- Khmernote Media
- PR បច្ចេកវិទ្យា
បន្ទាប់ពីបានប្រកាសសម្ភោធស្មាតហ្វូនម៉ូឌែលក្រោយបំផុត vivo V15 Pro ជាផ្លូវការប្រទេសកម្ពុជារួចមក ពេលនេះអតិថិជនដែលលង់ស្នេហ៍ទៅលើ ស្មាតហ្វូននេះ អាចធ្វើការ Pre-Order ដោយគ្រាន់តែកក់ 10ដុល្លា ទុកមុន ដែលការកុម៉្មង់នេះ ចាប់ពីថ្ងៃទី 3 រហូតដល់ 9 មីនា។ រាល់ការកុម៉្មង់ទុក V15 Pro ក្នុងតម្លៃ $449 នេះ ក្រុមហ៊ុន vivo ប្រចាំនៅប្រទេសកម្ពុជា ក៏មានបន្ថែមជូនដល់អតិថិជន នូវកាដូពិសេសៗជាច្រើនផងដែរ រួមមានដូចជា បន្តោងសោរ vivo ជើង Tripods
March 7, 2019 - អន្តរជាតិ
ម៉ាឡេស៊ី៖ ក្រុមអ្នកពន្លត់អគ្គីភ័យ និងសង្គ្រោះបន្ទាន់របស់ម៉ាឡេស៊ីមួយក្រុមបានប្រើប្រាស់បារីមួយដើម ដើម្បីលួងលោមបុរសម្នាក់ពីការលោតទឹកសម្លាប់ខ្លួនបានយ៉ាងមានប្រសិទ្ធភាព។ ហេតុការណ៍នេះបានកើតឡើងនៅម៉ោង ១០ យប់ ថ្ងៃទី០៥ ខែមីនា កន្លងទៅនេះ នៅលើស្ពានមួយកន្លែងក្នុងក្រុង Muar រដ្ឋ Johor នៃប្រទេសម៉ាឡេស៊ី ។ បុរស ដែលមានបំណងលោតសម្លាប់ខ្លួននោះមានអាយុ ៣០ ឆ្នាំ ហើយគេមិនបានដឹងទេថា គាត់ពិបាកចិត្តរឿងអីទើបមកស្លាប់ខ្លួនដូចនេះ។ អ្វីដែលគេបានឃើញនោះគឺគាត់បានជិះម៉ូតទៅឈប់នៅកណ្តាលស្ពាន ឈរសោកសៅមួយសន្ទុះ និងមានបំណងចង់លោតសម្លាប់ខ្លួនតែម្តង។ ដោយមើលឃើញដូចនេះ ក្រុមអ្នកជួយសង្គ្រោះបានទៅដល់ និងព្យាយាមនិយាយលួងលោមគាត់មួយសន្ទុះធំ តែមិនអាចប្តូរចិត្តគាត់បានទាល់តែសោះ។ បន្តិចក្រោយមក អ្នកពន្លត់អគ្គីភ័យម្នាក់បាននិយាយ តើលោកចេះជក់បារីចង់ជក់បារីដែរឬទេ ជក់បារីមួយដើមសិនទៅចាំគិតទៀត ?
March 7, 2019 - រថយន្ត
មិនត្រឹមតែម៉ូដែល Chiron Sport 110 Ans Edition ដែលបានដាក់បង្ហាញជាផ្លូវការ ក្នុងឱកាសពិធីតាំងពិពណ៌រថយន្តដ៏ធំ Geneva Motor Show 2019 ក្នុងប្រទេសស្វីសនោះទេ! Bugatti ក៏បានបង្ហាញម៉ូដែលថ្មីរបស់ខ្លួនមួយទៀត ដែលវាជារថយន្តថ្លៃបំផុតក្នុងសតវត្ស ទី២១ ។ រថយន្តដែលផលិតឡើងនៅក្នុងប្រទេសបារាំងមួយនេះមានឈ្មោះថា La Voiture Noire ត្រូវបានគេដាក់លក់ក្នុងតម្លៃ ១៨,៩ លានដុល្លារ ដែលជាតម្លៃដ៏ខ្ពស់មួយនៅក្នុងទីផ្សារថយន្ត។ រូបរាងរបស់ La Voiture Noire ត្រូវបានរចនាឡើង ដើម្បីរំលឹកទៅដល់រថយន្តម៉ូដែលចាស់ Bugatti Type 57
March 7, 2019 - PR
ក្រុមហ៊ុន Cellcard បានទទួលពានរង្វាន់មួយទៀតលើល្បឿនរបស់បច្ចេកវិទ្យា 4G LTE ពីស្ថាប័ន Opensignal ដែលបានប្រកាសថា Cellcard ជាម្ចាស់ពានផ្នែកបទពិសោធន៍នាំមុខគេលើល្បឿនដោនឡូត និងអាប់ឡូត ។ សេចក្តីប្រកាស ត្រូវបានធ្វើឡើងភ្លាមៗបន្ទាប់ពីស្ថាប័ន Ookla បានប្រកាសថាក្រុមហ៊ុន Cellcard ជាម្ចាស់ជ័យលាភី លើផ្នែក Speedtest នៅប្រទេសកម្ពុជាជាផ្លូវការ។ នេះជាឆ្នាំទី២ ដែលក្រុមហ៊ុន Cellcard បានឈ្នះពានរង្វាន់ពី Opengsignal។ ពិធីប្រគល់ពានរង្វាន់ ត្រូវបានប្រកាសនៅក្នុងសន្និសីទ Mobile World Congress នៅទីក្រុងបាសេឡូណា ហើយត្រូវបានឡើងទទួលដោយ អ្នកឧកញ៉ា
