Khmernote Media
  • សង្គម

    ឧកញ៉ា ឌួង ឆាយ បានប្រកាសនៅលើបណ្តាញសង្គមថាលោកនឹងបើករោងចក្រស្វាយចន្ទី នៅក្នុងខេត្តកំពង់ចាម ដែលជារោងចក្រស្វាយចន្ទីដំបូងគេនៅកម្ពុជា។ នេះបើយោងតាមការបង្ហោះរបស់លោកនៅរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ ឧកញ៉ា ឌួង ឆាយ បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ “ខ្ញុំបាទនឹងបើករោងចក្រស្វាយចន្ទីនៅខេត្តកំពង់ចាមដំបូងគេក្នុងប្រទេសកម្ពុជា ដែលបានសហការជាមួយដៃគូអុឺរ៉ុប, ឌូប៉ៃ និងអាសុី ក្នុងពេលឆាប់ៗខាងមុខនេះដោយបានសិក្សាគំរោងតាំងពីឆ្នាំ២០១៨មក ដើម្បីជួយដល់កសិកររបស់យើងតាមការសន្យារបស់ខ្ញុំកាលពីឆ្នាំមុន”៕

    March 15, 2019
  • អន្តរជាតិ

    ប្រអប់ខ្មៅនៅក្នុងយន្តហោះ ដែលបានធ្លាក់នៅក្នុងប្រទេសអេត្បូពីកាលពីប៉ុ​ន្មានថៃ្ងមុន និងបានសម្លាប់មនុស្ស ១៥៧ នាក់នោះ ត្រូវបានគេយកទៅដល់ទីក្រុងបារីស ប្រទេសបារាំងហើយ ដើម្បីបើកពិនិត្យមើលអំពីព័ត៌មានចុងក្រោយមុនពេលយន្តហោះធ្លាក់ និងសិក្សាស្វែងរកមូលហេតុចម្បង ដែលធ្វើឲ្យយន្តហោះត្រូវធ្លាក់ផងដែរ។ ការបើកបង្ហាញព័ត៌មានលំអិតនៅក្នុងប្រអប់ខ្មៅនេះត្រូវបានធ្វើការឡើង ក្រោយមានការស្នើសុំជាពិសេសពីសំណាក់ បងប្អូន និងសាច់ញាតិរបស់ជនរងគ្រោះដែលបានស្លាប់ទាំង ១៥៧ នាក់នោះ។ ​ ការបើកបង្ហាញអំពីទិន្នន័យក្នុងប្រអប់ ខ្មៅនេះត្រូវបានរៀបចំឡើងជាសាធារណៈ ពោលគឺនៅមុខក្រុមអ្នកសារព័ត៌មាន និងជាពិសេសគឺសាច់ញាតិរបស់ជនរងគ្រោះតែម្តងនៅក្នុងពេលដ៏ឆាប់ខាងមុខនេះ។ ជុំវិញព័ត៌មានលំអិតនៅក្នុងប្រអប់ខ្មៅរបស់យន្តហោះនេះ ក្រុមការងារយើងខ្ញុំនឹងរាយការណ៍ជូនប្រិយមិត្តនៅពេលក្រោយទៀត ហើយប្រិយមិត្តអាចទស្សនារូបភាពមួយចំនួន ទាក់ទងនឹងគ្រោះថ្នាក់ធ្លាក់យន្តហោះដូចខាងក្រោមនេះ៖ អត្ថបទ៖ ភក្តី ប្រភព៖ dailymail

