សង្គម

កុំចេះតែហ៊ាន! លួច hack ហ្វេសប៊ុកគេមធ្យម ងំបង្ហោះរូបអាក្រាតកាយរបស់ម្ចាស់គណនីហ្វេសប៊ុក ត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបានសម្រេច

BY
Khmernote Media
April 5, 2019

នៅរសៀលថ្ងៃទី ០៣ ខែមេសា ឆ្នាំ២០១៩ ដោយមានការឯកភាពពីលោករៀល សុភិន ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ និងមានការចង្អុលបង្ហាញពីដើមបណ្តឹង នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានសហការជាមួយ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំការមន បានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ លី សុខផេង ពាក់ព័ន្ធនឹងករណី លួចកាន់កាប់គណនីហ្វេសប៊ុកអ្នកដទៃដោយគ្មានការអនុញ្ញាត និងបានបង្ហោះរូបភាពអាក្រាត បរិហាកេរ្តិ៍ម្ចាស់គណនីហ្វេសប៊ុក មកបំភ្លឺនៅនាយកដ្ឋាន។ នៅរសៀលថ្ងៃទី ០៤ ខែឆ្នាំដែល នាយកដ្ឋាន បានបញ្ជូនសំណុំរឿង និង ជនសង្ស័យទៅសាលាដំបូងរាជធានី ចាត់ការតាមនីតិវិធីច្បាប់៕

ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

Share This Post: