Khmernote Media
  • PR

    ភ្នំពេញថ្ងៃទី ២៣ ខែមេសា ២០១៩៖ បើយោងតាមប្រធានផ្នែកលក់ និងដៃគូអាជីវកម្មរបស់ក្រុមហ៊ុន សាមសុង បានបញ្ជាក់ថាចាប់តាំងពីថ្ងៃដាក់សម្ពោធលក់ជាផ្លូវការកាលពីដើមខែមេសា ឆ្នាំ២០១៩ កន្លងទៅនេះរួចមក Samsung Galaxy A10 និង A20 គឺពិតជាទទួលបានការគាំទ្រយ៉ាងច្រើនលើសលប់ដោយធ្វើឱ្យចំនួននៃការទិញពីសំណាក់អតិថិជនមានការកើនឡើងយ៉ាងច្រើនគួរឱ្យភ្ញាក់ផ្អើលបំផុត! គួរបញ្ជាក់ផងដែរថាមកទល់ពេលនេះ Samsung Galaxy A10 និង A20 ទទួលបានជោគជ័យយ៉ាងខ្លាំងសម្រាប់ទីផ្សារស្មាតហ្វូនស្ថិតក្នុងតម្លៃសមរម្យបំផុតក្នុងប្រទេសកម្ពុជា។ ហើយអ្វីដែលធ្វើការទាក់ចិត្ត និងទទួលបានប្រជាប្រិយភាពហួសពីការស្មាននោះគឺដោយសារតែវាមានរូបរាងស្លីមស្អាតបែបស៊ីវីល័យ អេក្រង់ពេញតួ កាមេរ៉ាច្បាស់ ទំហំផ្ទុកធំ ថាមពលថ្មធំ បច្ចេកវិទ្យាស្កេនក្រយៅដៃ និងប្រើផ្ទៃមុខដើម្បីដោះសោរ ជាពិសេសស្មាតហ្វូនទាំងពីរនេះអមមកជាមួយតម្លៃដែលអាចទទួលយកបានបើធៀបទៅនឹងផលិតផលស្មាតហ្វូនដទៃទៀតដែលមានតម្លៃប្រហាក់ប្រហែលគ្នា។ ហេតុផលទាំងអស់នេះហើយដែលជាមូលហេតុក្នុងការទាក់យកចិត្តរបស់អ្នកប្រើប្រាស់បានយ៉ាងច្រើននោះ។ ជាថ្មីម្តងទៀតចំពោះ

    April 23, 2019
  • អន្តរជាតិ

    ក្រសួងហិរញ្ញវត្ថុថៃបាននិយាយថា ពួកគេកំពុងចាប់ផ្តើមកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ចថ្មីមួយ ដើម្បីជំរុញវិស័យទេសចរណ៍ក្នុងប្រទេសថៃដោយផ្តល់ឱ្យជនជាតិថៃម្នាក់ចំនួន ១,៥០០បាត ដើម្បីចំណាយនៅពេលពួកគេធ្វើដំណើរកម្សាន្តទៅកាន់ខេត្តចំនួន ៥៥ ក្រោមយុទ្ធនាការផ្សព្វផ្សាយ។ នៅក្រោមយុទ្ធនាការនេះប្រជាជនថៃដែលមានអាយុ ១៨ឆ្នាំ ឡើងទៅអាចមានសិទ្ធិចុះឈ្មោះសម្រាប់កម្មវិធីនេះ បន្ទាប់មករដ្ឋាភិបាលនឹងដាក់ប្រាក់ចំនួន ១,៥០០បាត នោះទៅក្នុងគណនីធនាគាររបស់ពួកគេ។ ប្រភពមួយពីក្រសួងហិរញ្ញវត្ថុបាននិយាយថា ពួកគេកំពុងសហការជាមួយក្រសួងទេសចរណ៍ និងកីឡា និងធនាគារ Krung Thai សម្រាប់យុទ្ធនាការនេះ ហើយបានកំណត់ថវិការហូតដល់ ១៥ ពាន់លានបាត។ ហើយពួកគេនឹងស្នើកម្មវិធីនេះទៅឧបនាយករដ្ឋមន្ត្រី Somkid Jatusripitak និងគណៈរដ្ឋមន្ត្រីដើម្បីពិចារណាឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ក្រសួងហិរញ្ញវត្ថុចង់បើកយុទ្ធនាការនេះឱ្យបានមុនខែកក្កដាឆ្នាំនេះ ហើយក្រសួងរំពឹងថាប្រជាជនថៃប្រមាណ ១០លាននាក់ នឹងចុះបញ្ជីកម្មវិធីនេះ៕ អត្ថបទ៖ លីដា ប្រភព៖

