- Khmernote Media
- អន្តរជាតិ
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩នេះ ផលិតផលក្លែងក្លាយប្រមាណជាង៧០តោនត្រូវបានកម្ទេចោល នៅទីលានដីតាមបណ្ដាយមហាវិថី សម្ដេចតេជោ ៦០ម៉ែត្រ ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ ផលិតផលក្លែងក្លាយ ខូចគុណភាពទាំងនោះមានដូចជា៖ ថ្នាំពេទ្យក្លែងក្លាយ១០៦មុខ ,ទឹកសុទ្ធម៉ាក Evian ,Saint Amanda, Montcalm ជិត៦ពាន់កេស និងផលិតផល ជីកសិកម្ម ជិត៨តោន សរុបទាំងអស់មានជាង៧០តោន ដែល គណៈកម្មាធិការ ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានធ្វេីប្រតិបត្តិការបង្ក្រាបនាពេលកន្លងមក ត្រូវបានតុលាការ អនុញ្ញាត ឲ្យ គគណៈកម្មាធិការ
March 12, 2019 - អន្តរជាតិ
ចិន៖ ចោរចិត្តល្អបានប្រគល់លុយឲ្យទៅស្រ្តីរងគ្រោះវិញគ្រប់ចំនួនក្រោយគាត់បានមើលឃើញថា នៅក្នុងគណនីធនាគាររបស់នាងគ្មានលុយទាល់តែសោះ។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងក្រុង Guangdong ប្រទេសចិន។ នៅក្នុងយប់កើតហេតុស្រ្តីរងគ្រោះមានឈ្មោះថា Li បានទៅដកប្រាក់ពីម៉ាស៊ីន ATM របស់ធនាគារ ICBC ចំនួន ២,៥០០ យន់ (៣៧២ ដុល្លារអាមេរិក)។ ក្រោយពេលនាងដកប្រាក់បន្តិច ស្រាប់តែមានបុរសម្នាក់ចូលទៅក្នុងទូ ATM ដែរ និងបានយកកាំបិទទៅគំរាមស្រ្តីរងគ្រោះយកលុយក្នុងដៃនាងទាំងអស់ និងថែមទាំងបង្ខំឲ្យនាងដកប្រាក់ចេញពីម៉ាស៊ីន ATM ថែមទៀតផង តែពេលដែលនាងព្យាយាមដកលុយថែមទៀតនោះបុរសជាចោរបានមើលឃើញថា ក្នុងគណនីរបស់នាងគ្មានលុយនោះទេ។ ដោយឃើញនាងគ្មានលុយដូចនេះ បុរសជាចោរនោះក៏បានប្រគល់លុយឲ្យទៅស្រ្តីរងគ្រោះវិញទាំងទឹកមុខញញឹម និងបានដើរចេញទៅបាត់។ យ៉ាងណាក្តី សកម្មភាពនេះត្រូវបានថតជាប់ដោយកាមេរ៉ាសុវត្ថិភាព និងក្រោយមកប៉ូលិសអាចកំណត់អត្តសញ្ញាណបុរសជាចោរនោះ និងតាមចាប់ខ្លួនគាត់បានទៀតផង៕ https://www.youtube.com/watch?v=5Qd08NpFuYU
March 12, 2019 - អន្តរជាតិ
អាមេរិក៖ លោកប្រធានាធិបតីអាមេរិក Donald Trump កំពុងតែស្វែងរកថវិការចំនួន ៨,៦ ពាន់លានដុល្លារបន្ថែមទៀត សម្រាប់គម្រោងសាងសង់ជញ្ជាំងព្រំប្រទល់រវាងប្រទេសអាមេរិក និងមិចស៊ីកូ ដែលចំនួនថវិកាខាងលើនេះត្រូវបានគេមើលថា មានទំហំច្រើនជាងគម្រោងចំណាយកាលពីឆ្នាំមុនចំនួន ៥,៧ ពាន់លានដុល្លារឯណោះ។ បើតាមសារព័ត៌មានអេឡិចត្រូនិច TIMESOFINDIA បានចុះផ្សាយថា រហូតមកទល់នឹងពេលនេះ សំណើនៃការសុំថវិការបស់លោក Donald Trump ត្រូវបានគេបញ្ជូនទៅដល់សភាអាមេរិកហើយ ហើយគេរង់ចាំតែសេចក្តីសម្រេចប៉ុណ្ណោះ។ បើយោងតាមលោក Larry Kudlow ដែលជាទីប្រឹក្សាសេតវិមានអាមេរិកបានប្រាប់អ្នកសារព័ត៌មានថា កាលពីឆ្នាំមុនដំណើរការនៃការប្រជុំសម្រេចកញ្ចប់ថវិកានេះ ត្រូវការពេលវេលារហូតដល់ ៣៥ ថ្ងៃ ហើយលោកបន្តថា លើកនេះក៏ប្រហែលជាត្រូវការពេលវេលាប្រហែលនឹងឆ្នាំចាស់ដែរ។ ទីប្រឹក្សាសេដ្ឋកិច្ចរូបនេះបានបង្ហាញជំហរយ៉ាងមុតមាំថា សភាអាមេរិកនឹងសម្រេចអនុម័តកញ្ចប់ថវិកាខាងលើនេះគ្រប់តាមសំណើផងដែរ។ សូមបញ្ជាក់ថា
March 12, 2019 - សង្គម
កាលពីពេលថ្មីៗនេះ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានចេញសេចក្តីជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឲ្យបានជ្រាបថា ផ្នែកចក្ខុរោគ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានសហការជាមួយក្រុមគ្រូពេទ្យឯកទេសបាតភ្នែកមកពីប្រទេសអូស្ត្រាលី នឹងធ្វើការ ពិនិត្យ ព្យាបាល ជំងឺបាតភ្នែក រយៈពេល១០ថ្ងៃ នៅថ្ងៃទី១៨ ដល់ថ្ងៃទី២២ ខែមិនា ឆ្នាំ២០១៩ និងថ្ងៃទី២៤ ដល់ថ្ងៃទី២៩ ខែមិនា ឆ្នាំ២០១៩។ ដូច្នេះប្រសិនបើបងប្អូនប្រជាពលរដ្ឋមានជំងឺភ្នែកខាងលើ កុំភ្លេចមកពិនិត្យ និងព្យាបាល៕ អត្ថបទ៖ សេម
March 12, 2019 - អន្តរជាតិ
ក្រុមហ៊ុនផលិតយន្តហោះ Boeing បានសម្រេចធ្វើការពន្យាពេលការដាក់បង្ហាញយន្តហោះស៊េរីថ្មីខ្លួន គឺយន្តហោះម៉ាក 777X ដែលការសម្រេចភ្លាមៗនេះត្រូវបានធ្វើឡើងក្រោយមានយន្តហោះ Boeing មួយគ្រឿងបានធ្លាក់ និងបានសម្លាប់មនុស្សអស់ចំនួន ១៥៧ នាក់។ តាមគម្រោងយន្តហោះ Boeing 777X នឹងត្រូវបានគេបង្ហាញជាផ្លូវការនៅថ្ងៃពុធខាងមុខនេះ ហើយយន្តហោះមួយនេះអាចផ្ទុកអ្នកដំណើរបានរហូតដល់ ៤២៥ នាក់ និងមានបច្ចេកវិទ្យាទំនើបជាងយន្តហោះស៊េរីមុនៗទៀតផង។ សូមរម្លឹកជូនថា កាលពីព្រឹកថ្ងៃអាទិត្យកន្លងមកទៅនេះ មានយន្តហោះ Boeing មួយគ្រឿង ដែលប្រតិបត្តិការណ៍ដោយក្រុមហ៊ុនអាកាសចរណ៍ Ethiopia Airlines នៅក្នុងប្រទេស Ethiopia បានធ្លាក់ ខណៈដែលវាបានធ្វើការហោះហើរបានតែប៉ុន្មាននាទីប៉ុណ្ណោះ និងបានសម្លាប់មនុស្សអស់ ១៥៧ នាក់។ គេនៅចាំបានថាកាលពី ៥ ខែមុននេះ យន្តហោះ Boeing មួយគ្រឿងក៏បានធ្លាក់នៅក្នុងប្រទេសឥណ្ឌូនេស៊ីផងដែរ
March 12, 2019 - PR អន្តរជាតិ
