Khmernote Media
  • អន្តរជាតិ

    ហ្វីលីពីន៖ ភ្នាក់ងារប្រព័ន្ធទឹកបង្ហូរទឹក និងប្រព័ន្ធលូបង្ហូរទឹកក្រុង (MWSS) របស់ប្រទេសហ្វីលីពីន នៅថ្ងៃនេះបានប្រកាសថា ពួកគេបានដាក់ពិន័យលើសេវាកម្មទឹក Manila Water ចំនួន ១,១៣៤ ពាន់លានផោនប៉េសូ (ប្រហែល ២១.៧១២ លានដុល្លារអាមេរិក) ចំពោះការខកខានរបស់ខ្លួនក្នុងការផ្គត់ផ្គង់ទឹកឱ្យបានគ្រប់គ្រាន់ដល់ប្រជាពលរដ្ឋ ដែលរស់នៅតំបន់ភាគខាងកើតទីក្រុងម៉ានីល និង ខេត្ត Rizal ។ សារព័ត៌មាន ABS-CBN បានរាយការណ៍ថា ក្នុងនោះទឹកប្រាក់ចំនួន ៦០០លានប៉េសូ (ប្រហែល ១១.៤៨៨ លាននដុល្លារអាមេរិក) នឹងត្រូវប្រើប្រាស់ដោយរដ្ឋាភិបាល ដើម្បីបង្កើតប្រភពទឹកថ្មី។ MWSS បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការពិន័យនេះត្រូវបានដាក់លើក្រុមហ៊ុនសេវាកម្មទឹក

    April 25, 2019
  • អន្តរជាតិ

    ដោយសារតែភាពរីកចម្រើនក្នុងវិស័យវេជ្ជសាស្រ្ត ពេលនោះយើងមិនចាំបាច់ទៅដល់មជ្ឈមណ្ឌលធ្វើតេស្ត៍ឈាម ដើម្បីពិនិត្យស្វែករកមេរោគអេដស៍នោះ ព្រោះគេទើបតែបង្កើតឧបករណ៍សម្រាប់ធ្វើតេស្ត៍ឈាមតូចមួយដែល លោកអ្នកអាចធ្វើតេស្ត៍ដោយខ្លួនឯងបាន ហើយឧបករណ៍នោះទៀតសោធគឺមានលក់នៅគ្រប់ឱសថស្ថានទៀតផង។ យោងតាមរដ្ឋបាលចំណីអាហារ និងថ្នាំពេទ្យថៃ បានឲ្យដឹងថាឧបករណ៍សម្រាប់តេស្ត៍ឈាមរកមេរោគអេដស៍នេះមាន តម្លៃធូរថ្លៃ និងងាយស្រួលប្រើជាទីបំផុត។ លោក Apiwat Kwangkaew ប្រធានបណ្តាញអ្នកមានផ្ទុកមេរោគអេដស៍នៅក្នុងប្រទេសថៃបានឲ្យដឹងថា រហូតមកទល់នឹងពេលនេះក្រុមការងាររបស់លោកបានសិក្សារកឃើញថា មានមនុស្សប្រមាណជា ២០០,០០០ នាក់ កំពុងរស់នៅដោយមានផ្ទុកមេរោគអេដស៍តែពួកគេមិនបានដឹងខ្លួននោះទេ ព្រោះតែពួកគេមិនបានទៅធ្វើតេស្ត៍ឈាម។ ប្រធានបណ្តាញរូបនេះបានបន្តថា វត្តមានរបស់ឧបករណ៍ធ្វើតេស្ត៍ឈាមនេះនឹងជួយជំរុញឲ្យជនសង្ស័យមានផ្ទុកមេរោគអេដស៍ទាំង ២០០,០០០ នាក់ខាងលើនេះហ៊ានធ្វើតេស្ត៍ឈាមដោយខ្លួនឯង ហើយគេក៏ងាយស្រួលផ្តល់ថ្នាំពន្យាជីវិតដល់ពួកគេផងដែរ ប្រសិនបើពួកគេរាយការណ៍ពីស្ថានភាពសុខភាពរបស់ពួក។ យ៉ាងណាក្តី មុននឹងធ្វើការលក់ឧបករណ៍ដល់ អតិថិជនគេក៏ត្រូវផ្តល់ព័ត៌មាន និងពន្យល់ទៅកាន់អតិថិជនផងដែរ ព្រោះចៀងវាងអតិថិជនមួយចំនួនអាចនឹងបាក់ទឹកចិត្តខ្លាំង ក្រោយធ្វើតេស្ត៍រកឃើញថា ពួកគេមានផ្ទុកមេរោគអេដស៍៕

