ខ្មែរណូត

ស្វែងរក

  • សង្គម

    ស្ពានជ្រោយចង្វារទី១ បើកឲ្យដំណើរការឡើងវិញហើយចាប់ពីថ្ងៃនេះតទៅ ក្រោយជួសជុលរួច

    BY Khmernote Media April 3, 2019
    ស្ពានជ្រោយចង្វារទី១ បើកឲ្យដំណើរការឡើងវិញហើយចាប់ពីថ្ងៃនេះតទៅ ក្រោយជួសជុលរួច

    នៅថ្ងៃពុធ ១៤រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក Hidehisa Horinouchi) ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា នឹងអញ្ជើញកាត់ខ្សែបូរួមគ្នាដាក់ឱ្យដំណើរការឡើងវិញស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ស្ពានជ្រោយចង្វារទី១) បន្ទាប់ពីបានជួសជុលកែលំអររួចរាល់។

    ការជួសជុលស្ពាននេះ បានចំណាយថវិកាប្រមាណ ៣០លានដុល្លារអាមេរិក ដែលជាជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន។ ការជួសជុលស្ពាននេះ គឺមានគុណភាពរឹងមាំល្អប្រសើរក្រោមការយកចិត្តទុកដាក់ខ្ពស់ពីក្រុមវិស្វករជួសជុលរបស់ជប៉ុន-កម្ពុជា។ ស្ពានជ្រោយចង្វារទី១ គឺជាស្ពានដើរតួនាទីដ៏សំខាន់ក្នុងការតភ្ជាប់រាជធានីភ្នំពេញឆ្លងកាត់លើទន្លេសាប ដែលត្រូវបានសាងសង់ និងដាក់ឱ្យប្រើប្រាស់ក្នុងឆ្នាំ១៩៦៣ តាមរយៈជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន៕

     

    Share This Post:
    MPO4D jitutoto mpo4d Mpoplay