Khmernote Media
  • PR

    ក្រោយពីមានព័ត៌មានបែកធ្លាយស្តីអំពីវត្តមានរបស់ទូរស័ព្ទម៉ូឌែលជំនាន់ថ្មី F11 របស់ក្រុមហ៊ុន OPPO តាមរយៈប្រព័ន្ធអ៊ីនធើណែត និង បណ្តាញផ្សព្វផ្សាយសង្គមទាំងនៅក្នុងស្រុក និង ក្រៅស្រុករួចមក ថ្ងៃនេះយើងសង្កេតឃើញមានវត្តមាន អ្នកនាងពេជ្រសោភា កញ្ញារ៉េតស៊ូហ្សាណា លោក Step ជាតារាចំរៀងដ៏ល្បីនិងមានប្រជាប្រិយភាពនៅក្នុងប្រទេសកម្ពុជា បានបង្ហោះរូបភាពទូរស័ព្ទមួយគ្រឿង និងមានតារាសម្តែង ពិធីករ ពិធីការិនី ដូចជា លោកឈឹមសក្កដា កញ្ញាហ៊ិនច័ន្ទនីរត្ន័ លោកជាវណ្ណារឹទ្ធ អ្នកនាងសុខសុមាវត្តី លោកហៃប៉ាវហុង លោកហេងសុខវិសាល កញ្ញាសាឡាត់ស្រីឡាង កញ្ញាស៊ីនយូប៊ីន និង DJ NANA ក៏បានបង្ហោះដូចគ្នាដែរ មិនតែប៉ុណ្ណោះក៏មានការបង្ហោះកីឡាការបាល់ទាត់ជម្រើសជាតិកម្ពុជា លោកកែវសុខផេងផងដែរ។

    February 28, 2019
  • PR

    ភ្នំពេញ៖ តាមពិតទៅទូរទស្សន៍ដែលឆ្លាតវៃគឺជាទូរទស្សន៍ដែលមិនមែនគ្រាន់តែសម្រាប់ការទស្សនារឿង ឬវីដេអូផ្សេងៗនោះទេតែវាត្រូវតែជាទូរទស្សន៍ដែលមានភាពបត់បែន និងទាន់សម័យផងដែរ។ ជាក់ស្តែងដូចជាទូរទស្សន៍ សាមសុង QLED នេះតែម្តង។ ទូរទស្សន៍ សាមសុង QLED ត្រូវបានរចនាឡើងយ៉ាងស្រស់ស្អាតបំផុត និងមានលក្ខណៈពិសេសលើសពីទូរទស្សន៍ធម្មតា។ហើយអ្វីដែលធ្វើឱ្យទូរទស្សន៍ QLED ទទួលបានការគាំទ្រយ៉ាច្រើន និងជាប់ឈ្មោះជាទូរទស្សន៍ដែលមានភាពល្អឥតខ្ចោះទាំងផ្នែក គុណភាព ភាពច្នៃប្រឌិតថ្មី និងភាពលេចធ្លោគួរឱ្យទាក់ទាញបំផុតនោះគឺដោយសារតែចំណុចពិសេសៗទាំងអស់នេះ៖ 1. Perfect Visual Display មិនថាមានពន្លឺថ្ងៃចាំងពីបង្អួច ឬអំពូលភ្លើងនៅក្នុងគេហដ្ឋានរបស់លោកអ្នកយ៉ាងណាក៏ដោយក៏ទូរទស្សន៍ សាមសុង QLED មានគុណភាពខ្ពស់ក្នុងការបង្ហាញកម្រិតពណ៌យ៉ាងស្អាតត្រជាក់ភ្នែកសម្រាប់លោកអ្នកជានិច្ចជាមួយនឹងគ្រាប់ពន្លឺ Quantum ដែលអាចបញ្ចេញពណ៌បានច្បាស់មុតល្អដែលធ្វើឱ្យអ្នករីករាយជាមួយនឹងការទស្សនាដោយទទួលបាននូវបទពិសោធន៍នៃពណ៌ដ៏ស្រស់ស្អាតបំផុតផុសចេញពីទូរទស្សន៍ម៉ូឌែលនេះផងដែរ។ 2.Ambient Mode អ្នកអាចផ្លាស់ប្តូរទូរទស្សន៍របស់អ្នកទៅជាស៊ុមរូបថត ឬអាចបំលែងឲ្យទៅជាអេក្រង់ពណ៌ដូចទៅនឹងជញ្ជាំងផ្ទះរបស់អ្នកបានផងដែរ។ដូច្នេះកញ្ចក់ទូរទស្សន៍នឹងលេចចេញជាផ្ទាំងគំនូរដែលអាចបន្ថែមឲ្យបរិវេណនៃជញ្ជាំងក្នុងគេហដ្ឋានរបស់លោកអ្នកកាន់តែស្រស់ស្អាត

