- Khmernote Media
- កីឡា
កីឡាករខ្សែប្រយុទ្ធសញ្ជាតិប៉ុកទុយហ្គាល Christiano Ronaldo នៅតែខ្លាំង បើទោះបីជាខ្លួនមានវ័យ ៣៤ឆ្នាំហើយក៏ដោយ ហើយ Ronaldo បានធ្វើអោយអតីតខ្សែបំរើប្រយុទ្ធ KaKa កោតសរសើរអំពីការខិតខំប្រឹងប្រែង ដើម្បីរក្សាទំរង់លេងអោយនៅល្អជាងគេនៅក្នុងការប្រកួត។ មិនតែប៉ុណ្ណោះ KaKa បាននិយាយថា ”ការខិតខំប្រឹងប្រែងរបស់ Ronaldo ដើម្បីរក្សាតំណែងល្អជាងគេលើលោក គឺដោយសារដៃគូប្រកួតប្រជែង ដែលជាគ្រាប់ពេជ្ររបស់ក្លឹបអ្នកមានបុណ្យ Barcelona” ។ ទោះបីជាយ៉ាងណាក៏ដោយ Ronaldo និង Messi ត្រូវបានគេទទួលស្គាល់ថា ជាកីឡាករល្អជាងគេលើលោកក្នុងរយៈពេលមួយទសវត្សទៅហើយ និងមិនតែប៉ុណ្ណោះពួកគេបានទទួលពាន Ballons d’Or ចំនួន ៥ក្នុង១នាក់ នៅក្នុងកំឡុងពេល
March 18, 2019 - សង្គម
មួយរយៈចុងក្រោយនេះ យើងសង្កេតឃើញករណីដាច់ចរន្តអគ្គិសនី តែងតែកើតឡើងជារៀងរាល់ថ្ងៃនៅតាមតំបន់មួយចំនួន ហើយករណីនេះផងដែរក៏កើតមានការត្អូញត្អែរជាច្រើនពីសំណាក់ប្រជាពលរដ្ឋ។ អគ្គិសនីកម្ពុជាក៏បានបញ្ជាក់ពីមូលហេតុនៃការដាច់ចរន្តអគ្គិសនីផងដែរ គឺដោយសារតែកំនើននៃការប្រើប្រាស់ច្រើន បូករួមទាំងកង្វះទឹកធ្វើឲ្យសមត្ថភាពផ្គត់ផ្គង់ចេញពីប្រភពវារីអគ្គិសនីមានការថយចុះ។ ដើម្បីដោះស្រាយបញ្ហានេះ អគ្គសនីកម្ពុជាបានធ្វើការទាក់ទងទៅប្រទេសជិតខាងដូចជាប្រទេសវៀតណាម ថៃ និង ឡាវ ដើម្បីឲ្យជួយបង្កើនការផ្គត់ផ្គង់អគ្គិសនី ហើយការកាត់បន្ថយការផ្គត់ផ្គង់នេះធ្វើឡើងឆ្លាស់គ្នា ដែលមានរយៈពេល ៧២ថ្ងៃ រហូតដល់ចុងខែឧសភា។ សម្រាប់ព័ត៌មានលំអិត សូមបានសេចក្តីប្រកាសខាងក្រោម៖ អត្ថបទ៖ សេម
March 18, 2019 - បច្ចេកវិទ្យា
ក្រុមហ៊ុន Samsung និង Huawei បានបង្ហាញស្មាតហ្វូន ដែលអាចបត់បានកាលពីខែមុនននេះ។ ស្មាតហ្វូនបត់ទាំងពីរមានការរចនាខុសគ្នា ប៉ុន្តែក្រុមហ៊ុនទាំងពីរនេះគឺដាក់លក់ក្នុងតម្លៃថ្លៃដូចគ្នា ។ Galaxy Fold របស់ក្រុមហ៊ុន Samsung មានតម្លៃ $ 1,980 ចំណែកឯ Mate X របស់ក្រុមហ៊ុន Huawei មានតម្លៃប្រហែល 2,600 ដុល្លារ ។ តម្លៃនេះនឹងធ្វើឱ្យពួកគេក្លាយជាផលិតផល ដែលប្រណិត ប៉ុន្តែអ្នកអាចទិញស្មាតហ្វូន ដែលបត់បានក្នុងតម្លៃ ដែលទាបបំផុតពីក្រុមហ៊ុន Xiaomi ព្រោះថាពេលនេះក្រុមហ៊ុនចិនមួយនេះបានត្រៀមបញ្ចេញស្មាតហ្វូនបត់របស់ខ្លួនមកប្រឡូកចូលទីផ្សារដែរហើយ ដែលដាក់លក់ក្នុងតម្លៃត្រឹម $999
March 18, 2019 - សង្គម
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រដល់សិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតបរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ សរុបចំនួន ១៧០៩នាក់ ក្នុងនោះមាននារី ៦៧៦នាក់ នៅឯវិទ្យាស្ថានជាតិអប់រំ។ នៅក្នុងពិធីប្រគល់វិញ្ញាបនបត្រនេះផងដែរ សម្តេចតេជោក៏បានមានប្រសាសន៍ទាក់ទងនឹងអភិបាលខណ្ឌទាំងអស់ផងដែរថា “ចាប់ពីថ្ងៃនេះទៅ អភិបាលខណ្ឌទាំងឡាយមិនចាំបាច់មកចូលរួមអង្គុយស្តាប់នៅនឹងទេ អស់លោកមានការងារធ្វើច្រើនណាស់ មកអង្គុយស្តាប់ធ្វើអីនៅនឹង ទុកកៅអីកិត្តិយសឲ្យនិស្សិតអង្គុយវិញ…សម្រាប់ខាងក្រុងវិញ អាចឲ្យអភិបាលរងម្នាក់មកចូលរួមបានហើយ”៕ អត្ថបទ៖ សេម
