Khmernote Media
  • បច្ចេកវិទ្យា

    ក្រុមហ៊ុន Apple គ្រោងនឹងចេញលក់ទូរស័ព្ទ iPhone សេរីថ្មីគឺ iPhone XI ឬ 11 នៅក្នុងពេលដ៏ឆាប់ខាងមុខនេះ ដើម្បីបំពេញនូវការរង់ចាំពីសំណាក់អតិថិជនរាប់លាន់នាក់នៅជុំវិញពិភពលោក។ រហូតមកទល់នឹងពេលនេះ គេនៅមិនទាន់ទទួលបានព័ត៌លំអិតជាក់លាក់ណាមួយពីសំណាក់ក្រុមហ៊ុន Apple ផ្ទាល់នោះទេជុំវិញទូរស័ព្ទស៊េរីចុងក្រោយនេះ។ យ៉ាងណាក្តី ព័ត៌មានក្រៅផ្លូវការជាច្រើនជុំវិញប្រធានបទមួយនេះ ត្រូវបានបែកធ្លាយ និងចុះផ្សាយយ៉ាងគ្រោងព្រាតតាមបណ្តាញសង្គម។ បើយោងតាមសារព័ត៌ PHONEARENA បានចុះផ្សាយថា iPhone 11 និង 11 Plus របស់ក្រុមហ៊ុន Apple នៅក្នុងឆ្នាំនេះនឹងមានកាមេរ៉ារហូតដល់ចំនួន៣គ្រាប់ ដែលកាមេរ៉ាទាំង ៣ នោះអាចស្ថិតនៅជាប់ៗគ្នាជាខ្សែបន្ទាត់មួយ ឬអាចស្ថិតនៅទីតាំងដូចរាងត្រីកោណ។

    March 17, 2019
  • PR

    ដើម្បីចូលរួមចំណែកអបអរសាទរពីធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ ក្រុមហ៊ុន CUS LAND បានធ្វើការផ្ដល់ជូនពិសេសសម្រាប់អតិថិជនរបស់ខ្លួន គឺការបញ្ចុះតម្លៃរហូត ២០០០ ដុល្លារក្នុង១ឡូតិ៍ ដែលមិនធ្លាប់មាននាពេលកន្លងមកទេ។ នេះជាឳកាសពិសេសសម្រាប់លោកអ្នកដែលចង់បានដីសម្រាប់សាងសង់លំនៅដ្ឋានក្នុងតំបន់មានសក្ដានុពលបំផុត។ លក្ខណៈពិសេសនៃដីឡូតិ៍ CUS LAND គឺ៖ – មានបណ្ដាញផ្លូវបេតុងធំទូលាយ និងរឹងមាំ – មានបណ្ដាញអគ្គិសនី (ភ្លើងរដ្ឋ) – ប្រព័ន្ធលូ – មានប្រព័ន្ធទឹកស្អាតប្រើប្រាស់ – មានផ្សារនៅកណ្តាលគម្រោង – មានសួរច្បារ សួរអាពាហ៍ពិពាហ៍ – មានប្រជាពលរដ្ឋរស់នៅស្រាប់ – មានសាលារៀន –