    April 25, 2019
  • បច្ចេកវិទ្យា

    កន្លងមកផលិតផលទូរទស្សន៍របស់ក្រុមហ៊ុន Sony ត្រូវបានគេចាត់ទុកជាផលិតផលអេឡិចត្រូនិចដ៏ល្អមួយ ព្រោះតែវាមានគុណភាពខ្ពស់ និងធន់អាចប្រើបានក្នុងរយៈពេលយូរ។ អ្វីដែលធ្វើអោយប្រិយមិត្តអ្នកគាំទ្រទូរទស្សន៍ Sony កាន់តែរំភើបចិត្តទៀតនោះ គឺកាលពីពេលថ្មីៗនេះក្រុមហ៊ុន Sony បានបញ្ចេញនូវទូរទស្សន៍ស៊េរីថ្មីមួយគ្រឿងដែលមានទំហំអេក្រង់រហូតដល់ ៩៨ អ៊ីញឯណោះ។ ទូរទស្សន៍ស៊េរីថ្មីនេះត្រូវបានគេហៅថា ជាប្រភេទ Master Series Z9G មានសមត្ថភាពដំណើរការរហូតដល់កម្រិត 8K មានប្រព័ន្ធសំឡេងធ្ងន់ល្អ និងរូបភាពច្បាស់ត្រជាក់ភ្នែកតែម្តង។ សម្រាប់ទូរទស្សន៍ប្រភេទនេះលោកអ្នកអាចទិញយកទៅប្រើនៅក្នុងផ្ទះក៏បាន ឬសម្រាប់ដាក់តាំងបង្ហាញព័ត៌មានផ្សេងៗនៅតាមក្រុមហ៊ុន ឬកន្លែងផ្សព្វផ្សាយព័ត៌មានណាមួយក្នុងករណីចាំបាច់។ ចំពោះតម្លៃរបស់វាវិញត្រូវបានគេដាក់លក់ក្នុងតម្លៃ ៧ ម៉ឺនដុល្លារ (តម្លៃនៅក្រៅស្រុក) ហើយតម្លៃនេះអាចមានការប្រែប្រួលតាមទីផ្សារក្នុងប្រទេសផ្សេងៗអាស្រ័យលើពន្ធនាំចូលនៃប្រទេសទាំងនោះ៕   អត្ថបទ៖ ភក្តី ប្រភព៖ hypebeast

    April 25, 2019
  • PR

    រាជធានីភ្នំពេញ៖ ក្រោយទទួលជោគជ័យលើការលក់អស់ជាច្រើនគម្រោង ពេលនេះគម្រោងបុរីរតនៈ បានធ្វើការបើកលក់ជាផ្លូវការគម្រោងទី 5 របស់ខ្លួនហើយ ជាមួយនឹងការផ្ដល់ជូនគ្រឿងសង្ហារិមសម្រាប់ប្រើប្រាស់មួយសព្វពេញមួយតួផ្ទះ និងការបញ្ចុះតម្លៃរហូតដល់ 6% ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី 10 ខែឧសភា ឆ្នាំ 2019។ សម្រាប់គម្រោងទី 5 នេះ មានទីតាំងស្ថិតនៅជិតតំបន់សក្ដានុពល ចំណាលពេលធ្វើដំណើរតែ 10 នាទី ទៅដល់ផ្សារទំនើប អ៊ីអន សែនសុខ និងផ្សារ ម៉ាក្រូ ហើយកៀកបំផុតនឹងឈូកមាស ដោយធ្វើដំណើរ ត្រឹមតែ 5 នាទីតែប៉ុណ្ណោះ។ ទីតាំងល្អ ការរស់នៅប្រកបដោយភាពស៊ីវិល័យ អាចទិញប្រកបអាជីវកម្មក៏បាន។

