- Khmernote Media
- អន្តរជាតិ
សព្វថ្ងៃនេះការប្រើប្រាស់ប្រព័ន្ធអ៊ីនធើរណែត ជាពិសេស WIFI ពិតជាទូលំទូលាយ ទន្ទឹមនឹងនោះដែរគេក៏ឃើញមានបញ្ហាកើតឡើងជាញឹកញាប់ ដោយមានការលួច (Hack) ប្រព័ន្ធ Wifi ដើម្បីប្រើប្រាស់ពីសំណាក់ជនខិលខូច។ ដើម្បីចៀសវាងនូវបញ្ហាទាំងនេះកើតឡើង នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានណែនាំពីវិធីសាស្ត្រដែលធ្វើឲ្យប្រព័ន្ធវ៉ាយហ្វាយ (Wi-Fi) នៅក្នុងគេហដ្ឋានរបស់លោកអ្នក មានកំរិតសុវត្តិភាពខ្ពស់ដើម្បីជៀសវាងពីការវាយប្រហារ ពីសំណាក់ជនខិលខូច។ បន្ទាប់ពីតម្លើងឧបករណ៍ Wi-Fi លោកអ្នកគួរតែអនុវត្តន៍ដូចខាងក្រោម ដោយចូលទៅក្នុង Settings របស់ វ៉ាយហ្វាយរ៉ោតទ័រ (Wi-Fi router)៖ – ប្តូរលេខសម្ងាត់(Admin password) របស់ router បន្ទាប់ពីខាងជាងក្រុមហ៊ុនតម្លើងរួច ដើម្បីកុំឲ្យអ្នកដ៏ទៃចូលទៅផ្លាស់ប្តូរការកំណត់ (Settings)
March 14, 2019 - កីឡា
នៅយប់មិញនេះគឺជាគូចុងក្រោយនៅក្នុងវគ្គ១៦ក្រុមចុងក្រោយក្នុងជើងទីពីរនៃក្របខ័ណ្ឌ Uefa Champion League ដែលគូទី១គឺ Liverpool ប៉ះនឹង Bayern Munich ហើយគូទីពីរគឺ ក្រុម Barcelon ប៉ះជាមួយ Lyon មកពីប្រទេសបារាំង។ យើងឃើញថា ទាំងពីគូនេះនៅក្នុងជើងទីមួយសុទ្ធតែទទួលបានលទ្ធផល ០ស្មើដូចគ្នា ដោយឡែកសំរាប់ក្រុមអ្នកមានបុណ្យ Barcelona បានបើកពហុកីឡាដ្ឋាន Camp Nou ទទួលស្វាគមន៍ក្រុម Lyon មកពីប្រទេសបារាំងបានយ៉ាងកក់ក្តៅដោយស៊ុតបានយ៉ាងច្រើនគ្រាប់ទៅលើក្រុមភ្ញៀវចំនួន៥គ្រាប់។ ជារួមទៅសំរាប់លទ្ធផលមួយនេះ ពុំមានអ្វីភ្ញាក់ផ្អើលនោះទេ ព្រោះក្រុម Barcelona គឺជាក្រុមខ្លាំងនៅក្នុងប្រទេសអេស៉្បាញ និងការប្រកួតជើងទីពីរនេះ នៅក្នុងទឹកដីរបស់ខ្លួនទៀត ហើយមិនតែប៉ុណ្ណោះក្រុមអ្នកមានបុណ្យមាន
March 14, 2019 - បច្ចេកវិទ្យា
កាលពីពេលកន្លងទៅថ្មីៗនេះ ក្រុមហ៊ុន OPPO បានប្រកាសនូវផលិតផលថ្មីមួយ ដែលមានឈ្មោះថា OPPO Reno វាបានបំពាក់នូវកាមេរ៉ា ដែលអាចពង្រីកបានរហូតដល់ទៅគុណនឹង 10ដង ហើយនៅរក្សានូវគុណភាពរូបបានច្បាស់ដដែល ។ រូបថតគំរូប៉ុន្មានសន្លឹកថតនៅទីតាំងល្បីៗជុំវិញពិភពលោក ដែលថតដោយប្រើ Lens Wide ហើយគេបានពង្រីករូបភាពរហូតដល់គុណនឹង ១០ដង ប៉ុន្តែគេនៅសង្កេតឃើញថា រូបភាពដែលបានពង្រីកចូលនោះគឺនៅមានគុណភាពច្បាស់ដដែល ។ ស្មាតហ្វូននេះនឹងត្រូវបានដាក់បង្ហាញនៅដើមខែមេសានេះហើយ ក្នងព្រឹត្តិការណ៍ MWC របស់ OPPO ។ វាបានបំពាក់នូវបន្ទះឈីប Snapdragon 710 អេក្រង់ 6.4 អ៊ីញ FulHD+
