Khmernote Media
  • PR កីឡា

    ភ្នំពេញ៖ ការប្រកួតបាល់ទាត់ដ៏ធំរៀបចំឡើងដោយក្រុមហ៊ុនស្រាបៀរ Ganzberg ដែលមានឈ្មោះថា «អធិរាជវាលស្មៅ Ganzberg Cup ២០១៩» បានធើ្វការប្រកាសពីការចុះឈ្មោះក្រុមបាល់ទាត់ដើម្បីធើ្វការប្រកួតជម្រុះហើយនៅទីតាំងរាជធានីភ្នំពេញ។ អធិរាជវាលស្មៅ Ganzberg Cup ២០១៩ សូមធើ្វការប្រកាសពីការចុះឈ្មោះក្រុមបាល់ទាត់ ខណៈការប្រកួតជម្រុះធើ្វឡើងនៅថៃ្ងទី២ និងទី៣ ខែមីនា ក្នុងទីលាន T-Soccer រាជធានីភ្នំពេញ ដើម្បីស្វែងរកក្រុមចំនួន១៨ សម្រាប់ធើ្វការប្រកួតជម្រុះនៅវគ្គបន្ដទៀត។ សូមបញ្ជាក់ថា មុននឹងឈានដល់ការប្រកួតជម្រុះចុងក្រោយនៅភ្នំពេញនេះ ក៏មានការប្រកួតជម្រុះតាមបណ្ដាខេត្ដមួយចំនួនរួចហើយដែរ ដែលមានដូចជាខេត្ដព្រះសីហនុ, ស្ទឹងត្រែង, បាត់ដំបង, សៀមរាប និងខេត្ដកំពង់ចាម ។ សូមរួសរាន់មកទទួលពាក្យចុះឈ្មោះនៅទីលាន T-Soccer ឲ្យបានមុនថៃ្ងទី២

    February 26, 2019
  • បច្ចេកវិទ្យា

    ក្រុមហ៊ុនទូរស័ព្ទ Nokia បានបញ្ចេញនូវទូរស័ព្ទស៊េរីចុងក្រោយរបស់ខ្លួនគឺទូរស័ព្ទ PureView ដែលទូរស័ព្ទនេះមានចំណុចពិសេសប្លែកពីទូរស័ព្ទដទៃត្រង់ថា វាមានកាមេរ៉ារហូតដល់ទៅ ៥ ឯណោះនៅខាងក្រោយ។ ការដាក់បង្ហាញទូរស័ព្ទនេះត្រូវបានគេរៀបចំឡើងនៅក្នុងទីក្រុង Barcelona ប្រទេសអេស្ប៉ាញ។ Nokia PureView បំពាក់ទៅដោយកាមេរ៉ាធំចំនួន ៥ ដែលក្នុងនោះ កាមេរ៉ាធំៗ ២ គឺជាកាមេរ៉ាពណ៌ និង ៣ ផ្សេងទៀតគឺជាកាមេរ៉ាប្រភេទ Monochrome។ កាមេរ៉ាទាំង ៥ នេះបូកបញ្ចូលគ្នា នឹងធ្វើឲ្យកាមេរ៉ារបស់ PureView មានទំហំរហូតដល់ទៅ 240 megapixel ដែលអាចថតរូបបានល្អបំផុត បើធៀបនឹងទូរស័ព្ទផ្សេងទៀត។ ចំពោះតម្លៃរបស់វាវិញត្រូវបានក្រុមហ៊ុនប្រកាសថា