    April 23, 2019
  • អន្តរជាតិ

    ថៃ៖ សម្រាប់នៅក្នុងរដូវក្តៅនេះលោកអ្នកត្រូវប្រុងប្រយ័ត្នឲ្យបានខ្ពស់ ចំពោះចំណីរអាហារ និងភេសជ្ជៈដែលលោកអ្នកទទួលទាន ព្រោះបើមិនដូចនោះទេចំណីរអាហារទាំងនោះនឹងបង្កឲ្យរាងកាយរបស់លោកអ្នកមានបញ្ហាជាមិនខាន។ ជាក់ស្តែងបើយោងតាមសារព័ត៌មាន Nationmultimedia បានរាយការណ៍ថា នៅក្នុងរដូវក្តៅនេះលោកអ្នកមិនគួរបរិភោគធូរេនច្រើនពេកនោះទេ ព្រោះធូរេនជាផ្លែឈើម្យ៉ាងដែលមានការឡូរីខ្ពស់ ហើយវាអាចបញ្ចេញកំដៅក្នុងរាងកាយច្រើន។ បើតាមលោកវេជ្ជបណ្ឌិត Sanpong Rithraksa ប្រធានមជ្ឈមណ្ឌលព័ត៌មានអំពីឱសថរបស់ថៃបានពន្យល់ថា ក្នុងពេលដែលមានសីតុណ្ហភាពក្តៅដូចនេះ ហើយលោកអ្នកញ៉ាំធូរេនច្រើនទៀតនោះ លោកអ្នកអាចនឹងប្រឈមនឹងបញ្ហាក្តៅខ្លួនខ្លាំង ឡើងសម្ពាធឈាម និងជំរុញឲ្យមានបញ្ហាបេះដូងទៀតផង។ សារព័ត៌មានមួយនេះត្រូវបានគេចាត់ទុកថា ជាការដាស់តឿនមួយទៅកាន់ប្រជាជនគ្រប់រូបដែលចូលចិត្តញ៉ាំផ្លែធូរេន ត្រូវចេះគ្រប់គ្រងបរិមាណនៃការញ៉ាំធូរេនឲ្យបានសមល្មម ដើម្បីចៀសវាងមានបញ្ហាសុខភាពផ្សេងៗដោយយថាហេតុ៕ អត្ថបទ៖ ភក្តី ប្រភព៖ nationmultimedia

    April 23, 2019
  • PR បច្ចេកវិទ្យា

    ស្របពេលដែលខ្សែភាពយន្តដ៏ល្បីល្បាញរបស់ហូលីវូដ “ Avengers ” ត្រូវបានផ្សព្វផ្សាយយ៉ាងភ្លូកទឹកភ្លូកដីទាំងនៅក្នុងប្រទេសកម្ពុជា និង នៅលើសកលលោករួចមក ស្រាប់តែ Page ផ្លូវការរបស់ OPPO ប្រចាំនៅប្រទេសកម្ពុជាយើងក៏បានបញ្ចេញរូបភាពពីរសន្លឹក ចំនួនពីរថ្ងៃជាប់គ្នាតែម្តង ដែលមានអ្នកចូលរួម Like, Comment និង Shared យ៉ាងច្រើន ដោយរូបភាពដែលបានបញ្ចេញនៅថ្ងៃទី១នោះ បានបង្ហាញពីជ្រុងផ្នែកខាងលើ ខាងមុខ នៃទូរស័ព្ទដែលបានភ្ជាប់ជាមួយនឹង Screen Avengers និងរូបភាពថ្ងៃទី២បានបង្ហាញផ្នែកខាងលើ ខាងក្រោយនៃទូរស័ព្ទវិញ ម្តង ដែលមាន Logo OPPO និង អក្សរ A

