- Khmernote Media
- សង្គម
រាជធានីភ្នំពេញ៖ បន្ទាប់ពីសាលារាជធានីភ្នំពេញបានចេញសេចក្ដីណែនាំ ស្ដីពីការរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវ និងការប្រេីប្រាស់ចិញ្ចេីមផ្លូវសាធារណៈទាំងអស់ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ យើងសង្កេតឃើញនៅតាមបណ្តាខណ្ឌនានាក៏បានចាប់ផ្តើមអនុវត្តន៍យុទ្ធនាការរំដោះចំណីផ្លូវមកវិញផងដែរ។ ហើយមួយរយៈចុងក្រោយនេះ យើងសង្កេតឃើញអាជ្ញាធរមានសមត្ថកិច្ចនៅក្នុងខណ្ឌ៧មករា បានចុះរៀបចំសណ្តាប់ធ្នាប់ជារៀងរាល់ថ្ងៃ ដោយដាក់កម្លាំងឈរជើងប្រចាំការនៅផ្សារអូឬស្សី ដើម្បីណែនាំឲ្យបងប្អូនប្រជាពលរដ្ឋអាជីវករលក់ដូរ កុំឲ្យយកចិញ្ចើមផ្លូវធ្វើអាជីវកម្ម។ ជាលទ្ធផលផ្លូរធ្វើដំណើរនៅផ្សារអូរឬស្សី ដែលធ្លាប់តែចង្អៀតណែន ដោយសារតែការរំលោភចំណីផ្លូវរបស់អាជីវករលក់ដូរ ប្រែមកជាធំទូលាយងាយស្រួលដល់ការធ្វើដំណើរ។ អាជ្ញាធរក៏បានសំណូមពរឲ្យបងប្អូនអាជីវករទាំងអស់ បន្តអនុវត្តបែបនេះរហូត ដើម្បីកុំឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ទីក្រុង៕ អត្ថបទ៖ សេម
March 13, 2019 - បច្ចេកវិទ្យា
រយៈពេលពីរសប្ដាហ៍ហើយ ដែលក្រុមហ៊ុនយក្សរបស់ចិន Huawei បានផ្សព្វផ្សាយ បង្ហាញលក្ខណៈសម្បត្តិខ្លះៗរបស់ស្មាតហ្វូនស៊េរី P30 ។ ហើយពេលនេះវាក៏បានលេចធ្លាយនូវសមត្ថភាព និងកម្លាំងម៉ាស៊ីនតែម្ដង ។ ទូរស័ព្ទ ELE-L29 (ម៉ូដែល Huawei P30) នឹងមាន RAM ទំហំ 6/8 GB និងអង្គចងចាំ 128 GB ហើយ VOG-L29 (P30 Pro) នឹងភ្ជាប់មកជាមួយ RAM ទំហំ 8 GB និងអង្គចងចាំ 128/256
March 12, 2019 - អន្តរជាតិ
ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសម្តែងនូវក្តីរន្ធត់ និងអាណិតអាសូរជាខ្លាំងដល់កុមារីជាជនរងគ្រោះឈ្មោះ ឆេង ស្រីភ័ក្រ អាយុ១០ឆ្នាំ ជាកូនកម្មករឡឥដ្ឋ បានជួបគ្រោះថ្នាក់ត្រូវម៉ាស៊ីនកិនដាច់ដៃរបួសធ្ងន់នៅសិប្បកម្មផលិតឥដ្ឋរបស់ម្ចាស់ឈ្មោះ លាង ស្រ៊ុន ចំណុចសិប្បកម្មឡឥដ្ឋភូមិព្រះប្រសប់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ ក្រោយពីមានករណីនេះក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចាត់ក្រមអធិការកិច្ចរបស់់ក្រសួង មន្ត្រីបេឡាជាតិរបបសន្តិសុខសង្គម និងមន្ត្រីមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកណ្តាល ចុះធ្វើការអង្កេត និងចាតវិធានការចំពោះសិប្បកម្មដូចខាងក្រោម៖ ១, ផាកពិន័យសិប្បកម្មផលិតឥដ្ឋនេះ ស្របតាមមាត្រា៣៦៨ (ការងារសម្រាប់ក្មេង) នៃច្បាប់ស្តីពីការងារ ២, កសាងសំណុំរឿងបណ្តឹងព្រហ្មទណ្ឌលើម្ចាស់សិប្បកម្មផលិតឥដ្ឋខាងលើ អំពីករណីប្រើប្រាស់ពលកម្មកុមារ និងវិធានការការពារសុវត្ថិភាពកុមារមិនឲ្យចូលកៀកទៅកន្លែងខ្សែសង្វាក់ផលិតកម្ម។ ចំណែកឯក្មេងស្រីរងគ្រោះត្រូវទទួលបានការគាំទ្រពីរបបសន្តិសុខសង្គមនៃក្រសួង ដូចខាងក្រោម៖ ១, ការព្យាបាលរបួសរហូតដល់ជាសះស្បើយដោយមិនបង់ប្រាក់,
March 12, 2019 - អន្តរជាតិ
យុវជនអាយុទើបតែ ១៧ ឆ្នាំម្នាក់ ត្រូវបានតុលាការសម្រេចផ្តន្ទាទោសឲ្យជាប់គុកអស់មួយជីវិត បន្ទាប់ពីរូបគេបានប្រព្រឹត្តិបទល្មើសរំលោភ ហើយសម្លាប់ប្អូនស្រីចុងរបស់គេដែលមានអាយុត្រឹមតែ ១០ ឆ្នាំ។ យុវជន ដែលជាជនល្មើសមានឈ្មោះថា Aidan Zellme រស់នៅក្នុងរដ្ឋ Colorado សហរដ្ឋអាមេរិក។ ក្មេងស្រីរងគ្រោះមានឈ្មោះថា Kiaya ត្រូវជាប្អូនស្រីចុងរបស់ជនល្មើស និងរស់នៅក្រោមដំបូលផ្ទះតែមួយ។ ការពិតហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី ៧ ខែ មិថុនា ឆ្នាំ ២០១៧ ពោលគឺតាំងពីជនល្មើសនៅមានអាយុ ត្រឹមតែ ១៥ ឆ្នាំម្លេះ តែក្រោយពេលកើតហេតុជនល្មើសត្រូវបានឃុំខ្លួនជាបណ្ដោះអាសន្នសិន ហើយទើបតែថ្មីៗនេះតុលាការបានសម្រេចផ្ដទ្ទាទោសឲ្យជនល្មើលជាប់គុកអស់មួយជីវិតតែម្តង ដោយផ្អែកលើទំហំបទល្មើសជាក់ស្តែងដែលគេបានប្រព្រឹត្តិឡើង។ តាមចម្លើយសារភាពរបស់ជនល្មើសបានឲ្យដឹងថា រូបគេគ្មានបំណងសម្លាប់ប្អូនស្រីរបស់គេឡើយ
March 12, 2019 - បច្ចេកវិទ្យា
បើយោងតាមរបាយការណ៍ ដែលបានដាក់ទៅកាន់អង្គការសហប្រជាតិ និងអង្គការសុខភាពពិភពលោកបានបង្ហាញថា កាសឥតខ្សែរបស់ក្រុមហ៊ុន Apple (AirPods) អាចបង្កហានិភ័យនៃកើតមានជំងឺមហារីកចំពោះអ្នកប្រើប្រាស់។ របាយការណ៍នោះត្រូវបានចុះហត្ថលេខារួមគ្នារវាងអ្នកវេជ្ជសាស្ត្រចំនួន ២៥០ នាក់ មកពីប្រទេសចំនួន ៤០ ផ្សេងគ្នានៅជុំវិញពិភពលោក។ តាមការរកឃើញរបស់ក្រុមអ្នកវិទ្យាសាស្ត្របានបង្ហាញថា កាសឥតខ្សែរបស់ក្រុមហ៊ុន Apple បានបញ្ចេញនូវរលកវិទ្យុសកម្មជាច្រើន ហើយរលកវិទ្យុសកម្មទាំងនោះហើយ ដែលជះឥទ្ធិពលដល់សុខភាពមនុស្សគឺហានិភ័យនៃការកើតមានជំងឺមហារីក។ យ៉ាងណាក្តី ក្រុមអ្នកវិទ្យាសាស្រ្តមិនទាន់បានបង្ហាញច្បាស់ទេថា ការប្រើកាសឥតខ្សែនេះក្នុងរយៈពេលជាក់លាក់ប៉ុណ្ណាទើបអាចបង្កឲ្យមានគ្រោះថ្នាក់ដល់សុខភាពនោះទេ តែក្រុមអ្នកវិទ្យាសាស្រ្តគ្រាន់តែអះអាងថា ហានិភ័យនៃកើតមានជំងឺមហារីកពិតជាអាចកើតមានប្រសិនបើលោកអ្នកប្រើប្រាស់កាសឥតខ្សែក្នុងរយៈពេលវែង។ រហូតមកទល់នឹងពេលនេះ គេនៅមិនទាន់ទទួលបានសេចក្តីសម្រេច ឬការឆ្លើយតបយ៉ាងណានោះទេ ជុំវិញរឿងចម្រូងចម្រាសមួយនេះ។ សូមបញ្ជាក់ថា កាសឥតខ្សែរបស់ក្រុមហ៊ុន Apple ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជនដោយតួលេខកាលពីឆ្នាំមុខបានបង្ហាញថា កាលឥតខ្សែចំនួន ២៨
