ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ស្លាប់ និងរបួសជាង ១០០ នាក់ ក្រោយកើតមានគ្រោះរញ្ជួយដី២លើកនៅហ្វីលីពីន

    BY Khmernote Media April 24, 2019
    ស្លាប់ និងរបួសជាង ១០០ នាក់ ក្រោយកើតមានគ្រោះរញ្ជួយដី២លើកនៅហ្វីលីពីន

    ហ្វីលីពីន៖ គ្រោះរញ្ជួយដីចំនួនពីរបានវាយប្រហារតំបន់ Tutubigan នៃប្រទេសហ្វីលីពីនកាលពីល្ងាចថ្ងៃអង្គារម្សិលមិញនេះ ដែលគ្រោះរញ្ជួយដីទីមួយបានកើតឡើងក្នុងកម្រិត ៦,១ រិចទ័រ និងទីពីរបានកើតឡើងក្នុងកម្រិត ៦,៤ រិចទ័រ។ ក្រោយកើតមានគ្រោះរញ្ជួយដីទាំងពីរលើកនេះ មានមនុស្សចំនួន ១១ នាក់បានស្លាប់ និង ២៤ នាក់បានបាត់ខ្លួន ខណៈមានមនុស្សជាង ១០០ នាក់ផ្សេងទៀតបានរងរបួសធ្ងន់ និងស្រាល។

    ក្រៅតែពីបានបង្កគ្រោះថ្នាក់ដល់មនុស្ស ក៏មានសំណង់អគារ ផ្ទះសំបែង និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនបានរងនូវការខូចខាតផងដែរ។ តាមក្រុមការងារគ្រប់គ្រងគ្រោះហន្តរាយហ្វីលីពីនបានឲ្យដឹងថា គេមិនបានធ្វើការព្យាករណ៍ដឹងមុនពីការកើតមានបញ្ហានេះទេ ទើបគេមិនបានត្រៀមខ្លួនការពារពីគ្រោះធម្មជាតិមួយនេះ ក៏ដូចជាត្រៀមខ្លួនដើម្បីដោះស្រាយបញ្ហាផ្សេងៗក្រោយកើតមានហេតុការណ៍។ រហូតមកទល់នឹងពេលនេះក្រុមការងារជួយសង្គ្រោះនៅតែបន្តភារកិច្ចតាមរុករកជនដែលបាត់ខ្លួន ហើយគេជឿថាចំនួនអ្នកស្លាប់អាចនឹងកើនឡើងជាបន្តទៀត៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ dailymail

    Share This Post:
    MPO4D jitutoto mpo4d Mpoplay