Khmernote Media
  • កីឡា

    មួយរយៈចុងក្រោយនេះមានពាក្យចចាមអារ៉ាមជាច្រើននិយាយអំពីអនាគតរបស់ខ្សែបំរើប្រយុទ្ធរបស់ក្រុមបិសាចក្រហម ដែលថារូបគេអាចនឹងចាកចេញពី Old Trafford នៅក្នុងរដូវក្តៅនេះ ដោយក្នុងកំឡុងពេលលេងក្រោយការដឹកនាំរបស់លោក Jose Mourinho។ ប៉ុន្តែនៅពេលថ្មីៗនេះមានព័ត៌មានទាក់ទង់នឹងកីឡាកររូបនេះដែលថាមានទំនាក់ទំនងជាមួយក្លឹបយក្សនៅអេស៉្បាញ Real Madrid។ ហើយរូបគាត់បាននិយាយថា ក្លឹប Real Madrid គឺជាក្លឹបក្នុងក្តីស្រមៃរបស់កីឡាករគ្រប់គ្នាដែលចង់ចូលរួមក្នុងពេលយុគសម័យបាល់ទាត់សម័យថ្មីនេះ។ តាមរយៈកាសែត L’Equipe បានអោយដឹងថា ការចាកចេញពី Manchester untied របស់ Paul Pogba នៅរដូវក្តៅនេះគឺត្រៀមកាលវិភាគរួចរាល់ហើយ។ មិនតែប៉ុណ្ណោះតាមរបាយការណ៍របស់ការរាយការណ៍មួយក៏បានបញ្ជាក់ដែរថា ខ្សែបំរើសញ្ជាតិបារាំងរូបនេះបានប្រាប់មិត្តរួមក្រុមមួយចំនួនរបស់ខ្លួនថា រូបគេមានបំណងចង់ចាកចេញពីក្លឹបបន្ទាប់ពីផ្លាស់ប្តូរពីក្លឹបសេះបង្កង់ Juventus បាន ៣ឆ្នាំរួចមក។ ហើយចំណែកឯខាងក្លឹបវិញនឹងមិនស្ទាក់ស្ទើរឡើយប្រសិនបើមានការចរចារណាមួយសមស្រប៕  

    April 24, 2019
  • PR

    ភ្នំពេញ ថ្ងៃទី 24 មេសា ឆ្នាំ 2019 ៖ មហាព្រឹត្តិការណ៍ការប្រគំតន្រ្តីព្រះច័ន្ទពេញវង្សដំបូងគេបង្អស់នៅប្រទេសកម្ពុជា Giant Moon Live Concert ដែលនាំមកជូនដោយ Huawei P30 សេរ៊ី កាន់តែខិតជិតមកដល់ហើយ ដែលនៅសល់ត្រឹមតែពីរថ្ងៃទៀតប៉ុណ្ណោះ។ ត្រៀម ស្រែកហ៊ោកញ្ចៀវ រាំចង្វាក់ EDM ក្រវីជាមួយអំពូល LED ទស្សនាការប្រគំតន្ត្រីក្នុងពិភពភ្លើងពណ៍ចំរុះ និងជួបជាមួយកំពូលតារាចម្រៀង ដែលជាអាយដូលក្នុងដួងចិត្តអ្នក នៅថ្ងៃសុក្រទី 26 មេសា នៅមុខសាលមហោស្រពកោះពេជ្រ ចាប់ពីម៉ោង 4 ល្ងាចតទៅ!

    April 24, 2019
  • អន្តរជាតិ

    អាមេរិក៖ ក្មេងស្រីម្នាក់ដែលកើតមកគ្មានប្រអប់ដៃទាំងសងខាងពីកំណើតនោះ បានក្លាយជាម្ចាសជ័យលាភីក្នុងការប្រលងសរសេរសំនេរដោយប្រើដៃកម្រិតថ្នាក់ជាតិនៅក្នុងសហរដ្ឋអាមេរិក។ ក្មេងពិការដៃ និងមានទេពកោសល្យខ្ពស់រូបនេះមានឈ្មោះថា Sara Hinesley រស់នៅក្នុងក្រុង Frederick រដ្ឋ Maryland សហរដ្ឋអាមេរិក។  កម្មវិធីដែលនាងបានចូលរួមប្រកួតប្រជែងនោះមានឈ្មោះថា The Zaner-Bloser National Handwriting Contest ដែលត្រូវបានគេរៀបចំឡើងរៀងរាល់ឆ្នាំ សម្រាប់ក្រុមអ្នកដែលចូលចិត្តការសរសេរ ឬការប្រកួតប្រជែងដោយប្រើប្រាជ្ញា។ ឆ្លើយតបទៅកាន់ក្រុមអ្នកសារព័ត៌មាន មានក្មេងស្រីវ័យ ១០ ឆ្នាំរូបនេះ បញ្ជាក់ថា ទោះបីនាងពិការអត់មានប្រអប់ដៃទាំងសងខាងក៏ដោយ តែនាងមិនដែលបោះបង់ក្តីស្រមៃក្នុងការប្រកួតប្រជែងគ្រប់បែបយ៉ាងទាំងនៅក្នុងថ្នាក់រៀន និងនៅក្នុងសង្គមរស់នៅ ហើយនាងតាំងចិត្តថានឹងធ្វើឲ្យបានគ្រប់យ៉ាងដូចមនុស្សទូទៅអាចធ្វើបានដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ nextshark

