Khmernote Media
  • អន្តរជាតិ

    ភ្នំពេញ៖ ឯកឧត្ដម​​ ឧត្តមសេនីយ៍​ឯក​ ស​ ថេត​ ស្នងការនគរបាលរាជធានីភ្នំពេញ​ សហការជាមួយនគរបាលមូលដ្ឋាន​ខណ្ឌចំការមន​ បេីកប្រតិបត្តិការ​លក្ខណៈទ្រង់ទ្រាយធំ បានចុះបង្រ្កោបទីតាំងគ្រឿងញៀនមួយដ៏ធំ​ ក្នុងរាជធានីភ្នំពេញ​គឺ​មជ្ឈមណ្ឌលកំសាន្តរ៉ក​ Rock។ ការចុះបង្ក្រាបលក្ខណៈទ្រង់ទ្រាយធំ បានធ្វើឡើងកាលពីវេលាម៉ោង០៣:០០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៣ ខែកុម្ភះ ឆ្នាំ២០១៩ ដោយធ្វើការឃាត់ខ្លួនបានជនសង្ស័យ ចំនួនជាង៣០០នាក់និងដកហូតបានគ្រឿងញៀនជាច្រើនប្រភេទ ចំនួនច្រើនផងដែរ។ ក្រោយពីឃាត់ខ្លួនសមត្ថកិច្ចបញ្ជូនជនសង្ស័យរាប់រយនាក់ និងវត្ថុតាងទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តបន្តតាមនីតិវិធីនៃច្បាប់៕ ប្រភព៖ វិទ្យុ ABC ដោយ​៖ ណារ៉ែន

    February 23, 2019
  • PR បច្ចេកវិទ្យា

    vivo V15 Pro គឺជាស្មាតហ្វូនស៊េរីថ្មីដំបូងបំផុតរបស់ក្រុមហ៊ុន Vivo បន្ទាប់ពីស្មាតហ្វូន NEX ដែលបញ្ចូលនូវកាមេរ៉ាខាងមុខ Elevating Front Camera ដំបូងបំផុតនៅក្នុងឧស្សាហកម្មនេះ ដែលមានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា AI នឹងបាននាំយកនូវបទពិសោធន៍នៃការប្រើប្រាស់ដ៏អស្ចារ្យគ្មានគូប្រៀបនោះទេ។ នៅលើស្មាតហ្វូន ដែលមានអេក្រង់ពេញលេញជាមួយនឹងជំនួយការឆ្លាតវៃផ្ទាល់ខ្លួននេះ គឺមានសមត្ថភាព អាចជួយអ្នកប្រើប្រាស់អោយសម្រេចការងារជាច្រើន ទៅតាមតម្រូវការរបស់ពួកគេ ។ នៅពេលនេះ ក្រុមហ៊ុន vivo បាននាំយកនូវបទពិសោធន៍ថ្មីនៃការប្រើប្រាស់នៅលើស្មាតហ្វូននេះជាមួយនឹងស្មាតហ្វូនត្រកូល V Series ម៉ូដែលចុងក្រោយ ដែលមានបំពាក់នូវបច្ចេកវិទ្យាកម្រិតខ្ពស់ជាច្រើន ដែលធ្លាប់តែប្រើប្រាស់នៅលើស្មាតហ្វូនថ្នាក់ប្រណិតៗននាពេលកន្លងមក។ vivo v15 Pro គឺប្រើប្រាស់នូវបច្ចេកវិទ្យាកម្រិតខ្ពស់

    February 23, 2019
  • បច្ចេកវិទ្យា

    ឆ្នាំ២០១៨ ស្មាតហ្វូនភាគច្រើននិយមក្បាលឆក ហើយចូលមកដល់ឆ្នាំ២០១៩នេះ ស្មាតហ្វូនអេក្រង់បត់ហាក់កំពុងទទួលបានការចាប់អារម្មណ៍ពីអ្នកប្រើប្រាស់។ ជាក់ស្តែងកាលពីប៉ុន្មានថ្ងៃមុននេះ ក្រុមហ៊ុន Samsung ទើបតែបង្ហាញជាផ្លូវការនូវកំពូលស្មាតហ្វូនបត់របស់ខ្លួនមានឈ្មោះ Galaxy Fold។ Samsung ទើបតែបង្ហាញស្មាតហ្វូនអេក្រង់បត់របស់ខ្លួនមិនទាន់បានប៉ុន្មានផង ស្រាប់តែពេលថ្មីៗនេះលេចធ្លាយរូបភាពស្មាតហ្វូនអេក្រង់បទរបស់ Huawei វិញម្តង តាមរយៈផ្ទាំងប៉ាណូ ផ្សាយពាណិជ្ជកម្ម។ តាមរយៈរូបភាពលេចធ្លាយនោះបង្ហាញថា ស្មាតហ្វូននោះមានឈ្មោះថា Huawei Mate X ហើយវាមានអេក្រង់តែមួយប៉ុណ្ណោះ នៅពេលដែលបត់វាចេញ អេក្រង់នឹងធំដូច Tablet តែម្តង។ ខុសប្លែកពី Galaxy Fold របស់ Samsung គឺប្រើអេក្រង់២ ដោយអេក្រង់មួយតូចនៅខាងក្រៅ

