល្បៈនឹងទទួលបានការធ្វើដំណើរទៅកាន់ទីក្រុងឌូបៃដើម្បី ស្វែងយល់ពីសិល្បៈនិងវប្បធម៌ដ៏សំបូរបែបរបស់ទីក្រុងឌូបៃ ភ្នំពេញ ថ្ងៃទី២៧ ឆ្នាំ២០១៩: ថ្ងៃនេះក្រុមហ៊ុនអ៊ែមមឺរឹត និង សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដែលជាសាលាសិល្បៈ ឈានមុខនៅកម្ពុជា បានជ្រើសរើស សិស្សដែលទទួលជ័យលាភី ដើម្បីទទួលបានបទពិសោធន៏ធ្វើដំណើរ ទៅកាន់ទីក្រុងឌូបៃ និង ឱកាសដើម្បីស្វែងយល់ពីទិដ្ឋភាពសិល្បៈ ព្រមទាំងវប្បធម៌ពិសេសនៅអ៊ែមមឺរឹតអារ៉ាប់រួម។ អ្នកឈ្នះត្រូវបានប្រកាសនៅឯពិព័រណ៍ របស់សាលាសិល្បៈ ដែលជាកន្លែងដែលសិល្បៈកំពូលៗ បានបង្កើតឡើងដោយនិស្សិត ត្រូវបានដាក់បង្ហាញ ឱ្យចៅក្រមជ្រើសរើសអ្នកឈ្នះ ដោយមានវត្តមាន អ្នកតំណាងមកពីមហាវិទ្យាល័យ ការិយាល័យអ៊ែមមឺរឹតនៅកម្ពុជា អ្នកកាសែត និងសិស្សានុសិស្ស ផងដែរ។ ការប្រកួតប្រជែងនេះមានរយៈពេល 3 សប្តាហ៍ ក្រោមប្រធានបទ “អ៊ែមមឺរឹត

    March 29, 2019
  • អន្តរជាតិ

    ឥណ្ឌូនេស៊ី៖ ខណៈពេលហ្គេម PUBG កំពុងតែល្បីល្បាញ និងទទួលបានប្រជាប្រិយភាពទូទាំងពិភពលោកនោះ ពេលនេះរដ្ឋាភិបាលឥណ្ឌូនេស៊ីបានសម្រេចចេញច្បាប់ប្រឆាំងនឹងហ្គេមមួយនេះហើយ ក្រោយពិនិត្យឃើញថា ហ្គេមមួយនេះមានផលអវិជ្ជមានជាច្រើនចំណុច។ បើយោងតាមសារព័ត៌មានបរទេសបានរាយការណ៍ថា រហូតមកទល់នឹងពេលនេះក្រុមប្រឹក្សា Ulema Council (ការិយាល័យមូស្លីមកំពូលប្រចាំឥណ្ឌូនេស៊ី) បានចេញសេចក្តី សម្រេចដែលបង្ហាញអំពីផលប៉ះពាល់ និងការហាមឃាត់ហ្គេមជាផ្លូវការហើ​យ និងរងចាំការត្រួតពិនិត្យ និងអនុម័តពី រដ្ឋាភិបាលតែប៉ុណ្ណោះ។ ជាទូទៅដំណើរការនៃការត្រួតពិនិត្យ និងអនុវត្តច្បាប់ក្នុងប្រទេសឥណ្ឌូនេស៊ី ត្រូវការពេលវេលាប្រមាណជា ១ ខែ។ ផលអវិជ្ជមានរបស់ហ្គេម PUBG ដែលក្រុមប្រឹក្សា Ulema Council បាររកឃើញនោះគឺថា ហ្គេមនេះមានទំនោរជំរុញឲ្យក្មេងៗមានគំនិតហិង្សា បាញ់សម្លាប់នៅក្នុងខ្លួន និងអាចវិវឌ្ឍន៍ទៅជាក្រុមភេរវជនទៀតផង។ តាមការចុះផ្សាយព័ត៌មានកន្លងមកមិនមែនមានតែឥណ្ឌូនេស៊ីទេដែលមានច្បាប់ឃាត់ឃាត់ហ្គេមនេះមួយ

    March 29, 2019
  • PR

    កាលពីថ្ងៃទី 19 ដល់ 21 ខែមីនា ឆ្នាំ2019 កន្លងទៅថ្មីៗនេះ លោក Louis Vachon អគ្គនាយក និងជានាយកប្រតិបត្តិរបស់ ធនាគារជាតិកាណាដា បានធ្វើទស្សនកិច្ចមកកាន់ទីស្នាក់ការកណ្តាលរបស់ធនាគារ ABA និងស្ថាប័នផ្សេងៗទៀតរបស់ធនាគារ។ នេះគឺជាទស្សនកិច្ចលើកទីបីហើយរបស់លោក Vachon ចាប់តាំងពីឆ្នាំ 2017 មក ហើយវាក៏បានបង្ហាញពីការតាំងចិត្តរបស់ធនាគារជាតិកាណាដាចំពោះការអភិវឌ្ឍរបស់ធនាគារ ABA ផងដែរ។ អំឡុងពេលនៃការធ្វើទស្សនកិច្ច លោក Louis Vachon បានចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលប្រចាំឆ្នាំ ដែលមានការចូលរួមពីសមាជិកក្រុមប្រឹក្សាភិបាលដូចជា សវនកម្ម គណៈកម្មាធិការអនុវត្តតាម អភិបាលកិច្ច គណៈកម្មាធិការហានិភ័យ

    March 29, 2019