សង្គម

ដឹងច្បាស់ហើយ ការចាក់ដៃទន្លេបាសាក់នៅកោះពេជ្រ រដ្ឋបាលរាជធានីភ្នំពេញមិនមានបំណងលុបដៃទន្លេទេ តែជាការធ្វើទំនប់ចម្រោះទឹកស្អាត

BY
Khmernote Media
April 2, 2019

នាយប់ថ្ងៃទី ២ ខែមេសា ឆ្នាំ២០១៩ នេះដែរឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានៅភ្នំពេញ បានធ្វើការចុះទៅមូលដ្ឋានផ្ទាល់ទាក់ទងនឹងការចាក់ដីដៃទន្លេបាសាក់ នៅកោះពេជ្រ និងទល់មុខផ្សារទំនើប Aeon ភ្នំពេញ ដោយក្នុងនោះឯកឧត្តមអភិបាល បានលើកឡើងថា រដ្ឋបាលរាជធានីភ្នំពេញ មិនមានបំណងក្នុងការលុបដៃទន្លេបាសាក់នេះទេ ដោយរដ្ឋបាលរាជធានី កំពុងសាងសងទំនប់ចម្រោះទឹកស្អាត ដើម្បីលុបបំបាត់ក្លិនស្អុយ និងភាពកខ្វក់នៅទីតាំងមួយនេះ។

ក្នុងការចុះមូលដ្ឋានផ្ទាល់ ដោយមានអ្នកសារព័ត៌មានជាច្រើន ឯកឧត្តមបានបញ្ជាក់ផងដែរថា រាល់រដូវប្រាំងទីតាំងដៃទន្លេនេះ តែងបង្កអោយមានក្លិនស្អុយ ដូចប្រឡាយបឹងត្របែកដែរ និងប៉ះពាល់ដល់បរិស្ថាន ទើបរដ្ឋបាលរាជធានី ធ្វើទំនប់ចម្រោះទឹកស្អាតនេះឡើង ដើម្បីលុបបំបាត់ទឹកស្អុយទាំងនេះ ហើយឯកឧត្តមបានសង្កត់ធ្ងន់ថា រដ្ឋបាលរាជធានីមិនមានបំណងលុបដៃទន្លេបាសាក់នេះឡើយ៕

Share This Post: