Khmernote Media
  • អន្តរជាតិ

    កាលពីថ្ងៃទី០១ ខែមីនា កន្លងទៅនេះ រដ្ឋបាលសាលារាជធានី បានចាត់ឲ្យមន្ទីរសាធារណការ និងដឹកជញ្ចូនរាជធានីភ្នំពេញ រៀបចំបើកវគ្គបណ្តុះបណ្តាលច្បាប់ចរាចរណ៍ផ្លូវគោកជូនដល់អ្នកបើកបរត្រីចក្រយានយន្ត និងទោចក្រយានយន្តសណ្តោងរ៉ឺម៉ក ដោយឥតគិតថ្លៃ ជារៀងរាល់ថ្ងៃសៅរ៍ ចាប់ពីម៉ោង០៨ និង០០នាទីព្រឹក ដល់ម៉ោង ១៧ និង០០នាទីល្ងាច និងមានរយៈពេល០២ខែ ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ធានាបាននូវសុវត្ថិភាពដល់អ្នកដំណើរ និងដឹកជញ្ចូនរាជធានីភ្នំពេញ និងដើម្បីឲ្យការធ្វើចរាចរស្របតាមច្បាប់ចរាចរណ៍ផ្លូវគោក។ បន្ទាប់ពីដឹងពីដំណឹងវគ្គបណ្តុះបណ្តាលនេះ គេឃើញមានបងប្អូនអ្នកបើកបរត្រីចក្រយានយន្ត និងទោចក្រយានយន្តរុឺម៉កសណ្តោង ចំនួន ១,៤៥នាក់បានចូលរួម។ ក្រោយពីបញ្ចប់វគ្គបណ្តុះបណ្តាលច្បាប់ចរាចរផ្លូវគោក បងប្អូនអ្នកបើកបរត្រីចក្រយានយន្តចំនួន ២៤នាក់ បានដាក់ពាក្យប្រឡងយកប័ណ្ណបើកបរ ជាលទ្ឋផលបានប្រឡងជាប់ចំនួន ១១នាក់ ។ ខាងមន្ទីរក៏បានណែនាំឲ្យអ្នកបើកកង់បី ដែលប្រឡងធ្លាក់បន្តសិក្សាស្វែងយល់បន្ថែមនូវសៀវភៅច្បាប់ចរាចរផ្លូវគោក និងឯកសារសំណួរ ចម្លើយ ដែលបានចែកជូន

    March 5, 2019
  • អន្តរជាតិ

    ថៃ៖ ទូរស័ព្ទដៃច្រកនៅក្នុងស្រោមអនាម័យជាច្រើនគ្រឿង ត្រូវបានប៉ូលិសរកឃើញនៅក្នុងបន្ទប់ទឹកនៃមណ្ឌលប្រលងមួយក្នុងប្រទេសថៃ ហើយគេសង្ស័យថាសកម្មភាពនេះទំនងជាការប៉ុនប៉ងលួចមើលចម្លើយវិញ្ញាសារពីសំណាក់បេក្ខជនប្រលង។ ហេតុការណ៍មិនគួរឲ្យនឹកស្មានដល់នេះបានកើតឡើងនៅក្នុងសាកលវិទ្យាល័យ Suan Dusit ដែលត្រូវបានគេប្រើប្រាស់ជាមណ្ឌលប្រលងចូលបម្រើជាមន្ត្រីរាជការសម្រាប់ការងារចំនួន ៥ ប្រភេទ។ បេក្ខជនសរុបដែលមកចូលរួមប្រលងនេះមានចំនួនសរុប ៣,៨៩៥ នាក់ ហើយចំនួនដែលគេនឹងជ្រើសរើសយកទៅបម្រើការងារនោះគឺមានចំនួនតិចតួចប៉ុណ្ណោះ។ ការប្រលងត្រូវបានរៀបចំយ៉ាងត្រឹមត្រូវ និងតឹងរឹងបំផុត ដោយមានទាំងប៉ូលិសរង់ចាំឆែកមើលគ្រប់បេក្ខជនប្រលងទៀតផង។ ស្ថិតនៅក្នុងស្ថានភាពតឹងរឹងបែបនេះហើយ ទើបបេក្ខជនមួយចំនួនបានសម្រេចយកទូរស័ព្ទច្រកចូលក្នុងស្រោមអនាម័យរបស់ពួកគេរួចយកទៅលាក់នៅក្នុងបង្គន់នៅក្នុងបន្ទប់ទឹកគ្រប់ជាន់នៃអគារប្រលង។ ក្រោយរកឃើញទូរស័ព្ទទាំងនោះ ប៉ូលិសបានប្រមូលវាយកទៅទុក ​ហើយទាល់តែពេលប្រលងចប់ទើបប្រគល់ជូនបេក្ខជនវិញ ដើម្បីការពារកុំឲ្យពួកគេអាចលួចមើលចម្លើយក្នុងអំឡុងពេលប្រលងបាន៕ អត្ថបទ៖ ភក្តី ប្រភព៖ samuitimes

