- Khmernote Media
- អន្តរជាតិ
ថៃ៖ នាយកដ្ឋានគ្រប់គ្រងជំងឺរបស់ថៃបានដាក់សំណើរមួយទៅកាន់រដ្ឋសភា ដើម្បីសុំឲ្យមានការហាមឃាត់មិនឲ្យមានការលក់គ្រឿងស្រវឹងគ្រប់ប្រភេទនៅក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីខាងមុខនេះ។ បើតាមលោកវេជ្ជបណ្ឌិត Kajornsak Kaewjarat ដែលជាប្រធាននាយកដ្ឋានខាងលើនេះបានឲ្យដឹងថា សំណើររបស់នាយកដ្ឋានលោកត្រូវបានបញ្ជូនទៅដល់រដ្ឋសភាហើយ តែចំពោះសេចក្តីសម្រេចយ៉ាងណានោះ គេនៅមិនទាន់ទទួលបាននៅឡើយទេ។ លោកបានបញ្ជាក់ថា គោលដៅចម្បងនៃស្នើឲ្យមានការហាមឃាត់មិនឲ្យមានការលក់គ្រឿងស្រវឹងនេះ គឺដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងទប់ស្កាត់បញ្ហាផ្សេងៗ ដែលអាចកើតមានជាយថាហេតុ។ របាយការណ៍កាលពីឆ្នាំមុនៗបានបង្ហាញថា ក្នុងថ្ងៃចូលឆ្នាំប្រពៃណីថៃ មានគ្រោះថ្នាក់ចរាចរណ៍ជាច្រើនកើតឡើង ក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង និងបានធ្វើឲ្យមានការខាតបង់សេដ្ឋកិច្ចជាច្រើនផងដែរ។ សូមបញ្ជាក់ថា ថៃនឹងប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីរបស់ខ្លួនរយៈពេល ៧ ថ្ងៃ គិតចាប់ពីថ្ងៃទី ១៣ ខែ មេសា ខាងមុខនេះ៕ អត្ថបទ៖ ភក្តី ប្រភព៖ nationmultimedia
March 9, 2019 - បច្ចេកវិទ្យា
កាលពីម្សិលមិញនេះ លោក Shen Yiren អនុប្រធានក្រុមហ៊ុន OPPO បានប្រកាសថា នឹងចាប់ផ្ដើមផលិតស្មាតហ្វូន ដែលមានកាមេរ៉ាអាច Zoom បានរហូតដល់ទៅគុណនឹង១០ដង ដោយមិនបាត់បង់គុណភាពរូបថត។ ហើយនៅថ្ងៃនេះលោក Yiren បានបញ្ជាក់ថា ស្មាតហ្វូននេះនឹងចេញជាផ្លូវការនៅក្នុងខែមេសាខាងមុខនេះហើយ ។ បន្ថែមពីលើនេះទៀត លោក Yiren ក៏បាននិយាយផងដែរថា ស្មាតហ្វូនដែលនឹងចេញនាពេលខាងមុខនេះ នឹងមានការរចនារូបរាងខុសប្លែកពីស្មាតហ្វូន OPPO មុនៗ ហើយក៏មិនមានបញ្ហាជាមួយផ្នែកកាមេរ៉ាទៀតដែរ ។ អនុប្រធាន OPPO ក៏បានចែករំលែកនូវរូបភាព ដែលទំនងជារូបរាងរបស់ស្មាតហ្វូននាពេលខាងមុខ ។ វាបានបង្ហាញនូវកាមេរ៉ាបីនៅផ្នែកខាងក្រោយ ដែលបំពាក់មុខងារពង្រីករហូតដល់គុណនឹង១០ដង
March 9, 2019 - បច្ចេកវិទ្យា