    March 15, 2019
  • សង្គម

    កាលពីព្រឹកមិញនេះ មហាជនជាច្រើនបានសម្តែងក្តីរីករាយដែលយុវជនប្រមូលសំរាមនៅម្តុំលូទឹកស្អុយបឹងត្របែកបានធ្វើការដាក់សំណាញ់ទប់សំរាមបានសម្រេច ដែលវាជំហ៊ានជោគជ័យដំបូងរបស់ពួកគាត់។ ដំណឹងនេះក៏បានលេចឮដល់អភិបាលរងរាជធានីភ្នំពេញ ដោយបានចុះមកត្រួតពិនិត្យ និងបញ្ជូនកងកម្លាំងមកជួយប្រមូលសំរាមដែលបានច្រកបាវរួចចេញទៅរួចរាល់ជាស្ថាពរ។ យ៉ាងណាមិញជាថ្មីម្តងទៀតពេលនេះ យុវជនមួយក្រុមនេះមិនទាន់បានបញ្ឈប់សកម្មភាពរបស់ខ្លួននៅឡើយនោះទេ ដោយពួកគេនៅតែធ្វើបន្តទៀត ព្រោះថាវាមិនទាន់បានស្អាតទាំងស្រុងនៅឡើយទេ។ ដោយពេលនេះដែរពួកគេកំពុងត្រូវការជំនួយពីបងប្អូនរាល់គ្នាជាបន្ទាន់ នេះបើតាមរយៈទំព័រ Life Unlock ដែលបានបង្ហោះសាររៀបរាប់ឲ្យដឹងថា «ក្រុមយើងខ្ញុំត្រូវការជំនួយជាបន្ទាន់បងប្អូន ធុងជរ័ បែបនេះចំនួន១០០ធុង ធុងមួយតំលៃ១៦$ សូមបងប្អូនជួយសហការ ដើម្បីធានាសុវត្តិភាពក្នុងការចុះយកសម្រាម! ទំនាក់ទំនង ០៦៩ ២១ ៦០ ៨៥ ឬ Inbox មកខ្ញុំផ្ទាល់! សូមអគុណ»។ អាស្រ័យហេតុនេះសូមបងប្អូនទាំងអស់គ្នាជួយចែករំលែកព័ត៌មាននេះ និងសូមជួយចូលរួមឧបត្ថម្ភដល់ពួកគាត់ទាំងអស់គ្នាផង៕ អត្ថបទ៖ មេសា

    March 15, 2019
  • អន្តរជាតិ

    វិទ្យាល័យកោះស្តេច ដែលស្ថិតក្នុងភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង កំពុងតែមានចាប់អារម្មណ៍ជាខ្លាំងពីសំណាក់មហាជន ទៅលើឯកសណ្ឋានទាំងសិស្សានុសិស្ស និងគ្រូបង្រៀន ដែលមានភាពស្រស់ស្អាត និងមានវិន័យល្អ។ វិទ្យាល័យនេះមានចាប់ពីថ្នាក់ទី៧ដល់ថ្នាក់ទី១២ ស្ថិតនៅក្រោមការគ្រប់គ្រងដោយលោកគ្រូនាយក ភោគ ហឿន អ្វីដែលគួរឲ្យកោតសរសើរនោះ ត្បិតតែនៅឆ្ងាយដាច់ស្រយាលបន្តិចមែន តែវិន័យ ការអប់រំ ការបង្រៀន សាលារៀនមួយនេះពិតជាធ្វើបានល្អខ្លាំងណាស់។ បើចង់ដឹងកាន់តែច្បាស់ពេលមកកោះស្តេចកុំភ្លេចមកមើលសាលារៀនមួយនេះ៕ ប្រភព៖ កោះស្តេចស្អាត

    March 15, 2019
  • ព័ត៌មានជាតិ

    នាវេលាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជហឫទ័យប្រោសព្រះរាជទាន ឯកឧត្តម មូន ចេអុិន Moon Jae-In ប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ និងលោកជំទាវ ដឹកនាំគណៈប្រតិភូ អញ្ជើញចូលក្រាបថ្វាយបង្គំគាល់ នាព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរមរាជវាំង ក្នុងឱកាសដ៏ឧត្តុងឧត្តុមនៃដំណើរបំពេញទស្សនកិច្ចជាលើកដំបូង។ លោកប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េខាងត្បូង បានអញ្ជើញមកដល់ប្រទេសកម្ពុជា នៅវេលាម៉ោង៣៖១០នាទីរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋជាលើកដំបូង រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមីនា

