Khmernote Media
  • PR

    ភ្នំពេញថ្ងៃទី ២៤ មេសា ២០១៩៖ ស្របពេលដែលបច្ចេកវិទ្យាមានការអភិវឌ្ឍន៍ឥតឈប់ឈរក្នុងការផ្តល់ជូនការរស់នៅកាន់តែងាយស្រួលនោះក្រុមហ៊ុនបច្ចេកវិទ្យា និងអេឡិចត្រូនិកយក្ស សាមសុង ក៏បានធ្វើការប្រកាស និងផ្តល់ជូននូវភាពអស្ចារ្យនៃទូរទស្សន៍ QLED ដ៏វៃឆ្លាតបំផុតជាមួយនឹងមុខងារ Ambient Mode ថ្មីរបស់ខ្លួន។ ហើយសម្រាប់មុខងារ Ambient Mode ថ្មីនេះដែរគឺពិតជាអាចផ្តល់នូវប្រណីតភាព និងការទាក់ទាញបំផុតសម្រាប់គេហដ្ឋានក៏ដូចជាបន្ទប់ទទួលភ្ញៀវរបស់អ្នកបាន។ ជាក់ស្តែងវាអាចផ្លាស់ប្តូរអេក្រង់ទូរទស្សន៍សាមសុង QLED របស់អ្នកទៅជាស៊ុមរូបភាព ឬអាចបំលែងឱ្យទៅជាអេក្រង់ពណ៌ដូចទៅនឹងផ្ទៃជញ្ជាំងរបស់អ្នកបានផងដែរដោយប្រើប្រាស់ថាមពលតិចបំផុត។ គួរបញ្ជាក់ផងដែរថាមុខងារ Ambient Mode ថ្មី ដែលមាននៅក្នុងទូរទស្សន៍ សាមសុង QLED នេះគឺត្រូវបានបង្កើតឡើងយ៉ាងល្អឥតខ្ចោះពីសិល្បៈករល្បីៗជាច្រើនរូបជុំវិញពិភពលោកដូចជា៖ Tali Lennox និង

    April 24, 2019
  • PR

    ដំណឹងរីករាយនេះ សូមផ្ញើទៅដល់ បណ្តាអ្នកស្នេហាកីឡាប្រដាល់ ចាំជួបជុំគ្នាកុំខានអោយសោះនៅស្ថានីយទូរទស្សន៍ដ៏ទំនើបភីអិនអិនសាទរ ការប្រកួតគុនខ្មែរប្រចាំសប្ដាហ៍ក្រោម ការឧបត្ថម្ភផ្ដាច់មុខពី ISI PALM។ តាំងពី PNN ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៥មក កីឡាជាផ្នែកសំខាន់មួយរបស់ស្ថានីយទូរទស្សន៍មួយនេះ ពិសេសកីឡាប្រដាល់គុនខ្មែរដែលជាមរតកដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន មានអាយុកាលរាប់ពាន់ឆ្នាំ បន្សល់ទុកដោយបុព្វបុរសដ៏អស្ចារ្យនៃយើង។ ក្នុងបំណងរួមចំណែកជួយអភិរក្ស អភិវឌ្ឍ និងលើកស្ទួយគុនខ្មែរឱ្យកាន់តែរុងរឿងនិងល្បីសុះសាយលើឆាកអន្តរជាតិ PNN កន្លងមកបានរៀបចំកម្មវិធីប្រកួតជាច្រើនរដូវកាល ហើយបង្កើតបានម្ចាស់ខ្សែក្រវាត់ជាច្រើនរូប និងតារាជើងថ្មីជាច្រើននាក់។ តែក្នុងរយៈពេលជាង១ឆ្នាំចុងក្រោយនេះ សង្វៀនប្រដាល់ PNN ត្រូវបានផ្អាក នាំឱ្យមានសំណួរជាបន្តបន្ទាប់ពីប្រិយមិត្តគុនខ្មែរដែលតែងតែគាំទ្រដល់ការផ្សាយរបស់ PNN។ ពេលនេះ អ្វីដែលប្រិយមិត្ត PNN បានទន្ទឹងរង់ចាំយ៉ាងអន្ទះសារ នឹងត្រលប់មកវិញក្នុងពេលឆាប់ៗនេះហើយ ក្រោយ