    April 25, 2019
  • PR

    HUAWEI ជាក្រុមហ៊ុនស្មាតហ្វូនលំដាប់អន្តរជាតិ កំពុងទទួលបានការពេញនិយមនៅទូទាំងពិភពលោក ក៏ដូចជានៅកម្ពុជាផងដែរ។ នាពេលថ្មីៗនេះ ក្រុមហ៊ុន HUAWEI ទទួលបានការគាំទ្រពីសំណាក់អតិថិជនជាច្រើន ស្របពេលជាមួយគ្នានេះ HUAWEI បានត្រៀមខ្លួនឆ្លងវេហាហ៍ចាប់ព្រះចន្ទដែលរៀបចំនូវកំពូលព្រឹត្តិការណ៍ប្រគំតន្ត្រី GIANT MOON LIVE Concert by P30 Series នៅបរិវេណទីក្រុងកោះពេជ្រ ដែលនឹងមានវត្តមានកំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា និង នីកូ ដែលជា Brand Ambassador ថ្មីរបស់ក្រុមហ៊ុន Huawei និងតារាល្បីជាច្រើនទៀត។ ជាមួយគ្នានេះក្រុមហ៊ុនវេរលុយដ៏ធំទ្រូម៉ាន់នីក៏មានវត្តមាននៅទីនោះដែរ ដើម្បីបន្ថែមនូវភាពសប្បាយរីករាយឱ្យកាន់តែខ្លាំង សម្រាប់អ្នកទៅចូលរួមទស្សនាការប្រគំតន្រ្តីនេះ ក្រុមហ៊ុនទ្រូម៉ាន់នីបានត្រៀមរួចរាល់នូវ

    April 24, 2019
  • PR

    រាជធានីភ្នំពេញ – សេចក្តីប្រកាសស្តីពីកិច្ចព្រមព្រៀងធានារ៉ាប់រងរវាងធនាគារវឌ្ឍនៈ និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អុិឈិ ឡាយហ្វ៍ (ខេមបូឌា) ម.ក ។ ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ (ខេមបូឌា) ម.ក។ សម្រាប់កិច្ចសហប្រតិបត្តិការក្នុងការចែកចាយផលិតផលធានារ៉ាប់រងអាយុជីវិត ត្រូវបានប្រព្រឹត្តនៅថ្ងៃពុធ ទី24 ខែមេសា ឆ្នាំ2019 នៅក្នុងសន្និសីទសារព័ត៌មានមួយ ដែលបានប្រារព្ធធ្វើឡើងនៅសណ្ឋាគារ Rosewood ភ្នំពេញ។ ធនាគារវឌ្ឍនៈ ជាធនាគារពាណិជ្ជឈានមុខគេមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយមានអតិថិជនជាច្រើននៅទូទាំងប្រទេស។ កិច្ចព្រមព្រៀងនៅលើសេវាធានារ៉ាប់រង អនុញ្ញាតឱ្យផលិតផលធានារ៉ាប់រងអាយុជីវិតឈានមុខគេរបស់ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ (ខេមបូឌា)

    April 24, 2019
  • PR

    រាជធានីភ្នំពេញ – ពិធីបើកសម្ពោធក្រុមហ៊ុនធានារ៉ាប់រងជីវិត ដាយ អុិឈិ ឡាយហ្វ៍  (ខេមបូឌា)​ ម.ក ។ ដាយ អុិឈិ ឡាយហ្វ៍  (ខេមបូឌា)​ ម.ក ដែលប្រព្រឹត្តទៅនៅថ្ងៃពុធ ទី24 ខែមេសា ឆ្នាំ2019 នៅការិយាល័យ​​           កណ្តាលរបស់ខ្លួន ដែលមានទីតាំងស្ថិតនៅអគារ Vattanac Capital ក្នុងរាជធានីភ្នំពេញ។ ក្រុមហ៊ុនធានារ៉ាប់រងជីវិត ដាយ អុិឈិ ឡាយហ្វ៍  (ខេមបូឌា)​ ម.ក គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធ 100% របស់ក្រុមហ៊ុនដាយ អុិឈិ