    March 17, 2019
  • សង្គម

    មួយរយៈចុងក្រោយនេះ យើងសង្កេតឃើញមានករណីដាច់ចរន្តអគ្គិសនីជាច្រើនទៅតាមតំបន់ផ្សេងៗគ្នានៅក្នុងរាជធានីភ្នំពេញ។ ទាក់ទងនឹងករណីដាច់ចរន្តអគ្គិសនីនេះផងដែរ បានធ្វើឲ្យប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋជាច្រើន ដែលកំពុងរស់នៅក្នុងរាជធានីភ្នំពេញ។ ទាក់ទងនឹងករណីនេះផងដែរ អគ្គិសនីកម្ពុជា ក៏បានធ្វើការបញ្ជាក់នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនផងដែរថា ការផ្គត់ផ្គង់ចរន្តអគ្គិសនីមានការរអាក់រអួលនៅតំបន់មួយចំនួនមូលហេតុដោយសារ៖ -អាកាសធាតុមានការកើនឡើងកម្តៅខ្លាំងខុសប្រក្រតី ធ្វើឲ្យតម្រូវការប្រើប្រាស់ថាមពលអគ្គិសនីកើនឡើងខ្ពស់ជាងមុន។ -រដូវប្រាំងឆ្នាំនេះ កើនកម្តៅហួតហែងខ្លាំង ធ្វើឲ្យស្ថានភាពទឹកក្នុងអាងវារីអគ្គិសនីដែលជាប្រភពដ៏សំខាន់របស់អគ្គិសនីពុំមានទឹកច្រើនសម្រាប់ដើរម៉ាស៊ីនជួយផលិតអនុភាពអគ្គិសនី។ -ការវិនិយោគលើគ្រប់វិស័យកើនឡើងមានល្បឿនលឿនខ្លាំងក្រោយការបោះឆ្នោតនៅឆ្នាំ2018 ជាហេតុធ្វើឲ្យតម្រូវការថាមពលអគ្គិសនីកាន់តែខ្ពស់ជាងមុនបន្ថែមទៀត។ -ការប្រឈមនេះព្យាករទៅរហូតដល់រដូវវស្សាដែលមានភ្លៀងធ្លាក់។ -អគ្គិសនីកម្ពុជានឹងជូនដំណឹងនូវកម្មវិធីកាត់ចរន្តជាបន្តបន្ទាប់។ អាស្រ័យហេតុនេះ សូមប្រជាពលរដ្ឋមេត្តាយោគយល់ និងអធ្យាស្រ័យចំពោះការរអាក់រអួល ក្នុងការផ្គត់ ផ្គង់ចរន្តអគ្គិសនី៕ អត្ថបទ៖ សេម

    March 17, 2019
  • អន្តរជាតិ

    យោងតាមមន្ទីរគ្រប់គ្រងការបំពុលបរិស្ថានថៃបានឲ្យដឹងថា បញ្ហាផ្សែងពុល និងខ្យល់កខ្វក់នៅក្នុងភាគខាងជើងរបស់ថៃ ហាក់កាន់តែអាក្រក់ឡើងៗ។ របាយការណ៍របស់មន្ទីមួយនេះបានបង្ហាញថា នៅក្នុងស្រុក Mae Sai នៃខេត្ត Chiang Rai មានផ្សែងពុល និងខ្យល់កខ្វក់កម្រិតចន្លោះពី ៧៦-២០២ មីលីក្រាមក្នុងខ្យល់មួយម៉ែត្រគូប និងមានធូលីនៅក្នុងខ្យល់កម្រិត PM ២,៥ ។ កម្រិតកខ្វក់ខាងលើនេះត្រូវបានគេចាត់ទុកថា ជាកម្រិតកខ្វក់ដ៏ខ្ពស់បំផុតមួយផងដែរ រហូតដល់គេបានចាត់ទុកថា​ខេត្តមួយរបស់ថៃ (Chiang Mai) មានកម្រិតផ្សែង និងខ្យល់កខ្វក់ជាងគេនៅលើពិភពលោកទៀតផង។ បើតាមសារព័ត៌មាន BANGKOKPOST បានឲ្យដឹងថា រហូតមកទល់នឹងពេលនេះបញ្ហផ្សេង និងខ្យល់កខ្វក់បានកំពុងតែវាយប្រហារខេត្តជាច្រើននៅភាគខាងជើងរបស់ថៃ​ដូចជា Tak, Nan, Phayao, ​Lamphun Mae

