Khmernote Media
  • អន្តរជាតិ

    ម៉ាឡេស៊ី៖ ហ្គេម PUBG គឺជាហ្គេម Online បែបបាញ់ប្រហារគ្នា ដែលកំពុងតែមានប្រជាប្រិយភាព​យ៉ាងខ្លាំងនៅទូទាំងពិភពលោក​ ជាពិសេសសម្រាប់យុវជនក្មេងៗតែម្តង។ អ្នកខ្លះបានចំណាយពេលទំនេរតិចតួច ដើម្បីលេងហ្គេមនេះ តែក៏មានអ្នកខ្លះវិញបានញៀននឹងហ្គេមនេះលេងរហូតភ្លេចរៀនភ្លេចសូត្រ និងភ្លេចទាំងធ្វើការងារថែមទៀតផង។ សម្រាប់នៅក្នុងប្រទេសម៉ាឡេស៊ីវិញ រដ្ឋាភិបាលកំពុងតែពិចារណាចង់ឲ្យមានការហាមឃាត់ហ្គេម PUBG ទាំងស្រុងតែម្តង ក្រោមហេតុផលវាអាចជះឥទ្ធិពលអាក្រក់ដល់ក្មេងៗ។ បើតាមលោក Mufti អភិបាលរដ្ឋ Negeri Sembilan ដែលជារដ្ឋឥស្លាមស្ថិតនៅក្នុងភាគខាងត្បូងម៉ាឡេស៊ីនោះបានឲ្យដឹងថា​ ហ្គេមនេះអាចជះឥទ្ធិពលដល់ក្មេងៗដែលអាចធ្វើឲ្យក្មេងៗមានគំនិតហឹង្សា និងអាចក្លាយទៅជាភេរវករទៀតផង។ យ៉ាងណាក្តី សំណើរសុំហាមឃាត់ហ្គេមនេះនៅមិនទាន់ទទួលបានសេចក្តីសំរេចជាផ្លូវការនៅឡើយទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ worldofbuzz

    March 19, 2019
  • សង្គម

    ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានឲ្យដឹងថា សម្រាប់ឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនាពេលខាងមុខ នៅខេត្តសៀមរាបមិនមានរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តថ្នាក់ជាតិដូចបណ្តាឆ្នាំមុនៗទេ។ ប៉ុន្តែអាជ្ញាធរនឹងរៀបចំឲ្យមានជាព្រឹត្តិការណ៍ថ្នាក់ខេត្តគឺសៀមរាបសង្ក្រាន្ត។ ឯកឧត្តម ទៀ សីហា បានមានប្រសាសន៍បែបនេះប្រាប់អ្នកសារព័ត៌មាននៅក្រោយពិធីបើកសន្និបាទបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០១៩ របស់រដ្ឋបាលខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៨ខែមីនាឆ្នាំ២០១៩នេះ។ រូបភាពឆ្នាំមុន ឯកឧត្តម បន្ថែមថា ឆ្នាំនេះសហភាពសហភាពសហព័ន្ធយុវជនកម្ពុជា មិនបានរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តនៅក្នុងតំបន់រមណីយដ្ឋានអង្គរនោះទេ ប៉ុន្តែសហភាពសហព័ន្ធយុវជនខេត្តសៀមរាប សហការជួយអាជ្ញាធរខេត្ត និងស្ថាប័នពាក់ព័ន្ធ និងរៀបចំព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ត ដើម្បីអបអរសាទបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដោយមានកម្មវិធីសាសនា និងល្បែងប្រជាប្រិយ៍ជាច្រើន សម្រាប់ឱ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរចូលលេងកម្សាន្តនៅតំបន់ព្រះអង្គចេកព្រះអង្គចម។ ឯកឧត្តម បានបញ្ជាក់ថា បើទោះព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំនេះ មិនបានធ្វើ