March 12, 2019 - PR បច្ចេកវិទ្យា
បច្ចុប្បន្នក្រុមហ៊ុនទូរស័ព្ទដៃស្មាតហ្វូន vivo សង្កេតឃើញថាកំពុងតែមានទីផ្សារប្រកួតប្រជែងខ្លាំងនៅក្នុងតំបន់អាស៊ី និងកំពុងតែមានប្រជាប្រិយភាពខ្លាំងគួរសមផងដែរចំពោះអ្នកដែលនិយមប្រើប្រាស់ទៅលើទូរស័ព្ទដៃស្មាតហ្វូន។ អ្វីដែលគួរឲ្យកត់សម្គាល់នោះក្រុមហ៊ុន vivo ថ្មីៗនេះបានបញ្ចេញជាមួយនឹងស្មាតហ្វូនរបស់ខ្លួនច្រើនម៉ូឌែលដែរនៅលើទីផ្សារប្រទេសកម្ពុជា ជាពិសេសស្មាតហ្វូននៃត្រកូល Y តែម្តង។ កាលពីអំឡុងថ្ងៃទី 2 ខែ មិនា ឆ្នាំ 2019 ក្រុមហ៊ុន vivo បានធ្វើការសម្ពោធជាផ្លូវការទៅលើស្មាតហ្វូនរបស់ខ្លួនមួយស៊េរីទៀតហើយនៃត្រកូល V ម៉ូឌែល vivo V15Pro ដែលជាស្មាតហ្វូនស្ថិតក្នុងកម្រិតបង្គួរមួយ និងមានតម្លៃថ្លៃគួរសមដែរ ប៉ុន្តៃវាត្រូវបានបង្ហាញចេញមកជាមួយការរចនាបទថ្មីជាច្រើន ដែលស្មាតហ្វូនមួយចំនួនមិនទាន់មាន។ ចំពោះស្មាតហ្វូន vivo V15Pro នេះត្រូវបានបង្ហាញចេញមកជាមួយនឹង អត្រានៃផ្ទៃអេក្រង់លាតស្ទើរតែគ្មានគែម Ultra FullViewTM
March 12, 2019 - អន្តរជាតិ
យន្តហោះដឹកអ្នកដំណើរមួយគ្រឿងបានហោះត្រលប់ទៅកាន់ព្រលានយន្តហោះវិញជាបន្ទាន់ ក្រោយការហោះហើរបានបន្តិច ព្រោះតែមានស្រ្តីអ្នកដំណើរម្នាក់បានភ្លេចកូននៅឯព្រលានយន្តហោះ។ យន្តហោះមួយគ្រឿងនេះមានគោលដៅហោះហៅរចេញពីព្រលានយន្តហោះអន្តរជាតិ King Abdul Aziz ក្នុងប្រទេសអារ៉ាប៊ីសាអូឌីតឆ្ពោះទៅកាន់ប្រទេសម៉ាឡេស៊ី។ បើតាមក្រុមការងារបញ្ជាការហោះហើរបានឲ្យដឹងថា ខណៈដែលយន្តហោះបានចេញដំណើរបានតែបន្តិចស្រាប់តែ មានស្រ្តីម្នាក់ស្រែកផ្អើរឆោឡោពេញយន្តហោះថា គាត់បានភ្លេចកូនតូចម្នាក់នៅឯព្រលានយន្តហោះ។ ពេលនោះអ្នកបើកយន្តហោះបានព្យាយាមទាក់ទង់ទៅកាន់ក្រុមបច្ចេកទេសនៅឯព្រលានយន្តហោះវិញ សុំធ្វើការចុះចតជាបន្ទាន់មួយ ដើម្បីត្រលប់ទៅយកក្មេងប្រុសអាយុ ៥ ឆ្នាំ ដែលកំពុងតែរង់ចាំម្តាយ។ ហេតុការណ៍នេះ បានធ្វើឲ្យជើងហោះហើរត្រូវពន្យាពេលប្រមាណជា ១ ម៉ោង តែគ្មានការផាកពិន័យណាមួយកើតឡើងនោះទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ dailymail
March 12, 2019 - PR