    March 17, 2019
  • PR បច្ចេកវិទ្យា

    ភ្នំពេញ ថ្ងៃទី16 ខែមីនា ឆ្នាំ២០១៩៖ ក្រុមហ៊ុន អ៊ីដតខូ ខេមបូឌា ដែលជាក្រុមហ៊ុនឈានមុខគេក្នុងការផ្តល់ជូនសេវាកម្មហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍នៅកម្ពុជា ក្នុងព្រឹត្តិការណ៍ ឌីជីថល កម្ពុជា ២០១៩ បានបង្ហាញពីការប្តេជ្ញាចិត្ត និងគោលជំហរយ៉ាងច្បាស់លាស់ក្នុងការចូលរួមជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជាដើម្បីជួយឲ្យប្រទេសមួយនេះសម្រេចបាននូវគោលដៅឌីជីថលរបស់ខ្លួន។ នៅក្នុងព្រឹត្តិការណ៍ដ៏ធំ និងមិនធ្លាប់មានពីមុនមកនោះ នាយកប្រចាំតំបន់ផ្នែកពង្រីកទីផ្សារនៃក្រុមហ៊ុន អ៊ីដតខូ គ្រុប លោក Phillip Wong បានថ្លែងថា «edotco ជាក្រុមហ៊ុនឈានមុខគេក្នុងការផ្តល់ជូនសេវាកម្មហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ និងការវិនិយោគទុននៅតំបន់អាស៊ី ហើយបាននឹងកំពុងធ្វើប្រតិបត្តិការជាមួយដៃគូដ៏ រឹងមាំក្នុងការជួយកសាងប្រទេសជាតិលើវិស័យទូរគមនាគមន៍។ យើងបានគាំទ្រដល់ចក្ខុវិស័យ ICT ឆ្នាំ ២០២០ របស់ប្រទេសកម្ពុជា តាមរយៈការផ្តល់ជូននូវសេវាកម្ម

    March 16, 2019
  • អន្តរជាតិ

    ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៦ ខែមីនានេះ បានចេញសេចក្តីជូនដំណឹងបន្ថែម អំពីបញ្ហាអាកាសធាតុនៅកម្ពុជា ដោយបានបញ្ជាក់ថា ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២១ ដល់ទី២៤ ខែមីនា ឆ្នាំ២០១៩ខាងមុខនេះ កម្ពុជានឹងមានភ្លៀងកក់ខែធ្លាក់រាយប៉ាយ ក្នុងខេត្ត និងក្រុងមួយចំនួន លាយឡំជាមួយនឹងរន្ទះ និងខ្យល់កន្ត្រាក់។ ក្រសួងធនធានទឹកបានបញ្ជាក់ថា “សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូតរន្ទះ និងខ្យល់កន្ត្រាក់ដែលអាចនឹងកើតមានជាយថាហេតុ នៅពេលមេឃរកកលភ្លៀង”។ សូមអានបន្ថែមនូវសេចក្តីជូនដំណឹងនៅខាងក្រោម៖

    March 16, 2019
  • PR បច្ចេកវិទ្យា

    [ភ្នំពេញ ថ្ងៃទី 15 ខែមីនា ឆ្នាំ 2019] កម្មវិធីសន្និសីទ និងពិព័រណ៍ឌីជីថលកម្ពុជា ២០១៩ ត្រូវបានប្រារព្ធធ្វើឡើងនៅថ្ងៃនេះ នៅសាលពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ដែលរៀបចំដោយវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (NIPTICT) ដោយមានការគាំទ្រពីសំណាក់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (MPTC) ។ នៅក្នុងឱកាសនៃការបើកកម្មវិធីនេះផងដែរ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា៖ “នេះជាលើកទីមួយដែលយើងរៀបចំសន្និសីទ និងពិព័រណ៍ឌីជីថលកម្ពុជា ២០១៩ នៅក្នុងប្រទេស ដើម្បីប្រមូលផ្តុំគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់

    March 16, 2019
  • PR បច្ចេកវិទ្យា

    ក្រុមហ៊ុន Huawei បានថ្លែងទៅកាន់អ្នកចូលរួមនៃ “ឌីជីថលកម្ពុជា 2019” ដោយមានសារដ៏សាមញ្ញមួយថា “យើងត្រៀមខ្លួនរួចជាស្រេចដើម្បីនាំយកនូវឱកាសដ៏ធំធេង និងរួមចំណែកឆ្ពោះទៅកាន់ភាពវៃឆ្លាត បណ្តាញតភ្ជាប់សេដ្ឋកិច្ចឌីជីថលនៅអាស៊ីអាគ្នេយ៍ដ៏ពេញលេញ” ភ្នំពេញ ថ្ងៃទី 15 ខែមីនា ឆ្នាំ 2019 – យោងតាមក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ហេដ្ឋារចនាសម្ព័ន្ធ ICT និងឧបករណ៍ឆ្លាតវៃឈានមុខគេលើពិភពលោក បានឱ្យដឹងថាសេដ្ឋកិច្ចឌីជីថលនៅអាស៊ីអាគ្នេយ៍នឹងឈានដល់របត់ដ៏អស្ចារ្យមួយនៅឆ្នាំ 2025 ហើយទំហំនៃសេដ្ឋកិច្ចឌីជីថលនឹងកើនឡើងបីដងក្នុងរយៈពេល 7 ឆ្នាំខាងមុខ។ បច្ចុប្បន្នចំនួនអ្នកប្រើអ៊ីនធឺណិតនៅតាមបណ្តាប្រទេសត្រឹមតែ 6 នៃប្រទេសអាស៊ានបានឈានដល់ 350 លាននាក់ គឺច្រើនជាងចំនួនប្រជាជនអាមេរិកបាត់ទៅហើយ។ នៅក្នុងប្រទេសកម្ពុជាអតិថិជនទូរស័ព្ទចល័តឥឡូវនេះមានប្រមាណ 20