    February 23, 2019
  • បច្ចេកវិទ្យា

    កាលពីប៉ុន្មានថ្ងៃមុននេះ ក្រុមហ៊ុន Samsung បានធ្វើការដាក់បង្ហាញជាផ្លូវការនូវកំពូលស្មាតហ្វូនរបស់ខ្លួនគឺ Galaxy S10 ដែលមានរហូតដល់ទៅ៤ម៉ូដែលគឺ S10E, S10 S10+ និង S10+ 5G ប៉ុន្តែសម្រាប់ទីផ្សារប្រទេសកម្ពុជាយើងគឺដាក់លក់តែ S10 និង S10+ ប៉ុណ្ណោះ Samsung នៅតែជាក្រុមហ៊ុនមួយ ដែលមិនព្រមប្រើក្បាលឆក (Notch) ដូចក្រុមហ៊ុនស្មាតហ្វូនដទៃ ដូច្នេះហើយទើប Samsung ប្រើប្រាស់ចោះប្រហោងអេក្រង់ ដើម្បីបំពាក់កាមេរ៉ា ដែលហៅថា Infinity O-Display សម្រាប់បំពា់លើ S10 ជំនាន់ថ្មីនេះ គឺជាង៩០%នៃផ្ទៃខាងមុខជាអេក្រង់សុទ្ធតែម្តង ដោយ

    February 23, 2019
  • ព័ត៌មានជាតិ អន្តរជាតិ

    មុននេះបន្តិច លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានបង្ហោះនៅលើហ្វេសបុកផេកផ្លូវការរបស់លោកទាក់ទងនឹងករណីមន្ត្រីរបស់លោក គឺលោក​ សោម​ សុជាតិ​ ប្រធានគំរោងបោសសំអាតមីននិងជួយសង្គ្រោះជនពិការដោយសារមីននៅខេត្តបាត់ដំបង​ ដែលត្រូវរងរបួសពិការប្រអប់ដៃធ្វេង​ (ដល់កដៃ) ដោយសារការផ្ទុះឌុយសាកទូរសព្ទ។ លោកបានរៀបរាប់លំអិតថា៖ ” គ្រោះថ្នាក់ដោយសារផ្ទុះ​ឌុយក្បាលសាកទូរសព្ទ IPhone! សូមសំដែងនូវការសោកស្តាយចំពោះ​ លោក​ សោម​ សុជាតិ​ ដែលជាប្រធានគំរោងបោសសំអាតមីននិងជួយសង្គ្រោះជនពិការដោយសារមីននៅខេត្តបាត់ដំបង​ ដែលត្រូវរងរបួសពិការប្រអប់ដៃធ្វេង​ (ដល់កដៃ) ដោយសារការផ្ទុះឌុយសាកទូរសព្ទ​ ជាទូរសព្ទប្រភេទIPhone។ នេះគឺរឿងមិនគួរឲ្យជឿទាល់តែសោះ​ ព្រោះកំលាំងផ្ទុះខ្លាំង​ បង្កឲ្យខ្ទេចប្រអប់ដៃទាំងមូល​ របួសខ្លួន​ និងកផងដែរ។ លោកសុជាតិ​ ជាមនុស្សខិតខំបំពេញភារកិច្ចណាស់ជាពិសេសការងារប្រតិបតិ្តការ​

    February 22, 2019
  • កីឡា

    ខ្សែបម្រើ Luka Modric ត្រៀមខ្លួនក្នុងការចុះហត្ថលេខាបន្ដកុងត្រាថ្មីជាមួយនឹងក្លឹបអធិរាជសរ Real Madrid ដល់ឆ្នាំ 2021 ដើម្បីបញ្ចប់ពាក្យចចាមអារាមថា Modric នឹងចាកចេញទៅកាន់ Inter Milan ក្នុងពេលបញ្ចប់រដូវកាលនេះ។ ខ្សែបម្រើសញ្ជាតិក្រអាតបានរួមរស់ជាមួយនឹងក្លឹបអធិរាជសរ Real Madrid អស់រយៈពេលជាច្រើនឆ្នាំមកហើយ ក្រោយពេលចាកចេញពីក្លឹបមាន់ខ្នាយមាស Tottentham Hotpsur ហើយ Modric ទើបតែឈ្នះពានរង្វាន់ Ballon D’or កាលពីចុងឆ្នាំ 2018 កន្លងទៅ ក្រោយពេលជួយឲ្យ Real Madrid ឈ្នះពានរង្វាន់ UEFA