    March 19, 2019
  • សង្គម

    កាលពីម្សិលមិញនេះ អគ្គិសនីកម្ពុជាទើបតែធ្វើការបញ្ជាក់ជាសាធារណៈអំពីមូលហេតុនៃការដាច់អគ្គិសនី ដោយសារតែកំនើននៃការប្រើប្រាស់ច្រើន បូករួមទាំងកង្វះទឹកធ្វើឲ្យសមត្ថភាពផ្គត់ផ្គង់ចេញពីប្រភពវារីអគ្គិសនីមានការថយចុះ។ ហើយអគ្គិសនីកម្ពុជាក៏បានធ្វើការបញ្ជាក់ផងដេរថា ការកាត់បន្ថយការផ្គត់ផ្គង់ចរន្តអគ្គិសនីគឺធ្វើនៅពេលថ្ងៃតាមកន្លែងឆ្លាស់វេនគ្នា ដើម្បីរក្សាការផ្គត់ផ្គង់នៅពេលយប់ ដោយរយៈពេលនៃការកាត់បន្ថយនេះគឺមានចំនួនន៧២ថ្ងៃ រហូតដល់ចុងខែឧសភា។ ការផ្អាកចរន្តអគ្គិសនីត្រូវបានចែកជា២ក្រុម៖ + សម្រាប់ក្រុមទី១គឺ: – ផ្អាកការផ្គត់ផ្គង់នៅ ថ្ងៃសេស ចាប់ពីម៉ោង ៦:០០ ដល់ម៉ោង ១២:០០ – ផ្អាកការផ្គត់ផ្គង់នៅ ថ្ងៃគូ ចាប់ពីម៉ោង ១២:០០ ដល់ម៉ោង ១៨:០០ +សម្រាប់ក្រុមទី២គឺ: – ផ្អាកការផ្គត់ផ្គង់នៅ ថ្ងៃសេស ចាប់ពីម៉ោង ១២:០០ ដល់ម៉ោង ១៨:០០

    March 19, 2019
  • កីឡា

    ថ្មីៗនេះតាមរយៈព័ត៌មានបរទេសកីឡាករ Christiano Ronaldo ត្រូវបានពិនិត្យឡើងវិញដោយ UEFA ដោយសារតែបង្ហាញកាយវិការមិនសមរម្យមួយចំនួននៅក្នុងកំឡុងពេលប្រកួតជាមួយ Atletico Madrid ហើយនៅពេលនេះ Juventus ឥឡូវកំពុងរងចាំការសុីបអង្កេតថាតើកីឡាករសញ្ជាតិប៉ុកទុយហ្គាលរូបនេះអាចនឹងមិនបានចូលរួមលេងនៅប្រកួតក្រោយជាមួយ Juventus ក្នុងពាន Uefa Champion Leage ឬយ៉ាងណា ប្រសិនបើ FIFA ទៅលើការអបអរដោយមានកាយវិការមិនសមរម្យកំឡុងពេលប្រកួតពេលប៉ះជាមួយ Atletico Madrid។ បន្ថែមពីនេះទៅទៀត កីឡាករវ័យ ៣៤ឆ្នាំរូបនេះត្រូវបានក្លាយជាប្រធានបទដ៏ក្តៅគគុកបន្ទាប់ពីមានការសុីបអង្កេតទៅលើសកម្មភាពមិនល្អមួយចំនួនក្នុងកំឡុងពេលប្រកួតនៅវគ្គ ១៦ក្រុមចុងក្រោយនៃ UCL ក្នុងទឹកដីពហុកីឡាដ្ឋាន Turin។ ជាមួយគ្នានេះដែរ Ronaldo បានធ្វើអោយពិភពលោកភ្ញាក់ផ្អើលបន្ទាប់ពីរកបានបីគ្រាប់ដើម្បីទំលាក់ Atletico Madrid