    March 16, 2019
  • អន្តរជាតិ

    ខណៈដែលនៅតាមបណ្តាខេត្តមួយចំនួនធំ និងក្រុងភ្នំពេញ កំពុងតែទទួលរងនូវធាតុអាកាសក្តៅហួសប្រមាណនោះ នៅព្រឹកថ្ងៃទី១៦ ខែមីនានេះ មានតំបន់ខ្លះនៃខេត្តចំនួន៤ មានដូចជាខេត្តស្វាយរៀង, ខេត្តពោធិ៍សាត់, ខេត្តបាត់ដំបង និង ខេត្តប៉ៃលិន បានទទួលនូវទឹកភ្លៀងនៅក្នុងរដូវក្តៅ។ នេះបើតាមការបង្ហោះនៅក្នុងហ្វេសប៊ុកផេករបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩។ សូមមើលរូបភាពនៅខាងក្រោមនេះ៖ ទិដ្ឋភាពក្រោយភ្លៀងកំរឹតមធ្យមនៅ ស្រុករមាសហែក ខេត្តស្វាយរៀង ភ្លៀងកម្រិតខ្សោយនៅ ឃុំស្វាយដូនកែវ ស្រុកបាកាន ខេត្តពោធិ៍សាត់ ភ្លៀងធ្លាក់ក្នុងកម្រិតមធ្យមនៅ ស្រុកកំរៀង និងស្រុកបាណន់ ខេត្តបាត់ដំបង ភ្លៀងធ្លាក់បង្គួរ នៅផ្នែកខ្លះនៃក្រុងប៉ៃលិន ខេត្តប៉ៃលិន ប្រភព៖ ក្រសួងធនធានទឹក

    March 16, 2019
  • កីឡា

    កាលពីថ្មីៗនេះ មានព័ត៌មានជាច្រើននិយាយពីការទិញលក់កីឡាករនៅពេលដែលរដូវកាលជិតបានបញ្ចប់ នៅក្នុងនោះដែរ មានព័ត៌មានមួយបានលើកឡើងថា ក្រុមបិសាចក្រហមកំពុងតែចង់នាំយកកីឡាករសញ្ជាតិវែល Garath Bale មកចូលរួមនៅក្នុងរដូវក្តៅនេះ។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកចាត់ការទូទៅរបស់ក្រុមបិសាចក្រហម Manchester United លោក Ole Gunnar Solskjaer បានធ្វើការបដិសេធចំពោះពាក្យជាចចាមអារ៉ាមថា បិសាចក្រហមកំពុងទាក់ទងជាមួយ Real Madrid ក្នុងការនាំយកកីឡាករសញ្ជាតិវែលរូបនេះមក Manchester ។ គួរបញ្ជាក់ផងដែរថា គ្រូបង្វឹករបស់បិសាចក្រហមត្រូវបានធ្វើសន្និសីទកាសែតកាលពីថ្មីៗនេះ និងត្រូវបានគេសួរអំពី Garath Bale ប៉ុន្តែគាត់និយាយតែមួយម៉ាត់គត់ថា ”គាត់កំពុងសម្លឹងរកកីឡាករមានគុណភាពសំរាប់ក្រុមរបស់លោក” ។ ហើយគាត់បាននិយាយទៀតថា ” ខ្ញុំពិតជាមិនអាចនិយាយ

    March 16, 2019