Khmernote Media
  • PR អន្តរជាតិ

    ប្រជាពលរដ្ឋ និងមិត្តយុវវ័យទាំង ២៥ រាជធានី ខេត្ត ទាំងអស់អាចធ្វើការសាកល្បងក្នុងការថតវិដេអូខ្លី ដើម្បីជាការផ្សព្វផ្សាយពីកន្លែងកំសាន្ត នៅក្នុងខេត្តកំណើតរបស់ខ្លួន និងអាចមានឱកាសឈ្នះរង្វាន់ប្រាក់លាន ថែមទៀតផង។ ការរៀបចំអោយមានការប្រកួតប្រជែងថតវិដេអូខ្លីនេះ បានរួមចំណែកយ៉ាងខ្លាំងក្នុងការផ្សព្វផ្សាយអោយបានកាន់តែទូលំទូលាយ ផ្នែកទេសចរណ៍របស់ប្រទេសកម្ពុជា ក៏ដូចជាចូលរួមលើកកំពស់ វិស័យទេសចរណ៍កម្ពុជា អោយមានការរីកចំរើនជាងនេះទៀត ថ្វីត្បិតថាបច្ចុប្បន្ន នៅមានរមណីយដ្ឋាន និងកន្លែងកំសាន្តច្រើនណាស់ ដែលសូម្បីប្រជាជនកម្ពុជា មួយចំនួនមិនទាន់បានដឹង និងស្គាល់ នោះឡើយ។ កម្មវិធីប្រកួតប្រជែងថតវិដេអូខ្លីនេះដែរ ជាការផ្តួចផ្តើមរបស់ក្រុម ISI STEEL ហើបងប្អូនគ្រាន់តែបំពេញតាមលក្ខខណ្ឌខាងក្រោម ងាយៗដើម្បីចូលរួមប្រកួត។ តោះចូលរួមប្រកួតប្រជែង វីដេអូខ្លីទាំងអស់គ្នា! តើអ្នកចង់ផ្សព្វផ្សាយពីកន្លែងកម្សាន្តក្នុងខេត្តកំណើតរបស់អ្នកដែររឺទេ? នៅពេលនេះដែរ ក្រុមហ៊ុន

    March 4, 2019
  • កីឡា

    កាលពីយប់មិញ ក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Serie A សេះបង្កង់ Juventus បានយកឈ្នះក្រុម Napoli ក្នុងលទ្ធផល២ទល់នឹង១ បើទោះបីជានៅដើមតង់ទីពីរមានតែគ្នា ១០នាក់ ខណៈដែរ កីឡាករខ្សែរបំរើ Pjanic ទទួលបានកាត់លឿងស្មើនឹងកាតក្រហម នៅពេលដែលយកដៃប៉ះបាល់នៅដើមតង់ទីពីរ។ ទោះបីជាយ៉ាងណាក៏ដោយ មុនJuventus បាត់បង់កីឡាករម្នាក់ ក្រុម Napoli ក៏ត្រូវបានកាតក្រហម អ្នកចាំទី Alex Meret នៅពេលដែលព្យាយាមរត់ទៅចាប់បាល់ពីការបណ្តើរបាល់របស់ Ronaldo ។ ហើយ កីឡាករ Pjanic ជាអ្នកបង្កើតគ្រាប់បាល់ដំបូងអោយក្រុមនៅដើមតង់ទី១ដោយការទាត់បាល់ហ្វ្រីឃីគ មុខទទួលបានកាតក្រហមនៅដើមតង់ទី២។ នៅតង់ទីពីរដដែល

    March 4, 2019
  • សង្គម

    រាជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់ពី ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ផ្លូវល្បឿនលឿន (Express way) ធ្វើដំណើរពីក្រុងភ្នំពេញ ឆ្ពោះទៅកាន់ ខេត្តព្រះសីហនុ នឹងបើកការដ្ឋានសាងសង់នៅថ្ងៃទី២២ មីនា ឆ្នាំ២០១៩ នេះហើយ។ ក្រសួងបានបញ្ជាក់ផងដែរថា ផ្លូវនេះតភ្ជាប់ពីរាជធានីភ្នំពេញទៅខេត្តព្រះសីហនុ ដែលមានប្រវែងសរុប ១៩០.៣៦៥គ.ម សាងសង់ជាបួនគន្លង ដោយ២គន្លងទៅ ២គន្លងមក ជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ (AC) កំរាស់ ១០ ស.ម និងថ្មលាយកៅស៊ូ (ATB) ១២ ស.ម ពង្រីកទទឺងផ្លូវដល់ ២៤.៥ ម៉ែត្រ