    February 22, 2019
  • PR

    នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ នេះ បុរី ប៉េង ហួត បានរៀបចំពិធីបញ្ចុះបឋមសិលា បើកការដ្ឋាន សាងសង់គម្រោងដឹស្តា មេរាហ្កាដិន ដែលមានទីតាំងស្ថិតនៅលើផ្លូវក្រវាត់ក្រុងទី២ ក្នុងតំបន់អភិវឌ្ឍពាណិជ្ជកម្ម ភាគខាងត្បូងរាជធានីភ្នំពេញ ចំងាយត្រឹមតែ៣ នាទីប៉ុណ្ណោះ ពីមហាវិថីសម្តេចតេជោ (៦០ម៉ែត្រ) នៅក្បែរផ្សារទំនើបអ៊ីអន៣ និងនៅក្បែរព្រលានយន្តហោះថ្មី។ ពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ គម្រោងដឹស្តា មេរាហ្កាដិន ក៏មានការអញ្ចើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំ បុគ្គលិកគ្រប់ជាន់ថ្នាក់របស់ក្រុមហ៊ុន បុរី ប៉េង ហួត ភ្ញៀវកិត្តិយស និង អ្នកសារព័ត៌មានប្រមាណជាជិត២០០នាក់ផងដែរ។ គម្រោងថ្មីមួយនេះជាគម្រោងអភិវឌ្ឍលំនៅឋានទំនើបចម្រុះដ៏គួរឲ្យទាក់ទាញ និងពោរពេញដោយភាពច្នៃប្រឌិតខ្ពស់

    February 22, 2019
  • PR

    កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងការអភិវឌ្ឍន៍អាល្លឺម៉ង់ សម្រាប់ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពក្នុងប្រទេសកម្ពុជា Würth និង Bosch ដែលជាក្រុមហ៊ុនអាល្លឺម៉ង់ដ៏ល្បីល្បាញ បានធ្វើការគាំទ្រដល់វិទ្យាស្ថានពហុបច្ចេកទេស ខេត្តបន្ទាយមានជ័យ ដោយបានផ្តល់នូវសំភារៈបណ្តុះបណ្តាល និងម៉ាស៊ីនទំនើបៗជាច្រើនសម្រាប់ ប្រើប្រាស់ក្នុងការបណ្តុះបណ្តាលវិជ្ជាជីវៈ។ អ្នកផ្តួចផ្តើមនៃកិច្ចសហប្រតិបត្តិការនេះគឺ កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចតំបន់ RED IV របស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់ (GIZ) និង សមាគមសភាពាណិជ្ជកម្មអាល្លឺម៉ង់ (Arbeitskreis Deutsche Wirtschaft – ADW) ។ កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចតំបន់ RED គាំទ្រដល់ការបណ្តុះបណ្តាលវិជ្ជាជីវៈនៅតាមបណ្តាខេត្តជាច្រើន និងផ្តល់ជំនួយដល់មជ្ឈមណ្ឌលជាមួយអ្នកជំនាញការអាល្លឺម៉ង់។ លោក Stefan Hanselmann ប្រធាន

    February 22, 2019
  • PR

    កាលពីវេលាថ្ងៃទី 21 ខែកុម្ភៈ ឆ្នាំ 2019 នេះក្រុមហ៊ុន Watch Empire បានធ្វើការប្រារព្ធពិធីសន្និសីទសារព៌តមាន នៅផ្សាទំនើប Aeon Mall Sen Sok City ក្នុងគោលបំណងប្រកាសពីកម្មវិធីសប្បុរសធម៌ដ៏ធំប្រចាំឆ្នាំ គឺ Couple Run រដូវកាលទី 4 ។ លោក សួង ស៊ីម អគ្គនាយកក្រុមហ៊ុន Watch Empire បានមានប្រសាសន៍នៅក្នុងនោះថា” ក្រុមហ៊ុន Watch Empire តែងតែបង្កើតព្រឹត្តិការណ៍ Couple Run

    February 22, 2019
  • អន្តរជាតិ

    រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង៨ និង៣០នាទីនាទី ដល់ម៉ោង ១០ និង០០នាទី អាជ្ញាធរមានសមត្ថកិច្ចបានបន្តចុះធ្វើការរៀបចំសណ្ដាប់ធ្នាប់តាមបណ្តោយមហាវិថីព្រះនរោត្តម ចាប់ពីរង្វង់មូលរមណីដ្ឋានវប្បមធម៌ប្រវត្តិសាស្ត្រវត្តភ្នំ រហូតដល់ រង្វង់មូល វិមានឯករាជ្យ ។ ក្នុងការចុះរៀបចំសណ្តាប់ធ្នាប់នេះ រដ្ឋបាលខណ្ឌដូនពេញ បានដាក់ចេញជាគោលការ ហាមឃាត់យានយន្ដគ្រប់ប្រភេទមិនអោយមានការឈប់ចតនៅលើចិញ្ចើមផ្លូវថ្មើរជើង និងការ៉ូឡាទាំងសងខាងមហាវិថីព្រះនរោត្តមនោះទេ ក្នុងគោលបំណងគឺដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និង អន្តរជាតិ និង ជាផ្លូវសម្រាប់ជនពិការផងដែរ ។ ជាលទ្ធផល នៃការចុះធ្វើសណ្តាប់ធ្នាប់ រដ្ឋបាលខណ្ឌបានធ្វើការឃាត់រថយន្តចំនួន ០៣ គ្រឿង ម៉ូតូកង់បីឥណ្ឌាចំនួន

    February 22, 2019