ជប៉ុន៖ ហាងលក់ទំនិញជាច្រើននៅក្នុងប្រទេសជប៉ុនកំពុងតែដាក់ឲ្យប្រើប្រាស់នូវបច្ចេកវិទ្យាស្កេនរកទិន្នន័យចោលលួចឥវ៉ាន់ នៅក្នុងហាងដ៏ទំនើបមួយ ដែលគេហៅថា Vaak Eye។ កម្មវិធី Vaak Eye អាចអនុញ្ញាតឲ្យគេស្កេនគ្រប់មនុស្សដែលដើរចូលទៅក្នុងហាង ហើយសម្រាប់អ្នកណាដែលមានឥរិយាបថ និងក្រសែភ្នែកខុសធម្មតាកម្មវិធីនេះអាចផ្តល់សញ្ញាព្រមានដល់អ្នកគ្រប់គ្រងហាងបានទៀតផង។ កម្មវិធីនេះត្រូវគេកំណត់ឲ្យស្គាល់ឥរិយាបរបស់អតិថិជនធម្មតា និងឥរិយាបថរបស់ក្រុមចោរ ដែលមកបន្លំលួចឥវ៉ាន់នៅក្នុងហាង ព្រោះជាធម្មតាចោរមានឥរិយាបថ និងក្រសែភ្នែកខុសពីអតិថិជនធម្មតា។ កម្មវិធី Vaak Eye ថែមទាំងអាចផ្តល់ព័ត៌មានទូរទៅរបស់គ្រប់អតិថិជនដូចជា ឈ្មោះ ភេទ អាយុ អាស័យដ្ឋានរបស់ពួកគេ ហើយវាអាចវិភាគឥរិយាបថរបស់អតិថិជនបានជាង ១០០ ឥរិយាបថផ្សេងគ្នា។ លោកអ្នកអាចទស្សនាអំពីដំណើរការនៃកម្មវិធី Vaak Eye ដូចខាងក្រោម៖ អត្ថបទ៖ ភក្តី
March 9, 2019 - អន្តរជាតិ
ថៃ៖ ប្រទេសថៃបានចាប់ផ្តើមដាំដើមកញ្ឆាសម្រាប់ការប្រើប្រាស់ក្នុងវិស័យវេជ្ជសាស្រ្ត និងដោយស្របច្បាប់ជាផ្លូវការហើយ នេះបើយោងតាមសារព័ត៌អេឡិចត្រូនិចរបស់ថៃ COCONUTS។ ប្រភពដដែលនេះបានឲ្យដឹងបន្ថែមថា ដំណាំកញ្ជាស្របច្បាប់ដំបូងគេនេះត្រូវបានដាំដុះនៅក្នុងតំបន់ចំការ Rangsit Pharmaceutical Production Plant ដែលមានទីតាំងស្ថិតនៅក្នុងស្រុក Thanayaburi ខេត្ត Pathumthani ភាគខាងត្បូងប្រទេសថៃ។ ក្នុងដំណាក់កាលដំបូងនេះថៃបានប្រើប្រាស់ថវិកាចំនួន ១០ លានបាត (៣១៥,០០០ ដុល្លារអាមេរិក) សម្រាប់ធ្វើការដាំដុះកញ្ឆាលើផ្ទៃដីចំនួន ១០០ ម៉ែត្រការ៉េ ដែលដំណាំក្នុងបរិមាណនេះអាចឲ្យគេផលិតបានប្រេងកញ្ឆាចំនួន ២,៥០០ ដប និងក្នុងមួយដបមានចំណុះ ៥ មីលីលីត្រ សម្រាប់ប្រើប្រាស់ផលិតជាថ្នាំពេទ្យ។ បន្ទាប់ពីដំណាក់កាលទីមួយនេះទទួលបានជោគជ័យ ថៃគ្រោងនឹងបន្តអនុវត្តដំណាក់កាលទី ២
March 9, 2019 - PR
កាលពីថ្ងៃទី ០៨ ខែមិនា ដែលជាថ្ងៃទិវាសិទ្ធនារីកន្លងទៅនេះ ក្រុមហ៊ុន Watch Empire បានរៀបចំការរត់ដ៏ធំប្រចាំឆ្នាំ Couple Run រដូវកាលទី 4 នៅផ្សារទំនើប Aeon Sensok។ លោក សួង ស៊ីម អគ្គនាយកក្រុមហ៊ុន Watch Empire បានមានប្រសាសន៍នៅក្នុងនោះថា “ការបង្កើតកម្មវិធី Couple Run នេះឡើងគឺដើម្បីចូលរួមការងារសង្គម ដែលនៅក្នុងឆ្នាំនេះប្រធានបទធំក្នុងការរត់ជាគូនេះ គឺ ស្រ្តី និងកុមារ ហើយពិសេសលើសពីនេះថែមទៀតនោះថវិកា ៤០០០ រៀលពីការលក់សបុត្រនឹងត្រូវបានបរិចា្ចកទៅមន្ទីរពេទ្យគន្ធបុប្ផាថែមទៀតផង។” លោកបានបន្តទៀតថា” ការរត់ជាគូនេះការបង្កើននូវសាមគ្គីភាពរបស់អ្នកចូលរួមរត់ជាគូផងដែរ ដោយមានការចងដៃគ្នារត់ប្រណាំងប្រជែងគ្នាអោយគ្រប់គ្នាបានយល់ពីការសាមគ្គីភាពផងដែរ”។ គួរបញ្ជាក់ផងដែរថា
March 9, 2019 - អន្តរជាតិ