    April 24, 2019
  • អន្តរជាតិ

    តៃវ៉ាន់៖ បុរសជនជាតិតៃវ៉ាន់ម្នាក់បានរត់ទៅកាន់ប៉ុស្តិ៍ប៉ូលិសដោយមានតែមួកបាំងត្រង់តំបន់សំខាន់ប៉ុណ្ណោះ និងបានរាយការណ៍ជូនប៉ូលិសថា អតីតមិត្តស្រីរបស់គាត់បានវាយប្រដាប់ភេទរបស់គាត់ឲ្យរងរបួសធ្ងន់ និងបានប្តឹងប៉ូលិសឲ្យជួយធ្វើអន្តរាគមន៍លើរឿងនេះទៀតផង។ តាមការរៀបរាប់របស់បុរសជនរងគ្រោះខាងលើបានឲ្យដឹងថា គាត់មានឈ្មោះ Wang ហើយគាត់នឹងមិត្តស្រីរបស់គាត់មានបញ្ហាជាមួយគ្នារហូតដល់ត្រូវចែកផ្លូវគ្នាហើយ តែមុននឹងចែកផ្លូវគ្នាមិត្តស្រីរបស់គាត់បានសុំគាត់រួមភេទជាមួយគ្នាជាលើកចុងក្រោយ។ ហើយក្នុងការរួមភេទលើកចុងក្រោយនេះហើយ ដែលមិត្តស្រីរបស់គាត់បានរៀបគម្រោងទុក ដើម្បីវាយប្រដាប់ភេទរបស់គាត់តែម្តង។ តាមការពិនិត្យជាក់ស្តែង លិង្គរបស់បុរសជនរងគ្រោះបានហើមយ៉ាងខ្លាំងតែម្តង។ យ៉ាងណាក្តី ក្រោយស្ដាប់ការរៀបរាប់របស់ជនរងគ្រោះ ខាងប៉ូលិសបានឆ្លើយតបវិញថា ករណីនេះគឺមិនមានភស្តុតាំងជាក់ស្តែងណាមួយដែលឈានទៅដល់ការឃាត់ខ្លួនស្រ្តីជាជនដៃដល់តាមការប្តឹងរបស់របស់ជនរងគ្រោះឡើយ ហើយប៉ូលិសបានណែនាំឲ្យបុរសជនរងគ្រោះព្យាយាមដោះស្រាយបញ្ហានេះជាមួយនឹងអតីតមិត្តស្រីគាត់ដោយសន្តិវិធី៕ អត្ថបទ៖ ភក្តី ប្រភព៖ nextshark

    April 24, 2019
  • បច្ចេកវិទ្យា

    យោងតាមរបាយការណ៍របស់កូរ៉េមួយបានឱ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុន Samsung កំពុងធ្វើការអភិវឌ្ឍន៍ទៅលើអេក្រង់បត់ថ្មី ដែលមានទំហំប្រហែល ៨ អ៊ីញនៅពេលដែលបើកវាឡើង។ គេមិនបាននិយាយអ្វីច្រើនទេអំពីផ្នែកបច្ចេកទេស តែយ៉ាងណាពាក្យចចាមអារ៉ាមបាននិយាយថា វាអាចបត់ចូលគ្នាបានពីរតង់ ។ របាយការណ៍ដដែលក៏បានបញ្ជាក់ទៀតដែរថា ក្រុមហ៊ុនកូរ៉េមួយនេះកំពុងតែអភិវឌ្ឍស្មាតហ្វូនបត់ ដែលមានអេក្រង់ ១៣ អ៊ីញមួយទៀត ដែលរចនាតាមបែបដូចទៅនឹងសំបកគ្រំ ។ យើងមិនបានដឹងច្បាស់ទេថា តើវាអាចបត់ចុះឡើងបានប៉ុន្មានដង និងអាចបត់មកវិញបានដោយខ្លួនឯងនោះទេ? ហើយវាក៏ធ្លាប់បានឃើញការដាក់ឯកសារប៉ាតង់ម្ដងដែរនៅលើ Online ដោយ LetGoDigital ។ តែយ៉ាងណាព័ត៌មាននេះក៏មិនទាន់ច្បាស់ការថា វាជាការពិតនោះទេ ព្រោះមិនមានការបញ្ជាក់ផ្លូវការណាមួយឡើយ ។ ហើយប្រភពដដែលក៏បាននិយាយថា Samsung កំពុងធ្វើការអភិវឌ្ឍន៍ទៅលើឧបករណ៍ ទាំងពីរប្រភេទនេះ