    March 4, 2019
  • កីឡា

    ក្រុមហង្សក្រហម Liverpool ចាប់ពីដើមរដូវកាលមកបានបង្ហាញនូវទំរង់លេងដ៏ល្អ និងបាននាំមុខនៅលើកំពូលតារាងរបស់ English Premier League ក្រោមការដឹកនាំរបស់ jurgen klopp ។ ប៉ុន្តែកាលពីយប់មិញនេះ ហង្សក្រហម Liverpool មិនទទួលបាន៣ពិន្ទុនោះទេ គឺបានត្រឹមស្មើជាមួយក្រុម Everton នៅក្រៅទឹកដី សូន្យស្មើក្នុងស្តាត Goodison park។ លទ្ធផលនេះបានរុញទំលាក់ហង្សក្រហមចេញពីកំពូលតារាង ដោយមានមួយពិន្ទុនៅពីក្រោយ ក្រុម Manchester City ខណៈដែរមាន៩ប្រកួតបន្តទៀតមុខរដូវកាលបញ្ចប់។ Jorden Henderson បានរួមចំណែកនៃការទទួលបានភាពវិជ្ជមានក្នុងការប្រកួតក្រៅទឹកដីទាំងពីរលើក ពេលជួប បិសាចក្រហម Manchester United

    March 4, 2019
  • អន្តរជាតិ

    ម៉ាឡេស៊ី៖ យុវជនម៉ាឡេស៊ីម្នាក់ត្រូវបានគេរាយការណ៍អាចរកប្រាក់បានប្រមាណជាជាង ១ លានដុល្លារពីការលេងហ្គេម។ ក្មេងប្រុសរូបនេះមានឈ្មោះថា Yeik Nai Zheng បច្ចុប្បន្នជាមានអាយុ ១៩ ឆ្នាំ និងជានិស្សិតនៅក្នុងសាលកវិទ្យាល័យ Universiti Multimedia ក្នុងក្រុង Melaka ប្រទេសម៉ាឡេស៊ី។ Yeik Nai Zheng មានចំណាប់អារម្មណ៍ក្នុងការលេងហ្គេមតាំងពីរូបគេនៅមានអាយុ ៤ ឆ្នាំមកម្លះ ហើយនៅពេលដែលរូបគេមានអាយុ ៧ ឆ្នាំ គេបានចាប់ផ្តើមលេងហ្គេមជាច្រើនប្រភេទ។ នៅពេលគេមានអាយុ ១៣ ឆ្នាំ រូបគេបានធ្លាប់បានធ្វើការប្រកួតប្រជែងក្នុងកម្មវិធីលេងហ្គេមម្តងរួចមកហើយ​ និងអាចរកប្រាក់បានប្រមាណជា ១ លាន Ringgit

    March 4, 2019
  • PR

    ក្រោយពី vivo បានបង្ហើបពីស្មាតហ្វូនម៉ូឌែលចុងក្រោយរបស់ខ្លួន V15 Pro មួយរយៈមក ដែលជាស្មាតហ្វូនមានរូបរាងស្រស់ស្អាត និងបំពាក់ដោយបច្ចេកវិទ្យាពិសេសៗជាច្រើននោះ ពេលនេះ អ្វីដែលអ្នកទាំងអស់គ្នា ជាពិសស Fan របស់ vivo កំពុងរង់ចាំនោះ បានមកដល់ហើយ។ ក្រុមហ៊ុន vivo បានរៀបចំព្រឹត្តិការណ៍សម្ពោធជាផ្លូវការ នៃវត្តមាន vivo V15 Proកាលពីយប់មិញ នៅថ្ងៃ 2 មីនា ឆ្នាំ 2019 ដែលស្ថិតនៅសណ្ឋាគារ Garden City ព្រមទាំងមានការចូលរួមពីគណៈប្រតិភូ ថ្នាក់គ្រប់គ្រងជាន់ខ្ពស់ប្រចាំក្រុមហ៊ុន vivo,