    April 24, 2019
  • PR

    នាពេលថ្មីៗនេះ មានវីដេអូស្ប៉តពាណិជ្ជកម្មមួយដែលមានចំណងជើងថា “តស៊ូដើម្បីកេរដំណែល” ដែលផលិតដោយក្រុមហ៊ុនជីធម្មជាតិជប៉ុន សញ្ញាផែនដី។ នៅក្នុងវីដេអូនេះ គេចាប់អារម្មណ៍ទៅលើអ្នកប្រដាល់កំពុងល្បីរន្ទឺមួយរូបក្នុង ព្រះរាជាណាចក្រកម្ពុជា គឺកីឡាករ ឡៅ ចន្ទ្រា បានបង្ហាញ អំពីខ្សែជិវិតអ្នកស្នងក្បាច់គុនប្រដាល់ខ្មែរបុរាណរបស់​។ រីឯខ្សែជិវិតមួយទៀតគឺ ខ្សែជីវិតកសិករដែលស្នងដីកេរដំណែល របស់គ្រួសារ។ វីដេអូនេះ​ ទទួលបានការចាប់អារម្មណ៍ពីសាធារណជនជាច្រើនដោយបានចូលរួមបញ្ចេញមតិផ្សេងគ្នា តែន័យរួមគឺ​ ពេញចិត្តនូវគំនិត ដែលបណ្តុះ ឲ្យយើងយល់ច្បាស់អំពីថា កេរដំណែល​ របស់គ្រួសារ ក៏ដូចជាកេរដំណែលដូនតាយើងថាមានតម្លៃប៉ុណ្ណា។​ ដើម្បីឲ្យកាន់តែច្បាស់ លោកអគ្គនាយកក្រុមហ៊ុនជីធម្មជាតិ ជប៉ុន​សញ្ញាផែនដី​ ក៏បានបកស្រាយលម្អិតថា “ក្រៅពីវប្បធម៌​ និងសិល្បយ៉ាងសម្បូរបែបដ៏ល្អផូរផង់ កម្ពុជានូវមានគុន បុរាណដែលល្បីរន្ទឺថាល្អប្លែកពី ប្រទេសដទៃ​

    April 24, 2019
  • កីឡា

    តារាបាល់ទាត់ឆ្នើមរបស់ក្រុមសេះបង្កង់ Juventus ត្រូវបានយល់ឃើញថាក្រុមរបស់ខ្លួនត្រូវការផ្លាស់ប្តូរខ្លះប្រសិនបើពួកគេចង់ប្រជែងយកពាន Champions League នៅក្នុងរដូវកាលក្រោយ ហើយចង់អោយដកអ្នកចាំទីសញ្ជាតិប៉ូឡូញចេញនៅក្នុងរដូវកាលក្រោយ។ តាមរយៈការផ្លាស់ប្តូរនេះ ខ្សែប្រយុទ្ធសញ្ជាតិប៉ុកទុយហ្គាលរូបនេះបានស្នើរអោយក្លឹបនាំយកអ្នកចាំទី Jasper Cilessen របស់ Barcelona មកជំនួសវិញនេះបើយោងទៅតាមកាសែត Diario Gol ។ ការរាយការណ៍មួយបានអោយដឹងថា កីឡាករ Ronaldo ពិតជាមិនសប្បាយចិត្តជាមួយមិត្តរួមក្រុម Szczesny ដោយគាត់មានអារម្មណ៍ថា អ្នកចាំទីសញ្ជាតិប៉ូឡូញរូបនេះលេងមិនបានល្អដូចអ្នកចាំទីជើងចាស់សញ្ជាតិអុីតាលី Gianluigi Buffon ឡើយ។ ជាក់ស្ដែង តារាបាល់ទាត់សញ្ជាតិប៉ុកទុយហ្គាលរូបនេះមានអារម្មណ៍ថា ក្រុមសេះបង្កង់មានអ្នកចាំទីដែលអន់ជាងគេក្នុងចំណោមអ្នកចាំទីទាំងអស់ដែលបានឡើងដល់វគ្គ៨ក្រុមចុងក្រោយនៃពាន Champion League។ ហេតុផលដែលគាត់ចង់បាន Cillessen

