Khmernote Media
  • បច្ចេកវិទ្យា

    Oppo បានមកកាន់ Mobile World Congress នៅឆ្នាំនេះ ដោយមិនមែនត្រឹមតែជាទូរស័ព្ទនោះទេ ប៉ុន្តែជាមួយនឹងការសន្យារបស់ខ្លួន។ ការសន្យានោះគឺ ការពង្រីកអុបទិក 10x ដែលលោកអ្នកទទួលបានពីប្រព័ន្ធកាមេរ៉ា ៣គ្រាប់ នៅខាងក្រោយ ដែលក្រុមហ៊ុនទើបតែដាក់បង្ហាញ។ យើងនឹងមិននិយាយថា អុបទិក 10x របស់ Oppo គឺល្អជាងគេនោះទេ ប៉ុន្តែស្មាតហ្វូនមួយនេះគឺជាគូប្រជែងដ៏សំខាន់នៃស្វាតហ្វូនដទៃទៀតនាពេលបច្ចុប្បន្ន។ សមាសធាតុសំខាន់របស់ Oppo គឺការដំឡើង periscope នៅក្នុងទូរស័ព្ទ។ ពន្លឺនឹងចូលទៅតាមរយៈ លេន ១ ហើយជះត្រឡប់មកវិញដោយកញ្ចក់ ១ ផ្សេងទៀត និងចូលទៅក្នុងអារេនៃលេនផ្សេងទៀត

    February 25, 2019
  • អន្តរជាតិ

    ជាធម្មតាភេទរបស់មនុស្សត្រូវបានកំណត់ និងបែងចែកជាផ្លូវការមានចំនួនពីរគឺភេទប្រុស និងភេទស្រី។ សម្រាប់នៅក្នុងសហរដ្ឋអាមេរិកវិញពេលខ្លះភេទប្រុសត្រូវបានគេប្រើជំនួសដោយអក្សកាត់ Mr. (លោក) និងMs. (លោកស្រី) ជាដើម។ ការកំណត់នេះត្រូវបានគេដាក់ឲ្យប្រើប្រាស់ផ្លូវការគ្រប់ទីកន្លែងទាំងអស់ បើទោះជាជាក់ស្តែងនៅក្នុងសង្គមមានមនុស្សភេទទី ៣ ក៏ដោយ។ យ៉ាងណាក្តីមកទល់នឹងពេលក្រុមហ៊ុនអាកាសចរណ៍ មួយចំនួននៅសហរដ្ឋអាមេរិកបានកំណត់ឲ្យមានភេទទី ៣ មួយបន្ថែមទៀតសម្រាប់អតិថិជន ដែលមកទិញសំបុត្រយន្តហោះ ដោយភេទទី ៣ នោះ ដែលមានអក្សកាត់ Mx.។ ក្រុមហ៊ុនអាកាសចរណ៍ ដែលទទួលអនុវត្តការកំណត់ខាងលើនេះមានដូចជា American, Delta, United, Southwest, Alaska និង​ JetBlue។ សូមបញ្ជាក់ដែរថា ការកំណត់ឲ្យមានភេទចំនួន

    February 25, 2019
  • បច្ចេកវិទ្យា រថយន្ត

    ក្រុមហ៊ុន Apple ទទួលបានសិទ្ធប្រើប្រាស់ប្រព័ន្ធស្កេនមុខ ដើម្បីដោះសោរបើកទ្វាររថយន្ត ដោយមិនចាំបាច់ប្រើប្រាស់កូនសោរសម្រាប់ចាក់បើកទ្វាររថយន្តនោះទេ។ បើយោងតាមសារព័ត៌មាន CARSCOOPS បានចុះផ្សាយថា ការប្រើប្រាស់ប្រព័ន្ធស្កេនមុខដើម្បីបើកទ្វាររថយន្តនេះមានពីរជម្រើស គឺទីមួយលោកអ្នកអាចទិញឧបករណ៍បន្ថែមមួយទៅដំឡើងនៅក្បែរទ្វារថយន្ត ដើម្បីធ្វើការស្កែនមុខបើកទ្វារថយន្ត និងមួយជម្រើសមួយទៀតលោកអ្នកអាចប្រើប្រាស់កម្មវិធីស្កេនមុខដែលមាននៅក្នុងទូរស័ព្ទ iPhone ស្រាប់ (ចាប់ពីសេរី iPhone X ឡើងទៅ) តែម្តងក៏បានដែរ។ បច្ចេកវិទ្យាចុងក្រោយនេះ ​ត្រូវបានគេបានគេមើលឃើញថា គឺបានផ្តល់ភាពងាយស្រួល និងទំនើបបំផុតសម្រាប់លោកអ្នកក្នុងពេលបច្ចុប្បន្ន។ លោកអ្នកអាចទស្សនាវីដេអូគំរូខាងក្រោមនេះ៖ អត្ថបទ៖ ភក្តី ប្រភព៖ carscoops