    February 26, 2019
  • PR បច្ចេកវិទ្យា

    ភ្នំពេញថ្ងៃទី ២៥ ខែកុម្ភៈ ២០១៩៖ ក្រោយពីការដាក់បង្ហាញជាសកលនូវកំពូលស្មាតហ្វូន Samsung Galaxy S10|S10+ ជូនដល់ពិភពលោកទាំងមូលមិនបានប៉ុន្មានថ្ងៃផងពេលនេះក្រុមហ៊ុនសាមសុងក៏បានប្រកាសទទួលការកម្ម៉ង់ទុកមុន (Pre-order) នូវកំពូលស្មាតហ្វូនសេរី S ចុងក្រោយនេះចាប់ពីថ្ងៃទី ២៣ ខែកម្ភៈ ដល់ថ្ងៃទី ០៥ មីនា ២០១៩ ជាមួយនឹងការផ្តល់ជូនដ៏អស្ចារ្យក្នុងការដាក់សម្ភោធជាផ្លួវការក៏ដូចជាអបអរដល់ខួប១០ឆ្នាំរបស់Samsung Galaxy ផងដែរ។ ការផ្តល់ជូនពិសេសសម្រាប់ការកម្ម៉ង់ទុកមុន (Pre-order) នេះរួមមាន៖ 1/ កាសឥតខ្សែ Galaxy Buds ដែលមានតម្លៃ 129 ដុល្លារដ៏កាលីបនិងទាន់សម័យ 2/ ស៊ីមកាត

    February 25, 2019
  • PR

    ខេត្តព្រះសីហនុនឹងរៀបចំព្រឹត្តិការណ៍ “សង្ក្រាន្តសមុទ្រ” ដ៏ធំមិនធ្លាប់មាននៅកម្ពុជា ដើម្បីអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំ២០១៩ ខាងមុខនេះ។ ការរៀបចំ “សង្ក្រាន្តសមុទ្រ” នេះឡើង ជាគំនិតផ្តួចផ្តើមរបស់ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ សហការរៀបចំជាមួយក្រុមហ៊ុន Blue Media Cambodia និងមន្ទីរពាក់ព័ន្ធជាច្រើន។ ព្រឹត្តិការណ៍ “សង្ក្រាន្តសមុទ្រ” នឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃ១៤ ខែមេសា រហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ នៅឆ្នេរឯករាជ្យ ជាមួយនឹងការតាំងពិព័រណ៍ទេសចរណ៍ ពាណិជ្ជកម្ម

    February 25, 2019
  • កីឡា

    គ្រូបង្វឹករបស់ក្រុមជម្រើសជាតិឈុតធំនិង U22 កម្ពុជាលោក Felix Dalmas បានផ្លាស់ប្ដូរទំរង់លេងទាំងស្រុងដែលស្ទើរតែមិនជឿរហូតនាំឲ្យក្រុមជម្រើសជាតិក្រោយអាយុ 22 ឆ្នាំកម្ពុជាឈានមកដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយស្ទើរតែឈ្នះក្រុមជម្រើសជាតថៃទៅហើយ ប៉ុន្ដែជាអកុសលត្រូវទទួលរងបរាជ័យដោយបាល់ប៉េណាល់ទីរបស់ក្រុមជម្រើសជាតិថៃ ប៉ុន្ដែលោក Felix នៅតែសរសើរពីសមត្ថភាពរបស់កូនក្រុមលោករហូតធ្វើឲ្យលោកភ្ញាក់ផ្អើល។ ក្រុមជម្រើសជាតិអាយុក្រោម 22 ឆ្នាំរបស់កម្ពុជាក្រោមការដឹកនាំរបស់លោក Felix ក្នុងការប្រកួតពានរង្វាន់ AFF LG Cup U22 បានផ្លាស់ប្ដូរទំរង់លេងនិងរីកចម្រើនយ៉ាងខ្លាំងរហូតទទួលបានការកោតសរសើរពីសំណាក់អ្នកគាំទ្រជាតិនិងអន្ដរជាតិពីទំរង់លេងថ្មីរបស់លោក Felix Dalmas ដាក់ឲ្យកូនក្រុមរបស់លោកលេង។ ប៉ុន្ដែគួរឲ្យសោកស្ដាយនៅខ្វះតែបន្ដិចតែប៉ុណ្ណោះក្រុមជម្រើសជាតិកម្ពុជាស្ទើរតែអាចកែប្រែប្រវតិ្តសាស្រ្ដរបស់ខ្លួនបានហើយ ដោយអកុសលក្រុមជម្រើសជាតិក្រោមអាយុ 22 ឆ្នាំកម្ពុជាត្រូវទទួលបរាជ័យដោយបាល់ប៉េណាល់ទីកាត់សេចក្ដីបញ្ចប់ទៅដោយលទ្ធផល 3-5 ធ្វើឲ្យកម្ពុជាអស់ឱកាសឡើងទៅវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ AFF LG Cup