March 14, 2019 - កីឡា
នៅយប់មិញនេះគឺជាគូចុងក្រោយនៅក្នុងវគ្គ១៦ក្រុមចុងក្រោយក្នុងជើងទីពីរនៃក្របខ័ណ្ឌ Uefa Champion League ដែលគូទី១គឺ Liverpool ប៉ះនឹង Bayern Munich ហើយគូទីពីរគឺ ក្រុម Barcelon ប៉ះជាមួយ Lyon មកពីប្រទេសបារាំង។ យើងឃើញថា ទាំងពីរគូនេះនៅក្នុងជើងទីមួយសុទ្ធតែទទួលបានលទ្ធផល ០ស្មើដូចគ្នា ដោយឡែកសំរាប់ក្រុមហង្សក្រហម Liverpool បានហោះទៅលេងផ្ទះក្រុមជើងខ្លាំងនៅអាឡឺម៉ង់ Bayern Munich ហើយបានលុតក្រុមម្ចាស់ផ្ទះយ៉ាងចាស់ដៃតែម្តង នៅក្នុងលទ្ធផលទាំងជើងទីមួយ និងទីពីរគឺ ៣ទល់នឹង១។ ហើយសំរាប់លទ្ធផលមួយនេះបានធ្វើអោយអ្នកគាំទ្របាល់ទាត់មានការភ្ញាក់ផ្អើលជាខ្លាំង ព្រោះមិនគួរអោយជឿថាក្រុម Liverpool អាចទំលាក់ក្រុមយក្សមកពីអាឡឺម៉ង់នេះបាន ដោយគ្រប់គ្នារំពឹងថា Bayern Munich
March 14, 2019 - អន្តរជាតិ
រាជធានីភ្នំពេញ៖ កម្លាំងនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយអគ្គនាយកដ្ឋានកាំកុងត្រូល ក្រោមការសម្របសម្រួលនីតិវិធីពី លោក ខាំ សុផារី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបង្រា្កបករណីនាំចូលគ្រឿងសមុទ្រមានសារធាតុគីមីហាមឃាត់ចំនួន ៧តោន ពីប្រទេសវៀតណាម ពុំមានច្បាប់អនុញ្ញាត ដឹកតាមរថយន្តចំនួន ០៣គ្រឿង នាវេលាម៉ោង ៣និង០៥នាទី ទៀបភ្លឺ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ នៅចំណុចគីឡូម៉ែត្រលេខ15 ផ្លូវជាតិលេខ 3 ។ ក្រោយពីបង្ក្រាបបាន សមត្ថកិច្ចបានឆែកឆេរឃើញបង្គាមានចាក់សារធាតុម្យ៉ាងខាប់ដូចចាហួយ និងគ្រឿងសមុទ្រមួយចំនួន គ្មានច្បាប់អនុញ្ញាតចំនួន ៣៧៦កេស មានទម្ងន់ប្រមាណ ៧៥២០គីឡូក្រាម។ វត្ថុតាងទាំងអស់ខាងលើ
March 14, 2019 - សង្គមផ្លូវមួយខ្សែនេះពីមុនជិះម៉ូតូចូលក៏ពិបាកដែរ ប៉ុន្តែក្រោយរំដោះមកវិញបាន ឥលូវនេះចង់បើកឡានឆ្លងកាត់ក៏បានដែរ