    March 19, 2019
  • កីឡា

    ក្រុមជើងឯកនៅបារាំង Paris Saint-Germain នៅតែធ្វើបានល្អនៅក្នុងពាន Ligue 1ប្រទេសបារាំងបន្ទាប់ពីយកឈ្នះ Marsille ៣ទល់នឹង១ នៅក្នុងពហុកីឡាដ្នាន Parc Des Princes។  ដំបូងការប្រកួតមើលទៅដូចជាមិនមានអីប្រែប្រួលនោះទេ ដោយអាចនឹងបញ្ចប់ក្នុងលទ្ធផលសូន្យស្មើ ប៉ុន្តែ  ខ្សែប្រយុទ្ធវ័យក្មេង Kylian Mbappe បានរកគ្រាប់បាល់មួយគ្រាប់ បន្ទាប់ពីមានការបញ្ចូនបាល់យ៉ាងល្អពីកីឡាករ Di Maria ទើបមានគ្រាប់បាល់នៅក្នុងតង់ទី១។ ប៉ុន្តែក្រុម PSG នាំមុខមិនបានយូរប៉ុន្មានផង កីឡាករ Valere Germain បានរកគ្រាប់បាលនាំស្មើអោយ Marsille បន្ទាប់ចូលតង់ទី២មិនបានប៉ុន្មាននាទីផង។ ទោះបីជាយ៉ាងណាក៏ដោយ Di

    March 19, 2019
  • PR បច្ចេកវិទ្យា

    ក្រុមហ៊ុន អ៊ិន.ស៊ី.អ៊ិច ដែលជាក្រុមហ៊ុនទទួលបានសិទ្ធិដំឡើង និង ចែកចាយផ្តាច់មុខម៉ូតូម៉ាក HONDA ព្រមទាំងជាក្រុមហ៊ុនឈានមុខគេផ្នែកទោចក្រយានយន្តនៅក្នុងព្រះរាជាណាចក្រកម្ពុជា បានដាក់លក់ម៉ូតូម៉ាក Honda MSX125SF និង Honda CB150R ស៊េរីថ្មីជាផ្លូវការចាប់ពីថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០១៩ ដើម្បីបំពេញសេចក្តីទន្ទឹមរង់ចាំរបស់អតិថិជនទូរទាំងប្រទេស។ កាន់តែពិសេសជាមួយ Honda MSX125SF និង Honda CB150R ស៊េរីថ្មី SPORT NAKED BROTHER ស្តាយបែបស្ព័រ ប្លែកពីគ្នា ! New Honda

    March 18, 2019
  • PR

    ភ្នំពេញថ្ងៃទី ១៨ មីនា ២០១៩៖ ជាមួយនឹងការអភិវឌ្ឍន៍ផ្នែកបច្ចេកវិទ្យាដ៏ខ្លាំងក្លារបស់ខ្លួនក្រុមហ៊ុន សាមសុង បានធ្វើឱ្យពិភពលោកទាំងមូលមានការភ្ញាក់ផ្អើល និងកោតសរសើររួចមកហើយកាលពីពេលថ្មីៗនេះក្នុងឱកាសខួបគម្រប់ ១០ឆ្នាំនៃការវិវត្តរបស់ Galaxy ស្មាតហ្វូនក៏ដូចជាការបញ្ចេញនូវលំដាប់កំពូលស្មាតហ្វូនជាផ្លូវការរបស់ខ្លួនផងដែរ។ គួរំឭកផងដែរថាកំពូលស្មាតហ្វូន Samsung Galaxy S10| S10+ គឺត្រូវបានបង្កើតឡើងយ៉ាងពិសេសបំផុតដើម្បីធ្វើការផ្តល់ជូនដល់អ្នកប្រើប្រាស់ស្មាតហ្វូនទាំងអស់ទូទាំងពិភពលោកឱ្យទទួលបាននូវអ្វីដែលអស្ចារ្យ និងមានជម្រើសកាន់តែច្រើនជាងមុនដែលពុំធ្លាប់មានពីមុនមក ។ ជាពិសេស សាមសុង ក៏បានផ្តល់ជូននូវបទពិសោធន៍ដ៏លេចធ្លោនៅក្នុងវិស័យកំពូលស្មាតហ្វូនរបស់ខ្លួនជាមួយនឹងបច្ចេកវិទ្យាដ៏ទំនើបបំផុតដែលអាចជួយឱ្យមនុស្សទូទាំងពិភពលោកធ្វើនូវអ្វីដែលពួកគេមិនអាចធ្វើបាន។ ដូច្នេះហើយជាមួយនឹងចំណុចដ៏ពិសេសៗខាងក្រោមនេះគឺវាពិតជាស័ក្តិសម និងល្អគ្រប់គ្រាន់ក្នុងការធ្វើឱ្យ Samsung Galaxy S10|S10+ អាចគ្រងតំណែងជាស្មាតហ្វូនលំដាប់កំពូលប្រចាំឆ្នាំ ២០១៩ ព្រមទាំងជាប់ឈ្មោះជាកំពូលស្មាតហ្វូនក្នុងក្តីស្រម៉ៃរបស់អ្នកប្រើប្រាស់ទាំងអស់ជុំវិញពិភពលោកបានផងដែរ។ * Samsung Galaxy S10