    March 5, 2019
  • PR បច្ចេកវិទ្យា

    ក្រោយពីកម្មវិធី Mobile World Congress 2019 បានបញ្ចប់នៅទីក្រុង បាសេឡូណា ប្រទេសអេស្ប៉ាញរួចមក យើងឃើញតាមមានប្រព័ន្ធផ្សព្វផ្សាយបរទេសជាច្រើនបានឲ្យដឹងថាក្រុមហ៊ុនទូរស័ព្ទដៃដែលទទួលបានពានរង្វាន់ច្រើន និង ទាក់ទាញជាងគេនោះ គឺជាទូរស័ព្ទដៃដែលមានបំពាក់បច្ចេកវិទ្យាថតរូប ZOOM មិនបែកគុណភាពរូបភាព។ លោកអ្នកប្រហែលជានៅចាំហើយណា តើក្រុមហ៊ុនស្មាតហ្វូនមួយណា ដែលបានបំពេញតម្រូវការនេះដល់អ្នកប្រើប្រាស់ និង បង្ករការភ្ញាក់ផ្អើលនៅក្នុងកម្មវិធី MWC 2019 នាពេលនោះ។ មានស្ថាប័នព័ត៌មាន និង ស្ថាប័នសាម៉ីរង្វាន់ចំនួន៧បានឲ្យដឹងថាពួកគេបានសម្រេចប្រគល់ពានរង្វាន់ Best Phone of MWC 2019 award ឲ្យទៅក្រុមហ៊ុនទូរស័ព្ទដៃ OPPO ដោយពួកគេបានចាប់អារម្មណ៍មកលើបច្ចេកវិទ្យា

    March 5, 2019
  • បច្ចេកវិទ្យា

    កាលពីពេលថ្មីៗនេះកម្មវិធី Messenger របស់ក្រុមហ៊ុនរបស់ Facebook ក្នុងប្រទេសមួយចំនួនស្រាប់តែមានផ្ទៃខាងក្រោយពណ៌ខ្មៅ ដែលធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមយក្សមួយនេះមានការភ្ញាក់ផ្អើល និងព្យាយាមដាក់ផ្ទៃពណ៌នេះតាមគ្នា។ ការលោតឡើងនូវផ្ទៃពណ៌ខ្មៅបានកើតឡើងសម្រាប់ទាំងទូរស័ព្ទប្រភេទ iOS និង Android។ តាមរយៈសារព័ត៌មានបច្ចេកវិទ្យា  ENGADGET បានចុះផ្សាយថា​ រហូតមកទល់នឹងពេលនេះ Messenger គឺជាកម្មវិធីរបស់ Facebook តែមួយគត់ដែលអាចមានផ្ទៃនៅខាងក្រោយពណ៌ខ្មៅដូចនេះ ហើយលោកអ្នកអាចប្តូរពណ៌ផ្ទៃខាង ក្រោយនេះបានតាមរយៈ ធ្វើការផ្ញើរ Crescent Moon Emoji ដែលមាននៅក្នុង Chat  ស្រាប់ទៅកាន់អ្នកណាម្នាក់ ហើយពេលដែលលោកអ្នកបើកសារថ្មីវានឹងមានផ្ទៃពណ៌ខ្មៅតែម្តង។ បើតាមការបកស្រាយរបស់ក្រុមហ៊ុន Facebook បានឲ្យដឹងថា ការដាក់ផ្ទៃ Messenger

    March 5, 2019
  • សង្គម

    កាលពីល្ងាចថ្ងៃទី 4 ខែមីនា ឆ្នាំ 2019 នេះ បុរសម្នាក់ដែលបានបង្ហោះ Status លើគណនី Facebook របស់ខ្លួនថា ខ្លួនបានភ្លេចកាបូបក្នុងរម៉ក PassApp ក្រោយរូបគាត់ប្រញ៉ាប់ក៏ភ្លេច ប៉ុន្តែអ្វីដែលធ្វើឲ្យគាត់រំភើបនោះ ក្រោយលោកតាដែលជាបើកកង់បីនោះ បានតេ និងយកកាបូបដែលខាងក្នុងនោះមានរបស់មានតម្លៃ និងលុយជាច្រើនយកមកឲ្យម្ចាស់វិញ។ បើតាមការសរសេររបៀបរាប់ពីម្ចាស់កាបូប លោក Rithy So ៖ ព្រឹកមិញប្រញាប់ក៏ទៅជិះ PassApp ហើយក៏ភ្លេចកាបូបក្នុង PassApp គាត់ តែគាត់ជាមនុស្សល្អ ក៏បានយកកាបូបមកអោយវិញ ចឹងជូនគាត់ 200$ សម្រាប់លើកទឹកចឹត្តគាត់