ភ្នំពេញ៖ យុវជនយុវនារីមួយក្រុមដែលមកពីសហគមន៍បណ្តុះបណ្តាលកុមារកំព្រា មានគ្នាប្រហែលជាង ២០នាក់បាននាំគ្នាប្រមូលសំរាមនៅក្នុងបរិវេណ ពហុកីឡដ្ឋានជាតិអូឡាំពិច កាលពីយប់ថ្ងៃសោរ៏ ទី ៩ខែមីនា នៅពេលដែលការប្រកួតមិត្តភាពអន្តរជាតិ CLEAR ត្រូវបានបញ្ចប់ ហើយចលនាស្ម័គ្រចិត្តនេះទទួលបានការគាំទ្រជាមួយកម្លាំងក្រុមការងាររបស់ក្រុមហ៊ុនសាប៊ូកក់សក់ CLEAR ផ្ទាល់ ។ យុវជន ចាន់ ហេង បានរៀបរាប់ពីអារម្មណ៍រំភើបបន្ទាប់ពីបានទស្សនាការប្រកួតរវាង ប្រទេសកម្ពុជា និង ប្រទេសបង់ក្លាដេសដោយផ្ទាល់ នៅពហុកីឡដ្ឋានជាតិអូឡាំពិចនាយប់នោះ ហើយលោកក៏យល់ឃើញថា វាជាការចូលរួមចំណែករបស់លោកជាពលរដ្ឋម្នាក់ផងដែរ ក្នុងការចូលរួមប្រមូលសំរាមទាំងនោះវិញ ដោយវាអាចក្លាយជាគំរូសម្រាប់អ្នកបោះសំរាមចោលផ្តេសផ្តាស និងអាចឲ្យពួកគាត់រៀនសូត្រហើយកែប្រែទង្វើរបស់ខ្លួនបាននៅពេលមកមើលការប្រកួតលើកក្រោយផង។ យុវនារី ណាវ៉ាន់ ដែលជាក្រុមគាំទ្រកម្ពុជាមកពីសហគមន៍ជាមួយគ្នា ហើយបានចូលរួមប្រមូលសំរាមនៅទីនោះ បានបញ្ចេញមតិផងដែរថាអំពើរដែលជាគំរូល្អហាក់នៅមានចំនួនតិចតួច តែទឹកចិត្តដែលបានចំណាយពេលផ្ទាល់ខ្លួន
March 12, 2019 - PR
និយាយដល់រឿងភេសជ្ជៈប៉ូវកម្លាំងអ្នកប្រើប្រាស់មួយចំនួនធំអត់មិនបាន មួយថ្ងៃហោចណាស់ក៏១កំប៉ុងដែរ សម្រាប់ប៉ះប៉ូវរាងកាយ ក៏ដូចជាបន្ថែមថាមពលសម្រាប់ខួរក្បាល ដើម្បីបន្តការងារផ្សេងៗជាដើម។ ប៉ុន្តែអ្នកមានបានដឹងទេថា ប្រភេទភេសជ្ជៈបែបណាដែលអ្នកគួរទទួលទាន? ហើយមិនធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់យើងនាពេលខាងមុខ? ព្រមទាំងអាចជួយយើងអោយសម្រេចភារកិច្ចបាន? ពិតប្រាកដណាស់ អ្នកមិនគួរញុំឱ្យតែបានបំពេញកម្លាំងនោះទេ អ្នកក៏គួរតែគិតពិចារណាផងដែរមុននឹងញុំ ភេសជ្ជៈ ពីព្រោះថាវាទាក់ទងនឹងបញ្ហាសុខភាព និងចាំបាច់ខ្លាំងបំផុតសម្រាប់ជីវិត។ រាល់ភេសជ្ជៈដែលអ្នកញ៉ាំ អ្នកគួរតែឆ្លៀតពេលសិក្សាបន្តិចពីប្រវត្តិ ឬក៏ប្រភពរបស់វា និងគុណប្រយោជន៍ផលិតផលផងដែរ។ បើអ្នកស្រលាញ់សុខភាព អ្នកត្រូវញុំ ហេល…! ហេល រស់ជាតិថ្មីសម្រាប់មនុស្សទាន់សម័យ…! ហេល គឺជាភេសជ្ជៈប៉ូវកម្លាំងដែលគ្មានសារធាតុគីមីតែមួយគត់នៅកម្ពុជា…! ជាក់ស្តែង ហេល (HELL) គឺជាភេសជ្ជៈប៉ូវកម្លាំងដែលបានផលិតនៅសហគមន៍អឺរ៉ុបតាំងពីឆ្នាំ២០០៦ (Product Of Europe) ហើយសព្វថ្ងៃ
March 11, 2019 - អន្តរជាតិ