    April 24, 2019
  • កីឡា

    នៅដើមខែមេសាឆ្នាំ ២១០៩មុននេះ មានព័ត៌មានជាច្រើនដែលបង្កើតជាពាក្យចចាមអារ៉ាមដែលថាជម្រើសជាតិរបស់ប្រទេសប្រសុីលនឹងមកលេងប្រកួតមិត្តភាពជាមួយជម្រើសជាតិកម្ពុជានៅក្នុងចុងខែមិថុនាខាងមុខនេះ។ ប៉ុន្តែនៅពេលនេះខាងមន្ត្រីដែលធ្វើការនៅក្នុងសហព័ន្ធកម្ពុជាផ្ទាល់បានបង្ហោះសារមុននេះថា ខាងសហព័ន្ធបាល់ទាត់កម្ពុជាពុំបានមានព័ត៌មានណាមួយលើកឡើងពីគម្រោងប្រកួតរវាងជម្រើសជាតិទាំងពីនោះឡើង។ គួរបញ្ជាក់ផងដែរថា នៅដើមខែមេសានេះអតីតគ្រូបង្វឹកជម្រើសជាតិកម្ពុជាសញ្ជាតិប្រេសុីលលោក Leonardo Vitorino បានបង្ហោះសារនិយាយទាក់ទងនឹងការប្រកួតនេះដែរតែក្នុងន័យលេងសើចប៉ុណ្ណោះដោយនេះគ្រាន់តែល្បែងដែលគេតែងនិយមលេងនៅក្នុងដើមខែមេសា និងគេហៅថា ”April Fool’s Day” មានន័យថាអ្វីដែលអ្នកនិយាយនៅក្នុងនោះសុទ្ធជារឿងមិនអាចកើតឡើង និងជាពាក្យកុហកទាំងអស់។ ដោយឡែកមួយរយៈចុងក្រោយនេះយើងឃើញថានៅតែមានព័ត៌មាន និងផេកមួយចំនួននៅតែបន្តចែកចាយព័ត៌មាននេះបន្តទៀត ដោយហេតុនេះហើយតាមរយៈគណនីហ្វេសប៊ុកឈ្មោះ Ung Niboth ដែលគាត់ជាមន្ត្រីធ្វើការនៅក្នុងសហព័ន្ធកម្ពុជាបានលើកបញ្ជាក់ថា ”សូមបញ្ជាក់ថា សហព័ន្ធកីឡាបាល់ទាត់កម្ពុជា មិនមានព័ត៍មានអ្វីឡើយពីគម្រោង ជំនួបរវាងកម្ពុជា និង ប្រេសុីល នៅថ្ងៃទី៣០ មិថុនា ។ សូមឈប់ជឿអត្ថបទព័ត៍មានរកលុយ បើមានមែនសហព័ន្ធមិនលាក់ទេ!” ។

    April 24, 2019
  • បច្ចេកវិទ្យា

    កាលពីយប់មិញនេះ ក្រុមហ៊ុន OnePlus បានបញ្ចេញនូវឃ្លីបខ្លីមួយ ដែលបង្ហាញពីផ្នែកមួយចំនួនរបស់ OnePlus 7 និងបានបញ្ជាក់ពីថ្ងៃប្រកាសរបស់កំពូលស្មាតហ្វូនរបស់ខ្លួន។ ក្នុងសេចក្ដីប្រកាសមួយនៅព្រឹកមិញនេះ ក្រុមហ៊ុន OnePlus បានប្រកាសអញ្ជើញអ្នកសារព័ត៌មាន និងអ្នកគាំទ្រ OnePlus ទាំងអស់ ដើម្បីមកចូលរួមការបង្ហាញខ្លួនរបស់ OnePlus 7 Pro នៅទីតាំង Pier 94 ក្នុងទីក្រុងញូវយ៉ក នៅថ្ងៃអង្គារ ទី14 ខែឧសភា ខាងមុខនេះ ។ ហើយក្រុមហ៊ុន OnePlus ក៏មានការដាក់ឲ្យសាកល្បង នូវ OnePlus 7

    April 24, 2019
  • សង្គម

    អគ្គិសនីកម្ពុជានឹងធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនី ដើម្បីអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញបង្គលក្ខណៈដល់ការដ្ឋានពង្រីកផ្លូវ ចាប់ពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩​ ​រហូតដល់ថ្ងៃទី២៨​ ខែមេសា​ ឆ្នាំ២០១៩​ នៅតំបន់មួយចំនួន​ទៅតាមពេលវេលា​ និងទីកន្លែងដូចខាងក្រោម៖ អត្ថបទ៖ សេម