    February 25, 2019
  • បច្ចេកវិទ្យា

    ក្រុមហ៊ុន Huawei Technologies បានបង្ហាញស្មាតហ្វូនដែលអាចបត់បាន ដែលមានតម្លៃប្រហែល 2,600ដុល្លារអាមេរិក កាលពីថ្ងៃអាទិត្យ វាត្រូវបានគេឱ្យដឹងថា ត្រូវបានបំពាក់សម្រាប់ការតភ្ជាប់បណ្តាញ 5G , 55W SuperCharge, រន្ធសាក USB-C , ថ្ម 4,500 mAh ។ នៅពេលដែលវាលាតសន្ធឹង វាគឺជា Tablet ជាមួួយនឹងអេក្រង់ 8អ៊ីញ (2480 x 2200) ហើយនៅពេលដែលវាបត់ចូលគ្នា វានឹងក្លាយជាស្មាតហ្វូន 6.6អ៊ីញ (2480 x 1148)

    February 25, 2019
  • អន្តរជាតិ

    ខេត្តព្រះសីហនុ៖ នៅថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង ២២ និង ០០នាទី មានជនជាតិចិនប្រុស-ស្រី ០២នាក់ កំពុងដើរតាមផ្លូវនៅចំណុចរង្វង់មូលតោ២ ស្ថិតនៅក្រុម១៤ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ដោយនារីជាជនជាតិចិនមានស្ពាយកាបូបចំហៀងមួយ ភ្លាមនោះស្រាប់តែមានជនសង្ស័យ០២នាក់ មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូ ០១គ្រឿងមិនស្គាល់ម៉ាក បានធ្វើសកម្មភាព ឆក់យកកាបូបរបស់នារីជនជាតិចិននោះ ដួលអូសប្រហែលជា ០២ម៉ែត្រ ក្នុងពេលនោះក៏ត្រូវកម្លាំងល្បាតរបស់ផែននគរបាលព្រហ្មទណ្ឌ ឃើញសកម្មភាពឆក់ក៍សហការជាមួយកម្លាំងអធិការដ្ឋានក្រុងព្រះសីហនុ កម្លាំងប៉ុស្តិ៍នគរបាលសង្កាត់៤ និងកម្លាំងដែលពាក់ព័ន្ធ ដេញស្ទាក់ចាប់បានជនសង្ស័យទាំង ០២នាក់ភ្លាមៗនោះដែរ។ ជនរងគ្រោះឈ្មោះ HUANG HAI YAN

