- Khmernote Media
- កីឡា
ក្លឹបអ្នកមានបុណ្យ Barcelona និងអធិរាជស Real Madrid ត្រូវបានជួបគ្នាជាច្រើនលើកច្រើនសារនៅក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ មិនថាពានធំតូច ឬពាននៅក្នុងទ្វីបអឺរ៉ុបនោះទេ ។ ហើយឥឡូវនេះក្លឹបទាំងពីរនេះកំពុងប្រឆាំងគ្នាម្ដងទៀតនៅលើទីផ្សារដោះដូរកីឡាករនៅក្នុងរដូវក្តៅខាងមុខនេះ ប៉ុន្តែលើកនេះក្រុមយក្សនៅទីក្រុង Madrid អាចឈ្នះលើកនេះ។ បើយោងទៅតាមព័ត៌មានរបស់ប្រទេសអេស៉្បាញបានអោយដឹងថា Real Madrid បានយកឈ្នះក្លឹបអ្នកមានបុណ្យ Barcelona ក្នុងការចុះកុងត្រានាំយកកីឡាករ Luka Jovicពីក្លឹបនៅអាឡឺម៉ង់ Eintracht Frankfurt ។ គួរបញ្ជាក់ផងដែរថា ខ្សែប្រយុទ្ធសញ្ជាតិសឺប៊ីរូបនេះកំពុងតែឡើងជើងខ្លាំង ហើយអាចនឹងប្តូរមកកាន់ពហុកីឡាដ្ឋាន Bernabue នៅក្នុងពេលឆាប់ៗនេះ។ នាពេលថ្មីនេះ Frankfurt ទើបនឹងប្រកាសថា បានចុះកុងត្រាជាមួ Jovic
April 20, 2019 - កីឡា
ឥលូវនេះ អ្នកចាត់ការទូទៅរបស់ក្លឹប Chelsea លោក Maurizio Sarri បានបញ្ជាក់ពីអនាគតរបស់ខ្សែប្រយុទ្ធមុតស្រួចថានៅតែជាកូនក្រុមរបស់លោលនៅក្នុងពេលអនាគតដ៏ខ្លីនេះ។ ខ្សែប្រយុទ្ធសញ្ជាតិបារាំង Oliver Giroud នឹងនៅបន្តជាមួយក្លឹបតោខៀវ Chelsea ចំនួន ១២ខែទៀតយ៉ាងតិច បន្ទាប់ពីក្លឹបបានសម្រេចចិត្តបន្តដំណើរជាមួយកីឡាករមួយរួបនេះទៀត។ គួរបញ្ជាក់ផងដែរថា ខ្សែប្រយុទ្ធរូបនេះបានមានក្លឹបធំជាច្រើនចង់បានរូបគេនៅក្នុងរដូវក្តៅនេះដូចជា ក្លឹបបារាំង Lyon ជាដើម ហើយគាត់ក៏មានបញ្ហាមួយចំនួនដែលធ្វើអោយការជ្រកកោននៅក្នុងក្លឹបមួយនេះ និងអាចផ្លាស់ចេញពី Stamford Bridge មិនសូវមានសុវត្ថិភាព ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយក្លឹបបញ្ជាក់ហើយថាពួកគេទុកគាត់អោយនៅមួយរដូវកាលទៀត។ ក្នុងនោះដែរ លោក Sarri បាននិយាយថា ” ខ្ញុំបាននិយាយទោកាន់ក្លឹបកាលពីពីរថ្ងៃមុន ហើយពួកយើងបានយល់ព្រមអោយជម្រើសនេះទៅគាត់ ដូច្នេះគាត់នឹងនៅទីនេះបន្ត”
April 19, 2019 - កីឡា