March 7, 2019 - PR
(ភ្នំពេញ)៖ ដើម្បីចូលរួមចំណែកនូវរបថពាណិជ្ជកម្ម ឧស្សាហកម្ម ហេដ្ឋារចនាសម្ព័ន្ធ នៃវិស័យអចលនសម្បត្តិ និងការសាងសង់ នាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនជាច្រើនដូចជា ក្រុមហ៊ុន Seed ក្រុមហ៊ុន A & G ក្រុមហ៊ុន YIT និងក្រុមហ៊ុន SSANA បាននឹងកំពុងនាំយក សម្ភារៈ បរិក្ខាដែលមានបច្ចេកវិទ្យាទំនើបចុងក្រោយ ដែលមានបទពិសោធ ពីប្រទេសជិតខាង មកចូលរួមចំណែកក្នុងការអភិវឌ្ឍ ដើម្បីឲ្យកម្ពុជាក្លាយទៅជាទីផ្សារអភិវឌ្ឍន៍ និងវិនិយោគក្នុងតំបន់មួយផងដែរ។ ក្នុងការដាក់សម្ពោធផលិតផល និងតាំងបង្ហាញអេឡិចត្រូនិច នៃបច្ចេកវិទ្យាចុងក្រោយ និងសម្ភារៈសំណង់គុណភាពខ្ពស់នេះដែល ក៏មានការអញ្ជើញចូលរួមក្រោមអធិបតីភាពលោក ហ៊ុន ស៊ីណាត ទីប្រឹក្សាពិសេស
March 7, 2019 - PR
ថ្ងៃទី ០៨ ខែមិនា ខាងមុខនេះក្រុមហ៊ុនគ្រឿងបរិក្ខារទូរស័ព្ទ Konfulon បានបើកសម្ពោធជាផ្លូវការនូវសាខាថ្មីរបស់ខ្លួន(សាខាផ្លូវសុកហុក ជិតហាងគុយទាវកាត់) ដើម្បីបំពេញតម្រូវការរបស់អតិថិជនរបស់ខ្លួនជាមួយនឹងប្រូម៉ូសិនពិសេស ទិញមួយថែមមួយ ពីថ្ងៃទី០៨ ដល់ថ្ងៃទី១០។ ថ្លែងក្នុងកម្មវិធីសម្ពោធសាខាថ្មីនេះផងដែរលោក គូ សុខអូន ប្រធានទីផ្សារនៃក្រុមហ៊ុន Konfulon ប្រចាំនៅកម្ពុជាបានមានប្រសាសន៍ថា «ការបើក Show Room ថ្មីមួយនេះ គឺដើម្បីឲ្យអតិថិជន ងាយស្រួសក្នុងការរកជាវនូវផលិតផលល្អៗ ដែលក្រុមហ៊ុនបានដាក់លក់ និងមានការធានាជូនត្រឹមត្រូវ ពីក្រុមហ៊ុនក្នុងការជួសជុលពេញប្រាំមួយខែតែម្តង»។ លោកបានបន្តទៀតថា «ក្រុមហ៊ុនលក់គ្រឿងបរិក្ខារទូរស័ព្ទ Konfulon គឺមានឈ្មោះល្បីល្បាញជាយូរមកហើយ។ មួយវិញទៀត ផលិតផល Konfulon ក៏ត្រូវបានគេទទួលស្គាល់ពីគុណភាព
March 6, 2019 - PR
ថ្មីៗនេះ មានការភ្ញាក់ផ្អើលយ៉ាងពេញទំហឹង ក្នុងបណ្តាញសង្គម Facebook ពីការឈ្នះរង្វាន់យក្ស ពីស្រាបៀរ GANZBERG មានសន្ទុះយ៉ាងក្រើក និងស៊ែរចែករំលែកតៗគ្នាពេញដោយក្តីរំភើបចិត្តរបស់អតិថិជនមហាសំណាងពីការគាស់ក្រវិលកំប៉ុង ស្រាបៀរ GANZBERG ។ នៅក្នុងនោះអតិថិជនជាច្រើនរូប បានឈ្នះពីកម្មវិធីរង្វាន់យក្ស ជាម៉ូតូធំ និងឡានទំនើប Ford Ranger ដោយថែមទាំងបានផុសក្នុងបណ្តាញសង្គម Facebook អបអរសារទរសំណាងរបស់ខ្លួនជាច្រើនហូហែរជាបន្តបន្ទាប់ផងដែរ ។ តាមរបាយការណ៍ពីក្រុមហ៊ុនស្រាបៀរ Ganzberg បានរៀបរាប់ប្រាប់ ឱ្យដឹងថា ក្រុមហ៊ុន នៅតែបន្តផ្តល់ជូនរង្វាន់ដល់អតិថិជនមហាសំណាងជាបន្តបន្ទាប់ ដោយមានរង្វាន់សរុបទាំងអស់ ជាម៉ូតូធំ Yamaha FZ ចំនួន ១០០០