    March 5, 2019
  • កីឡា

    ថ្ងៃទី៤ ខែមិនា ឆ្នាំ២០១៩ គឹជាការប្រកួតវគ្គចុងក្រោយនៃពានរង្វាន់សិស្សនៅក្នុងខេត្តសៀមរាប រវាងវិទ្យាល័យ១០មករា១៩៧៩ ប៉ះជាមួយវិទ្យាល័យហ៊ុនសែនសៀមរាប ដែលចាប់ផ្តើមកាលពីម៉ោង ២ និង៣០នាទីមុននេះបន្តិច។ ឥឡូវនេះការប្រកួតត្រូវបានបញ្ចប់ហើយ ដោយលទ្ធផលទាំងពីរតង់បានត្រឹម ១ស្មើ ប៉ុន្តែត្រូវបានកាត់សេចក្តីដោយបាល់១១ម៉ែត្រ។ អ្នកដែលគ្រងជើងឯកនៅក្នុងឆ្នាំ ២០១៨-២០១៩ គឺ វិទ្យាល័យ១០មករាឆ្នាំ១៩៧៩ ដែលជាម្ចាស់ពានសិស្សប្រចាំខេត្តសៀមរាបនៅឆ្នាំមុន ប៉ុន្តែអ្វីដែលយើងកត់សំគាល់នោះគឺការប្រកួតមានចំនួនសិស្សានុសិស្សរាប់ពាន់អ្នក អាចចូលដល់មុឺននាក់ បានចូលរួមយ៉ាងច្រើនសន្ធឹកសន្ធាប់ ។ តោះចូលមកមើលរូបភាពអ្នកគាំទ្រទាំងអស់គ្នា៖   អត្ថបទ&រូបភាព៖ Sokunna

    March 4, 2019
  • អន្តរជាតិ

    ចិន៖ ក្មេងប្រុសអាយុ ១៣ ឆ្នាំម្នាក់បានលោតពីលើអគារសម្លាប់ខ្លួន ព្រោះតែរូបគេមិនអាចធ្វើកិច្ចការសាលាបានទាន់ពេលវេលា។ ​ម្តាយឪពុករបស់កុមាររងគ្រោះបានឲ្យដឹងថា កូនប្រុសរបស់គាត់មានឈ្មោះថា Xiao Jin ជាសិស្សរៀននៅថ្នាក់ទី ៧ នៃសាលាអនុវិទ្យាល័យក្នុងក្រុង Shenzhen ប្រទសចិន។ គាត់បានរម្លឹកថា កាលពីថ្ងៃទី ២១ ខែ កុម្ភៈកន្លងទៅនេះ គឺជាថ្ងៃចូលរៀនឆមាសថ្មីរ​បស់កូនគាត់ បន្ទាប់ពីឈប់សម្រាក់ជាច្រើនសប្តាហ៍មក។ យ៉ាងណាក្តីក្នុងថ្ងៃ ដែលគេចូលរៀន នោះរូបគេត្រូវបានគ្រូប្រាប់ឲ្យត្រលប់មកផ្ទះ ដើម្បីធ្វើកិច្ចការសាលាដែលគេមិនបានធ្វើក្នុងអំឡុងពេលឈប់សម្រាក់នោះ។ ស្ថិតក្នុងស្ថានភាពនេះ កុមារារងគ្រោះហាក់មានសំពាធផ្លូវចិត្តជាខ្លាំងពីខាងសាលារៀនផង និងគ្រួសារផង ដ្បិតឪពុកម្តាយរបស់គេជាមនុស្សតឹងរឹងបំផុតចំពោះការសិក្សា។ ដោយទល់គំនិតមិនអាចដោះស្រាយបញ្ហាបាន កុមារារងគ្រោះក៏សម្រេចចិត្តលោតពីលើអគារសម្លាប់ខ្លួនតែម្តង។ រហូតមកទល់នឹងពេលប៉ូលិសកំពុងតែបើកការស៊ើប អង្កេតចំពោះករណីនេះ ដែលខាងសាលារៀន​ និងគ្រួសារត្រូវឆ្លើយបំភ្លឺជុំវិញករណីដាក់សំពាធផ្លូវចិត្តលើកុមាររងគ្រោះខាងលើ៕

