- Khmernote Media
- សង្គម
ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ធានាបាននូវសុវត្ថិភាពដល់អ្នកដំណើរ និងដឹកជញ្ចូនរាជធានីភ្នំពេញ និងដើម្បីឲ្យការធ្វើចរាចរស្របតាមច្បាប់ចរាចរណ៍ផ្លូវគោក រដ្ឋបាលរាជធានីភ្នំពេញ បានចាត់ឲ្យមន្ទីរសាធារណការ និងដឹកជញ្ចូនរាជធានីភ្នំពេញ រៀបចំបើកវគ្គបណ្តុះបណ្តាលច្បាប់ចរាចរណ៍ផ្លូវគោកជូនដល់អ្នកបើកបរត្រីចក្រយានយន្ត និងទោចក្រយានយន្តសណ្តោងរ៉ឺម៉ក ដោយឥតគិតថ្លៃ ជារៀងរាល់ថ្ងៃសៅរ៍ ចាប់ពីម៉ោង០៨ និង០០នាទីព្រឹក ដល់ម៉ោង ១៧ និង០០នាទីល្ងាច និងមានរយៈពេល០២ខែ គិតចាប់ពីថ្ងៃសៅរ៍ ទី០២ ខែមីនា ដល់ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅអង្គភាពផ្តល់បណ្ណបើកបរយានយន្ត ផ្លូវលេខ ៥៩៨ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាលរួចបងប្អូនអាចដាក់ពាក្យប្រឡងទ្រឹស្តី និងប្រឡងដៃចង្កូត ដើម្បីទទួលបានបណ្ណបើកបរយានយន្តប្រភេទ(ក)។ ផុតពីរយៈពេល០២ខែ បន្ទាប់ពីការជូនដំណឹងនេះអាជ្ញាធរមានសមត្ថកិច្ចនឹងរឹតបន្តឹងអនុវត្តតាមច្បាប់ចរាចរណ៍ផ្លូវគោកជាធរមាន ដោយមិនមានការលើកលែងអធ្យាស្រ័យទៀតឡើយ៕
March 1, 2019 - រថយន្ត
អង្គការ WardsAuto ថ្មីៗនេះ បានចេញផ្សាយនូវម៉ាស៊ីនរថយន្តល្អបំផុតទាំង ១០ លើក ទី២៥ នៅទូទាំងពិភពលោក។ ជាធម្មតាការវាយតម្លៃនឹងមានទៅលើទាំងរថយន្តប្រភេទម៉ាស៊ីនម៉ាស៊ូត រថយន្តអគ្គិសនី និងរថយន្តប្រភេទឥន្ធនៈ -ល-។ ឆ្នាំ២០១៩ នេះក៏វាមិនខុសពីឆ្នាំមុនដែរ ដែលរថយន្តនឹងត្រូវបានវាយតម្លៃយ៉ាងយកចិត្តទុកដាក់ និងស្របតាមស្តង់ដារជាទីបំផុតបំផុត។ យ៉ាងណាមិញអត្ថបទនេះនឹងបង្ហាញអស់លោកអ្នកពីម៉ាស៊ីនរថយន្តដ៏ល្អបំផុតទាំង ១០ របស់ពីភពលោក វាយតម្លៃដោយ WardsAuto៖ ១. ម៉ាស៊ីនស៊ីឡាំង 6 (ជាជួរ), ទំហំចំណុះ 3.0លីត្រ turbocharged, DOHC នៅក្នុងរថយន្ត BMW X5 ម៉ាស៊ីន B58
March 1, 2019 - បច្ចេកវិទ្យា