    April 22, 2019
  • PR

    នាថ្ងៃទី ២០ ខែមេសា ឆ្នាំ២០១៩ អគារសិក្សារបស់អនុវិទ្យាល័យ ហ៊ុនសែន ប្រាសាទ ក្នុងខេត្តកណ្តាល ដែលជាអំណោយឧបត្ថម្ភរបស់អង្គការមូលនិធិព្រីនស៍ រៀល អ៊ីស្ទេត បានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការហើយ។ ឯកឧត្តម ប្រាក់សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ លោក ឈាវ គួរស៊ីញ ប្រធានប្រតិបត្តិក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប និងប្រធានអង្គការមូលនិធិព្រីនស៍ រៀល អ៊ីស្ទេត រួមជាមួយនឹងថ្នាក់ដឹកនាំជាច្រើនរូបទៀត បានអញ្ជើញចូលរួមជាអធិបតីយក្នុងកម្មវិធីបើកសម្ពោធដាក់ឲ្យប្រើប្រាស់អគារសិក្សានេះ។ ឯកឧត្តម ប្រាក់សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងលោក ឈាវ

    April 22, 2019
  • អន្តរជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការរាយការណ៍បានឲ្យដឹងថា ខណៈពេលនេះអគ្គិភ័យកំពុងតែឆាបឆេះហាង Domino’s Pizza នៅទល់មុខ TK ទួលគោក ស្ថិតនៅផ្លូវ៣១៥ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ នារសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩។ ពេលនេះសមត្ថកិច្ចកំពុងតែអន្តរាគមន៍នៅកន្លែងកើតហេតុ!

    April 22, 2019
  • សង្គម

    យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា មកដល់ពេលនេះបាតុភូត អ៊ែល នីណូ (El Nino) នៅតែមានឥទ្ធិពល និងបន្តគ្រប់ដណ្តប់លើប្រមាណពាក់កណ្តាលនៃផែនដី ដែលកត្តានេះធ្វើឲ្យសីតុណ្ហភាពអតិបរិមាននៅក្នុងប្រទេសកម្ពុជាបន្តកើនឡើង និងអាចឈានទៅដល់ ៤០-៤១ អង្សាសេក្នុងសប្តាហ៍នេះ៕ អត្ថបទ៖ សេម

    April 22, 2019
  • កីឡា

    កាលពីថ្មីៗនេះ មានព័ត៌មានជាច្រើនបានលើកឡើងថា កីឡាករសញ្ជាតិបារំាង Mbappe អាចនឹងចាកចេញពីក្លឹប PSG ហើយចាកចេញទៅលេងនៅក្នុងទឹកដី Bernebua នៅរដូវកាលក្រោយនេះ។ ពេលនេះអ្នកគាំទ្រក្លឹប PSG អស់ចំងល់ហើយថា Kylian Mbappe នឹងមិនចាកចេញពីក្លឹបទៅ Real Madrid នៅក្នុងឆ្នាំនេះនោះទេ។ គួរអោយដឹងផងដែរថា កីឡាករ Mbappe រកបាន Hat-trick កាលពីយប់មិញនេះដោយឈ្នះក្រុមចាស់របស់ខ្លួន Monaco ក្នុងលទ្ធផល ៣ទល់នឹង១ ហើយត្រូវបានបញ្ជាក់ថាក្រុម PSG ជាក្រុមម្ចាស់ជើងឯកក្នុងលីគកំពូលបារាំង បន្ទាប់ពីក្រុម Lille បានត្រឹមស្មើរជាមួយ Toulouse