ខេត្តកំពង់ចាម៖ គ្រូទាយម្នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម ធ្វើការចាប់ខ្លួន ក្រោយប៉ុនប៉ងចាប់រំលោភស្ដ្រី ដែលបានពេលហៅឲ្យមកលើករាសី។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ០៩ និង៣០នាទីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅចំណុចបន្ទប់ជួលនៅភូមិអំពិលលើ ឃុំអំពឹល ស្រុកកំពង់សៀម។ ជនសង្ស័យមានឈ្មោះ ជុំ ជឿន អាយុ៦៧ឆ្នាំ មុខរបរកសិករ រស់នៅភូមិក្បាលហុងចាស់ ឃុំល្វាលើ ស្រុកចំការលើ ដែលបន្លំធ្វើជាគ្រូទាយ និងលើករាសី ចំណែកឯជនរងគ្រោះមានអាយុ៣៩ឆ្នាំ ស្នាក់នៅផ្ទះជួលស្ថិតនៅភូមិ ឃុំខាងលើ (មិនបានសម្រេច ដោយជនរងគ្រោះបានស្រែកឲ្យគេជួយ)។។ ក្រោយធ្វើការឃាត់ខ្លួន សមត្ថកិច្ចដកហូតបាន ស្រោមអនាម័យចំនួន២ ចានធូបទៀនយ័នចំនួនមួយសម្រាប់ ខោអាវជនសង្ស័យ០១កំផ្លេរ ស្រាបៀរចំនួន០២កំប៉ុង, ទូរស័ព្ទចំនួន០៣គ្រឿង, ម៉ូតូ១គ្រឿង
March 11, 2019 - បច្ចេកវិទ្យា
ព័ត៌មានបែកធ្លាយកន្លងមកពីស្មាតហ្វូន Huawei P30 និង P30 Pro ដែលបាននិយាយផ្ដោតខ្លាំងទៅលើកាមេរ៉ា ហើយពេលនេះក៏មានរូបភាពមួយចំនួន ដែលជាលក្ខណៈរូបភាពផ្សព្វផ្សាយពីស្មាតហ្វូនម៉ូឌែល P30 និង P30 Pro ដែលបង្ហោះនៅលើបណ្ដាញសង្គមរបស់ចិន និងមានអក្សរនៅលើរូបភាពថា Huawei P30 Series #RewriteTheRules។ ឥឡូវនេះក្រុមហ៊ុន Huawei ជាពិសេស CEO Yu Chengdong ក៏បានទទួលយកនូវរូបភាពផ្សព្វផ្សាយនេះផងដែរ ហើយស្មាតហ្វូននេះនឹងបង្ហាញខ្លួននៅថ្ងៃទី ២៦ ខែមីនា ខាងមុខនេះ នៅទីក្រុងប៉ារីស ប្រទេសបារាំង ។ តែយ៉ាងណាព័ត៌មានលម្អិតរបស់
March 11, 2019 - សង្គម
ខេត្តព្រះសីហនុ-រដ្ឋបាលខេត្តព្រះសីហនុ បានបង្ហាញរូបភាពគំរូប្លង់នៅលេីដងវិថី ២៤ មិថុនា(ផ្លូវភ្លោះ) ឆ្ពោះទៅកាន់ឆ្នេរឯករាជ្យ ក្រុងព្រះសីហនុ ដែលនឹងត្រូវរៀបចំតុបតែងលំអដោយភ្លេីងពណ៍ចំរុះ ដេីម្បីអបអរសាទរព្រឹត្តិការណ៍សង្រ្កាន្តសមុទ្រ ដែលនឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ពីថ្ងៃទី១៤ ដល់១៦ ខែមេសា ឆ្នាំ ២០១៩ខាងមុខ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរឆ្នាំកុរនេះ។ បើតាមមន្ត្រីសាលាខេត្តអោយដឹងថា ក្រុមការងាររដ្ឋបាលខេត្តរួមជាមួយក្រុមហ៊ុន Blue Medai Cambodai បានធ្វេីការរចនា តុបតែងលំអតាមដងផ្លូវ ដោយគោមចម្រុះពណ៍បែបវប្បធម៍ខ្មែរយើង។ មានព្រះឆាយាល័ក្ខព្រះមហាក្សត្រ សម្តេចតា សម្តេចយាយ និងរូបភាពសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនក៏នឹងចាប់ផ្តើមដាក់តាមទីតាំងមួយចំនួនផងដែរ ។ សូមបញ្ជាក់ផងដែរថា រដ្ឋបាលខេត្តព្រះសីហនុ សហការជាមួយក្រុមហ៊ុន BLUE MEDIA
March 11, 2019









