- Khmernote Media
- អន្តរជាតិ
ថៃ៖ ដំណើរការជ្រើសរឿងផលិតកម្ម ដើម្បីផលិតខ្សែភាពយន្តស្តីពីរឿងរ៉ាវពិតរបស់ក្មេងៗក្រុមកីឡាករបាល់ទាត់ថៃ ដែលបានជាប់នៅក្នុងរូងភ្នំនោះ គឺខិតជិតមកដល់តំណាក់ចុងក្រោយហើយ ដោយពេលនេះគេបានរកឃើញក្រុមហ៊ុនធំៗពីរចុងក្រោយ ដែលនឹងទទួលបានសិទ្ធស្របច្បាប់សម្រាប់ផលិតខែ្សភាពយន្តនេះហើយ។ បើយោងតាមលោក Weerachon Sukhontapatipak អ្នកនាំពាក្យគណៈកម្មការប្រព័ន្ធផ្សព្វផ្សាយថៃបានឲ្យដឹងថា ដើមឡើយគឺមានក្រុមហ៊ុនចំនួន ២០ មកដេញថ្លៃក្នុងការស្នើរសុំសិទ្ធផលិតខ្សែភាពយន្តនេះ ហើយរហូតមកទល់នឹងពេលនេះគេ អាចចម្រាញ់នៅសល់តែក្រុមហ៊ុនចំនួន ២ ចុងក្រោយប៉ុណ្ណោះដែលល្អជាងគេ។ លោកបានបន្តថា នៅពេលនេះគេមិនអាចបង្ហាញ ឈ្មោះក្រុមហ៊ុនទាំងពីរនេះនៅឡើយទេ ខណៈដែលគណៈកម្មការប្រព័ន្ធផ្សព្វផ្សាយកំពុងតែសិក្សាបន្ថែម ដើម្បីស្វែងរកក្រុមហ៊ុនដែលល្អចុងក្រោយបំផុតមួយ។ សូមរម្លឹកឡើងវិញថា កុមារថៃដែលជាកីឡាករបាល់ទាត់ ១២ រូប និងគ្រូបង្វឹករបស់គេម្នាក់ បានជាប់នៅក្នុងរូងភ្នំថាមហ្លួងអស់រយៈពេល ១៩ ថ្ងៃ កាលពីអំឡុងខែកក្កដា ឆ្នាំ ២០១៨
February 27, 2019 - អន្តរជាតិ
កាលពីថ្ងៃទី២៥ ខែកុម្ភៈ ម្សិលមិញនេះ ផ្ទុះការភ្ញាក់ផ្អើលពេញបណ្តាញសង្គមថៃ ដោយ Superhero នៅក្នុងរឿងល្បីៗ ដែលជាជនការពារពិភពលោកបានចេញមុខមកចាប់ដៃគ្នាសម្អាតផ្លូវមួយខ្សែនៅឯខេត្ត Nakhon Pathom ប្រទេសថៃ។ ក្រុម Superhero មកពី Marvel និង DC មានដូចជា Batman, Spiderman, Captain America និង Hulk បានធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើល និងមានស្នាមញញឹមពេញផ្ទៃមុខគ្រប់មនុស្សដែលបានឆ្លងកាត់ផ្លូវមួយនេះ។ លោក Amnuay Somchan ប្រធានគ្រប់គ្រងសណ្តាប់ធ្នាប់នៅទីនោះបានរៀបរាប់ឲ្យដឹងថាពីមូលហេតុថា បុគ្គលិកសម្អាតត្រូវបំពេញតួនាទីសម្អាតផ្លូវមួយខ្សែនេះ ប៉ុន្តែពួកគេកង្វល់ថាពួកគេ និងធ្វើឲ្យមានការកកស្ទះដែលបណ្តាលឲ្យអ្នកធ្វើដំណើរមិនសប្បាយចិត្ត ដែលអាចត្រូវបានជួបការជេរ
February 26, 2019 - បច្ចេកវិទ្យា