    March 15, 2019
  • កីឡា

    កាលពីយប់ថ្ងៃអង្គារ អ្នកគាំទ្ររបស់កីឡាករ Christiano Ronaldo បានឃើញពីភាពអស្ចារ្យ និងមានមោទកភាពលើ វីរៈបុរសរបស់ពួកគេ ដោយអោយឈ្មោះថាជាកីឡាករល្អជាងគេគ្រប់ពេលបន្ទាប់ពី Ronaldo ស៊ុត hat-trick អោយ Juventus ពេលប៉ះជាមួយ Atletico Madrid។ ប៉ុន្តែ ២៤ម៉ោងក្រោយមក អ្នកគាំទ្រ និងស្រលាញ់ Lional Messi ក៏បាននិយាយដូចគគ្នាបេះដាក់ទៅលើកីឡាករដែលពួកគេស្រលាញ់ដូចគ្នា បន្ទាប់ពី Messi ស៊ុតបាន២គ្រាប់ និង២ Assist អោយ Barcelona ពេលប៉ះ Lyon កាលពីម្សិលមិញ។ ថ្វីត្បិតតែ

    March 15, 2019
  • កីឡា

    កាលពីយប់មិញនេះ ក្រុមកាំភ្លើងធំ Arsenal បានឡើងទៅវគ្គ ៨ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Eroupa League បន្ទាប់ពីលុតក្រុមភ្ញៀវ Rennes ក្នុងជើងទីពីរ ៣ទល់នឹង០ នៅក្នុងពហុកីឡាដ្ឋាន Emirates ។ វាពិតជាពិបាក និងមិនគួរអោយជឿថា ក្រុមកាំភ្លើងធំអាចធ្វើបាន ខណៈដែលជើងទី១ ពេលទៅលេងនៅ Roazhon Park ទឹកដីរបស់ Rennes ក្រុមកាំភ្លើងធំចាញ់ទក់សាច់ក្នុងលទ្ធផល ៣ទល់នឹង១។ ប៉ុន្តែនៅជើងទី២ Arsenal មិនធ្វើអោយអ្នកគាំទ្រអស់សង្ឃឹមនោះទេ ដោយស្វាគមន៍ក្រុមភ្ញៀវយ៉ាងចាស់ដៃតែម្តង និងស៊ុតទៅលើក្រុមភ្ញៀវបាន ៣គ្រាប់។ គួរបញ្ជាក់ផងដែរ នៅតង់ទី១ មិនទាន់បានស្រួលបួលផង

    March 15, 2019
  • សង្គម

    យោងតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ ចុះផ្សាយថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ បានឲ្យដឹងថា អគ្គនាយកដ្ឋានពន្ធដារត្រូវការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យាឲ្យចូលបម្រើការងារនៅនាយកដ្ឋាន និងសាខាពន្ធដារខេត្ត-ខណ្ឌចំនួនសរុប១០៩នាក់។ កាលបរិច្ឆេទទទួលពាក្យចាប់ពីថ្ងៃផ្សាយដំណឹងរហូតដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង១៧ និង០០នាទីរសៀល ហើយពាក្យស្នើសុំចូលបម្រើការងារ អាចទាញយក (download) តាមរយៈទម្រង់ពាក្យស្នើចុះឈ្មោះប្រឡងប្រជែងចូលបម្រើការងារជាមន្ត្រីជាប់កិច្ចសន្យា និងទម្រង់ប្រវត្តិរូបសង្ខេបនៅក្នុងគេហទំព័រ www.tax.gov.kh ចំណែកឯពាក្យស្នើសុំ និងប្រវត្តិរូបសង្ខេប ត្រូវផ្ញើទៅកាន់សារអេឡិកត្រូនិច recruit@tax.gov.kh។ សម្រាប់ព័ត៌មានលំអិតសូមអានសេចក្តីជូនដំណឹងខាងក្រោម៖ អត្ថបទ៖ សេម