ពិតជាគួរអោយមោទន:បំផុតដែលទង់ជាតិកម្ពុជាបានផុសឡើងលើឆាកប្រកួតលំដាប់អន្តរជាតិមួយនាទីក្រុងតូក្យូប្រទេសជប៉ុន ដោយយុវជនកម្ពុជាចំនួន2រូប បានឈ្នះការប្រកួតជាមួយ១២ប្រទេស លើវិញ្ញាសារថតរូប និងជ័យលាភីGATSBY Award ពីវិញ្ញាសាររាំ។ គួរបញ្ជាក់ថានោះគឺជាកម្មវិធីប្រកួតប្រចាំឆ្នាំដ៏ធំ ដែលមានឈ្មោះថា GATSBY Creative Award កម្មវិធីនេះបានបង្កើតឡើងអស់រយ:ពេល១៣ឆ្នាំ មកហើយ ដោយមាន 12ប្រទេស ចូលរូម ដូចជា កម្ពុជា ហុងកុង ម៉ាឡេសុី ជប៉ុន កូរ៉េ ចិន មុងហ្គោលី ឥណ្ឌា ឥណ្តូនេសុី សិង្ហបូរី តៃវ៉ាន់ និង ថៃ ក្នុងនោះកម្ពុជាទើបតែបានចូលរួមប្រកួត2ឆ្នាំតែប៉ុណ្ណោះ ដោយឆ្នាំទី១ កម្ពុជាឈ្នះបានចំនួន3រូប
March 12, 2019 - កីឡា
កាលពីថ្ងៃអាទិត្យមុននេះ នៅក្នុងក្របខ័ណ្ឌ English Premier League ការប្រកួតរវាង Birmingham City និងAston VIlla បានបង្កអោយមានរឿងភ្ញាក់ផ្អើលជាខ្លាំងទៅលើកីឡាករខ្សែបំរើរបស់ក្រុម Aston Villa លោក Jack Grealish នៅពេលដែលមានអ្នកគាំទ្របានចូលទីលាន ហើយដាល់គាត់ពីក្រោយ ដែលបណ្តាលអោយលោកដួលនៅនឹងស្មៅ។ ការប្រកួតមិនទាន់បាន ១៥នាទីផង ស្រាប់តែមានហេតុការណ៍នេះកើតឡើង ហើយបន្ទាប់ពីឃើញរឿងបែបនេះ មិត្តរួមក្រុមរបស់ Grealish បានចូលទៅឃាត់ និងការពាររូបលោក។ ជាមួយគ្នានេះដែរ សកម្មភាពទាំងនេះ ពួកយើងកំរបានឃើញនៅលើទីលានបាល់ទាត់ណា ហើយមើលទៅដូចជាមិនសមរម្យ និងមិនគួរណាអោយកើតមានឡើងនៅក្នុងទីលានបាល់ទាត់នោះទេ។ ចំណែកឯខាងក្លឹបបាល់ទាត់ Birmingham
March 12, 2019 - កីឡា
កាលពីថ្មីនេះមានព័ត៌មានជាច្រើន បាននិយាយអំពីដំណើររបស់ក្រុមអធិរាជស Real Madrid ថានឹងត្រូវជ្រើសរើសយកគ្រូបង្វឹកមួយណាដែលអាចជំនួសលោក Solari ខណៈដែលក្លឹបកំពុងតែជួបវិបត្តិ និងទម្រង់លេងធ្លាក់យ៉ាងខ្លាំង។ ហើយអ្វីដែលក្លឹបកំពុងតែទន្ទឹងរងចាំ និងចង់បានគ្រូបង្វឹកសញ្ជាតិបារាំងលោក Zidane មកដឺកនាំបន្តវិញពេលនេះបានក្លាយជាការពិតហើយ។ ជាមួយគ្នានេះដែរ ក្រោមលក្ខខ័ណ្ឌសំខាន់មួយចំនួនដែលធ្វើអោយ Zidane ត្រឡប់មកកាន់តំណែងជាគ្រូបង្វឹករបស់ Real Madrid វិញគឺទីមួយ លោកអាចគ្រប់គ្រង និងសម្រេចលើការទិញលក់កីឡាករទាំងស្រុង ហើយលក្ខខ័ណ្ឌទី២វិញ លោកZidance បានក្លាយជាគ្រូបង្វឹកដែលមានប្រាក់បៀវត្សច្រើនជាងគេលើពិភពលោក។ គួរបញ្ចាក់ផងដែរថាលោក Zidane នឹងកាន់កាប់ដឹកនាំក្រុមអធិរាជសរហូតដល់ឆ្នាំ២២ ខណៈដែលគ្រូបង្វឹកចាស់លោក Solari ត្រូវបានបញ្ឈប់កាលពីថ្ងៃអាទិត្យមុននេះ បន្ទាប់ពីការប្រកួត Real Madrid និង
March 12, 2019