នៅក្នុងការសំភាសន៍មួយដែលអាចនិយាយថាដូចជាការចាក់ទឹកត្រជាក់ទៅលើក្តីសង្ឃឹមរបស់ក្រុមបិសាចក្រហម Manchester United បានអោយដឹងថា ខ្សែការពាររបស់ Napoli សញ្ជាតិនេសេហ្គាល Kalidou Koulibaly បញ្ជាក់ពីអនាគតសម្រាប់ក្លឹបអុីតាលី និងបញ្ចប់ពាក្យចរចាមអារ៉ាមពីការផ្លាស់ប្តូរនៅរដូវក្តៅនេះ។ កីឡាករ Koulibaly មានវ័យ ២៧ឆ្នាំត្រូវបានក្លឹបបិសាចក្រហមចាប់អារម្មណ៍យូរមកហើយតាំងពីពេលដែលអតីតគ្រូបង្វឹក Jose Mourinho នៅជាគ្រូបង្វឹកមកម្ល៉េះ ហើយឥឡូវនេះក្លឹបមួយនេះក៏នៅតែតាមប្រមាញ់ចងបានកីឡាកររូបនេះមកចូលរួមនៅក្នុងទឹកដី Old Trafford។ ទោះបីជាយ៉ាងណាក៏ដោយខ្សែការពារសញ្ជាតិសេនេហ្គាលរូបនេះបានបញ្ជប់ក្តីស្រមៃរបស់បិសាចក្រហមក្នុងការនាំយករូបគាត់ទៅចូលរួមនៅក្នុងរដូវកាលនេះ ដោយបានបញ្ជាក់នៅក្នុងការធ្វើបទសំភាសន៍ជាមួយកាសែតរបស់ CalcioNapoli ថារូបគាត់សប្បាយចិត្តនឹងបន្តអាជីពជាមួយក្លឹបអុីតាលីមួយនេះ និងរាល់ការនិយាយពីការចាកចេញពីក្លឹបមួយនេះគឺគ្រាន់តែជាកានិយាយមិនផ្លូវការនោះទេ។ ហើយគាត់បាននិយាយបញ្ជាក់ថា ” អនាគតខ្ញុំ? ខ្ញុំគឺជាកីឡាកររបស់ Napoli ហើយខ្ញុំនឹងធ្វើអោយបាន ១០០% ដើម្បីឈ្នះអ្វីម៉្យាងជាមួយនឹងអាវមួយនេះ។
April 19, 2019 - សង្គមក្រសួងសុខាភិបាលប្រកាសឲ្យឈប់ប្រើប្រាស់នូវថ្នាំលើសឈាមចំនួន៤ប្រភេទ ក្រោយរកឃើញថា អាចបង្កឲ្យមានជំងឺមហារីក
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល បានប្រកាសបញ្ឈប់ឲ្យប្រើប្រាស់ និងប្រមូលពីទីផ្សារមកវិញ នូវថ្នាំលើសឈាម ចំនួន៤ប្រភេទរួមមាន៖ HYPERTEN Tablet, Losagen Tablet, LOSARTAS Tablet, LANZAAR Tablet ក្រោយរកឃើញថា ថ្នាំលើសឈាមទាំងនេះមានផ្ទុកសារជាតិគីមី Nitrosamine Impurity (N-Nitroso-N-methyl-4-aminobutyric acid “NMBA”) លើសកម្រិតស្តង់ដារ ដែលច្បាប់បានអនុញ្ញាត និងអាចបង្កឲ្យមានជំងឺមហារីក។ ក្រសួងសុខាភិបាល បានបញ្ជាក់ថា ក្រសួង នឹងបន្តធ្វើការត្រួតពិនិត្យ និងតាមដានជាបន្តទៀតចំពោះបញ្ហានេះ ហើយប្រសិនបើបងប្អូនប្រជាពលរដ្ឋ បានជួបឬប្រទះឃើញឱសថទាំងអស់ខាងលើនេះ មានចរាចរណ៍ ក្នុងប្រទេសកម្ពុជា សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ ០១១
April 19, 2019 - កីឡា