    March 4, 2019
  • PR

    Couple Run Season 4 ជាកម្មវិធីដែលរៀបចំដោយក្រុមហ៊ុននាឡិការដៃ Ice-Watch និង Aeon2 ក្រោមការសហការជាមួយនឹង Isuzu ជាពិសេសគឺ YouAdMe app ។ ដើមឡើយ Couple Run Ticket ត្រូវបានដាក់លក់ក្នុងតម្លៃ 6$ រឺ 24000រៀល សម្រាប់អ្នកចូលរួមម្នាក់ ។ នៅពេលនោះក៏មានអ្នកស្នើរសុំអោយ Couple Run បញ្ចុះតម្លៃសំបុត្រដូចគ្នាដែល យ៉ាងណាមិញ ស្របពេលដែល មានការចូលរួមសហការជាមួយ YouAdMe App ក្រុមហ៊ុននេះក៏បានចំណាយថ្លៃសំបុត្រពាក់កណ្ដាលដល់អតិថិជន។

    March 4, 2019
  • PR កីឡា

    ការប្រកួតវគ្គជម្រុះពានរង្វាន់ អធិរាជវាលស្មៅ Ganzberg Cup ២០១៩ កាលពីថៃ្ងសៅរ៍ និងថៃ្ងអាទិត្យកន្លងទៅ ពេលនេះបានរកឃើញក្រុមខ្លាំងចំនួន១៨ ដែលនឹងត្រូវធើ្វការប្រកួតជម្រុះជាបន្ដក្នុងវគ្គផ្សាយផ្ទាល់។ ឆ្លងកាត់ការប្រកួតជម្រុះអស់រយៈពេល២ថៃ្ង ក្នុងទីលាន T-Soccer រាជធានីភ្នំពេញ ក្រុមមកពីបណ្ដាខេត្ដ រាជធានីចំនួន៦៤ក្រុម បានធើ្វការប្រកួតប្រជែងគ្នាយ៉ាងស្វិតស្វាញជាទីបំផុត ដែលជាលទ្ធផល គឺក្រុមបាល់ទាត់ចំនួន១៨ បានជាប់និងមានឱកាសទៅលេងនៅវគ្គបន្ដទៀត។ ក្រុមទាំង១៨នោះ មានដូចជា៖ -Downtown Sport -Anachak Baitong FC -ខែ្មរនគរ FC -គ្រួសារ ប៉ីចេង -My friend FC -PSE

    March 4, 2019
  • អន្តរជាតិ

    រយៈពេលពីរខែដំបូងឆ្នាំ២០១៩នេះ ពោលគឺចាប់ពីខែមករា ដល់កុម្ភៈ ឆ្នាំ២០១៩ គ្រឹះស្ថានអង្គរ បានលក់ប័ណ្ណជូនភ្ញៀវបរទេសមានចំនួន ៥៤៤,៣០៩នាក់ ថយចុះចំនួន៧.៧៧ភាគរយ បើធៀបនឹងរយ:ពេលដូចគ្នា ឆ្នាំ២០១៨ ទទួលបានចំណូលសរុបចំនួន ២៥,០៧៨,៩៩៣ដុល្លារអាមេរិក ថយចុះ៨.៧៧ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១៨។ ក្នុងរយៈពេលពីរខែនេះ ចំណូលបានពីការលក់ប័ណ្ណចូលទស្សនា អង្គរចំនួន១,០៨៨,៦១៨ដុល្លារអាមេរិក ត្រូវបានបង់ចំណូលឧបត្ថម្ភមូលនិធិ នៃមន្ទីរពេទ្យគន្ធបុប្ផា។ ដោយឡែកសម្រាប់ក្នុងខែកុម្ភៈ ឆ្នាំ២០១៩ មានចំនួន ២៧៣,២៥៩នាក់ ទិញប័ណ្ណចូលទស្សនាអង្គរ ថយចុះចំនួន ៧.៤៩ភាគរយ បើធៀបនឹងរយ:ពេលដូចគ្នាឆ្នាំ២០១៨ ដែលបានចំណូលសរុបចំនួន ១២,៦៩៨,២៨៨ដុល្លារអាមេរិក ថយចុះ៩.៣៦ភាគរយ៕ ប្រភព៖ យុវជនប្រតិកម្មរហ័សរដ្ឋបាលក្រុងសៀមរាប

    March 4, 2019