March 18, 2019 - អន្តរជាតិ
ឥណ្ឌូនេស៊ី៖ យោងតាមរបាយការណ៍របស់ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហ្តរាយឥណ្ឌូនេស៊ីបានឲ្យដឹងថា យ៉ាងហោចណាស់មានមនុស្ស ២ នាក់បានស្លាប់ និង ៣៥ នាក់ផ្សេងទៀតបានបាត់ខ្លួនក្នុងហេតុការណ៍បាក់ស្រុតដី ដែលបានកើតឡើងនៅកោះ Lombok ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃអាទិត្យទី ១៧ កន្លងទៅនេះ។ របាយការណ៍ដដែលនេះបានបញ្ជាក់ផងដែរថា ភ្លាមៗក្រោយកើតហេតុគេអាចជួយសង្គ្រោះមនុស្ស ដែលជាប់នៅក្រោមគំនរបាក់បែកបានត្រឹមតែ ៤ នាក់ប៉ុណ្ណោះ ហើយគេជឿថា មនុស្សទាំង ៣៥ នាក់ ដែលកំពុងបាត់ខ្លួននោះអាចនៅមានជីវិតនៅឡើយ ហើយពួកគេគ្រាន់តែជាប់នៅក្នុងគំនរបាក់បែកតែប៉ុណ្ណោះ។ ក្នុងចំណោមអ្នកបាត់ខ្លួនទាំងអស់នោះ មានភ្ញៀវទេសចរណ៍ម៉ាឡេស៊ី ២២ នាក់ ហើយក្រៅពីនោះជាភ្ញៀវទេសចរណ៍ជនជាតិឥណ្ឌូនេស៊ីទាំងអស់។ សូមបញ្ជាក់ថា កោះ Lombok បានកើតមានគ្រោះបាក់ស្រុតដី
March 18, 2019 - PR
រាជធានី ភ្នំពេញ ថ្ងៃទី១៥ ខែមីនា ២០១៩៖ សម្រាប់អ្នកដែលគាំទ្រហ្គេម Rules of Survival នឹងទទួលបានជាពិសេសពី Cellcard នៅចុងសប្តាហ៍នេះ ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅកម្មវិធី Digital Cambodia នៅឯសាលពិព័រណ៍ Koh Pich។ (ថ្ងៃសៅរ៍ ថ្ងៃ១៦ ខែមីនា) Cellcard គឺជាដៃគូផ្លូវការក្នុងការប្រកួតហ្គេម Rules of Survival ដែលការប្រកួតវគ្គផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅផ្សារ Aeon Mall 2 ថ្ងៃទី៦ ខែមេសា។ អ្នកលេងហ្គេម
March 18, 2019 - PR
ភ្នំពេញថ្ងៃទី ១៧ មីនា ២០១៩៖ កាន់តែរំភើប និងកាន់តែអស្ចារ្យ…! អ្វីដែលអតិថិជនទាំងអស់ កំពុងតែទន្ទឹងរង់ចាំយ៉ាងអន្ទះសារនៃវត្តមានទូរស័ព្ទដ៏វៃឆ្លាត ជំនាន់ថ្មីជាមួយនឹងមុខមាត់ថ្មី រូបរាងថ្មី និងចំណុចពិសេសថ្មីៗនៃខ្សែស្រឡាយត្រកូល A ស៊េរី Galaxy A50 និង A30 របស់សាមសុង នឹងបង្ហាញខ្លួនក្នុងព្រះរាជាណាចក្រកម្ពុជា ឆាប់ៗនេះហើយ! យ៉ាងណាមិញសម្រាប់ស្មាតហ្វូនជំនាន់ថ្មី Galaxy A50 និង A30 ទាំងពីរនេះគឺកំពុងតែធ្វើឱ្យអតិថិជនទាំងអស់មានការភ្ញាក់ផ្អើល និងរង់ចាំចាប់កាន់មើលផ្ទាល់តែម្តង។ ប៉ុន្តែការដាក់លក់ជាផ្លូវការលើកនេះមិនត្រឹមតែមកជាមួយនឹងរូបរាងដ៏គួរឱ្យស្រឡាញ់ និងទាក់ទាញព្រមទាំងតម្លៃដ៏ល្អឥតខ្ចោះដែលស្ទើរតែមិនគួរឱ្យជឿប៉ុណ្ណោះទេ ថែមទាំងធ្វើការផ្តល់ជូននូវឱកាសដ៏គួរឱ្យរំភើបជាទីបំផុតផងដែរ នោះគឺរាល់ការជាវស្មាតហ្វូន Galaxy A50 ឬ
March 18, 2019 - អន្តរជាតិ
តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា បុរសជនជាតិជប៉ុនចំនួន២នាក់ ជាប់សង្ស័យលើករណីឃាតកម្ម ត្រូវបានសមត្ថកិច្ចនគរបាលស្រុកពួកចាប់ខ្លួនបាន ក្នុងពេលរត់គេចខ្លួន បន្ទាប់ពីបានធ្វើសកម្មភាព អារ-ក សម្លាប់អ្នកបើករថយន្តរត់តាក់ស៊ី បណ្តាលឲ្យស្លាប់ភ្លាមៗ រួចរុញសពជនរងគ្រោះទម្លាក់មកលើផ្លូវ ហើយបើករថយន្តចេញពីកន្លែងកើតហេតុ ខណៈហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង ០៥ និង២០នាទីល្ងាច ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ នេះ នៅលើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំណុចជញ្ជីងថ្លឹងរថយន្ត ស្ថិតក្នុងទឹកដីភូមិគោកដូង ឃុំពួក ស្រុកពួក ខេត្តសៀមរាប ។ តាមប្រភពបានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាក ហាយឡិនឌឺ ពណ៌ស្ករ ស្លាកលេខ ភ្នំពេញ
March 18, 2019 - កីឡា
កាលពីថ្ងៃសៅរ៍កន្លងទៅនេះមានការប្រកួតពាន FA Cup ដែលក្រុម Wolverhamton Wanderers បើកទ្វារពហុកីឡាដ្នាន Molineux ដើម្បីស្វាគមន៍ក្រុមភ្ញៀវបិសាចក្រហម Manchester United។ អ្វីដែលមិនគួរអោយជឿ ក្រុមភ្ញៀវដែលជាក្រុមខ្លាំង និងទទួលបានជោគជ័យមែនទែនទាំងក្នុងលីគ និងពានអឺរ៉ុប Manchester United អស់ឱកាស ដើម្បីឡើងទៅវគ្គបន្តនៅក្នុងពាន FA Cup បន្ទាប់ពីចាញ់ក្រុមម្ចាស់ផ្ទះ Wolves ក្នុងលទ្ធផល ២ទល់នឹង១។ នេះគឺជាលើកទីមួយហើយដែលក្រុម Manchester United ចាញ់នៅក្រៅទឹកដី ចាប់តាំងពីលោកគ្រូបង្វឹក Solskjaer ចូលមកជំនួសលោក Jose Mourinho
March 18, 2019 - អន្តរជាតិ
ខេត្តសៀមរាប៖ កាលពីល្ងាចមិញនេះ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង ដោយតៃកុងរថយន្តម្នាក់បានស្លាប់យ៉ាងបាត់បង់ជីវិតអាណោចអាធម៌ក្នុងថ្លុកឈាម ដោយសារតែត្រូវជនជាតិបរទេសធ្វើសកម្មភាពអារ.កសម្លាប់ប្លន់យករថយន្ត។ ហេតុការណ៍ដ៏សាហាវឃោឃៅនេះបានកើតឡើងនៅកាលវេលាម៉ោង០៥ និង២០នាទីល្ងាចថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩នេះ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ស្ថិតក្នុងស្រុកពួក ខេត្តសៀមរាប។ តាមប្រភពសមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យជាជនជាតិបរទេសមានគ្នា០៣នាក់បានធ្វើសកម្មភាពចាប់អារ.កតៃកុងជាជនជាតិខ្មែរ បណ្តាលឲ្យស្លាប់ រួចអូសទំលាក់ពីលើរថយន្ត ហើយជនសង្សយ័ទាំង ៣នាក់នាំគ្នាបើករថយន្តរត់គេច ប៉ុន្តែចៃដន្យរ៉េចង្កូតទៅបុកគោយន្ដកន្រ្តៃយ៍ រួចបន្តទៅបុកហាងបាយ ហុង ហាវ ទៅមុខលែងរួច ក៏ត្រូវកម្លាំងសមត្ថកិច្ចព័ទ្ធចាប់បាន ២នាក់ ចំណែកម្នាក់កំពុងតាមប្រមាញ់ចាប់។ យោងតាមនាមប័ណ្ណរបស់ជនរងគ្រោះមានឈ្មោះ ហ៉ឹម ចាន់ ចំណែកឯរថយន្តដែលជនសង្ស័យប្លន់នោះមានម៉ាកហាយឡិនឌ័រ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AB-5218៕
March 17, 2019