    February 25, 2019
  • PR

    ហាង បាប៊ីឃ្យូ ផ្លាហ្សា ជាហាងសាច់អាំងដោយខ្លួនឯងដ៏ល្បីមកពីប្រទេសថៃ បានផ្តល់ជូនរសជាតិប្លែកថ្មីមួយទៀតដ៏គួរឲ្យទាក់ទាញ គឺស៊ុបពងទាប្រៃ ចាប់ពីថ្ងៃទី ២២ កុម្ភៈ រហូតដល់ថ្ងៃទី៣១ ខែមិនា ឆ្នាំ២០១៩ នេះប៉ុណ្ណោះ។ សូមប្រញ៉ាប់ឡើង ព្រោះរយៈពេលផ្តល់ជូន មានកំណត់។ បើយោងតាមប្រសាសន៏ លោក ណាង គីណាល់ ជាប្រធានគ្រប់គ្រងទីផ្សាររបស់ EFG (Express food Group) Co., Ltd ក្នុងនោះមានម៉ាក់បាប៊ីឃ្យូ ផ្លាហ្សា ប្រចាំប្រទេសកម្ពុជា បានឲ្យដឹងថា “ដើម្បីបំពេញចិត្តរបស់អតិថិជន ហាង បាប៊ីឃ្យូ

    February 25, 2019
  • កីឡា

    អ្នកចាំទី Kepa Arrizabalaga បដិសេដមិនព្រមផ្លាស់ប្ដូរចេញនៅក្នុងនាទីទី 120 ដែលជាហេតុបន្ដជាជម្លោះតឹងសរសៃករជាមួយនឹងលោក Maurizio Sarri រហូតធ្វើឲ្យនាំភាពអាម៉ាស់ដល់ Chelsea ចំពោះទង្វើនិងកាយវិការរបស់អ្នកចាំទីដែលមានតម្លៃខ្លួនថ្លៃជាងគេនៅលើពិភពលោកនេះ។ កាលពីម្សិលមិញនៅក្នុងជំនួបរវាងក្លឹបតោខៀវ Chelsea ជាមួយនឹងក្លឹបមេឃខៀវ Manchester City ក្នុងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ EFL Cup បានរកឃើញម្ចាស់ជើងឯងហើយ ដោយក្លឹបមេឃខៀវ Manchester City នៅតែអាចការពារដំណែងជើងឯកបានក្រោយបំបាក់ក្លឹបតោខៀវ Chelsea ដោយបាល់ប៉េណាល់ទីកាត់សេចក្ដី។ ក្រឡែកមកកាន់ការប្រកួតវិញ ក្នុងនាទីទី 120 ដែលជានាទីទីម៉ោងបន្ថែម 15 នាទី 2 ដងក្នុងតង់ទី 2 ម៉ោងបន្ថែមទៅហើយ