បុរសមានដើមកំណើតខ្មែរនិងបានទៅរស់នៅក្នុងសហរដ្ឋអាមេរិកម្នាក់ ទទួលបានសិទ្ធទៅរស់អាមេរិកដោយស្រប ច្បាប់សារជាថ្មីម្តងទៀត បន្ទាប់ពីរដ្ឋាភិបាលអាមេរិកបានទិរទេសគាត់ឲ្យមករស់នៅក្នុងប្រទេសកម្ពុជាអស់រយៈពេល ៥ ឆ្នាំ។ បុរសខ្មែរអាមេរិកកាំងរូបនេះមានឈ្មោះថា Veasna Meth អាយុ ២៩ ឆ្នាំ មានប្រពន្ធ និងកូនពីរនាក់កំពុងរស់នៅក្នុងក្រុង Sacramento រដ្ឋ California សហរដ្ឋអាមេរិក។ កាលពីអំឡុងពេលប្រទេសកម្ពុជាមានសង្គ្រាមខ្មែរក្រហមនោះ ម្តាយរបស់គាត់រត់គេចខ្លួនទៅជំរុំជនភៀសខ្លួននៅក្នុងប្រទេសហ្វីលីពីន ហើយនៅពេលដែលគាត់កើតមកមានអាយុត្រឹមតែ ១ ឆ្នាំ គ្រួសារមួយនេះក៏ត្រូវបានគេបញ្ជូនទៅស្នាក់នៅអាមេរិកក្នុងនាមជាជនភៀសខ្លួនដោយសង្គ្រាម។ ពេលធំដឹងក្តីនៅអាមេរិកនោះ លោក Veasna Meth បានសេពគប់ជាមួយនឹងក្រុមក្មេងទំនើង និងបង្កបញ្ហាវាយតប់ត្រូវប៉ូលិសចាប់ឃុំខ្លួនជាច្រើនដងផងដែរ។ នៅក្នុងឆ្នាំ ២០១៣ កន្លងទៅនេះ គាត់បានប្រព្រឹត្តបទល្មើសមួយទៀតបន្ថែម
March 9, 2019 - សង្គម
ស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ស្ពានជ្រោយចង្វារទី១) មានប្រវែង៩៧១មែត្រ ទទឹង១៣ម៉ែត្រ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦Aក្នុងភូមិសាស្ត្រទឹកដី រាជធានីភ្នំពេញ ត្រូវបានសាងសង់ និងសម្ភោធឱ្យប្រើប្រាស់ក្នុងឆ្នាំ១៩៦៣ ក្រោមហិរញ្ញប្បទានឥត សំណងរបស់ប្រទេសជប៉ុន ដោយមានក្រុមហ៊ុន Obayashi ជាក្រុមហ៊ុនទទួលបានសិទ្ធិក្នុងការជួសជុលសាងសង់ និងក្រុមហ៊ុន Central Consultant Inc ជាក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស។ ស្ពាននេះត្រូវបានខូចខាតដោយសង្គ្រាមស៊ីវិលនៅកម្ពុជា និងត្រូវបានសាង សង់ឡើងវិញនៅឆ្នាំ១៩៩២ ដោយប្រទេសជប៉ុន ហើយត្រូវបានប្តូរឈ្មោះទៅជាស្ពានមិត្តភាពកម្ពុជា-ជប៉ុន ដោយព្រះមហាវិរៈក្សត្រ សម្ដេចព្រះបាទព្រះបរមរតនកោដ្ឋ នរោត្ដម សីហនុ។ ដោយសារស្ពាននេះមានអាយុកាលដ៏ចំណាស់ ហើយស្របពេលកំណើនសេដ្ឋកិច្ច និងរំហូរចរាចរណ៍ កើនឡើងជាលំដាប់ ស្ពាននេះតម្រូវឱ្យមានការជួសជុលឡើងវិញជាបន្ទាន់ ដោយចំណាយថវិកាអស់ប្រមាណ ៣០លានដុល្លារអាមេរិក
March 8, 2019 - កីឡា