Xiaomi Mi 9 បានដាក់លក់នៅប្រទេសចិនកាលពីថ្ងៃពុធស្អែកនេះហើយ នៅក្នុងប្រទេសចិន ហើយនេះគឺជាការដាក់លក់លឿនបំផុតនៅលើទីផ្សារក្នុងស្រុករបស់ខ្លួន ។ ហើយទូរស័ព្ទនេះបានលក់អស់លឿនបំផុតត្រឹមរយៈពេល ៥៣វិនាទី តែប៉ុណ្ណោះ តាមការបង្ហោះលើបណ្ដាញសង្គម Weibo របស់ក្រុមហ៊ុននេះ។ Xiaomi Mi 9 បានភ្ជាប់មកជាមួយកាមេរ៉ា៣គ្រាប់ ដែលមានទំហំ 48 មេហ្គាភិចសែល ដែលជាកាមេរ៉ាមេ និងទ្រនាប់ស្កែនក្រយ៉ៅដៃក្នុងអេក្រង់ ។ ទោះបីជាក្រុមហ៊ុនមិនបានប្រកាសពីចំនួន ដែលបានលក់អស់នោះ ក៏គេអាចដឹងថាតម្រូវការសម្រាប់ម៉ូឌែលនេះ មានច្រើនជាងការផ្គត់ផ្គង់ទៅទៀត។ នេះជាទូរស័ព្ទស្ថិតក្នុងចំណោមស៊េរីដំបូង ដែលបានប្រើប្រាស់បន្ទះឈីប Snapdragon 855 ។ យើងបានពិនិត្យឃើញថា វាពិតជាមានការរចនាបានស្អាត
February 26, 2019 - សង្គម
បន្ទាប់ពីសាលារាជធានីភ្នំពេញបានចេញសេចក្ដីណែនាំ ស្ដីពីការរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវ និងការប្រេីប្រាស់ចិញ្ចេីមផ្លូវសាធារណៈទាំងអស់ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ យើងសង្កេតឃើញនៅតាមបណ្តាខណ្ឌនានាក៏បានចាប់ផ្តើមអនុវត្តន៍យុទ្ធនាការ ដើម្បីរំដោះចំណីផ្លូវមកវិញផងដែរ។ ជាក់ស្តែងនៅព្រឹក ថ្ងៃអង្គារ៍ ៧រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ នេះ រដ្ឋបាលខណ្ឌ៧មករា លោក ហៀក ចាន់លាង អភិបាលរងខណ្ឌ៧មករា តំណាងលោក លីម សុភា អភិបាលនៃគណៈអភិបាលខណ្ឌ៧មករា បានចុះរៀបចំសណ្ដាប់ផ្លូវលេខ១៣៩ សង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករា ដោយធ្វើការរៀបចំរំកិលការលក់ដូររបស់បងប្អូនអាជីវករ ដែលលក់ដូរមកលើចំណីផ្លូវ និងណែនាំកុំឲ្យបន្តសកម្មភាពបែបនេះទៀត ដើម្បីកុំឲ្យប៉ះពាល់ដល់ការធ្វើចរាចរណ៍៕ អត្ថបទ៖ សេម
February 26, 2019 - បច្ចេកវិទ្យា
ថ្មីៗនេះក្រុមហ៊ុន Samsung បានបញ្ចេញនូវស្មាតហ្វូនទំនើបៗ កំពូលៗចំនួនប្រាំម៉ូឌែលហើយ ដែលមាន Galaxy S10e , Galaxy S10 , Galaxy S10+ , Galaxy S10 5G និង Galaxy Fold ។ ការចូលខ្លួនមកដល់របស់ត្រកូល Galaxy S នេះមិនទាន់បានមួយសប្ដាហ៍ផង ក៏ស្រាប់តែមានពាក្យចចាមអារ៉ាម ដែលនិយាយពី Galaxy Note 10 ទៀតបាត់ទៅហើយ ។ ពាក្យចចាមអារ៉ាមចុងក្រោយដែល ដែលទាក់ទងនឹង
February 26, 2019 - កីឡា
អ្នកចាំទី Kepa Arrizabalaga ដែលបង្ហាញកាយវិការមិនសមរម្យហើយបដិសេធមិនព្រមប្ដូរចេញជំនួសដោយអ្នកចាំទី Willy Caballero តាមការរៀបចំរបស់លោក Maurizio Sarri ក្នុងការប្រកួតពានរង្វាន់ EFL Cup វគ្គផ្ដាច់ព្រ័ត្រនោះ បានទទួលស្គាល់កំហុសរបស់ខ្លួនហើយត្រូវបានក្លឹបតោខៀវ Chelsea ពិន័យតាមប្រាក់ឈ្នួលពលកម្មមួយសប្ដាហ៍។ បន្ទាប់ពីទទួលរងបរាជ័យដោយបាល់ប៉េណាល់ទីកាត់សេចក្ដីពានរង្វាន់ EFL Cup អ្នកចាំទី Kepa Arrizabalaga បានចូលខ្លួនមកទទួលកំហុសរបស់ខ្លួនចំពោះកាយវិការមិនសមរម្យដាក់លោក Maurizio Sarri ដែលជាថ្នាក់ដឹកនាំ។ កាលពីម្សិលមិញក្លឹបតោខៀវ Chelsea បានចេញសេចក្ដីប្រកាសសម្រេចដាក់ពិន័យអ្នកចាំទី Kepa Arrizabalaga ដោយសម្រេចកាត់ប្រាក់ឈ្នួលពលកម្មលើអ្នកចាំទីរូបនេះមួយសប្ដាហ៍ដែលមានទឹកប្រាក់ជិត 2សែនផោន។ ក្រោយដាក់ពិន័យពី Chelsea រួចអ្នកចាំទី Kepa
February 26, 2019 - កីឡា
នៅក្នុងរសៀលថ្ងៃនេះក្រុមជម្រើសជាតិអាយុក្រោម 22 ឆ្នាំកម្ពុជានៅមិនទាន់បញ្ចប់ភារៈកិច្ចការប្រកួតពានរង្វាន់ AFF LG Cup 2019 ទេដោយនៅក្នុងរសៀលនេះក្រុមជម្រើសជាតិក្រោមអាយុ 22 ឆ្នាំនឹងត្រូវប្រកួតដណ្ដើមយកចំណាត់ថ្នាក់លេខ 3 ជាមួយនឹងក្រុមជម្រើសជាតិក្រោមអាយុ 22 ឆ្នាំវៀតណាមនៅវេលាម៉ោង 3:30 រសៀលនេះ។ ក្នុងការរសៀលដណ្ដើមយកចំណាត់ថ្នាក់លេខ 3 រវាង U22កម្ពុជា និង U22វៀតណាម នេះអាចនិយាយគឺជាគូរសងសឹកព្រោះកាលពីឆ្នាំ 2017 U22កម្ពុជា បានទទួលរងបរាជ័យក្រោយថ្វីជើង U22វៀតណាម ដោយលទ្ធផល 4-1 ក្នុងព្រឹតិ្តការណ៍ Asian Games ខណៈដែលក្នុងរសៀលនេះកីឡាករ U22កម្ពុជា
February 26, 2019 - អន្តរជាតិ
លោក គីម ជុងអ៊ុន ក្លែងក្លាយត្រូវបានប៉ូលិសវៀតណាមបណ្តេញចេញពីប្រទេសវៀតណាមហើយ មុនពេលពេលដែលកិច្ចប្រជុំជាផ្លូវការរវាងប្រធានាធិបតីអាមេរិក និងមេដឹកនាំកូរ៉េខាងជើង ត្រូវបានរៀបចំឡើងក្នុងពេលដ៏ឆាប់ខាងមុខនេះ។ បុរសដែលមានមុខមាត់ និងតុបតែងខ្លួនដូចមេដឹកនាំកូរ៉េខាងជើងរូប