    February 25, 2019
  • PR

    រយះ​កាល ៥​ ខែនៃការជ្រើសរើសបទចម្រៀង ជម្រុះបទចម្រៀង​ រហូតដល់ដាក់បទចម្រៀងដោយមហាជនវាយតំលៃ នៃកម្មវិធី”ស្នាដៃកូនខ្មែរសម្រាប់មាស​ សុខសោភា”​​​ បានធ្វើអោយទស្សនិកទន្ទឹងរង់ចាំ ហើយបានជជែកវែកញែកជាច្រើន​លើប្រធានបទ តើបទណាពិរោះជាងបទណា ហើយបទណានិងទទួលបានជ័យលាភី។ ដោយឡែកកាលពីល្ងាចថ្ងៃទី ២៤ ធ្នូ នេះ​​កម្មវិធី​​ Olatte Concert ដែលធ្វើការផ្សាយផ្ទាល់តាមរយៈស្ថានីយ៍ទូរទស្សន៍ CTNបានបញ្ចូលកម្មវិធីពិសេសមួយដោយមានវត្តមាន​កញ្ញា មាស សុខសោភា ចូលរួមបកស្រាយ បទចម្រៀង៥បទ របស់បេក្ខជន​នៃកម្មវិធី”ស្នាដៃកូនខ្មែរសម្រាប់មាស​ សុខសោភា”​ ដោយផ្ទាល់​ ហើយបានប្រកាសជ័យលាភីភ្លាមៗ តែម្តងដែលក្នុងនោះ​ ជ័យលាភីលេខ១បានទៅបទព្រោះគេមនុស្សដំបូង​ និពន្ធដោយបេក្ខជនមកពីខេត្តខេត្តកណ្តាល​ ងឿយ ប៊ុនរត្ន័ (Ah Roman)

    February 25, 2019
  • អន្តរជាតិ

    ស្រ្តីជនជាតិថៃ ដែលមានជំងឺវង្វេងស្មារតីម្នាក់បានវង្វេងធ្វើដំណើរពីប្រទេសថៃរហូតដល់ប្រទេសចិន ព្រោះតែគាត់ចង់ទៅជួបកូនប្រុសរបស់គាត់ ដែលតាមការពិតកូនប្រុសរបស់គាត់នោះរស់នៅក្បែរផ្ទះរបស់គាត់ក្នុងប្រទេសថៃសោះ។ ស្រ្តីជាជនរងគ្រោះរូបនេះមានឈ្មោះថា Colonel Aekkorn Butsabarbodin អាយុ ៥៩ ឆ្នាំ រស់នៅក្នុងខេត្ត Chiang Rai និងស្ថិតនៅតំបន់ ដែលជិតព្រំប្រទល់ប្រទេសឡាវ និងមីយ៉ាន់ម៉ា។ កាលពី ៨ ខែ មុនគឺនៅអំឡុងខែ មិថុនា ឆ្នាំ ២០១៨ ជំងឺវង្វេងរបស់គាត់បានធ្វើទុកខ្លាំង និងជំរុញឲ្យគាត់ចង់ទៅជួបកូនប្រុសរបស់គាត់ម្នាក់ ដែលនៅផ្ទះក្បែរគ្នា តែគាត់មិនបានទៅផ្ទះកូននោះទេ ហើយចេះតែដើរចេញពីផ្ទះ និងសុំបាយគេហូបតាមផ្លូវរហូតដល់ចុងក្រោយនេះគាត់ដើរទៅដល់ប្រទេសចិនឯណោះ បើគិតជាចម្ងាយផ្លូវវិញគឺប្រមាណជា ៦៤០ គីឡូម៉ែត្រ។ ពេលទៅដល់ប្រទេសចិន គាត់ត្រូវបានមន្ទីរពេទ្យមួយកន្លែងក្នុងប្រទេសចិនជួយសង្គ្រោះ

    February 25, 2019
  • អន្តរជាតិ

    ស្រុកំពង់សីលា-(ដំណឹងបឋម) មានគ្រោះថ្នាក់ចរាចរណ៍រថយន្ត៤គ្រឿងបុកប៉ះបន្តគ្នានៅផ្លូវជាតិលេខ៤ ត្រង់ចំណុចហួសស្ពានចុះពីពេជ្រនិលព្រំប្រទល់ខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុវេលាម៉ោងជិត៧ព្រឹកថ្ងៃ២៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះ។ សេចក្តីរាយការណ៍បណ្តោះអាសន្នពីកងរាជអាវុធហត្ថស្រុកកំពង់សីលាអោយដឹងថា នៅកន្លែងកើតហេតុការណ៍ មិនមានមនុស្សរងគ្រោះថ្នាក់ដល់អាយុជីវិតទេ មានតែអ្នករងរបួសធ្ងន់និងស្រាលប្រមាណ១០នាក់ ព្រមទាំងរថយន្តរងការខូចខាត៕ ប្រភព៖ លោក Huy Bunleng