    February 25, 2019
  • សង្គម

    ​នាពេលខាងមុខនេះនៅក្រុងព្រះសីហនុ នឹងមានសួនច្បារកុមាររហូតដល់ទៅ៤ទីតាំងផ្សេងៗគ្នា។ នេះបើយោងតាមប្រធានការិយាល័យទំនាក់ទំនងសាធារណៈនិងពិធីការ នៃរដ្ឋបាលខេត្តព្រះសីហនុ លោក នងឌី ណារ៉ា បានឲ្យដឹងថា ក្រោមគំនិតផ្តួចផ្តេីមរបស់​ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ សួនច្បារ​ ៤កន្លែង​ ក្នុងក្រុងព្រះសីហនុ នឹងត្រូវកែរលំអរ​ និងសាងសង់​ នាពេលឆាប់ៗខាងមុខ​។ ដោយទីតាំងទី១ គឺ សួនកូនសោរនៅក្បែរវិមានឯករាជ្យ សង្កាត់លេខ៣ ក្រុង​ព្រះសីហនុ បន្ថែមឧបករណ៍សម្រាប់កុមារលេងកំសាន្ត បានបើកការដ្ឋានកាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩, ទីតាំងទី២ គឺសួនច្បារនៅក្បែរអតីតមហោស្រព សង្កាត់លេខ២ ក្រុង-ខេត្តព្រះសីហនុ ដោយរដ្ឋបាលខេត្ត​ នឹងរៀបចំឲ្យផ្លាស់ប្តូរចំណតរថយន្តបច្ចុប្បន្នទៅចំណតរថយន្តថ្មី

    February 25, 2019
  • បច្ចេកវិទ្យា

    យោងតាមប្រភពព័ត៌មានបរទេសបានឲ្យដឹងថា ក្រុមហ៊ុនអេឡិចត្រូនិកដ៏ធំរបស់អាមេរិកគឺក្រុមហ៊ុន Apple នឹងបញ្ចេញនូវទូរស័ព្ទស៊េរីចុងក្រោយមួយទៀត ដើម្បីប្រជែងជាមួយក្រុមហ៊ុន Samsung ​ និង Huawei ហើយទូរស័ព្ទសេរីចុងក្រោយនោះត្រូវគេរំពឹងថា ជាទូរស័ព្ទដែលអាចបត់បានម៉ាក iPhone X Fold។ ព័ត៌មានទាក់ទងនឹងកាមេរ៉ា និងគ្រឿងក្នុងផ្សេងៗរបស់ទូរស័ព្ទមិនត្រូវបានគេបង្ហាញលម្អិតនោះទេ តែបើយោងតាមរូបភាពចចាមអារាម ដែលគេទទួលបានទូរស័ព្ទ iPhone X Fold នេះ ​គឺជាបន្ទះដ៏ធំមួយ និងអាចបត់ចូលគ្នាបាន​ ហើយថែមអាចមានក្តាចុច ដែលស្រដៀងទៅនឹងកុំព្យូទ័រយួរដៃអីចឹងដែរ។ ទូរស័ព្ទស៊េរីចុងក្រោយរបស់ក្រុមហ៊ុន Apple ត្រូវបានគេរំពឹងទុកថា នឹងក្លាយជាទូរស័ព្ទដែលអាចបត់បានទំនើប និងវ័យឆ្លាតបំផុត បើធៀបទៅនឹងទូរស័ព្ទផ្សេងទៀត។ ចំពោះតម្លៃរបស់វាវិញត្រូវបានគេរំពឹងថាប្រហែលជា ២ ពាន់ដុល្លារ

    February 25, 2019
  • PR

    ស្រាបៀរ លីអូ បានប្រគល់រង្វាន់ជាច្រើនជាចំណងដៃសុភមង្គលជូនដល់គូស្វាមីភរិយាថ្មី ចំនួន 10 គូ ដែលបានឈ្នះរង្វាន់ពីកម្មវិធីចំណងដៃដ៏មានន័យជាមួយស្រាបៀរ លីអូ នៅក្នុងការប្រគំតន្រ្តី “A1 Concert” របស់ស្ថានីយទូរទស្សន៍ MYTV កាលពី ថ្ងៃទី 24 ខែកុម្ភៈ ឆ្នាំ 2019 ។ គូស្វាមីភរិយាថ្មីចំនួន 2 គូ បានឈ្នះរង្វាន់ទឹកប្រាក់សុទ្ធ 5,000 ដុល្លារ និង 8 គូផ្សេង ទៀតបានឈ្នះរង្វាន់ទឹកប្រាក់សុទ្ធ 1,000 ដុល្លារ ដែលពួកគាត់បានមកពីទូទាំង ប្រទេសមានរាជធានីភ្នំពេញ

    February 25, 2019