    February 28, 2019
  • សង្គម

    ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តម តូច ចាន់កុសល រដ្ឋមន្ត្រីស្តីទីក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះត្រួតពិនិត្យវឌ្ឍនភាពការងារនៃគម្រោងស្តារឡើងវិញ ស្ពានមិត្តភាព កម្ពុជា-ជប៉ុន (ស្ពានជ្រោយចង្វារទី១) ដើម្បីធានាថា ស្ពាននេះអាចដាក់ឱ្យសាធារណៈជនប្រើប្រាស់បានមុនថ្ងៃបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ។ ជាលទ្ធផល គម្រោងនេះប្រព្រឹត្តទៅយ៉ាងរលូន ដោយសម្រេចបាន៩៧ ភាគរយ លឿនជាងការគ្រោងទុកចំនួន១១ ភាគរយ ហើយក្រសួងសាធារណការ និងដឹកជញ្ជូន ក្រុមហ៊ុន សាងសង់ និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសជប៉ុន ប្តេជ្ញាចិត្តបញ្ចប់ការងារដែលនៅសេសសល់ ដើម្បីដាក់ស្ពាននេះឱ្យដំណើរការក្នុងគោលបំណងសម្រួលដល់ការធ្វើចរាចររបស់ប្រជាពលរដ្ឋក្នុងកំឡុង ពេលបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ។ គួរបញ្ជាក់ផងដែរថា ស្ពានមិត្តភាព កម្ពុជា-ជប៉ុន (ស្ពានជ្រោយចង្វារទី១) ត្រូវបានកសាងនៅឆ្នាំ១៩៦៣ ហើយមកទល់នឹងបច្ចុប្បន្ននេះមានអាយុកាលជាង៥០ឆ្នាំមកហើយ។ ស្ពានមិត្តភាព កម្ពុជា-ជប៉ុន

    February 28, 2019
  • សង្គម

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ ​ឯកឧត្ដម ឃួង ស្រេង អភិបាលនៃ​គណៈអភិបាល​រាជធានីភ្នំពេញ បាននបើក​កិច្ចប្រជុំ​ពិភាក្សា​ស្ដីពី​បញ្ហា​រថយន្ត​បេតុង​ធ្វើចរាចរណ៍ក្នុង​រាជធានីភ្នំពេញ ដោយបានកោះអញ្ជើញអាជ្ញាធរខណ្ឌទាំង១២ សមត្ថកិច្ចពាក់ព័ន្ធ និងម្ចាស់ក្រុមហ៊ុនក្រឡុកស៊ីម៉ង់នៅក្នុងរាជធានីភ្នំពេញទាំងអស់ ឲ្យចូលមកប្រជុំ ដើម្បីណែនាំពីការហាមឃាត់រថយន្តធំៗចេញ-ចូលក្រុង។ នៅក្នុងកិច្ចប្រជុំនោះផងដែរ ឯកឧត្តម ឃួង ស្រេង បានឲ្យដឹងថា ចាប់ពីថ្ងៃនេះទៅរថយន្តធុនធំគ្រប់ប្រភេទទាំងអស់ មិនអនុញ្ញាតឲ្យចេញ-ចូលរាជធានីភ្នំពេញនៅពេលថ្ងៃជាដាច់ខាត គឺចាប់ពីម៉ោង៦ ព្រឹករហូតដល់ម៉ោង៩យប់។ ប្រសិនបើលើកក្រោយមានបញ្ហារឿងរថយន្តធំចូលក្រុងតាមគោលដៅណានោះ គោលដៅនោះ គឺជាអ្នកទទួលខុសត្រូវ ចំពោះរដ្ឋបាលរាជធានី។ ការចេញបំរាមយ៉ាងតឹងរឹងនេះបានធ្វើឡើង បន្ទាប់ពីមានបញ្ហារថយន្តដឹកទំនិញធុនធំមួយគ្រឿងបានបើកបរចូលក្រុងខុសម៉ោងនៅចំណុចស្ពានស្ទឹងមានជ័យ ហើយបានបណ្តាលឲ្យកកស្ទះ និងបាក់ដៃស្ពានថែមទៀតផងកាលពីម្សិលមិញនេះ៕ អត្ថបទ៖ សេម រូបភាព៖