នេះមានឈ្មោះថា Howard X មានដើមកំណើតនៅក្នុងទីក្រុងហុងកុង។ ក្រោយពេលប៉ូលិសចាប់ខ្លួន និងធ្វើការបណ្តេញចេញពីវៀតណាមលោក Howard X បានថ្លែងថា គ្រាន់តែគាត់កើតមកមានមុខមាត់ស្រដៀងគ្នា ទៅនឹងលោក គីម ជុងអ៊ុន តើវាជាបទឧក្រិដ្ឋដែរមែនទេ? តាមការពិតលោក Howard X គ្រាន់តែតុងតែងខ្លួនដូចលោក គីម ជុងអ៊ុន ក្នុងគោលបំណងដើម្បីលេងសើចតែប៉ុណ្ណោះ មិនមែនក្នុងគោលបំណងអាក្រក់ណាមួយឡើយ។ ជាធម្មតាគេតែងឃើញគាត់បង្ហាញខ្លួនជាមួយបុរសម្នាក់ទៀត ដែលមានមុខមាត់ស្រដៀងទៅនឹងលោកប្រធាធិបតី អាមេរិក
February 26, 2019 - PR បច្ចេកវិទ្យា
យោងតាមសារពត៌មានបរទេសជាច្រើនបានចុះផ្សាយលើការបង្ហាញខ្លួនស្មាតហ្វូន ដែលបំពាក់ដោយសេនស័រកាម៉េរា 10X Lossless Zoom របស់ក្រុមហ៊ុន Oppo នៅក្នុងព្រឹត្តិការណ៍មួយដែលរៀបចំឡើងដោយ Mobile World Congress (MWC) 2019 នៅក្នុងទីក្រុង Barcelona ប្រទេសអេស្ប៉ាញ ដោយក្នុងនោះក្រុមហ៊ុន Oppo បានដាក់បង្ហាញស្មាតហ្វូន ដ៏ពិសេសមួយគ្រឿងបង្អួតដល់ពិភពលោក។ អ្វីដែលជាចំណុចដែលធ្វើឲ្យ មនុស្យជាច្រើនមានការចាប់អារម្មណ៍ខ្លាំងនោះ គឺផ្នែកកាម៉េរាខាងក្រោយរបស់ទូរស័ព្ទប្រភេទថ្មីមួយគ្រឿងនេះវាមានសមត្ថភាពអាចធ្វើការ Zoom ឬ ពង្រីកបានដល់ទៅកម្រិត 10 ដង ដោយមិនមានការប៉ះពាល់ដល់គុណភាពរូបភាពដែលថតចេញមកឡើយ។ ក្រុមហ៊ុនស្មាតហ្វូន Oppo ក៏បានប្រកាសថាស្មាតហ្វូន ដែលបំពាក់ដោយសេនស័រកាម៉េរា 10X
February 26, 2019 - សង្គម
ភ្នំពេញ៖នាព្រឹកព្រលឹមថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ នេះ មានមានករណីរថយន្តធុនយក្សដឹកកុងតឺន័រ និងថែមឥវ៉ាន់យ៉ាងសន្ធឹកបន្ធាប់ទៀតនៅពីលើ បានចូលក្រុងទាំងព្រឹក នៅចំណុចស្ពានអាកាសស្ទឹងមានជ័យ បណ្តាលឱ្យមានការកកស្ទះ និងធ្វើឱ្យបាក់ដៃស្ពានថែមទៀត។ ករណីនេះមិនបានបង្ករបួសស្នាមដល់នរណាម្នាក់ តែក៏សូមអំពាវនាវឲ្យបងៗសមត្ថកិច្ចបង្កើនការយកចិត្តទុកដាក់បន្ថែមចំពោះករណីនេះ។ នេះមិនមែនជាលើកទីមួយនោះទេ ដែលរថយន្តដឹកទំនិញធុនធំំ បង្កគ្រោះថ្នាក់៕ ប្រភព៖ BTV Cambodia អត្ថបទ៖ មេសា
February 26, 2019