    April 23, 2019
  • អន្តរជាតិ

    ស្រីលង្កា៖ ហេតុការណ៍បំផ្ទុះគ្រាប់បែកនៅក្នុងប្រទេសស្រីលង្កាបានកំពុងធ្វើឲ្យមនុស្សជុំវិញពិភពលោកមានការភ្ញាក់ផ្អើល និងបានធ្វើបងប្អូនសាច់ញាតិជនរងគ្រោះមានការសោកសង្រែងជាខ្លាំងចំពោះការស្លាប់ និងរបួស ដែលគេមិនធ្លាប់គិតដល់ទាល់តែសោះ។ ក្រោយកើតមានហេតុការណ៍នេះមានវីដេអូមួយ ដែលបង្ហាញពីសកម្មភាពរបស់សកម្មជនម្នាក់ដើរចូលទៅបំផ្ទុះគ្រាប់បែក នោះត្រូវបានគេចែកចាយពេញបណ្តាញសង្គម។ ក្នុងវីដេអូដែលគេថតជាប់ដោយកាមេរ៉ាសុវត្ថិភាព និងមានរយៈពេលប្រមាណជាកន្លះនាទីនោះបានបង្ហាញថា មានបុរសម្នាក់ ដែលគេជឿថាជាសមាជិកនៃក្រុមឥស្លាមជ្រុលនិយម និងជាភេរវជនដ៏សកម្មនោះបានស្ពាយកាបូបមួយដើរចូលទៅកាន់ហ្វូងមនុស្ស ដែលកំពុងតែនៅជុំគ្នាក្នុងព្រះវិហារមួយ ហើយបន្តិចក្រោយមកគ្រាប់បែកក៏បានផ្ទុះតែម្តង។ ការបំផ្ទុះគ្រាប់បែបអត្តឃាតនេះបានសម្លាប់មនុស្សអស់ចំនួន ២៩០ នាក់ និងបង្កឲ្យមានអ្នករងរបួសធ្ងន់ និងស្រាលចំនួន ៥០០ នាក់។ ក្រៅតែមានគ្រាប់បែកផ្ទុះហើយគេថែមទាំងបានប្រទះឃើញគ្រាប់បែបចំនួន ៨៧ គ្រាប់ផ្សេងទៀតនៅឯស្ថានីយ៍រថយន្តក្រុងផងដែរនៅក្នុងថ្ងៃនេះ តែប៉ូលិសបានយកគ្រាប់បែកទាំងនោះទៅកំទេចចោលអស់ហើយ។ លោកអ្នកអាចទស្សនាវីដេអូនៃហេតុការណ៍នេះ ដូចខាងក្រោម៖ អត្ថបទ៖ ភក្តី ប្រភព៖ dailymail