    April 22, 2019
  • កីឡា

    កាលពីថ្ងៃសៅរ៍នេះ ក្រុមសេះបង្កង់ Juventus បានយកឈ្នះក្រុម Firentina ដែលជាការប្រកួតនៅក្នុងក្របខ័ណ្ឌកំពូលរបស់ប្រទេសអុីតាលី Serie A ក្នុងលទ្ធផល ២ទល់នឹង១ ហើយក្រុមJuventus បានលើកពានក្នុងលីគផងដែរបន្ទាប់ពីការប្រកួតបានបញ្ចប់ដោយនាំមុខក្រុមនៅលេខរៀងទី២ ចំនួន ២០ពិន្ទុ ហើយបើទោះបីជាការប្រកួតនៅសល់រហូតដល់ទៅ៥ប្រកួតទៀតមុនចប់រដូវកាលក៏ដោយ។ ហើយមិនតែប៉ុណ្ណោះ ក្លឹបយក្សអុីតាលីមួយនេះ បានលើកពានក្នុងលីគ Serie A ចំនួន ៨លើកជាប់ៗគ្នា ប៉ុន្តែផ្ទុយទៅវិញវាហាក់ដូចជាមិនមានការចាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្រជាងកីឡាករ Christiano Ronaldo ទៅវិញ។ គួរបញ្ជាក់ផងដែរថា Ronaldo បានក្លាយជាកីឡាករដំបូងដែលឈ្នះពាននៅក្នុងលីគបីផ្សេងគ្នាដូចជា English Premier League ជាមួយបិសាចក្រហម ពាន

    April 22, 2019
  • កីឡា

    កាលពីយប់ថ្ងៃអាទិត្យម្សិលមិញនេះ ក្រុមបិសាចក្រហម  Manchester United បានរបូតគ្រាប់បាល់រហូតដល់ទៅ៤គ្រាប់នៅក្នុងក្របខ័ណ្ឌ English Premier Leauge នៅពេលដែលចេញទៅលេងផ្ទះរបស់ក្រុម Everton។ ក្រោយពីការប្រកួតត្រូវបានបញ្ជាប់ កីឡាករអ្នកចាំទីទី១ របស់ក្រុម Manchester បានបង្ហាញនូវអារម្មណ៍សោកស្តាយ និងបានធ្វើការសុំទោសនៅក្នុងបណ្តាញសង្គម Twitter របស់ខ្លួនផងដែរ។ ក្នុងនោះគាត់បាននិយាយរៀបរាប់ថា ”ខ្ញុំមិនអាចរៀបរាប់ពីអារម្មណ៍មួយនេះបានទេនៅពេលនេះ ហើយក្នុងនាមខ្ញុំជាប្រធានក្រុម ខ្ញុំគិតថាការលេងរបស់យើងក្នុងការប្រកួតមុននេះ ក្រុមយើងលេងមិនបានល្អទាល់តែសោះ។ ខ្ញុំសូមសុំទោសអ្នកគាំទ្រទាំងអស់គ្នាផងដែរ ហើយក៏សូមអរគុណសម្រាប់ការគាំទ្រដោយគ្មានលក្ខខ័ណ្ឌរបស់អ្នកទាំងអស់គ្នា”។ កាលពីយប់មិញនេះ យើងឃើញថាកូនក្រុមរបស់លោក Ole Gunnar Solskjear ហាក់ដូចជាមិនបានបង្ហាញទម្រង់លេងបានល្អសោះ ដែលធ្វើអោយក្រុមម្ចាស់ផ្ទះស៊ុតបញ្ចូលទីបានយ៉ាងច្រើនគ្រាប់ទៅលើក្រុមខ្លួន ហើយជាពិសេសសម្រាប់អ្នកចាំទីសញ្ជាតិអេស្ប៉ាញក៏បានបង្ហាញនូវអារម្មណ៍សោកស្តាយ។ គួរបញ្ជាក់ផងដែរថា

    April 22, 2019