March 6, 2019 - បច្ចេកវិទ្យា
យោងតាមសារព័ត៌មាន CNN បានចុះផ្សាយថា បច្ចេកវិទ្យាអេក្រង់ទូរស័ព្ទ ដែលអាចបត់បានរបស់ក្រុមហ៊ុន Samsung ត្រូវបានគេលួចយកទៅលក់ឲ្យហ៊ុនបច្ចេកវិទ្យាធំៗពីរនៅក្នុងប្រទេសចិន។ ជុំវិញករណីនេះដែរកាលពីពេលថ្មីៗនេះ តុលាការកូរ៉េខាងត្បូងបានធ្វើការចោទប្រកាន់មនុស្សចំនួន ១១ នាក់ ដែលបានលួចយកបច្ចេកវិទ្យានេះលក់ឲ្យក្រុមហ៊ុនចិន តែយ៉ាងណាក្តីគេមិនបានបង្ហាញអត្តសញ្ញាណជនទាំង ១១ នាក់ នោះ និងក្រុមហ៊ុនរបស់ចិនចំនួន ២ ដែលពាក់ព័ន្ធក្នុងករណីនេះឡើយ។ យោងតាមការស៊ើបអង្កេតបានរកឃើញថា បច្ចេកវិទ្យាសម្រាប់ផលិតអេក្រង់ ដែលអាចបត់បាន ត្រូវបានគេលក់ឲ្យក្រុមហ៊ុនចិនក្នុងតម្លៃប្រមាណជា ១៤ លានដុល្លារអាមេរិក។ រហូតមកទល់នឹងពេលនេះប្រតិបត្តិការស៊ើបអង្កេតនៅតែបន្តធ្វើឡើង ដើម្បីស្វែងករកឲ្យអស់នូវចំនួនភាគីដែលពាក់ព័ន្ធ។ សូមបញ្ជាក់ថា បច្ចេកវិទ្យាសម្រាប់ផលិតអេក្រង់ទូរស័ព្ទ ដែលអាចបត់បាននេះ ត្រូវបានក្រុមហ៊ុន Samsung ចំណាយប្រាក់ប្រមាណជា ១៣០
March 6, 2019 - បច្ចេកវិទ្យា
ប៉ុន្មានរយៈមុនយើងបានដឹងច្បាស់រួចមកហើយ អំពីតម្លៃស្មាតហ្វូនចុងក្រោយរបស់ Samsung គឺ Galaxy S10 Plus ដែលក្នុងនោះ ប្រភេទទំហំផ្ទុក 128GB មានតម្លៃ $999.99 និងទំហំផ្ទុក 1TB មានតម្លៃ $1,599 ។ យ៉ាងណាមិញការប៉ាន់ស្មានថ្មីដែលបានចេញផ្សាយដោយ TechInsights ក៏បានបង្ហាញពីតម្លៃសមាសភាគជាក់ស្តែងនៃស្មាតហ្វូនថ្មីបំផុតរបស់ Galaxy S10 Plus នេះ។ តាមការបង្ហាញពីតម្លៃសមាសភាគជាក់ស្តែងបានឱ្យដឹងថា Galaxy S10 Plus ទំហំផ្ទុក 128GB គឺមានតម្លៃសរុបប្រមាណ $420 ដែលវាថ្លៃជាងមុន $40
March 6, 2019 - កីឡា
Harry Kane បាននាំយកជ័យជំនះអោយ Spur ដើម្បីឡើងទៅវគ្គបន្តនៅក្នុងពានធំជាងគេនៅអឺរ៉ុប Champion League បន្ទាប់ពីបានយកឈ្នះ Dortmund នៅក្រៅទឹកដី ក្នុងលទ្ធផល ១ទល់នឹង០ កាលពីយប់មិញនេះ ដោយសរុបលទ្ធផលទាំងពីរជើងគឺ ៤ទល់នឹង០។ កាលពីថ្ងៃច័ន្ទនេះ គ្រូបង្វឹករបស់ Spur លោក Mauricio Pochettino បាននិយាយថា ”ពួកគេនឹងបញ្ចប់ការងាររបស់ពួកគេ” បន្ទាប់ពីយកឈ្នះក្រុមកំពូលតារាង Bundesliga ក្នុងលទ្ធផល ៣ទល់នឹង០ កាលពីជើងទីមួយនៅក្នុងទឹកដី Wembley។ អ្នកនាំពាក្យរបស់ មាន់ក្នាយមាស Spur បាននិយាយថា ”កាលពីតង់ទីមួយក្រុម
March 6, 2019