    February 24, 2019
  • កីឡា

    ខ្សែបម្រើចាស់វស្សារបស់ក្លឹបអ្នកមានបុណ្យ Barcelona កីឡាករ Ivan Rakitic ត្រូវបានក្លឹបធំៗនៅអឺរ៉ុបរង់ចាំស្វារគមន៍ ប្រសិនបើរូបគេសម្រេចចិត្តចាកចេញពីក្លឹបអ្នកមានបុណ្យ Barcelona នៅក្នុងពេលបញ្ចប់រដូវកាលនេះ។ ក្លឹប Bayern Munich ជឿជាក់ថាពួកគេអាចនឹងអូសទាញ Rakitic ឲ្យមកចូលរួមជាមួយនឹងពួកគេ ប៉ុន្ដែក្រោយដំណឺងចង់ចាកចេញពី Barcelona របស់ Ivan Rakitic មានក្លឹបធំៗជាច្រើននៅអឺរ៉ុបបង្ហាញចំណាប់អារម្មណ៍ចង់បានខ្សែបម្រើសញ្ជាតិក្រូអាតរូបនេះ ដោយក្លឹបទាំងនោះមានដូចជា Inter Milan, PSG និង Manchester United ជាដើម។ ចំណែកឯក្លឹបអ្នកមានបារាំង PSG វិញហ៊ានផ្ដល់សំណើរដ៏ធំមួយជូន Rakitic ប្រសិនបើរូបគេងាកមកចូលរួមជាមួយនឹងក្លឹបយក្សបារាំងមួយនេះនៅក្នុងពេលទីផ្សារដោះដូរកីឡាកររដូវក្ដៅខាងមុខនេះ។

    February 23, 2019
  • PR បច្ចេកវិទ្យា

    ភ្នំពេញ៖ ដើម្បីអបអរសាទរខួប១០ឆ្នាំរបស់ Samsung Galaxy និងវត្តមានរបស់កំពូលស្មាតហ្វូនសាមសុង Galaxy S10|S10+ ក្រុមហ៊ុនសាខាថៃសាមសុងអេឡិចត្រូនិកប្រចាំប្រទេសកម្ពុជាបានរៀបចំកម្មវិធីសម្ពោធដ៏ធំមួយនៅឯសណ្ឋាគារ ហ្គាឌិន ស៊ីធី ក្នុងទីក្រុងភ្នំពេញ ដោយមានការ ស្វាគមន៍ចូលរួមពីសំណាក់ដៃគូជំនួញ អាជីវករចែកចាយបន្ត និងដៃគូសហការផ្សេងៗជាច្រើនទៀតផងដែរ។ Samsung Galaxy S10|S10+ គឺជាស្មាតហ្វូនដែលតំណាងឲ្យលក្ខណៈពិសេសរបស់ក្រុមហ៊ុនសាមសុង។ សាមសុងបាននឹងកំពុងបង្វែរពិភពលោកទាំងមូលទៅរកទិសដៅថ្មីពោរពេញទៅដោយក្តីសុបិន តាមរយៈការច្នៃប្រឌិត ផលិតផល និងសេវាកម្មដែលមានគុណភាពនិងការជឿទុកចិត្ត បុគ្គលិកដែលមានទេពកោសល្យ និងការទទួលខុសត្រូវខ្ពស់ទាំងផ្នែកពាណិជ្ជកម្ម និងសកម្មភាពចូលរួមក្នុងសង្គម ក៏ដូចជាការសហការជាមួយដៃគូ និងអតិថិជនរបស់ខ្លួនផងដែរ។ ដោយទើបបានបង្ហាញខ្លួនលើកដំបូងបង្អស់ក្នុងទីក្រុងសាន់ហ្រ្វាន់ស៊ីស្កូ (San Francisco) រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិកកាលពីថ្ងៃទី២០ កុម្ភៈ

    February 23, 2019