បន្ទាប់ពីបានទម្លាក់ក្រុមយក្សរបស់អុីតាលីនៅក្នុងទឹកដីពហុកីឡាដ្ឋាន Turin ក្នុងពានយក្សប្រចាំអឺរ៉ុបរួចមក ខ្សែបំរើរបស់ Ajax Frenkie De Jong បាននិយាយថា វាមានការលំបាកសម្រាប់ក្រុមរបស់គាត់ពេលដែលប៉ះជាមួយក្លឹបយក្សនៅអេស៉្បាញ Real Madrid នៅក្នុងពហុកីឡាដ្ឋាន Santiago Bernabeu បន្ទាប់ពីទំម្លាក់ Juventus នៅក្នុងវគ្គ៨ក្រុមចុងក្រោយនៃពាន Uefa Champion League។ Ajax បានយកឈ្នះក្នុងលទ្ធផល ៤ទល់នឹង១នោក្នុងទីក្រុងប្រទេសអេស្ប៉ាញ ហើយបានធ្វើដំណើរទៅវគ្គ៨ក្រុម និងបានយកឈ្នះក្រុមរបស់ Ronaldo នៅក្នុងពហុកីឡាដ្ឋាន Turin ប្រទេសអុីតាលីក្នុងលទ្ធផល ២ទល់នឹង១។ គួរបញ្ជាក់ផងដែរថា កីឡាករខ្សែបំរើ De Jong
April 19, 2019 - PR
ភ្នំពេញៈ រមណីយដ្ឋានបែបធម្មជាតិបៃតង តាមដងទន្លេមេគង្គក្រោម ដែលស្ថិតក្រោយការវិនិយោគពីក្រុមហ៊ុនអចលនទ្រព្យខ្នាតធំ ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប លើផ្ទើដីជាង១៤ហិកតា ប្រកាសបើកដំណើរការជាផ្លូវការហើយ ក្នុងស្រុកកៀនស្វាយ ខេត្តកណ្ដាល។ លោក លី មីន អគ្គនាយកក្រុមហ៊ុនព្រីនស៍រៀលអ៊ីស្ទេត គ្រុប ថ្លែងនៅក្នុងពិធីបើកដំណើរកាលផ្លូវការនៃមជ្ឍមណ្ឌលកម្សាន្តបែបធម្មជាតិ ព្រីនស៍ ម៉ាណ័រ ដំណាក់កាលទី១ ថា មជ្ឍមណ្ឌលកម្សាន្តនេះ ជាប្រភេទគោលដៅទេសចរណ៍ បែប អេកូឡូស៊ី ដែលរួមមានទាំង សួនកម្សាន្តកុមារ រមណីដ្ឋានទេសចរណ៍បែបកសិកម្មទំនើប សួនកម្សាន្ត ក្នុងព្រៃ និងមានបង្ហាញនូវផ្ទាំងសិល្បៈគំនូលើជញ្ជាំងប្រវែង១គីឡូ ដែលជា គំនូជញ្ជំង
April 19, 2019 - អន្តរជាតិ
ខេត្តត្បូងឃ្មុំ៖ យោងតាមព័ត៌មានបឋមបានឲ្យដឹងថា កាលពីវេលាម៉ោងប្រមាណ០៨ព្រឹកថ្ងៃទី១៩ ខែមសា ឆ្នាំ២០១៩នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង ដោយរថយន្តបែកដឹកថ្មបានបោះពួយបុកចូលផ្ទះប្រជាពលរដ្ឋ បណ្តាលឲ្យមនុស្ស២នាក់ស្លាប់បាត់បង់ជីវិត និងជាច្រើននាក់ទៀតរងរបួសធ្ងន់-ស្រាល។ ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងនៅតាមបណ្តោយផ្លូវជាតិលេខ៧ ក្នុងឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ៕ អត្ថបទ៖ សេម រូបភាព៖ BTV Cambodia
April 19, 2019 - អន្តរជាតិ
ខេត្តកំពង់ឆ្នាំង៖ អធិការនគរបាលស្រុកកំពង់ត្រឡាចលោកវរសេនីយ៍ឯក នន ស៊ីណាត បានឲ្យដឹងតាម ទូរស័ព្ទនៅល្ងាចថ្ងៃទី១៨មេសានេះថា សមត្ថកិច្ចចាប់ឃាត់ខ្លួនម្នាក់ទៀតហើយកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩នេះ ខណៈជនសង្ស័យរូបនេះបានចូលពួនសម្ងំនៅក្នុងផ្ទះនៅក្នុងភូមិកើតហេតុ។ លោកវរសេនីយ៍ឯក នន ស៊ីណាត បន្តថា ជនសង្ស័យទី២មានឈ្មោះ ប្រាក់ គង់ ភេទប្រុស អាយុ២០ ឆ្នាំ រស់នៅភូមិឧកញ៉ាប៉ាង ឃុំលង្វែក ស្រុកកំពង់ត្រឡាច។ ដោយឡែកជនសង្ស័យដែលមាននៅក្នុងរូបភាពកាន់ដាវនេះមិនទាន់ចាប់បាននៅឡើយទេ ហើយជនសង្ស័យរូបនេះមានឈ្មោះ ផាន់ សុផា ភេទប្រុស អាយុ១៩ឆ្នាំ។ លោកអធិការដដែលបញ្ជាក់ឲ្យដឹងដែរថា ករណីទំនាស់គ្នានេះគឺជារឿងគំនុំតាំងពី១ឆ្នាំមុន ហើយក្នុងនោះ ក៏មានករណីបណ្តាលឲ្យរងរបួសម្នាក់ផងដែរមានឈ្មោះ
April 19, 2019 - រថយន្ត
រថយន្ត Highlander ប្រភេទ SUV ស៊េរីថ្មី ឆ្នាំ២០២០ របស់ក្រុមហ៊ុន TOYOTA បង្ហាញវត្តមានយ៉ាងស្រស់ឆើតឆាយនៅឯពិព័រណ៍រថយន្តក្រុងញូវយ៉កឆ្នាំ ២០១៩។ Highlander ស៊េរីថ្មីនេះផងដែរ បានបង្ហាញខ្លួនជាមួយនឹងការរចនា ដែលយកលំនាំពីរថយន្ត RAV4 បូករួមជាមួយបច្ចេកវិទ្យាថ្មី និងប្រព័ន្ធកូនកាត់ដែលមានប្រសិទ្ធភាពខ្ពស់ជាងស៊េរីមុន។ ប្រភពដដែលក៏បានឱ្យដឹងថា Highlander ស៊េរីថ្មី ប្រភេទម៉ាស៊ីនសាំង នឹងមានលក់នៅខែធ្នូ ខណៈម៉ាស៊ីនកូនកាត់ Hybrid នឹងមានលក់នៅខែកុម្ភៈ ឆ្នាំ២០២០ ។ Highlander SUV ស៊េរីថ្មី ឆ្នាំ២០២០ ប្រភេទធម្មតា នៅតែប្រើប្រាស់ដោយម៉ាស៊ីន V6
April 19, 2019 - អន្តរជាតិ
ចិន៖ ស្លាបព្រាអ៊ីណុកប្រវែងប្រមាណជា ១៣ សង់ទីម៉ែត្រត្រូវបានក្រុមវេជ្ជបណ្ឌិតវះកាត់យកចេញពីក្នុងខ្លួនស្រ្តីម្នាក់ក្រោយពេលគាត់បានលេបវាចូលពោះដោយចៃដន្យ។ ស្រ្តីរងគ្រោះមានឈ្មោះថា Lili រស់នៅក្នុងទីក្រុង Shenzhen ប្រទេសចិន។ ស្រ្តីរងគ្រោះបានប្រាប់ឲ្យដឹងថា មូលហេតុដែលធ្វើឲ្យគាត់លេបស្លាបព្រានេះគឺមុនដំបូងគាត់បានជាប់ឆ្អឹងត្រីនៅក្នុងបំពងកក្នុងពេល ដែលគាត់កំពុងញ៉ាំបាយ ហើយក្រោយមកគាត់ក៏ព្យាយាមប្រើស្លាបព្រាឆ្កឹះឆ្អឹងត្រីនោះចេញមកវិញ ហើយដោយចៃដន្យគាត់ក៏បានជ្រុលលេបស្លាបព្រាចូលក្នុងពោះតែម្តង។ ក្រោយលេបស្លាបព្រាបានមួយថ្ងៃស្រ្តីរងគ្រោះហាក់គ្មានធ្វើទុកអ្វីនោះទេ ហើយគាត់ក៏បានទៅពេទ្យភ្លាមដែរ។ លុះក្រោយមកទើបស្ត្រីរងគ្រោះមានអាការឈឺចុកចាប់នៅក្នុងពោះ និងត្រូវបញ្ជូនទៅមន្ទីរពេទ្យជាបន្ទាន់ផងដែរ។ រហូតមកទល់នឹងពេលនេះការវះគាត់ត្រូវបានបញ្ចប់ដោយជោគជ័យហើយ ខណៈជនរងគ្រោះត្រូវសម្រាកនៅក្នុងមន្ទីរពេទ្យមួយរយៈទម្រាំតែរបួសជាសះទើបអាចចេញពីមន្ទីរពេទ្យបាន៕ អត្ថបទ៖ ភក្តី ប្រភព៖ dailymail
April 19, 2019