    April 23, 2019
  • កីឡា

    នៅក្នុងព័ត៌មានដោះដូរកីឡាករបានការរាយការណ៍មួយអោយដឹងថា ក្លឹបអ្នកមាននៅក្នុងក្របខ័ណ្ឌ English Premier League របស់អង់គ្លេសបានត្រៀមខ្លួនរួចរាល់ដើម្បីប្រជែងជាមួយក្លឹបយក្សនៅអេស៉្បាញ Real Madrid ដើម្បីទាក់ទងជាមួយកីឡាកររបស់ក្លឹប PSG គឺកីឡាករដែលមានតំលៃខ្លួនជាងគេលើលោក Neymar Jr។ តាមរយៈការរាយការណ៍នេះបានអោយដឹងទៀតថាលោកអ្នកចាត់ការទូទៅ Pep Guardiola និងសហការីបានត្រៀមលុយជាច្រើនចំនួន ១៥០លានផោន សម្រាប់អតីតកូនក្រុមរបស់ក្លឹបអ្នកមានបុណ្យ Barcelona នឹងបន្ថែមទៀតថា ការដោះដូរនេះនឹងថែមកីឡាករខ្សែប្រយុទ្ធសញ្ជាតិអាស្សង់ទីន Sergio Aguero ពីលើតំលៃខ្លួនខាងលើទៀតផង។ តាមរយៈភ្ងាក់ងារសារព័ត៌មានរបស់ប្រទេសអេស្ប៉ាញបានបន្ថែមពីលើទៀតថា ខ្សែប្រយុទ្ធសញ្ជាតិអាស្សង់ទីនរូបនេះកំពុងតែចង់ចាកចេញពីក្លឹប ហើយគាត់ប្រហែលជាផ្នែកមួយនៃការដោះដូរមួយនេះ។ នៅក្នុងឆ្នាំ ២០១៧ ខែមិថុនា កីឡាករសញ្ជាតិប្រេសុីល Neymar បានចាកចេញទៅទីក្រុង

    April 23, 2019
  • បច្ចេកវិទ្យា

    សម្រាប់ប្រិយមិត្តដែលកំពុងតែរង់ចាំការមកដល់នូវទូរស័ព្ទ Samsung Galaxy Fold ប្រហែលជាត្រូវបន្តការអត់ធ្មត់មួយរយៈទៀតហើយ ក្រោយពីខាងតំណាងរបស់ក្រុមហ៊ុន​ Samsung បានប្រកាសជាផ្លូវការអំពីការពន្យាពេលចេញលក់ទូរស័ព្ទស៊េរី  Galaxy Fold នេះ។ តាមរយៈសាររបស់ក្រុមហ៊ុន Samsung ដែលបានបង្ហោះតាមរយៈបណ្តាញសង្គមនោះបានឲ្យដឹងថា មូលហេតុនៃការពន្យាពេលចេញលក់នេះ ក៏ព្រោះក្រុមហ៊ុនត្រូវចំណាយពេលបន្ថែមបន្តិចទៀត ដើម្បីអភិវឌ្ឍន៍អេក្រង់របស់ Galaxy Fold នេះឲ្យកាន់តែមានភាពល្អប្រសើរ និងគុណភាពខ្ពស់។ ខាងក្រុមហ៊ុនបានបញ្ជាក់ថា ដោយសារតែទូរស័ព្ទប្រភេទនេះត្រូវគេផ្តោតសំខាន់លើអេក្រង់ ដែលអាចបត់បាន ទើបក្រុមហ៊ុនត្រូវធ្វើយ៉ាងណា ដើម្បីធានាឲ្យអេក្រង់ទូរស័ព្ទមានគុណសម្បត្តិគ្រប់គ្រាន់សម្រាប់ប្រើប្រាស់គ្រប់កាលៈទេសៈ​ ហើយក្រុមហ៊ុនមិនចង់ឲ្យមានបញ្ហាផ្សេងៗកើតមានក្រោយអតិថិជនទិញទូរស័ព្ទប្រភេទនេះយកទៅប្រើប្រាស់នោះទេ។ យ៉ាងណាក្តី សាររបស់ក្រុមហ៊ុន Samsung ក៏បានបញ្ជាក់ដែរថា ការពន្យាពេលចេញលក់នេះគឺយ៉ាងយូរបំផុតដល់ក្នុងអំឡុងខែ ឧសភា ខាងមុខនេះប៉ុណ្ណោះ៕ អត្ថបទ៖ ភក្តី ប្រភព៖ engadget