    April 24, 2019
  • PR បច្ចេកវិទ្យា

    នៅសល់តែមួយថ្ងៃទៀតប៉ុណ្ណោះ ខ្សែភាពយន្តខ្នាតធំដ៏ល្បីល្បាញរបស់ Marvel‘s Avengers Endgame នឹងត្រូវចាក់បញ្ជាំងនៅប្រទេសកម្ពុជា និង នៅតាមរោងកុនល្បីៗនៅតាមបណ្តាប្រទេសមួយចំនួននៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩នេះហើយ ស្របពេលជាមួយគ្នានោះដែរ ក៏មាន Fan Marvel នៅកម្ពុជារាប់ពាន់នាក់បានកក់សំបុត្រកុនរបស់ Avengers Endgame និង ត្រៀមខ្លួនរួចជាស្រេចដើម្បីចូលទស្សនាខ្សែភាពយន្តដ៏អស្ចារ្យនេះ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះទៅទៀតនោះ គឺការបង្ហាញខ្លួនទូរស័ព្ទ OPPO F11 Pro Avengers Limited Edition ដ៏ទាក់ទាញកាន់តែកៀកទៅៗនៅថ្ងៃដែល Marvel ជិតនឹងចាក់បញ្ចាំងដូចគ្នាដែរ។ ប៉ុន្តែអ្វីទៅជាចំណុចពិសេសរបស់ទូរស័ព្ទ OPPO F11 Pro

    April 24, 2019
  • រថយន្ត

    រថយន្តកូនកាត់​ Toyota Prius ត្រូវបានជាប់ឈ្មោះជាប្រភេទរថយន្ត ដែលធ្វើឲ្យម្ចាស់យានយន្តក្នុងប្រទេសអង់គ្លេសពេញចិត្ត និងរីករាយក្នុងការប្រើប្រាស់វាខ្លាំងបំផុត នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអេឡិចត្រូនិច Dailymail ដែលមានមូលដ្ឋាននៅក្នុងប្រទេសអង់គ្លេសផ្ទាល់តែម្តង។ អត្ថបទសារព័ត៌មានមួយនេះបានរាយការណ៍ថា ក្រោយពីមានការស្ទង់មតិពីសំណាក់អ្នកប្រើប្រាស់ប្រមាណជា ១៤,០០០ នាក់ រថយន្ត Toyota Prius ត្រូវបានគេបោះឆ្នោតចំនួន ៩៣,២២ % ឲ្យជាប់ជារថយន្ត ដែលងាយស្រួលប្រើប្រាស់ និងធ្វើឲ្យម្ចាស់រថយន្តពេញចិត្តជាមួយវាខ្លាំងបំផុត។ សូមបញ្ជាក់ថា ​Toyota Prius សេរីឆ្នាំ ២០១៩ ជាប្រភេទថយន្តកូនកាត់ ដែលស៊ីសាំងតិច មានបច្ចេកវិទ្យាទំនើប និងលក់ដាច់បំផុត ហើយរថយន្តសម្រាប់ប្រើប្រាស់លក្ខណៈគ្រួសារមួយនេះត្រូវបានគេដាក់លក់ក្នុងតម្លៃ ២៤,២៤៥ ផោន

    April 24, 2019
  • បច្ចេកវិទ្យា

    កាលពីពេលថ្មីៗនេះ ខ្សែភាពយន្ត Avengers: Endgame បានចាប់ផ្តើមចាក់បញ្ចាំងនៅតាមបណ្តារោងកុននានានៅជុំវិញពិភពលោកហើយ ចំណែកឯក្រុមហ៊ុន Oppo ក៏មិននៅស្ងៀមដែរ ដោយខ្លួនគ្រោងនឹងចេញលក់ស្មាតហ្វូន F11 Pro Marvel’s Limited Edition នៅប្រទេសឥណ្ឌានាថ្ងៃទី 26 ខែមេសា ខាងមុខនេះផងដែរ ហើយក៏នឹងមានវត្តមាននៅក្នុងការទិញតាមរយៈ Amazon ផងដែរ ។ Hardware នៅលើ F11 Pro Limited Edition នេះក៏មិនខុសគ្នាពី ម៉ូឌែលធម្មតាដែរ តែវាបានភ្ជាប់មកជាមួយនិងអង្គចងចាំ 128GB ។ សម្រាប់ការរចនា

    April 24, 2019