រយៈពេលប៉ុន្មានសប្ដាហ៍កន្លងទៅនេះ Samsung Galaxy S10 និង S10+ បានក្លាយជាប្រធានបទដ៏ក្តៅគគុកនៅក្នុងពិភពបច្ចេកវិទ្យា ពិសេសគឺមុខងារស្កេនក្រយ៉ៅដៃលើអេក្រង់ Ultrasonic ដែលគេមើលឃើញថាវាមិនទាន់មាននៅក្នុងទូរស័ព្ទផ្សេងៗទៀតនៅឡើយទេ។ ប៉ុន្តែសំរាប់មុខងារស្កេនក្រយ៉ៅដៃនោះលើ S10 និង S10+ ដោយវាផ្តល់ផលពិបាកដល់អ្នកប្រើប្រាស់ក្នុងការរកទិញស្គ្រីនការពារអេក្រង់។ ដោយសារបច្ចេកវិទ្យាស្កេនក្រយ៉ៅដៃ ultrasonic នេះ វាអាចនឹងមិនស្គាល់ជាមួយនិងប្រភេទស្គ្រីនកញ្ជក់ ដែលមានកំរាស់ក្រាស់។ ដូច្នេះហើយទើបក្រុមហ៊ុន Samsung បានបញ្ចេញនៅ Screen Protector សំរាប់ Galaxy S10 និង S10+ តែម្ដង។ នេះជាហេតុផលដែល Samsung ភ្ជាប់
March 1, 2019 - អន្តរជាតិ
ឥណ្ឌូនេស៊ី៖ ក្មេងស្រីឥណ្ឌូនេស៊ី និងជាមនុស្ស ដែលមានសតិមិនប្រក្រតីម្នាក់ត្រូវបានគេរាយការណ៍ថា បានទទួលរងនូវការរំលោភបំពានផ្លូវភេទពីឪពុក និងបងប្អួនប្រុស ២ នាក់ផ្សេងទៀតចំនួនជិត ២០០ ដង។ ក្មេងស្រីជាជនរងគ្រោះត្រូវបានគេហៅដោយអក្សរកាត់ថា AG អាយុ ១៨ ឆ្នាំ និងរស់នៅក្នុងផ្ទះជាមួយបិសាចតណ្ហាទាំង ៣ ខាងលើនេះក្នុងតំបន់ Tanggamus Regency ភាគខាងត្បូងប្រទេសឥណ្ឌូនេស៊ី។ រឿងរ៉ាវខាងលើនេះត្រូវបានបែកធ្លាយ ក្រោយមានអ្នកជិតខាងជាច្រើននាក់បាននាំរាយការណ៍ជូនទៅអាជ្ញាធរ ព្រោះតែពួកគេអាណិតក្មេងស្រីជនរងគ្រោះខ្លាំងពេក។ ក្រោយការឃាត់ខ្លួនបុរសទាំង ៣ នាក់ខាងលើនេះ គេបានរកឃើញថា បុរសជាឪពុកដែលត្រូវបានគេហៅថា JM មានអាយុ ៤៥ ឆ្នាំ បានចាប់រំលោភកូនស្រីបង្កើតខ្លួនឯងខាងលើនេះចំនួន
March 1, 2019 - PR បច្ចេកវិទ្យា
កាលពីអំឡុងខែ មករា ក្រុមហ៊ុនទូរស័ព្ទដៃស្មាតហ្វូន vivo បានបង្ហាញចេញទៅលើស្មាតហ្វូនរបស់ខ្លួន 2 ម៉ូឌែលដែលវាត្រូវជាសមាជិកនៃត្រកូល Y ផងដែរនោះគឺ ម៉ូឌែល vivo Y91 និង Y91i។ វាជាស្មាតហ្វូនស្ថិតក្នុងតម្លៃកម្រិតថវិការមួយ ដែលកំពុងតែមានការចាប់អារម្មណ៌ច្រើនផងដែរ ពីសំណាក់មិត្តៗយុវវ័យ ដែលនិយមប្រើប្រាស់ទៅលើទូរស័ព្ទដៃស្មាតហ្វូន។ សម្រាប់ថ្ងៃនេះផងដែរ vivo នឹងធ្វើការបើកបង្ហាញមុខមាត់កូនពៅនៃត្រកូល Y ម៉ូឌែល vivo Y91C ដែលបានប្រកាសពីប៉ុន្មានថ្ងៃមុននេះថា នឹងមកដល់នៅថ្ងៃទី 1 ខែ មិនា ឆ្នាំ 2019 សម្រាប់ពេលនេះវាក៏ត្រូវបានចេញលក់ ជាផ្លូវការចាប់ពីពេលនេះហើយ។