    April 24, 2019
  • PR

    ក្រុមហ៊ុនទឹកពិសាវីតាល់បានចួលរួម អបអរសាទរការបញ្ចប់ការសិក្សារបស់និស្សិត សាកលវិទ្យាល័យជាតិគ្រប់គ្រងប្រមាណជាង ២៥០០នាក់ ដោយផ្តល់ជូននូវវត្ថុអនុស្សាវរីយ៍ ជាវីតាល់ពាក់មួកនិស្សិតបញ្ចប់ការសិក្សាយ៉ាងស្រស់ស្អាត ដល់និស្សិត ក្នុងកម្មវិធីទទួលសញ្ញាបត្រថ្នាក់ជាតិ នៅព្រឹកថ្ងៃទី២៣ មេសា ឆ្នាំ២០១៩។ និសិ្សតដែលបានទៅចូលរួមកម្មវិធីទទួលសញ្ញាបត្រទាំង 2500នាក់ បានសម្តែងភាពភ្ញាក់ផ្អើល និងសប្បាយរីករាយជាខ្លាំង នៅពេលដែលទទួលបាន វត្ថុអនុស្សាវរីយ៍ដែលបានរៀបចំរួចជាស្រេចសម្រាប់ពួកគេនៅតាមកៅអីអង្គុយនីមួយៗ។ និស្សិតជាច្រើនបានបង្ហោះរូបភាពវីតាល់ ពាក់មួកនិស្សិតបញ្ចប់ការសិក្សានៅលើបណ្តាញសង្គម ដោយបានបញ្ចេញមតិវិជ្ជមានផ្សេងៗគ្នា ព្រមទាំងសារអរគុណដល់វីតាល់ដែលបានចែករំលែកក្តីស្រឡាញ់ដល់ពួកគេ។ ក្រុមហ៊ុនវីតាល់ ដែលល្បីល្បាញលើការងារសង្គម យល់ច្បាស់ពីការខិតខំប្រឹងប្រែងរបស់និស្សិត មុននឹងឈានដល់ភាពជោគជ័យនៃការបញ្ចប់ការសិក្សា ទទួលបានសញ្ញាបត្រថ្នាក់ជាតិ។ ដូច្នេះហើយទើប វីតាល់បានចូលរួមជាមួយរដ្ឋាភិបាលក្នុងការអបអរសាទរដល់និស្សិត ដែលទទួលបានភាពជោគជ័យមួយនេះ ហើយ វីតាល់ ក៏នឹងបន្តកម្មវិធីនេះនៅតាមសាកលវិទ្យាល័យផ្សេងៗទៀតដើម្បីជាការលើកទឹកចិត្តដល់និស្សិតខ្មែរ។

    April 24, 2019
  • អន្តរជាតិ

    ហ្វីលីពីន៖ គ្រោះរញ្ជួយដីចំនួនពីរបានវាយប្រហារតំបន់ Tutubigan នៃប្រទេសហ្វីលីពីនកាលពីល្ងាចថ្ងៃអង្គារម្សិលមិញនេះ ដែលគ្រោះរញ្ជួយដីទីមួយបានកើតឡើងក្នុងកម្រិត ៦,១ រិចទ័រ និងទីពីរបានកើតឡើងក្នុងកម្រិត ៦,៤ រិចទ័រ។ ក្រោយកើតមានគ្រោះរញ្ជួយដីទាំងពីរលើកនេះ មានមនុស្សចំនួន ១១ នាក់បានស្លាប់ និង ២៤ នាក់បានបាត់ខ្លួន ខណៈមានមនុស្សជាង ១០០ នាក់ផ្សេងទៀតបានរងរបួសធ្ងន់ និងស្រាល។ ក្រៅតែពីបានបង្កគ្រោះថ្នាក់ដល់មនុស្ស ក៏មានសំណង់អគារ ផ្ទះសំបែង និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនបានរងនូវការខូចខាតផងដែរ។ តាមក្រុមការងារគ្រប់គ្រងគ្រោះហន្តរាយហ្វីលីពីនបានឲ្យដឹងថា គេមិនបានធ្វើការព្យាករណ៍ដឹងមុនពីការកើតមានបញ្ហានេះទេ ទើបគេមិនបានត្រៀមខ្លួនការពារពីគ្រោះធម្មជាតិមួយនេះ ក៏ដូចជាត្រៀមខ្លួនដើម្បីដោះស្រាយបញ្ហាផ្សេងៗក្រោយកើតមានហេតុការណ៍។ រហូតមកទល់នឹងពេលនេះក្រុមការងារជួយសង្គ្រោះនៅតែបន្តភារកិច្ចតាមរុករកជនដែលបាត់ខ្លួន ហើយគេជឿថាចំនួនអ្នកស្លាប់អាចនឹងកើនឡើងជាបន្តទៀត៕ អត្ថបទ៖ ភក្តី ប្រភព៖ dailymail

    April 24, 2019