    February 27, 2019
  • កីឡា

    ក្លឹប Bayern Munich មានទំនុកចិត្តក្នុងការចុះហត្ថលេខាទិញខ្សែការពារ Lucas Hernandez របស់ Atletico Madrid នៅរដូវក្តៅនេះ យោងតាមការចុះផ្សាយរបស់សារពត៉មាន Sport Bild។ ក្លឹប Atletico Madrid បានសន្យាថាពួកគេនឹងអនុញ្ញាតឲ្យខ្សែការពារសញ្ជាតិបារាំង Lucas Hernandez ចាកចេញពីក្លឹប ប្រសិនបើ Bayern Munich ហ៊ានចំណាយលុយ 80លានអឺរ៉ូ លើខ្សែការពាររូបនេះទិញផ្ដាច់កុងត្រារបស់គេ ខណៈដែល Bayern Munich ធ្លាប់បរាជ័យក្នុងការប្រជែងទិញ Lucas Hernandez ម្ដងរួចហើយកាលពីទីផ្សារដោះដូរកីឡាកររដូវរងារខែមករាមុននេះ។ នៅក្នុងរដូវកាលនេះខ្សែការពារ

    February 27, 2019
  • PR បច្ចេកវិទ្យា

    កម្មវិធី Mobile World Congress ឆ្នាំ២០១៩ ដែលបានប្រារព្ធធ្វើឡើងនៅទីក្រុង Barcelona ប្រទេស អេស្ប៉ាញបានបើកទំព័រថ្មីទៅកាន់ពិភពលោក ដោយការដាក់បង្ហាញនូវបច្ចេកវិទ្យាថ្មី 5G សឹងតែគ្រប់ទីតាំងថ្មីនិង ទំនើប ដែលធ្វើឲ្យមានកាចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ផលិតករទូរស័ព្ទ និង អ្នកបច្ចេកវិទ្យានិយម និង អ្នកជំនួញជាច្រើនមកពីជុំវិញពិភពលោក ដែលក្នុងនោះមានការបង្ហាញខ្លួននៃស្មាតហ្វូនល្បីៗជាច្រើន បានអនុវត្តន៍ការបំពាក់នូវប្រព័ន្ធ 5G ដែលក្នុងនោះក្រុមហ៊ុនស្មាតហ្វូន Oppo ដែលជាស្មាតហ្វូនដែលផលិតដោយក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សនៅប្រទេសចិន ក៏មានវត្តមាននៅក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនោះដែរ ។ តើ 5G គឺជាអ្វីទៅ? 5G គឺជាបច្ចេកវិទ្យានៃប្រព័ន្ធអ៊ីនធើណែតឥតខ្សែជំនាន់ទីប្រាំដែលពិភពលោកតែងតែស្រម៉ៃ និង ប្រាថ្នាចង់បានក្នុងការបញ្ជូនទិន្នន័យក្នុងល្បឿនលឿន

    February 27, 2019
  • សង្គម

    រាជធានីភ្នំពេញ៖ នាពេលបច្ចុប្បន្ននេះ យើងសង្កេតឃើញបញ្ហាសម្រាម និងកាកសំណល់ នៅតែជាបញ្ហាចំបងមួយ ដោយសារតែមនុស្សមួយចំនួននាំគ្ននាបោះចោលនៅឯទីសាធារណៈពាសវាលពាសកាល ដែលបង្កជាក្លិន និងកខ្វក់គ្មានអនាម័យ បណ្តាលឲ្យអ្នករស់នោះជុំវិញកើតមានជម្ងឺផ្សេងៗ។ ថ្មីៗនេះរូបភាពបងប្អូនប្រជាជនដែលរស់នៅតំបន់គំនរសម្រាម ត្រូវបានគេចែកចាយពេញបណ្តាញសង្គម រហូតមានអ្នករិះគន់ជាច្រើននាក់។ យ៉ាងណាមិញ គេក៏បានឃើញមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានចេញប្រតិបត្តិការភ្លាមៗ ដោយបានបញ្ជូនបុគ្គលិករបស់ខ្លួនធ្វើការស្តាប្រឡាយទឹកប្រមូលសម្រាមចេញនៅឯប្រឡាយទឹកបឹងត្របែក។ សកម្មភាពនេះបានធ្វើឲ្យមហាជនជាច្រើនកោតសរសើរនូវចំណាត់ការរហ័សពីមន្ទីរ តែក៏គេសង្កេតឃើញមានមតិរិះគន់ពីសំណាក់មហាជនពាក់ព័ន្ធនឹងប្រជាពលរដ្ឋ ដែលរស់នៅតំបន់នោះដោយធ្វើការចោលសម្រាមមិនបានត្រឹមត្រូវ ជាពិសេសគឺចោលពេញប្រឡាយទឹកស្អុយ ដែលបង្កឲ្យមានការកកស្ទះ រហូតលិចទឹករាល់ពេលដែលមានភ្លៀងធំ៕ អត្ថបទ៖ មេសា រូបភាព៖ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ

    February 27, 2019
  • រថយន្ត

    ក្រុមហ៊ុនផលិតរថយន្តល្បីឈ្មោះមួយរបស់ប្រទេសកូរ៉េ គឺក្រុមហ៊ុន Ssangyong បានពង្រីកវិសាលភាពរបស់ខ្លួនជាមួយនឹងបច្ចេកវិទ្យាទំនើបៗ ក៏ដូចជារូបរាងដ៏ទាក់ទាញ។ ថ្មីៗនេះដែរក្រុមមួយនេះក៏បានដាក់បង្ហាញជាផ្លូវការនូវលក្ខណៈសម្បត្តិរបស់រថយន្ត SUV ថ្មីរបស់ខ្លួនមានឈ្មោះថា Korando ម៉ូដែលឆ្នាំ 2020 នៅលើទីផ្សារសហគមន៍អ៊ឺរ៉ុប ដោយភ្ជាប់ជាមួយនឹងរូបរាងដ៏គួរអោយចាប់អារម្មណ៍។ វាជាជំនាន់ទី 4 ហើយសម្រាប់ត្រកូល Korando ដែលធ្លាប់បានដាក់បង្ហាញជាផ្លូវការលើកដំបូងកាលពីឆ្នាំ 2016 នៅក្នុងព្រឹត្តិការណ៍ Geneva Motor Show ដែលវាមានរូបរាងធំជាងម៉ូដែល Rexton។ អ្វីដែលផ្លាស់ប្តូរដ៏ធំរបស់ Korando ថ្មីនេះគឺ ការរចនាផ្នែកខាងក្នុងរបស់វា ដោយរថយន្តមួយនេះបានបំពាក់នូវបរិក្ខាទំនើបៗជាច្រើនដូចជា កុងទ័រប្រភេទ digital screen ទំហំ

    February 27, 2019
  • កីឡា

    ខ្សែការពាររបស់ក្លឹបកញ្រ្ជាងខៀវ Leicester City កីឡាករ Harry Maguire បាននិយាយថា៖ កីឡាកររបស់ Leicester City ទាំងអស់កំពុងទន្ទឹមរង់ចាំការដឹកនាំរបស់លោក Brendan Rodgers ដែលជាអ្នកចាត់ការណ៍ថ្មីរបស់ក្លឹបក្រោយផ្លាស់ប្ដូរពីក្លឹប Celtic កាលពីម្សិលមិញ។ អតីតគ្រូបង្វឹករបស់ក្លឹបហង្សក្រហម Liverpool និងក្លឹប Swansea បានផ្លាស់ប្ដូរការងារពីគ្រូបង្វឹករបស់ក្លឹប Celtic មកកាន់ក្លឹបកញ្រ្ជាងខៀវ Leicester City កាលពីម្សិលមិញ ក្រោយពេលការផ្ទេរការងារមកកាន់ទឹកដីអង់គ្លេសបានរយៈពេល 2 ម៉ោងតែប៉ុណ្ណោះ ក្លឹប Leicester City បានយកឈ្នះក្រុមភ្ញៀវ Brighton នៅក្នុងកីឡដ្ឋាន King Stadium

    February 27, 2019
  • PR អន្តរជាតិ

    ធ្លាប់តែឃើញផ្ទះល្វែង បុរី និងវីឡាកូនកាត់ តែដល់មកឃើញផ្ទះដែលសង់យកលំនាំបែបខ្មែរ ពិតជាស្អាតប្លែកភ្នែក គួរឲ្យចង់រស់នៅ។ ពិតជាគួរឲ្យសរសើរនូវគម្រោងដែលបង្កើតដោយក្រុមហ៊ុនកូនខ្មែរមួយនេះ ដែលបានបង្កើតនូវ ផ្ទះយកលំនាំតាមផ្ទះខ្មែរយើង ហើយផ្ទះនេះគឺសង់ឡើងសម្រាប់បងប្អូនប្រជាជនដែលរស់នៅតាមទីជនបទ។ សូមចុចមើលវីដេអូ នៅខាងក្រោម៖

    February 27, 2019