    March 18, 2019
  • PR

    ការពិតទៅកំពូលតារាល្បីៗទាំងអស់នេះគឺបានណាត់គ្នាជួបជុំនៅនៅក្នុងកម្មវិធីសម្ពោធវីតាមីនថែរក្សាសម្រស់ Veronika Plus+ ដែលត្រូវបានធ្វើឡើងកាលពីថ្ងៃទី ០២ មិនា ២០១៩ កន្លងទៅមុននេះនៅភោជនីយដ្ឋានទំនើប Topaz ដែលសុទ្ធសឹងតែជាអ្នកប្រើប្រាស់ Veronika Plus+ ផ្ទាល់តែផ្ទាល់។ ភ្ញៀវកិត្តិយសរួមមានដូចជា កិត្តិយសដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ ម៉ៅ ចំណាន, កំពូលតារាចម្រៀនល្បីល្បាញ កញ្ញា ឱក សុគន្ធកញ្ញា, លោក ឆន សុវណ្ណារាជ, បវរកញ្ញាឯកកម្ពុជា Miss Universe Cambodia កញ្ញា រឿន ណាត, លោក ហ្សូណូ, កញ្ញា

    March 18, 2019
  • សង្គម

    នៅវេលាព្រឹកថ្ងៃច័ន្ទ ទី១៨ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អមដំណើរដោយ ឯកឧត្តម យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងសមាជិកក្រុមការងារគម្រោងពាក់ព័ន្ធ អញ្ជើញចុះពិនិត្យទីតាំងត្រៀមរៀបចំសម្រាប់ពិធីសម្ពោធបើកការដ្ឋានផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ។ ផ្លូវល្បឿនលឿន ដែលមានប្រវែង ១៩០.៣៦គីឡូម៉ែត្រ នេះ គ្រោងសម្ពោធបើកការដ្ឋាននៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅទីតាំងឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ

    March 18, 2019
  • PR

    នាថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០១៩ ក្រុមការងាររបស់អង្គការមូលនិធិសប្បុរសធម៌ ព្រីនស៍ រៀល អ៊ីស្ទេត បានធ្វើដំណើរទៅកាន់ស្រុងអង្គស្នួល ខេត្តកណ្តាល ក្នុងគោលបំណងសកម្មភាពសប្បុរសធម៌ដោយផ្តល់អំណោយជាសម្ភារៈ និងថវិកា ដែលស្មើនឹងទឹកប្រាក់សរុបចំនួន ២ម៉ឺនដុល្លារអាមេរិក ជូនដល់ជនក្រីក្រចំនួន ៦៨១ គ្រួសារ ដើម្បីឆ្លងផុតដំណាក់កាលដ៏លំបាកនេះ។ ឯកឧត្តម រស់ វណ្ណា រដ្ឋលេខាធិការនៃក្រសួងសាធារណការ និងដឹកជញ្ជូន លោក លី មីញ នាយកប្រតិបត្តិនៃក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប និងជាអនុប្រធានអង្គការមូលនិធិសប្បុរសធម៌ ព្រីនស៍

    March 18, 2019