សម្តេចតេជោ៖ លែងឲ្យអភិបាលខណ្ឌទាំងអស់មកអង្គុយស្តាប់ប្រសាសន៍សម្តេច ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតទៀតហើយ
- March 18, 2019
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រដល់សិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតបរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ សរុបចំនួន ១៧០៩នាក់ ក្នុងនោះមាននារី ៦៧៦នាក់ នៅឯវិទ្យាស្ថានជាតិអប់រំ។

នៅក្នុងពិធីប្រគល់វិញ្ញាបនបត្រនេះផងដែរ សម្តេចតេជោក៏បានមានប្រសាសន៍ទាក់ទងនឹងអភិបាលខណ្ឌទាំងអស់ផងដែរថា “ចាប់ពីថ្ងៃនេះទៅ អភិបាលខណ្ឌទាំងឡាយមិនចាំបាច់មកចូលរួមអង្គុយស្តាប់នៅនឹងទេ អស់លោកមានការងារធ្វើច្រើនណាស់ មកអង្គុយស្តាប់ធ្វើអីនៅនឹង ទុកកៅអីកិត្តិយសឲ្យនិស្សិតអង្គុយវិញ…សម្រាប់ខាងក្រុងវិញ អាចឲ្យអភិបាលរងម្នាក់មកចូលរួមបានហើយ”៕

អត្ថបទ៖ សេម
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