    April 23, 2019
  • កីឡា

    តាមរយៈការរាយការណ៍ចុងក្រោយក្នុងតារាង ដែលអាចទទួលបានស្បែកជើងមាសប្រចាំទ្វីបអឺរ៉ុបក្នុងឆ្នាំ ២០១៨-២០១៩ កីឡាករ Lionel Messi របស់ក្រុម Barcelona បន្តឈនៅលើកំពូលតារាង ខណៈដែលកីឡាករ Ronaldo ដែលជាអ្នកប្រជែងដ៏សំខាន់ជាងមួយទស្សវត្សរូបនេះបាត់បង់ឱកាសសូម្បីតែក្នុង Top 10។ គួរបញ្ជាក់ផងដែរថា Messi ពុំបានស៊ុតបញ្ជូលទីលើក្រុម Real Sociedad កាលពីប្រកួតចុងក្រោយនោះទេ ប៉ុន្តែគាត់មាន ៣៣គ្រាប់កាលពីប្រកួតមុនមួយទៀត ដែលស្មើនឹង ៦៦ពិន្ទុ។ ហើយអ្នកដែលនៅពីក្រោយ Messi គឺកីឡាករ KYlian Mbappe របស់ក្លឹបអ្នកមាននៅបារាំង Paris Saint Germain ដែលទើបនឹងរកបាន

    April 23, 2019
  • កីឡា

    ក្លឹបយក្សអុីតាលី Juventus ទើបតែលើកពានក្នុងលីគរបស់អុីតាលី Serie A ថ្មីៗនៅក្នុងរដូវកាលនេះ ដោយយកឈ្នះក្រុម Fiorentina នៅក្នុងលទ្ធផល២ទល់នឹង១កាលពីថ្ងៃសៅរ៍នេះ។ ជាមួយគ្នានេះដែរ កីឡាករ Christiano Ronaldo ជាតួអង្គដ៏សំខាន់សម្រាប់ក្រុមដោយរកបាន ១៩គ្រាប់នៅក្នុងលីគ និង Assists បាន១១គ្រាប់ផងដែរ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ កីឡាករធ្លាប់លើកពាន Champion League ចំនួន ៥ដងរូបនេះ មិនអាចជួយក្រុមរបស់គេបន្តនៅក្នុងពានប្រចាំទ្វីបអឺរ៉ុបបានឡើង ដោយចាញ់៣ទល់នឹង២ សរុបទាំងក្នុងនិងក្រៅទឹកដី ជាមួយ Ajax ក្នុងវគ្គ៨ក្រុមចុងក្រោយនៃពាន UEFA Champion League។ ការមកដល់របស់

    April 23, 2019
  • អន្តរជាតិ

    ភ្នំភ្លើង Agung ដែលមានទីតាំងស្ថិតនៅក្នុងលើកោះបាលី ប្រទេសឥណ្ឌូនេស៊ី បានផ្ទុះឡើងកាលពីព្រឹកថ្ងៃអាទិត្យកន្លងទៅនេះ និងបានបង្កឲ្យមានផេះ និងផ្សែងពុលយ៉ាងច្រើនហោះចូលទៅក្នុងបរិយាកាស។ បើតាមអាជ្ញាធរឥណ្ឌូនេស៊ីបានឲ្យដឹងថា ភ្នំភ្លើងបានផ្ទុះនៅម៉ោង ៣ និង ២១​ នាទីទាបភ្លឺ ហើយវាបានបង្កឲ្យមានផ្សេង និងផេះកម្ពស់ប្រមាណជា ៤ គីឡូម៉ែត្រ ហោះចូលទៅក្នុងបរិយាកាស។ ក្រុមការងារគ្របគ្រង់គ្រោះមហត្តរាយឥណ្ឌូនេស៊ីបានបញ្ជាក់ថា ភ្នំភ្លើង Agung បានផ្តើមមានសញ្ញានៃការផ្ទុះចាប់តាំងពីឆ្នាំ ២០១៧ មកម្លះ ហើយនៅក្នុងឆ្នាំ ២០១៨ វាក៏បានផ្ទុះរួចម្តងហើយ ដែលការនោះវាបានធ្វើឲ្យប៉ះពាល់ដល់អ្នកដំណើរប្រមាណជា ៥ ០០០ នាក់។ សម្រាប់ការផ្ទុះលើកនេះ វិញវាមិនបានប៉ះពាល់ដល់ប្រលានយន្តហោះអន្តរជាតិ Ngurah Rai នៅលើកោះបាលីនោះទេ

    April 23, 2019