មួយរយៈចុងក្រោយនេះ យើងសង្កេតឃើញកម្លាំងសមត្ថកិច្ចនៅក្នុងខណ្ឌ៧មករាបានបន្តការងារចុះអនុវត្តរំដោះចំណីផ្លូវនៅជុំវិញផ្សារអូរឬស្សីជារៀងរាល់ថ្ងៃ ដើម្បីធ្វើសណ្តាប់ធ្នាប់ ក៏ដូចជាណែនាំកុំឲ្យអាជីវករលក់ដូរហៀរមកលើចំណីផ្លូវបង្កឲ្យមានការកកស្ទះដល់ការធ្វើចរាចរណ៍ និងបាត់បង់សណ្តាប់ធ្នាប់ផងដែរ។ បន្ទាប់ពីចុះណែនាំរួចមក សង្កេតឃើញផ្លូវនៅខាងក្រោយផ្សារអូរឬស្សី ដែលធ្លាប់តែចង្អៀតនោះ ប្រែជាធំទូលាយងាយស្រួលក្នុងការធ្វើដំណើរយ៉ាងខ្លាំង។ ហើយកាលពីម្សិលមិញនេះដែរ បានចុះរៀបចំសណ្ដាប់ផ្លូវលេខ១៨២ ,ផ្លូវលេខ១៣៩ កែងផ្លូវលេខ១៦៦ ដោយមានបងប្អូនប្រជាពលរដ្ឋជាច្រើនលក់ដូរមកលើផ្លូវថ្នល់ ដែលធ្វើឲ្យផ្លូវលេខ ១៦៦ ពិបាកក្នុងការធ្វើចរាចរណ៍។ បន្ទាប់ពីរៀបចំសណ្តាប់ធ្នាប់រួច ផ្សារដែលនៅលើផ្លូវ១៦៦ ត្រូវបានបើកទូលាយឡើងវិញ បង្កភាពងាយស្រួលក្នុងការធ្វើដំណើរ។ មុនពេលចុះរៀបចំសណ្តាប់ធ្នាប់ អាជ្ញាធរក៏បានធ្វើការប្រកាស និងទុករយៈពេលកំណត់ ដើម្បីឲ្យអាជីវករទាំងអស់រុះរើចេញពីលើផ្លូវផងដែរ៕ អត្ថបទ៖ សេម រូបភាព៖ Traffic Spy,គណៈបញ្ជាការខណ្ឌ
March 14, 2019 - អន្តរជាតិ
ថៃ៖ បញ្ហាភ្លើងឆេះព្រៃបានបង្កើតឲ្យមានខ្យល់កខ្វក់គ្របដណ្តប់លើខេត្តចំនួន ៩ ក្នុងភាគខាងជើងប្រទេសថៃ ក្នុងនោះខេត្តឈៀងម៉ៃបានក្លាយជាតំបន់ ដែលមានខ្យល់កខ្វក់ជាងគេនៅក្នុងពិភពលោកទៀតផង។ បើយោងតាមសារព័ត៌មាន BANGKOKPOST បានរាយការណ៍ថា សន្ទស្សន៍គុណភាពខ្យល់នៅក្នុងខេត្តឈៀងម៉ៃបានកើនឡើង ដល់កម្រិត ២៣០ ហើយនៅពេលយប់ដែលមានអាកាសធាតុត្រជាក់ខ្លាំងនោះសន្ទស្សន៍គុណភាពខ្យល់បានធ្លាក់ មកត្រឹមកម្រិត ២០០។ ខ្យល់កខ្វក់នេះគឺសំដៅលើខ្យល់ដែលមានផ្ទុកជាតិកាបូនឌីអុកស៊ីត និងផ្ទុកដោយធូលីដីកម្រិត PM2.5។ រហូតមកទល់នឹងពេលនេះរដ្ឋាភិបាលថៃបានប្រកាសដាក់ខេត្តឈៀងម៉ៃស្ថិតនៅក្រោយការត្រួតពិនិត្យដោយយកចិត្តទុកដាក់បំផុត ដើម្បីការពារកុំឲ្យមានគ្រោះថ្នាក់ផ្សេងៗដែលបង្កឡើងដោយបញ្ហាខ្យល់កខ្វក់នេះ។ ស្ថិតនៅក្នុងស្ថានភាពអាក្រក់នេះផងដែរ លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា បានប្រកាសថា គាត់នឹងចុះទៅពិនិត្យបញ្ហាខ្យល់កខ្វក់នេះនៅក្នុងខេត្តឈៀងម៉ៃ ដោយផ្ទាល់ទៀតផងនៅមុនថ្ងៃបោះឆ្នោតជាតិថៃខាងមុខនេះ។ ខាងក្រោយនេះជាតារាងបង្ហាញសន្ទស្សន៍គុណភាពខ្យល់នៅក្នុងខេត្តមួយចំនួនក្នុងប្រទេសថៃ៖ អត្ថបទ៖ភក្តី ប្រភព៖ bangkokpost
March 14, 2019 - PR