កីឡាករខ្សែបំរើសញ្ជាតិ បេស្សុីក Marouane Fellaini បានប្រកាសពីការចូលនិវត្តន៍ចេញពីក្រុមជំរើសជាតិនៅថ្ងៃសុក្រនេះ បន្ទាប់បានជួយក្រុមជម្រើសជាតិរយៈពេល ១២ឆ្នាំ។ កីឡាករខ្សែបំរើរូបនេះ បានរកគ្រាប់បាល់អោយក្រុមជម្រើសជាតិចំនួន ១៨គ្រាប់ ក្នុងការបង្ហាញខ្លួន ៨៧ដង សំរាប់ប្រទេសបេស្សុីក និងបានចូលរួមលេង World Cup ចំនួន២លើក ហើយបានជួយជម្រើសជាតិទទួលបានលេខបី ក្នុងពាន World Cup កាលពីឆ្នាំមុននៅក្នុងប្រទេសរុស្សី។ Fellaini បានបង្ហោះសារនៅលើបណ្តាញសង្កម Twitter ផ្ទាល់ខ្លួនរបស់លោកថា ”បន្ទាប់ពីខ្ញុំចំនាយពេល ១២ឆ្នាំជាមួយ ក្រុមជម្រើសជាតិបេស្សុីកកើនដល់កំរិតកំពូលមក ខ្ញុំបានសម្រេចចិត្តចូលនិវត្តពីក្រុមជម្រើសជាតិ” ហើយគាត់បានបន្ថែមទៀតថា ” ខ្ញុំមានអារម្មណ៍ថា នេះគឺជាពេលវាលាសំរាប់ខ្ញុំក្នុងការដើរចេញ
March 8, 2019 - កីឡា
ពានលំដាប់ទីពីរបស់ សហព័ន្ធបាល់ទាត់ UEFA នៅវគ្គ១៦ក្រុមចុងក្រោយ ត្រូវបានបញ្ចប់នៅយប់មិញនេះ ហើយនេះគឺជាវីដេអូហាយឡាយការប្រកួតជើងទីមួយ នៃវគ្គ១៦ក្រុមចុងក្រោយនៃការប្រកួតពាន UEFA Europa League ដែលបានចាប់ផ្តើមកាលពីយប់មិញនេះ។ តោះនាំគ្នាមកមើលការចាក់ផ្សាយឡើងវិញរាល់ការប្រកួតរបស់ក្រុមធំៗទាំងអស់គ្នា៖ ១.Arsenal ប៉ះជាមួយ Rennes: ពេលនេះ ក្រុមកាំភ្លើងធំ Arsenal កំពុងតែស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់ដែលអាចនឹងធ្លាក់ពីវគ្គ ១៦ក្រុមចុងក្រោយនៃពាន Europa League បន្ទាប់ពី Nacho Monreal ធ្វើអោយចូលទីខ្លួនឯង និង ការតែតបាល់នៅចុងម៉ោងរបស់ Ismaila Sarr នៅក្នុងតង់ទី២ ហើយបានធ្វើអោយក្រុម Rennes ទទួលបានជ័យជំនះក្នុងលទ្ធផល
March 8, 2019 - សង្គម
សហគ្រិនជាស្ត្រីម្នាក់ធ្លាប់ធ្វើការអោយគេជាង១០ឆ្នាំ ហើយអ្នកនាងក៏បានសម្រេចចិត្តចង់ធ្វើជាថៅកែខ្លួនឯងម្តង ដោយបានបើកអាជីវកម្មមួយផ្ទាល់ខ្លួនឈ្មោះថា MD Décor ក្រោមហេតុផលឃើញពីកំណើនសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាការអភិវឌ្ឍន៍ខ្លាំង លើវិស័យសំណង់អាគារធំៗ និងផ្ទះល្វែង ព្រមទាំងបូរីធំៗជាច្រើន។ ម្ចាស់អាជីវកម្ម MD Décor ដែលមានឈ្មោះថា គង់ កែវមន្នី ក៏បានចាប់អារម្មណ៍លើកម្មវិធីមួយដែលមានឈ្មោះថា SHE Investments ដែលផ្តល់ឱកាសដល់សហគ្រិនជាស្ត្រី ក្នុងសិក្សារវគ្គខ្លី អំពីមុខជំនាញផ្សេងៗ។ មុនដំបូងឡើយអ្នកនាង កែវមន្នី មិនចេះធ្វើរបាយការណ៍លក់ទេ ប៉ុន្តែក្រោយពេលបានរៀនក្នុងវគ្គ SHE Investments អ្នកនាងក៏ចេះធ្វើរបាយការណ៍លក់ ហើយអាចព្យាករណ៍ទុកនូវតំរូវការរបស់អតិថិជនថែមទៀតផង។ រីករាយទិវាសិទ្ធនារីអន្តរជាតិ! ទស្សនាវីដេអូពី កែវមន្នី ដែលមកពីអាជីវកម្មឈ្មោះ
March 8, 2019