    March 15, 2019
  • អន្តរជាតិ

    ពិធីបុណ្យទន្លេលើកទី៥ នៅខេត្តកំពង់ឆ្នាំង ប្រព្រឹត្តទៅនាថ្ងៃទី១៥-១៦-១៧ ខែមីនា ឆ្នាំ២០១៩ ដែលរដ្ឋមន្ត្រីក្រសួងទេសចរណ៍រំពឹងថា មានភ្ញៀវ​៥០ម៉ឺននាក់់មកលេងបុណ្យនេះ ។ យ៉ាងណាមិញដើម្បីការពារជាយថាហេតុ អធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង បានបង្ហាញមុខសញ្ញាដែលតែងតែប្រព្រឹត្តបទល្មើសលូកហោប៉ៅ ជាច្រើននាក់ ព្រមទាំងអំពាវនាវចំពោះប្រជាពលរដ្ឋដែលបានអញ្ជើញមកលេងបុណ្យទន្លេ នៅកំពង់ឆ្នាំងឲ្យមានការប្រុងប្រយ័ត្ន ការពារទ្រព្យសម្បត្តិផ្ទាល់ខ្លួន។ ប្រសិនបើបានឃើញ មុខសញ្ញាប្រព្រឹត្តបទល្មើស ដែលមានទាំងសាវតាជាតិ និង រូបថត នៅខាងក្រោមនេះសូមរាយការណ៍ មកសមត្ថកិច្ចដែលនៅឈរជើង តាមគោលដៅ កំសាន្តសប្បាយ (ជិតបំផុត) ជាបន្ទាន់ ដើម្បីមានវិធានការណ៍។ សូមទំនាក់ទំនងមកកាន់លេខទូរសព្ទ 097 77 80 155។  សូមចូលទៅកាន់ហ្វេសប៊ុកផេក អធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង ដើម្បីមើលរូបថតមុខសញ្ញាបន្ថែមទៀត៕ ប្រភព៖ អធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង ដោយ៖ ណារ៉ែន

    March 15, 2019
  • អន្តរជាតិ

    អស់រយៈពេលជាច្រើនថ្ងៃមកហើយដែលយុវជនមួយក្រុមនេះបានដុតដៃដុតជើងប្រមូលសំរាមសម្អាតប្រព័ន្ធប្រលាយលូទឹកស្អុយបឹងត្របែក។ រឿងរ៉ាវរបស់ពួកគាត់ហាក់ទទួលបានចំណាប់អារម្មណ៍ពីមហាជនជាខ្លាំង ដោយទទួលបានការកោតសរសើរមិនដាច់ពីមាត់នូវទឹកចិត្តដែលពួកគាត់មាន និងឆន្ទៈយ៉ាងរឹងមាំមិនប្រែប្រួល។ ថ្មីៗនេះខាងក្រុមយុវជននេះក៏បានឲ្យដឹងដែរថាពួកគាត់បានរៀបចំសំណាញ់ដាក់ដើម្បីទប់សំរាមបានជោគជ័យហើយ។ តាមរយៈប្រភពទំព័រ Life Unlock ដែលបានសរសេររៀបរាប់ឲ្យដឹងថា «ថ្ងៃទី១២ អត់មានអ្នកដកសំណាញ់ចេញទៀតទេ!!» ជាមួយរូបភាពដែលពួកគាត់បានចងសំណាញ់ដើម្បីទប់សំរាមកុំឲ្យអណ្តែតពេញប្រព័ន្ធលូទៀត។ នេះអាចចាត់ទុកថាជាការជោគជ័យមួយជំហានសម្រាប់ការប្តេជ្ញាចិត្តរបស់ពួកគាត់ និងសង្ឃឹមថាបងប្អូនគ្រប់គ្នានឹងយកគំរូល្អៗពីពួកគាត់ ដើម្បីបរិស្ថានរបស់ប្រទេសយើងទទួលបានអនាម័យស្រស់ស្អាត និងដើម្បីសុខភាពរបស់យើងទាំងអស់គ្នាផងដែរ៕ អត្ថបទ៖ មេសា

    March 15, 2019