March 1, 2019 - អន្តរជាតិ
មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន នឹងបន្តស្នាក់នៅក្នុងប្រទេសវៀតណាមរហូតដល់ចុងសប្តាហ៍នេះ បន្ទាប់ពីលោកបរាជ័យក្នុងការចរចាអំពីបញ្ហានុយក្លេអ៊ែររបស់កូរ៉េខាងជើងជាមួយនឹងលោកប្រធានធិបតីអាមេរិក ដូណល់ត្រាំ ក្នុងជំនួបលើកទី ២ រួចមក។ ក្នុងការបន្តស្នាក់នៅនេះ លោក គីម ជុងអ៊ុន នឹងជួបពិភាក្សាជាមួយលោក ប្រធានាធិបតីវៀតណាម Nguyen Phu Trong និងរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមផងដែរ។ ជាងនេះទៅទៀត លោក គីម ជុងអ៊ុននឹងទៅទស្សនកិច្ចនៅក្នុងទីក្រុងហានណូយ និងចេតិយលោក Ho Chi Minh ផងដែរ។ បន្ទាប់ពីដំណើរទស្សនកិច្ចក្នុងប្រទេសវៀតណាមត្រូវបានបញ្ចប់ លោក គីម ជុងអ៊ុន នឹងចាកចេញពីប្រទេសវៀតណាមក្នុងល្ងាចថ្ងៃសៅរ៍តាមរយៈរថភ្លើង ហើយក្នុងដំណើរត្រលប់ទៅវិញនេះ
March 1, 2019 - PR អន្តរជាតិ
ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង និង Bin Zayed Asia LLC គ្រុប បានបញ្ចប់កិច្ចប្រជុំប្រកបដោយផ្លែផ្កាមួយ ក្នុងគោលបំណងអភិវឌ្ឍវិស័យឧបករណ៍និស្សន្ទនៅទីក្រុងឌូបៃ និងនៅទូទាំងបណ្ដាប្រទេសនៅមជ្ឈឹមបូព៌ាជាបន្តបន្ទាប់ ដែលនេះ គឺជាសញ្ញាវិជ្ជមានមួយទៀតចំពោះភាពរីកចម្រើនជាសាកលនៃទីផ្សារឧបករណ៍និស្សន្ទ។ កិច្ចប្រជុំនេះ មានរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី25 ដល់ថ្ងៃទី27 ខែកុម្ភៈ ឆ្នាំ2019 នៅទីស្នាក់ការកណ្តាលរបស់ Bin Zayed Asia LLC គ្រុប នៅទីក្រុងឌូបៃ សហព័ន្ធអារ៉ាប់រួម។ បន្ទាប់ពីបានបង្កើតប្រវត្តិសាស្រ្តក្នុងការជម្រុញ និងសម្របសម្រួលឱ្យមានទីផ្សារឧបករណ៍និស្សន្ទស្របច្បាប់ជាលើកដំបូងនៅកម្ពុជា ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ
March 1, 2019 - PR បច្ចេកវិទ្យា
