ប្រាក់ខែមន្ត្រីរាជការ និងអ្នកជាប់កិច្ចសន្យានឹងបើកមុនថ្ងៃទី១២ ខែមេសា
- April 2, 2019
(ភ្នំពេញ) ៖ ប្រាក់ខែបុគ្គលិក មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាក្នុងខែមេសា ដែលមានការឈប់សម្រាកបុណ្យ ចូលឆ្នាំខ្មែរ នឹងត្រូវបានទទួលលឿនជាងពេលកំណត់។ បុណ្យចូលឆ្នាំខ្មែរក្នុងខែមេសាដែលឈានចូលមកដល់នេះ នឹងមានរយៈពេល៣ថ្ងៃ គឺថ្ងៃទី១៤ ទី១៥ និងទី១៦ ខែមេសា។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងមុខងារសាធារណៈ បៀរវត្សសម្រាប់ខែមេសា នឹងត្រូវបើកផ្តាច់តែមួយពេលដល់សាមីជន ដោយមិនអោយលើសពីថ្ងៃទី១២មេសានោះឡើយ ៕

- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






