ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ថៃដាក់លក់ឧបករណ៍ធ្វើតេស្ត៍ឈាមរកមេរោគអេដស៍ដោយខ្លួនឯង ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកអៀនខ្មាស់មិនហ៊ានទៅធ្វើតេស្ត៍ឈាមនៅមន្ទីរពេទ្យ

    BY Khmernote Media April 25, 2019
    ថៃដាក់លក់ឧបករណ៍ធ្វើតេស្ត៍ឈាមរកមេរោគអេដស៍ដោយខ្លួនឯង ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកអៀនខ្មាស់មិនហ៊ានទៅធ្វើតេស្ត៍ឈាមនៅមន្ទីរពេទ្យ

    ដោយសារតែភាពរីកចម្រើនក្នុងវិស័យវេជ្ជសាស្រ្ត ពេលនោះយើងមិនចាំបាច់ទៅដល់មជ្ឈមណ្ឌលធ្វើតេស្ត៍ឈាម ដើម្បីពិនិត្យស្វែករកមេរោគអេដស៍នោះ ព្រោះគេទើបតែបង្កើតឧបករណ៍សម្រាប់ធ្វើតេស្ត៍ឈាមតូចមួយដែល លោកអ្នកអាចធ្វើតេស្ត៍ដោយខ្លួនឯងបាន ហើយឧបករណ៍នោះទៀតសោធគឺមានលក់នៅគ្រប់ឱសថស្ថានទៀតផង។ យោងតាមរដ្ឋបាលចំណីអាហារ និងថ្នាំពេទ្យថៃ បានឲ្យដឹងថាឧបករណ៍សម្រាប់តេស្ត៍ឈាមរកមេរោគអេដស៍នេះមាន តម្លៃធូរថ្លៃ និងងាយស្រួលប្រើជាទីបំផុត។ លោក Apiwat Kwangkaew ប្រធានបណ្តាញអ្នកមានផ្ទុកមេរោគអេដស៍នៅក្នុងប្រទេសថៃបានឲ្យដឹងថា រហូតមកទល់នឹងពេលនេះក្រុមការងាររបស់លោកបានសិក្សារកឃើញថា មានមនុស្សប្រមាណជា ២០០,០០០ នាក់ កំពុងរស់នៅដោយមានផ្ទុកមេរោគអេដស៍តែពួកគេមិនបានដឹងខ្លួននោះទេ ព្រោះតែពួកគេមិនបានទៅធ្វើតេស្ត៍ឈាម។

    ប្រធានបណ្តាញរូបនេះបានបន្តថា វត្តមានរបស់ឧបករណ៍ធ្វើតេស្ត៍ឈាមនេះនឹងជួយជំរុញឲ្យជនសង្ស័យមានផ្ទុកមេរោគអេដស៍ទាំង ២០០,០០០ នាក់ខាងលើនេះហ៊ានធ្វើតេស្ត៍ឈាមដោយខ្លួនឯង ហើយគេក៏ងាយស្រួលផ្តល់ថ្នាំពន្យាជីវិតដល់ពួកគេផងដែរ ប្រសិនបើពួកគេរាយការណ៍ពីស្ថានភាពសុខភាពរបស់ពួក។ យ៉ាងណាក្តី មុននឹងធ្វើការលក់ឧបករណ៍ដល់ អតិថិជនគេក៏ត្រូវផ្តល់ព័ត៌មាន និងពន្យល់ទៅកាន់អតិថិជនផងដែរ ព្រោះចៀងវាងអតិថិជនមួយចំនួនអាចនឹងបាក់ទឹកចិត្តខ្លាំង ក្រោយធ្វើតេស្ត៍រកឃើញថា ពួកគេមានផ្ទុកមេរោគអេដស៍៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ nationmultimedia

    Share This Post:
    MPO4D jitutoto mpo4d Mpoplay