ភ្នំពេញ ០១ មិនា ២០១៩៖ ត្រឹមតែ១សប្តាហ៏ប៉ុណ្ណោះកំពូលស្មាតហ្វូន ប្រចាំឆ្នាំ២០១៩ របស់ក្រុមហ៊ុនយក្សសាមសុង Samsung Galaxy S10/S10+ ដែលជាស្មាតហ្វូនក្នុងក្តីស្រមៃរបស់អ្នកប្រើប្រាស់ទទួលបានការកម្ម៉ង់ទុកមុន(Pre-order)យ៉ាងច្រើនសន្ធឹកសន្ធាប់ដែលអាចធ្វើឲ្យអស់ស្តុកមុនពេលកំណត់។ ដូច្នេះអតិថិជនទាំងអស់ដែលមិនទាន់បានធ្វើការកក់ទុកនៅឡើយនោះ សូមរួសរាន់ធ្វើការកម្ម៉ង់ឥឡូវនេះភ្លាមទៅព្រោះការថែមជូននេះនៅសល់ត្រឹមតែ៥ថ្ងៃទៀតប៉ុណ្ណោះ! ដូច្នេះនៅចាំអង្កាល់ទៀត? ** ការផ្តល់ជូនពិសេស៖ នៅពេលអតិថិជនទាំងអស់ធ្វើការកក់ និងកម្ម៉ង់កំពូលស្មាតហ្វូន Samsung Galaxy S10/S10+ ក្រុមហ៊ុននឹងមានការបន្ថែមជូនកាសឥតខ្សែ Galaxy Buds ដ៏ទំនើបទាន់សម័យដែលមានតម្លៃ 129 ដុល្លារ និងស៊ីមកាត Smart លេខពិសេសជាមួយនឹងការប្រើប្រាស់កញ្ចប់សេវា Smart ធំហ៎្មងដោយឥតគិតថ្លៃ រយៈពេលរហូតដល់ 52
March 1, 2019 - អន្តរជាតិ
នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនចោរឆក់វ័យក្មេងយ៉ាងសកម្ម ០៣នាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ក្នុងចំណោមបក្សពួក ០៤នាក់ទៀត ដែល ០១នាក់ បានបញ្ជូនទៅអង្គការ មូលនិធិកុមារកម្ពុជា ធ្វើការគ្រប់គ្រងអប់រំវិញ។ ១/ ឈ្មោះ ជុំ វាសនា ភេទប្រុស អាយុ ១៧ឆ្នាំ ២/ ឈ្មោះ សុខ សម្បត្តិ ភេទប្រុស អាយុ ១៦ឆ្នាំ ៣/ ឈ្មោះ សុខន វាសនា ហៅស្រួច
March 1, 2019 - បច្ចេកវិទ្យា
ទូរស័ព្ទ Samsung Galaxy S10+ ត្រូវបានគេរំពឹងថា ជាទូរស័ព្ទឆ្លាតវ័យមួយគ្រឿង ដែលនឹងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជន ព្រោះតែរូងរាងដ៏ស្អាត និងបច្ចេកវិទ្យាដ៏ទំនើបរបស់វានៅពេល ដែលទូរស័ព្ទស៊េរីត្រូវបានគេដាក់លក់ជាផ្លូវការនៅលើទីផ្សារ។ ទូរស័ព្ទរបស់ក្រុមហ៊ុន Samsung ស៊េរីមួយនេះ មានទំហំអេក្រង់ ៦,៤ អ៊ីញ មានកាមេរ៉ាក្រោយ៣គ្រាប់មានមុខងារផ្សេងៗគ្នាអស់ ហើយស្មាតហ្វូននេះមាន RAM ទំហំ 8GB និងមានអង្គចងចាំធំបំផុតរហូតដល់ 1TB ឯណោះ។ ស្មាតហ្វូនដ៏ទំនើបនេះនៅបានដាក់ឲ្យកុម្ម៉ងទិញនៅក្នុងទីផ្សារស្រុកខ្មែរយើងហើយ ដែលមានតម្លៃសម្រាប់ S10 $899 និង S10+ មានតម្លៃចាប់ពី $989 ទៅ។ ដោយសារតែរូបរាងដ៏ទាក់ទាញ
March 1, 2019