ចរាចរណ៍សព្វថ្ងៃកាន់តែមមាញឹក ហើយប្រជាជនមួយចំនួនគាត់តែងតែប្រើប្រាស់មធ្យោបាយធ្វើដំណើរតាមរយៈការជិះម៉ូតូ កង់បី រឺរថយន្តតាក់ស៊ីជាដើម ដើម្បីកាត់បន្ថយការចំណាយពេលទៅលើបញ្ហាស្ទះចរាចរណ៍ រឺក៏បញ្ហារកចំណតផ្សេងៗ។ ទន្ទឹមនឹងនេះដែរ Grab ក៏បានដើរតួយ៉ាងសំខាន់ ក្នុងការដឹកជញ្ជូនអ្នកដំណើរ ហើយថ្មីៗនេះដែរក្រុមហ៊ុន Grab ក៏បានផ្តល់ឱកាសដ៏ពិសេសមួយ ចំពោះអ្នកដែលសាកល្បងប្រើប្រាស់ Grab ដោយមានទាំងប្រូម៉ូសិនជិះ Grab ដោយមិនអស់ប្រាក់ ហើយមានឱកាសឈ្នះរង្វាន់ ទូរស័ព្ទ iPhone XS និងរង្វាន់ជាច្រើនទៀត។ នេះជាឱកាសដ៏ល្អសម្រាប់អ្នកក្នុងការសាកល្បងជិះ Grab! ទាញយកកម្មវិធី Grab កក់ការធ្វើដំណើរជាមួយប្រូម៉ូកូដ ‘RIDENWIN’ និងមានឱកាសឈ្នះរង្វាន់ទូរស័ព្ទ iPhone XS និងរង្វាន់ជាច្រើនទៀត! លក្ខខណ្ឌនានាត្រូវអនុវត្ត។
March 13, 2019 - អន្តរជាតិ
នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩នេះអាជ្ញាធរសង្កាត់ចោមចៅ៣ ដឹកនាំផ្ទាល់ដោយលោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅ៣ រួមជាមួយកម្លាំងមន្រ្តីសង្កាត់ ឆ្លៀតពេល នាំគ្នាទៅសម្អាត កាយ បារ ស្រង់សម្រាម ពីក្នុងប្រឡាយ ត្រង់ចំណុចមុខវិទ្យាល័យ ជម្ពូវ័ន។ សកម្មភាពស្តារកាយសម្រាមចេញពីប្រឡាយលូរធ្វើឡើងក្រោយពេលដែល ប្រឡាយបង្ហូររំដោះទឹក តាមផ្លូវជាតិលេខ៤ ខាងមុខវិទ្យាល័យជម្ពូវ័ន ភូមិព្រៃព្រីងជើង សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ពោរពេញដោយសម្រាម ដែលមកពីមានបុគ្គលមួយចំនួនតូចយកកាកសំណល់ទៅលួចចាក់ចូលក្នុងប្រឡាយ និងពុំមានការខ្ចប់វេច ទុកដាក់សម្រាមឲ្យបានត្រឹមត្រូវ អាចប៉ើងធ្លាក់ចូលក្នុងប្រឡាយ ដែលបង្កឲ្យប៉ះពាល់ សោភ័ណ្ឌភាពដងផ្លូវ កកស្ទះមុខ លូ ប្រឡាយបង្ហូររំដោះទឹក។ អាជ្ញាធរមូលដ្ឋាន នឹងបន្តបារ
March 13, 2019 - កីឡា
កាលពីយប់់មិញ ក្នុងក្របខ័ណ្ឌ Uefa Champion Leage ដែលជាលីគលំដាប់កំពូលរបស់ទ្ធីបអឺរ៉ុបបានឈានដល់វគ្គ១៦ក្រុម ជើងទីពីរ ដែលក្នុងនោះមានពីរគូគឺ ក្រុមសេះបង្កង់ Juventus ប៉ះ Atletico Madrid និង ក្រុម Manchester City ប៉ះនឹង Schalke 04។ យើងឃើញថាការប្រកួតទាំងពីរជើងរបស់ក្រុម Man Ctiy និង Schalke 04 មានគ្រាប់បាល់ច្រើនមែនទែនរហូតដល់ទៅ ១២គ្រាប់ សរុបទាំងជើងទី១ និងទី២។ បន្ថែមពីនេះទៅទៀត នៅជើងទីមួយ Mancity បានបើកទ្វារទទួលក្រុមភ្ញៀវយ៉ាងកក់ក្តៅដោយស៊ុតទៅលើក្រុមភ្ញៀវរហូតដល់
March 13, 2019