    March 4, 2019
  • អន្តរជាតិ

    រាជធានីភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងកាលពីវេលាមព្រឹកព្រលឹម ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ ដោយរថយន្តបែនដឹកដីមួយគ្រឿងពាក់ស្លាកលេខ តាកែវ 3A-1912 បានបើកបុកជាមួយនឹងម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ ពាក់ស្លាកលេខ ភ្នំពេញ 1D-2739 បណ្តាលឲ្យបុរស២នាក់ស្លាប់បាត់បង់ជីវិត គលើគ្នាយ៉ាងអាណោចអាធម័​ នៅតាមបណ្តោយផ្លូវជាតិលេខ៤ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ បច្ចុប្បន្ន​សមត្ថកិច្ច​កំពុងតែធ្វើការអន្តរាគមន៍នៅកន្លែងកើតហេតុ និង​ស្រាវជ្រាវ​ស្វែង​រក​សាច់ញាតិ​របស់ជនរងគ្រោះផងដែរ៕ អត្ថបទ៖ សេម រូបភាព៖ ABC

    March 4, 2019
  • កីឡា

    ជំនួប El Clasico កាលពីយប់មិញនេះនៅក្នុងក្របខ័ណ្ឌ La Liga របស់ប្រទេសអេស្ប៉ាញ រវាងក្រុមអធិរាជស Real Madrid និង ក្រុមអ្នកមានបុណ្យ Barcelona បានបញ្ចប់ក្នុងលទ្ធផល ១ទល់នឹង០ គឹ Barcelona ១ ហើយ ក្រុម Real madrid ០ ។ បន្ទាប់ពីការប្រកូតយប់មិញបានបញ្ចប់ទៅ ក្រុម Barcelona បានបំបែកកំណត់ត្រា El classico ដោយយកឈ្នះ Real Madrid ក្នុងទឹកដី

    March 3, 2019
  • កីឡា

    មួយរយៈចុងក្រោយនេះយើងឃើញថា ក្រុមបិសាចក្រហម Manchester United កំពុងតែឡើងជើងខ្លាំងមែនទែន បន្ទាប់ពីបានបណ្ដេញ The Special one លោក Mourinho នៅចុងឆ្នាំ២០១៨កន្លងផុតទៅ ដោយជំនួសតំណែងបណ្តោះអាសន្នដោយអតីតខ្សែប្រយុទ្ធរបស់បិសាចក្រហម Manchester United លោក Ole Gunnar Solskjaer។ កាលពីយប់មិញនេះ ក្រុមបិសាចក្រហមបានបន្តយកឈ្នះ southamton ក្នុងទឹកដី Old Trafford។ បើរាប់ទៅចាប់តាំងពីមកកាន់តំណែងជាគ្រូបង្វឹកបណ្តោះអាសន្នមក លោក Solskjear បានដឹកនាំប្រកួតចំនួន ១៦ដង ឈ្នះ ១៣លើក ស្មើ២ដង នឹងចាញ់មួយលើក

    March 3, 2019
  • រថយន្ត

    រថយន្តប្រណិតត្រកូលទ្វា២ coupe របស់ក្រុមហ៊ុន Bentley បានដាក់លក់ជាផ្លូវការនៅសហរដ្ឋអាមេរិក ក្នុងតំលៃចាប់ផ្តើមពី $220,000 ហើយរថយន្តមួយគ្រឿងនេះដែរត្រូវគេអោយឈ្មោះថា Bentley Continental GT ឆ្នាំ 2019។ Bentley Continental GT ត្រូវបានគេផលិតឡើងដំបូងនៅឆ្នាំ 2003 ហើយមកទល់នឹងបច្ចុប្បន្ននេះ វាជាជំនាន់ទី3 ហើយនៃត្រកូល Continental GT មួយនេះ។ សម្រាប់ម៉ូដែលឆ្នាំ 2019 មានការផ្លាស់ប្តូរច្រើនទៅលើការរចនាទាំងផ្នែកខាងក្នុងនិងបច្ចេកវិទ្យាជាច្រើន ដោយវាបានបំពាក់ម៉ាស៊ីនទំហំ 6.0-liter twin-turbo ប្រភេទម៉ាស៊ីនសាំងមានស៊ីឡាំងចំនួន 12 ហើយអាចបង្កើនកំលាំងដល់ទៅ 626

    March 2, 2019